តើ​ខ្ញុំ​អាច​បម្រុង​ទុក​ឈ្មោះ​គ្រួសារ​បាន​ចំនួន​ប៉ុន្មាន ? តើ​មាន​ចំនួន​កំណត់​សម្រាប់​ការបម្រុងទុក​ដែរ​ឬទេ ?

Share

បញ្ជី​ឈ្មោះ​គ្រួសារ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​មាន​ចំនួន​កំណត់​នៃ​ការបម្រុង​ទុក​រហូត​ដល់ទៅ ៣០០ ឈ្មោះ​នៃ​ជួរដេក ។ ឈ្មោះ​មួយ​រួមមាន​នូវ​ឈ្មោះ​របស់​បុព្វការីជន​ម្នាក់ និង​ពិធីបរិសុទ្ធ​ដែល​អ្នក​បាន​បម្រុងទុក ។

នៅពេល​បញ្ជី​របស់​អ្នក​ឈាន​ដល់​ចំនួន​កំណត់ នោះ​អ្នក​នឹង​មិនអាច​បម្រុងទុក​ពិធីបរិសុទ្ធ​បន្ថែម​ទៀត​បាន​ទេ លុះត្រាតែ​ចំនួន​នៅក្នុង​បញ្ជី​នេះ​ធ្លាក់​មក​នៅក្រោម​ចំនួន​កំណត់​ជាមុន​សិន ។

ចំនួន​កំណត់​សម្រាប់​ការបម្រុងទុក​ត្រូវបាន​អនុវត្ត​ជាលើក​ដំបូង​នៅ​ឆ្នាំ ២០២១ ។ សំណួរ និង​ចម្លើយ​ខាងក្រោម​នេះ​ពន្យល់ពី​ចំនួន​កំណត់​ឲ្យ​កាន់តែ​លម្អិត​បន្ថែម​ទៀត ។

សំណួរដែលសួរជាញឹកញាប់

ហេតុអ្វីបានជាមានការកំណត់ចំនួនចំពោះការបម្រុងទុកយ៉ាងដូច្នេះ ?

នៅក្នុង​លិខិត​មួយ​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០១២ គណៈប្រធាន​ទីមួយ​បាន​លើក​ទឹកចិត្ត​ដល់​សមាជិក​ដែល​បាន​បម្រុងទុក​ឈ្មោះ​គ្រួសារ​ច្រើន​ឲ្យ « បញ្ចេញ​ឈ្មោះ​ទាំងនេះ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ឲ្យ​ពិធីបរិសុទ្ធ​ដែល​ចាំបាច់​អាច​ធ្វើឡើង​បាន » ។ សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​របស់​យើង​ជាច្រើន​នាក់​កំពុង​រង់ចាំ​ឱកាស​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ពិធីបរិសុទ្ធ​ជំនួស​ទាំងនេះ ។ មាន​សមាជិក​ជាច្រើន​កំពុង​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួយ​ដល់​កិច្ចការ​នេះ ។

ចំនួន​កំណត់​ថ្មី​សម្រាប់​ការបម្រុងទុក​ចំនួន ៣០០ នេះ​ធ្វើ​ឲ្យ​អ្នក​អាច​គ្រប់គ្រង​បញ្ជី​បម្រុងទុក​របស់​អ្នក​បាន​កាន់តែ​ងាយស្រួល ។ ការផ្លាស់ប្តូរ​នេះ​អនុញ្ញាត​ឲ្យ​សមាជិក​សាសនាចក្រ​កាន់តែ​ងាយ​រកឃើញ​ឱកាស​ដើម្បី​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ថែម​ពីលើ​នេះ ការណ៍​នេះ​នឹង​ជួយ​ដល់​បុព្វការីជន​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​បាន​កាន់តែ​ទាន់​ពេលវេលា ។

ប្រធាន រ័សុល អិម ណិលសុន និង​ព្យាការី​សម័យ​ទំនើប​ផ្សេង​ទៀត​បាន សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការពន្លឿន កិច្ចការ​របស់​ព្រះអម្ចាស់​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ យើង​មាន កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ក្នុងការ​ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​បុព្វការីជន​របស់​យើង​ផ្ទាល់ ។ ក្នុង​នាម​ជា​សាសនាចក្រ​ទូទាំង​ពិភពលោក និង​ជា​សមាជិក​នៃ​គ្រួសារ​មនុស្ស​ជាតិ​ដ៏​ធំ​មួយ យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​បំពេញ​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​នេះ​បាន ។

