ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយត្រូវបានរចនាឡើងដើម្បីជួយប្រជាជនចិន ឬពូជពង្សផ្សេងទៀតវាយបញ្ចូលសៀវភៅពង្សាវលីរបស់ពួកគេ ( jiapu ) ទៅក្នុងមែកធាងគ្រួសារ ។ បុគ្គលដែលមកពីវប្បធម៌ដែលយកចំបួរខាងឪពុកដែលគិតពីកុលសម្ព័ន្ធ ខ្សែត្រកូល និងទំនាក់ទំនងគ្រួសារផ្សេងទៀតតាមរបៀបដែលស្រដៀងទៅនឹងត្រកូលចិន នោះទិដ្ឋភាពនេះក៏អាចឃើញថាមានសារៈប្រយោជន៍ដែរ ។
ប្រសិនបើអ្នកមានបុព្វការីជនជាជនជាតិចិន នោះទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយដំណើរការទៅល្អបំផុត ប្រសិនបើអ្នកស្គាល់ត្រកូលរបស់បុព្វការីជនជំនាន់ទីមួយរបស់អ្នក ។ ប្រសិនបើអ្នកមិនស្គាល់លោកទេ វាអាចងាយស្រួលជាងសម្រាប់អ្នកដើម្បី ប្រើទិដ្ឋភាពទម្រង់ ផ្តេក ឬ ទិដ្ឋភាពផ្សេងទៀតនៅក្នុងមែកធាងគ្រួសារ ។
ពួកអ្នកប្រើប្រាស់ដែលមានបុព្វការីជនមកពីវប្បធម៌ផ្សេងគឺពិតជាត្រូវបានស្វាគមន៍ដើម្បីដកពិសោធន៍ជាមួយនឹងទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនេះ ។ សូមជ្រាបថា ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយមិនមានន័យថាត្រូវប្រើជាតារាងកូនចៅជំនាន់ក្រោយទូទៅនោះទេ ។
ខ្សែត្រកូលគឺគិតដោយប្រើវិន័យជាក់លាក់ចំពោះប្រជាជនចិន jiapu ។ ការណ៍នេះមានន័យថា វាធ្វើតាមចំបួរខាងឪពុកដើម្បីគណនាខ្សែត្រកូល និងបង្ហាញទំនាក់ទំនង ។ ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនឹងរកមិនឃើញនៅលើខ្សែត្រកូល រវាងអ្នក និងបុព្វការីជនផ្សេងទៀតនោះទេ សូម្បីតែពួកលោកដែលនៅលើខ្សែស្រឡាយរបស់អ្នកផ្ទាល់ក្តី ។
អត្ថបទដែលទាក់ទង
តើខ្ញុំប្រើទិដ្ឋភាពបុព្វការីជនជំនាន់ ទីមួយនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?