តើ​ខ្ញុំ​អាច​ប្តូរ​ស្វាមី​ភរិយា និង​ឪពុកម្តាយ​នៅក្នុង​ទិដ្ឋភាព​បុព្វការីជន​ជំនាន់​ទីមួយ​លើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

Share

ជាទូទៅ​កម្មវិធី​មែកធាង​គ្រួសារ​ដាក់​លំនាំដើម​ចំពោះ​ស្វាមីភរិយា ឬ​ឪពុកម្តាយ​ដែល​ពេញចិត្ត ។ មាន​របៀប​មួយ​ដើម្បី កំណត់​ស្វាមីភរិយា ឬ​ឪពុកម្តាយ​ដែល​ពេញចិត្ត​ជា​អចិន្ត្រៃយ៍​បាន ប៉ុន្តែ អត្ថបទនេះ​គ្រាន់តែ​បង្ហាញ​អ្នក​ពី​របៀប​ដើម្បី​ប្តូរ​ស្វាមីភរិយា និង​ឪពុកម្តាយ​ជា​បណ្តោះអាសន្ន​នៅក្នុង​ទិដ្ឋភាព​តារាង​ពង្សាវលី​បុព្វការីជន​ជំនាន់ ទីមួយ​ប៉ុណ្ណោះ ។

កំណត់ចំណាំ ៖ ប្រសិនបើ​ខ្សែ​ត្រកូល​ពណ៌លឿង​របស់​បុព្វការីជន​ជំនាន់​ទីមួយ​ឆ្លងកាត់​ស្វាមីភរិយា ឬ​ឪពុកម្តាយ​ច្បាស់​លាស់​មួយ នោះ​អ្នក​នឹង​មិន​អាច​ប្តូរពួកគាត់​ចេញ​ដោយ​មិន​ផ្លាស់ប្តូរ​បុព្វការីជន​ជំនាន់​ទីមួយ​ឡើយ ។

ជំហានទាំងឡាយ

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុច មែក​ធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច មែកធាង ។
  2. ស្វែងរក​បុព្វការីជន​មួយ​ដែល​មាន​ស្វាមីភរិយា​ច្រើន ឬ​ឪពុកម្តាយ​ច្រើន​គូ ។
    • ដើម្បី​ជ្រើសរើស​ឪពុកម្តាយ​គូ​ថ្មី សូម​ស្វែងរក​ឪពុកម្តាយ​គូ​បច្ចុប្បន្ន​ដែល​អ្នក​ចង់​ប្តូរចេញ ហើយ​ចុច​លើ​រូបតំណាង​នេះ ៖
    • ដើម្បី​ជ្រើសរើស​ស្វាមីភរិយា​ថ្មី សូម​ស្វែងរក​ស្វាមីភរិយា​បច្ចុប្បន្ន​ដែល​អ្នក​ចង់​ប្តូរចេញ ហើយ​ចុច​លើ​រូបតំណាង​នេះ ៖
  3. សូម​ជ្រើសរើស​គូស្វាមីភរិយា​ជំនួស ឬ​ឪពុកម្តាយ​មួយ​គូ ។ ការណ៍​នេះ​អាច​ផ្តាច់​ទំនាក់ទំនង​បុព្វការីជន​ជំនាន់ ទីមួយ​ចេញពី​បុគ្គល​ដែល​ចង់​រក ប៉ុន្តែ​អ្នក​តែងតែ​អាចប្តូរ​មក​វិញ​ដោយ​ចុច​រូបតំណាង​ដូចគ្នា​នេះ ហើយ​ជ្រើសរើស​ស្វាមីភរិយា ឬ​ឪពុកម្តាយ​ពីមុន ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ប្ដូរ​ទីតាំង​ឪពុក ឬ​ម្ដាយ ឬ​ស្វាមី ឬ​ភរិយា​ដើម្បី​ផ្លាស់ប្ដូរ​ការបង្ហាញ​ខ្សែស្រឡាយ​គ្រួសារ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?