ទាំងនេះ​គឺជា​ជំហាន​ដែល​អ្នក​អាច​អនុវត្ត​បាន ប្រសិនបើ​អ្នក​មាន​ឱកាស​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ច្រើនពេក​ដែល​ត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ៖

  • សូម​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយនឹង​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​ចង្កោម​គ្រួសារ
  • សូម​ចែកចាយ​ការបម្រុងទុក​នានា​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ផ្សេងទៀត​អាច​ស្វែងរក​ឈ្មោះ​ចេញពី ពិធីបរិសុទ្ធ​ត្រៀម​រួច និង​មែកធាង​គ្រួសារ បាន ។
  • ឈប់​បម្រុងទុក​ឈ្មោះ​មួយ​ចំនួន

អ្នក​មិន​អាច​ចែកចាយ​ពិធីបរិសុទ្ធ​ដែល​អ្នក​បាន​បម្រុងទុក​មកពី​បញ្ជី​សារពើភ័ណ្ឌ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចែកចាយ​នោះ​ទេ ។ នៅពេល​ដែល​អ្នក​ព្យាយាម​ចែកចាយ នោះ​អ្នកនឹង​ឃើញសារ​មួយ​ប្រាប់ ៖ « ពិធីបរិសុទ្ធ​ដែល​បាន​ចែកចាយ​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ​ពីមុន​មក មិន​អាច​ចែកចាយ​ម្ដងទៀត​បាន​ទេ » ។ អ្នក​អាច​ឈប់​បម្រុងទុក​ពិធីបរិសុទ្ធ​ទាំងនេះ​បាន ។ នៅពេល​អ្នក​ឈប់​បម្រុងទុក​ឈ្មោះ​ទាំងនេះ វា​នឹង​ត្រឡប់​ទៅ​ក្នុង​បញ្ជី​ចែកចាយ​របស់​បុគ្គល​ដើម​ដែល​បាន​ចែកចាយ​វា​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ​នោះ​វិញ ។
នៅពេល​បញ្ជី​បម្រុងទុក​របស់​អ្នក​មិន​ទាន់​ដល់​ចំនួន​កំណត់ នោះ​អ្នក​អាច​ឈប់​ចែកចាយ​ការបម្រុងទុក ដែល​អ្នក​បាន​ចែកចាយ​ពីមុន​មក​បាន ។

អ្នក​មិន​អាច​ឈប់​ចែកចាយ​ពិធីបរិសុទ្ធ​នៅក្នុង​ករណី​ទាំងនេះ​បានទេ ៖

  • ពិធីបរិសុទ្ធ​ទាំងឡាយ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ
  • ព្រះវិហារ​បរិសុទ្ធ​បាន​បោះពុម្ព​កាត​រួចហើយ
  • នរណា​ម្នាក់​ផ្សេងទៀត​បាន​បម្រុង​ពិធីបរិសុទ្ធ​ទុក​សម្រាប់​រយៈពេល ១២០ ថ្ងៃ

តើអ្វីខ្លះទៅដែលរាប់បញ្ចូលទៅក្នុងចំនួនកំណត់សម្រាប់ការបម្រុងទុក ?

នៅក្នុង​ជួរដេក​នីមួយៗ​នៅក្នុង​បញ្ជី​បម្រុងទុក​របស់​អ្នក​រាប់​តែម្ដង​ប៉ុណ្ណោះ ទោះបីជា​ជួរ​នោះ​តំណាង​ឲ្យ​ពិធីបរិសុទ្ធ​ជាច្រើន​ក៏ដោយ ។ ដើម្បី​មើល​តួលេខ​របស់​អ្នក សូម​មើល​របារ​ចំហៀង​នៅខាង​ឆ្វេងដៃ ។ តួលេខ​បន្ទាប់ពី « ការបម្រុងទុក​របស់​ខ្ញុំ » គឺជា​ចំនួន​សរុប​របស់​អ្នក ។

ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ ពិធី​លាង​ជម្រះ អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​សម្រាប់​បុគ្គល​ម្នាក់ ត្រូវ​ដាក់​បង្ហាញ​នៅលើ​ជួរដេក​មួយ ហើយ​រាប់​ថាជា​ការបម្រុង​ទុក​មួយ ។ ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា​បង្ហាញ​នៅក្នុង​ជួរដេក​នៃ​ការបម្រុងទុក ហើយ​រាប់​ថាជា​ការបម្រុងទុក​ផ្សេងគ្នា ។

តើនឹងមានអ្វីកើតឡើង ប្រសិនបើបញ្ជីបម្រុងទុករបស់ខ្ញុំហួសចំនួនកំណត់ហើយនោះ ?

ប្រសិនបើ​បញ្ជី​របស់​អ្នក​មាន​ចំនួន​ច្រើនជាង​ចំនួន​បម្រុងទុក​ដែល​បាន​អនុញ្ញាត​រួច​ទៅហើយ ពិធីបរិសុទ្ធ​ទាំងនោះ​នឹង​បន្ត​នៅក្នុង​បញ្ជី​របស់​អ្នក​រហូត​ដល់​ផុត​កំណត់​កាលបរិច្ឆេទ​របស់​ពិធីបរិសុទ្ធ​ទាំងនោះ ។ នៅពេល​ការបម្រុងទុក​ទាំងឡាយ​ផុត​កំណត់ នោះ​ពិធីបរិសុទ្ធ​ទាំងនេះ​នឹង​ចែកចាយ​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ ។ សាច់ញាតិ​អាច​ស្វែងរក និង​បម្រុងទុក​ពិធីបរិសុទ្ធ​ទាំងនេះ​បាន​នៅ​ក្នុង មែកធាង​គ្រួសារ ឬ​តាមរយៈ ពិធីបរិសុទ្ធ​ត្រៀម​រួច ។

ប្រសិន​បើ​បញ្ជី​បម្រុងទុក​របស់​អ្នក​ស្ថិត​នៅក្រោម​ចំនួន​កំណត់ ហើយ​គ្មាន​នរណា​ម្នាក់​បោះពុម្ព ឬ​បាន​ធ្វើ​កិច្ចការ​នោះទេ នោះ​អ្នក​អាច​ឈប់​ចែកចាយ​ឈ្មោះ​មួយ​បាន ។

តើខ្ញុំអាចដឹងថា តើបញ្ជីបម្រុងទុករបស់ខ្ញុំឈានដល់ចំនួនកំណត់ដោយរបៀបណា ?

ដើម្បី​មើល​បញ្ជី​បម្រុងទុក​របស់​អ្នក សូម​ចូល​ទៅកាន់​គេហទំព័រ FamilySearch.org ហើយ​ចុចលើ ព្រះវិហារ​បរិសុទ្ធ ។ សូម​ចុចលើ ការបម្រុងទុក​របស់​ខ្ញុំ ។ នៅខាង​ឆ្វេងដៃផ្ទាំង ការបម្រុងទុក​របស់​ខ្ញុំ បង្ហាញ​នូវ​ការបម្រុងទុក​ជាច្រើន​ដែល​អ្នក​មាន ។ ចំនួន​បាន​ចែកចាយ​មិន​អនុវត្ត​ចំពោះ​ចំនួន​កំណត់​របស់​អ្នក​ទេ ។

ប្រសិនបើ​អ្នក​ព្យាយាម​បម្រុងទុក​ពិធីបរិសុទ្ធ​មួយ បន្ទាប់ពី​អ្នក​ឈាន​ដល់​ចំនួន​កំណត់​ហើយ នោះ​អ្នក​នឹង​ទទួល​បាន​ការជូន​ដំណឹង​ថា អ្នក​បាន​ឈាន​ដល់​ចំនួន​កំណត់​ហើយ ។

តើមានអ្វីកើតឡើង នៅពេលខ្ញុំឈានដល់ចំនួនកំណត់សម្រាប់ការបម្រុងទុក ?

នៅពេល​អ្នក​ឈាន​ដល់​ចំនួន​កំណត់ នោះ​អ្នក​មិន​អាច​បម្រុងទុក​ឈ្មោះ​គ្រួសារ​បន្ថែម​ទៀត​បាន​ឡើយ ។ ដើម្បី​ធ្វើឲ្យ​បញ្ជី​របស់​អ្នក​មាន​កន្លែង​ទំនេរ អ្នក​អាច ចែកចាយ​ការបម្រុងទុក​ដែល​មាន​ស្រាប់​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ បាន ។ សមាជិក​ដទៃទៀត​នៃ​សាសនាចក្រ​អាច​ប្រើ ពិធីបរិសុទ្ធ​ត្រៀម​រួច ហើយ​ជួយ​អ្នក​ឲ្យ​បំពេញ​ពិធីបរិសុទ្ធ​ទាំងនោះ​បាន ។ នៅពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួចរាល់​ហើយ នោះ​អ្នក​នឹង​ទទួល​បាន​ការជូន​ដំណឹង​នៅក្នុង សេចក្តី​ជូន​ដំណឹង​ពី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

អ្នក​អាច​ទាញយក​ឈ្មោះ​ដែល​បាន​ចែកចាយ​ដែល​នៅ​មិនទាន់​បាន​ធ្វើ​រួចរាល់​នៅឡើយ​មកវិញ​ភ្លាមៗ​បាន នៅពេល​ដែល​អ្នក​មាន​កន្លែង​ទំនេរ​សល់​នៅក្នុង​បញ្ជី​បម្រុងទុក​របស់​អ្នក ។ ប្រសិនបើ​ការបម្រុងទុក​ដែល​បាន​ចែកចាយ​មួយ មាន​បញ្ចូល​នូវ​ពិធីបរិសុទ្ធ​ដែល​បាន​បោះពុម្ព ឬ​ធ្វើ​រួចរាល់​ហើយ នោះ​ពិធីបរិសុទ្ធ​ទាំងនោះ​មិន​អាច​ឈប់​ចែកចាយ​បាន​នោះទេ ។

តើការចែកចាយឈ្មោះគ្រួសារជាមួយនឹងព្រះវិហារបរិសុទ្ធ រាប់ចូលទៅក្នុងចំនួនកំណត់របស់ខ្ញុំដែរឬទេ ?

នៅពេល​អ្នក​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ នោះ​ការបម្រុងទុក​នឹង​មិន​ត្រូវបាន​រាប់​ចូលទៅ​ក្នុង​ចំនួន​កំណត់​របស់​អ្នក​ឡើយ ។

តើការចែកចាយឈ្មោះជាមួយនឹងចង្កោមគ្រួសាររាប់ចូលទៅក្នុងចំនួនកំណត់របស់ខ្ញុំដែរឬទេ ?

នៅពេល​អ្នក​ចែកចាយ​ឈ្មោះ​គ្រួសារ​មួយ​ជាមួយនឹង​ចង្កោម​គ្រួសារ នោះ​ការបម្រុងទុក​នោះ​រាប់​ចូលទៅ​ក្នុង​ចំនួន​កំណត់​របស់​អ្នក​ហើយ ។ កាលបរិច្ឆេទ​ផុតកំណត់​ធម្មតា​នឹង​អនុវត្ត​បន្ទាប់​ពី​ព្រះវិហារ​បរិសុទ្ធ​បើក​ឡើងវិញ​ទាំងស្រុង​នៅ​ដំណាក់កាល​ទី ៤ ។

តើការចែកចាយឈ្មោះគ្រួសារជាមួយនឹងសាច់ញាតិ ឬសមាជិកសាសនាចក្រម្នាក់ទៀត រាប់ចូលទៅក្នុងចំនួនកំណត់របស់ខ្ញុំដែរឬទេ ?

អ្នក​អាច​ចែកចាយ​ឈ្មោះគ្រួសារ​ជាមួយនឹង​សាច់ញាតិ ឬ​មិត្តភក្ដិ តាមរយៈ​អ៊ីមែលសារ​នៃ​កម្មវិធី​សា្រវជ្រាវ​ក្រុមគ្រួសារ បាន ។ អ៊ីមែល ឬ​សារ​នៃ​កម្មវិធី​សា្រវជ្រាវ​ក្រុមគ្រួសារ​មួយ​បង្ហាញពី​ឈ្មោះ និង​ពិធីបរិសុទ្ធ​ដែល​ត្រូវការ ។ ប្រសិនបើ​ពួកគាត់​ទទួល​យក​ការបម្រុងទុក​នោះ នោះ​ការបម្រុងទុក​ទាំងនេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​បញ្ជី​បម្រុងទុក​របស់​ពួកគាត់ ។ នៅ​ចំណុច​នេះ ការបម្រុងទុក​ទាំងនេះ​នឹង​លែង​បង្ហាញ​ឡើង​នៅក្នុង​បញ្ជី​របស់​អ្នក​ទៀត​ហើយ ហើយ​វា​មិន​រាប់​ចូល​ទៅក្នុង​ចំនួន​កំណត់​របស់​អ្នក​ទេ ។

ប្រសិនបើខ្ញុំចែកចាយឈ្មោះគ្រួសារជាមួយនឹងព្រះវិហារបរិសុទ្ធ តើវាត្រូវចាំយូរប៉ុនណាដើម្បីបញ្ចប់ពិធីបរិសុទ្ធនោះ ?

វា​ពិបាក​ដើម្បី​ដឹង​ទុកជាមុន​ថា តើ​កិច្ចការ​ពិធីបរិសុទ្ធ​សម្រាប់​ឈ្មោះ​ដែល​បាន​ចែកចាយ​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​នេះ នឹង​បញ្ចប់​បាន​លឿន​ប៉ុនណា ។ កត្តា​នានា​រួមមាន ចំនួន​ពិធីបរិសុទ្ធ​ដែល​អ្នកដទៃ​បាន​ចែកចាយ និង​ចំនួន​អ្នកចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បច្ចុប្បន្ន​នេះ អំណោយទាន​ពិសិដ្ឋ​ភេទ​ប្រុស​ត្រូវ​ចំណាយ​ពេល​ធ្វើ​យូរ​ជាងគេ​បំផុត ។ ពិធីបរិសុទ្ធ​ផ្សេងទៀត ( ពិធីបុណ្យ​ជ្រមុជទឹក ពិធីបញ្ជាក់ និង​ពិធីលាង​ជម្រះ ) សម្រាប់​បុរស ឬ​ស្ត្រី ជាទូទៅ​មិន​ចំណាយពេល​ច្រើន​នោះទេ ។

ជាមួយ​នឹង ពិធីបរិសុទ្ធ​ត្រៀម​រួច នោះ​សមាជិក​គ្រួសារ និង​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក​អាច​រកឃើញ​ឈ្មោះ និង​បញ្ចប់​ពិធីបរិសុទ្ធ​ឲ្យ​ឈ្មោះ​ដែល​បាន​ចែកចាយ​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ងាយស្រួល​ជាងមុន ។ ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ទៀត​កំពុង​សាងសង់​នៅ​ជុំវិញ​ពិភពលោក​នេះ នោះ​សមាជិក​កាន់តែ​ច្រើន​ក៏​អាច​ចូលរួម​ធ្វើ​កិច្ចការ​ពិធីបរិសុទ្ធ​ជូន​មរណជន​បាន​ផងដែរ ។ ការបន្ដ​កែលម្អ​នៅក្នុង​ដំណើរការ​ចែកចាយ និង​បែងចែក ក៏នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា​ដើម្បី​បញ្ចប់​ពិធីបរិសុទ្ធ​ផងដែរ ។

ខ្ញុំចង់ចែកចាយកាតឈ្មោះគ្រួសារ ដែលបានបោះពុម្ពហើយជាមួយនឹងសមាជិកគ្រួសារ ។ តើខ្ញុំអាចទទួលបានការលើកលែងចំពោះចំនួនកំណត់សម្រាប់ការបម្រុងទុកដែរឬទេ ?

ចំនួន​កំណត់​សម្រាប់​ការបម្រុងទុក​អនុវត្ត​ចំពោះ​អ្នកប្រើប្រាស់​គ្រប់រូប​ទាំងអស់ ។

សូម​ពិចារណា​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយនឹង​សាច់ញាតិ​របស់​អ្នក ដោយ​ប្រើ​មុខងារ​ចង្កោម​គ្រួសារ​ថ្មី​នេះ​ជំនួស​វិញ ។ នៅក្នុង​ចង្កោម​គ្រួសារ សាច់ញាតិ​ទាំងឡាយ​អាច​បោះពុម្ព​កាត​បាន នៅពេល​ពួកគេ​ត្រៀម​ខ្លួន​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។ ឈ្មោះ​ដែល​អ្នក​ចែកចាយ​ជាមួយនឹង​ចង្កោម​គ្រួសារ​រាប់​ចូលទៅ​ក្នុង​ចំនួន​កំណត់​របស់​អ្នក ។ ប៉ុន្តែ​អ្នក​អាច​មើលឃើញ​ពិធីបរិសុទ្ធ​ទាំងនេះ​នៅលើ​បញ្ជី​របស់​អ្នក និង​អ្នក​ដែល​បាន​បោះពុម្ព​ពិធីបរិសុទ្ធ​ទាំងនោះ​បាន ។ អ្នក​អាច​តាមដាន​ការរីកចម្រើន​តាម​អនឡាញ ហើយ​ទទួល​បាន​ការជូន​ដំណឹង នៅពេល​ដែល​ពិធីបរិសុទ្ធ​ទាំងនោះ​បាន​ធ្វើ​រួចរាល់ ។

ប្រសិនបើខ្ញុំបានចែកចាយការបម្រុងទុកសម្រាប់ពិធីបរិសុទ្ធតែមួយចំនួនប៉ុណ្ណោះជូនបុព្វការីជនម្នាក់ តើពិធីបរិសុទ្ធដែលខ្ញុំបានទុកទាំងនេះ នឹងរាប់ចូលទៅក្នុងចំនួនកំណត់ដោយរបៀបណា ?

ជួរដេក​នីមួយៗ​នៅក្នុង​បញ្ជី​បម្រុងទុក​របស់​អ្នក ត្រូវបាន​រាប់​តែម្ដង​ប៉ុណ្ណោះ ទោះបីជា​ជួរ​នោះ​មាន​នូវ​ពិធីបរិសុទ្ធ​ជាច្រើន​ក៏ដោយ ។ ការណ៍​នេះ​អនុវត្ត​ដូចគ្នា ប្រសិនបើ​អ្នក​ចែកចាយ​ផ្នែក​នៃ​ការបម្រុងទុក​នោះ​ជាមួយនឹង​អ្នកដទៃ ។

ការផ្សារភ្ជាប់​ទៅនឹង​ស្វាមី ឬ​ភរិយា​សម្រាប់​បុគ្គល​ម្នាក់ ត្រូវបាន​ដាក់​បញ្ចូល​នៅក្នុង​ជួរដេក​ដាច់​ដោយ​ឡែក​មួយ​ពី​ពិធីបរិសុទ្ធ​ផ្សេងទៀត ហើយ​តែងតែ​ត្រូវបាន​រាប់​ដាច់​តែឯង​ជានិច្ច ។ ពិធីបរិសុទ្ធ​ផ្សេងទៀត​ទាំងអស់​សម្រាប់​បុគ្គល​ម្នាក់ ត្រូវ​ដាក់​បញ្ចូល​គ្នា​នៅក្នុង​ជួរដេក​នៃការបម្រុង​ទុក​មួយ ។ ការបម្រុង​ទុក​សម្រាប់​បុគ្គល​ម្នាក់ ដែល​មាន​នូវ​ពិធីបរិសុទ្ធ​ទាំងអស់​នឹង​រាប់​ថាជា​ការបម្រុង​ទុក​ចំនួន ២ ។

តើនឹងមានអ្វីកើតឡើង ប្រសិនបើខ្ញុំចែកចាយឈ្មោះគ្រួសារជាមួយអ្នកដទៃ តាមរយៈអ៊ីមែល ឬការផ្ញើសារ ប៉ុន្តែវាលើសពីចំនួនកំណត់របស់អ្នកទទួលនោះ ?

បញ្ជី​បម្រុងទុក​របស់​បុគ្គល​ម្នាក់ៗ​មាន​ចំនួន​កំណត់​ដូចៗគ្នា ។ សមាជិក​អាច​ទទួល​ឈ្មោះ​ដែល​បាន​ចែកចាយ​បាន នៅពេល​ដែល​បញ្ជី​របស់​ពួកគេ​នៅ​មិនទាន់​លើស​ចំនួន​កំណត់ ។

ប្រសិនបើ​បញ្ជី​របស់​អ្នកទទួល​ពេញ​ហើយ នោះ​ឈ្មោះ​ទាំងនេះ​នឹង​បន្ដ​នៅក្នុង​បញ្ជី​របស់​អ្នក ។ អ្នក​អាច​ចែកចាយ​ការបម្រុងទុក​នេះ​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ ឬ​ក៏​ចង្កោម​គ្រួសារ​បាន ។

ប្រសិនបើខ្ញុំប្រើកម្មវិធីផ្សេងទៀតដើម្បីបម្រុងទុកពិធីបរិសុទ្ធ តើវានៅតែមានចំនួនកំណត់ដែរឬទេ?

កម្មវិធី​ភាគី​ទីបី​មួយ​ចំនួន​ដំណើរការ​ជាមួយនឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ជួយ​សមាជិក​ឲ្យ​បម្រុងទុក​ឈ្មោះ​គ្រួសារ ។ កម្មវិធី​ទាំងនោះ​ដំណើរការ​ជាមួយនឹង​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​មាន​ដែនកំណត់​ដូចគ្នា ។

ក្រោយពីខ្ញុំឈានដល់ចំនួនកំណត់ហើយ តើខ្ញុំតាមដានឈ្មោះគ្រួសារ ដែលខ្ញុំចង់បម្រុងទុកសម្រាប់ពេលក្រោយដោយរបៀបណា ?

សូម​ប្រើ​បញ្ជី​តាមដាន​របស់​អ្នក​ដើម្បី​ដាក់​តំណ​ចំណាំ​លើ​បុព្វការីជន ដែល​អ្នក​ចង់​ធ្វើការ​បម្រុងទុក​ពិធីបរិសុទ្ធ​ជូន​គាត់​នៅពេល​អនាគត ។ ដើម្បី​ធ្វើ​ឲ្យ​ពិធីបរិសុទ្ធ​ទាំងនោះ​ងាយស្រួល​រក​នៅក្នុង​បញ្ជី អ្នក​អាច​បន្ថែម​ស្លាក ការបម្រុងទុក​ព្រះវិហារ​បរិសុទ្ធ​បាន ។

ហេតុអ្វីបានជាព្រះវិហារបរិសុទ្ធរក្សាទុកកាតឈ្មោះគ្រួសាររបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានធ្វើពិធីបរិសុទ្ធជូនបុព្វការីជនម្នាក់រួចរាល់ហើយ ? 

ការទុក​កាត​ឈ្មោះ​គ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ធានា​បាន​ថា កិច្ចការ​ពិធីបរិសុទ្ធ​មិន​បាន​ធ្វើ​ឡើង​ស្ទួនគ្នា ហើយ​ថា​ពិធីបរិសុទ្ធ​ត្រូវបាន​កត់ត្រា​ទុក​យ៉ាង​ត្រឹមត្រូវ ។ ការអនុវត្ត​នេះ​ក៏​ជួយ​ទប់ស្កាត់​ការរីករាល​ដាល​មេរោគ និង​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​ក្រោយពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​ហើយ​ផងដែរ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ចែកចាយ​ឈ្មោះ​គ្រួសារ​របស់​ខ្ញុំ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​តាម​អ៊ីមែល​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ឈប់​បម្រុងទុក ឬ​បញេ្ចញ​ឈ្មោះ​គ្រួសារ​ចេញពី​បញ្ជី​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ​ដោយ​របៀប​ណា ?
ពេល​កំណត់​នៃ​ការបម្រុងទុក​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ
តើ​ខ្ញុំ​ប្រើ​បញ្ជី​តាមដាន​នៅក្នុង​មែកធាង​គ្រួសារ ដើម្បី​តាមដាន​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?
ប្លក់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ
តើ​ខ្ញុំ​ចែកចាយ​ឈ្មោះ​គ្រួសារ​តាមរយៈ​សារ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ចែកចាយ​ពិធីបរិសុទ្ធ​ជាមួយនឹង​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?

    តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?