គោលបំណងទាំងមូលនៃមែកធាងគ្រួសារគឺ ដើម្បីជួយអ្នកឲ្យស្វែងរកគ្រួសាររបស់អ្នក ហើយជាលទ្ធផលរកឃើញរឿងខ្លះៗអំពីខ្លួនអ្នក ។
- មែកធាងគ្រួសារគឺខុសគ្នាពីគេហទំព័រពង្សាវលីដែលស្រដៀងគ្នាផ្សេងទៀត ។ មែកធាងគ្រួសារគឺជាមែកធាងសាធារណៈតែមួយដែលភ្ជាប់ជាមួយគ្នាក្នុងក្រុមគ្រួសារ ។ គេហទំព័រផ្សេងទៀតអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត និងគ្រប់គ្រងមែកធាងឯកជនរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ ។ មនុស្សគ្រប់គ្នានៅក្នុងមែកធាងគ្រួសារ ធ្វើការជាមួយគ្នាលើទិន្នន័យដូចគ្នា ។ គោលដៅរបស់យើងគឺដើម្បីភ្ជាប់សមាជិកគ្រប់រូបនៃគ្រួសារមនុស្សជាតិ ។
- មែកធាងគ្រួសារប្រៀបធៀបកំណត់ត្រាប្រវត្តិសាស្ត្រទៅនឹងមនុស្សនៅក្នុងមែកធាង ដើម្បីជួយអ្នកស្វែងរកប្រភពសម្រាប់បុគ្គលនោះ ។
- មែកធាងគ្រួសារប្រៀបធៀបមនុស្សស្រដៀងគ្នានៅក្នុងមែកធាង ដើម្បីជួយអ្នកស្វែងរកមនុស្សស្ទួនគ្នា ដែលអ្នកអាចដាក់បញ្ចូលគ្នាបាន ។
- មែកធាងគ្រួសារផ្ដល់នូវឧបករណ៍ផ្ញើសារ និងសហប្រតិបត្តិការ រួមទាំងការគាំទ្រតាមទូរសព្ទ និងអ៊ីមែលដោយឥតគិតថ្លៃផងដែរ ដើម្បីជួយអ្នកដោះស្រាយកំហុសនានា ។
- មែកធាងគ្រួសារទាញទិន្នន័យពីមូលដ្ឋានទិន្នន័យដ៏ធំ និងរីកចម្រើនរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីផ្ដល់តម្រុយនានាអំពីកំណត់ត្រា ។ តម្រុយទាំងឡាយជួយអ្នកភ្ជាប់ទៅជំនាន់មុនៗ ។
- ផ្នែកកម្រងអនុស្សាវរីយ៍អាចជួយឲ្យទំនាក់ទំនងទៅបុព្វការីជនកាន់តែស៊ីជម្រៅថែមទៀត ។ អ្នកអាចបម្រុងទុក និងចែកចាយរូបថត និងប្រវត្តិទាំងឡាយ ។
- យើងចង់ឲ្យមនុស្សអាចចូលទៅប្រើមែកធាងគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ បន្ថែមពីលើគេហទំព័រពេញលេញ អ្នកអាចប្រើកម្មវិធីឧបករណ៍ចល័ត ឬគេហទំព័រមែងធាងគ្រួសារមិនពេញលេញរបស់យើង ។
ក្តីសង្ឃឹមរបស់យើងគឺថាតាមរយៈមែកធាងគ្រួសារ យើងអាចធ្វើការរួមគ្នាដើម្បីបង្កើតមែកធាងគ្រួសារសាធារណៈដែលមានប្រភពល្អៗ ។ យើងចង់ជួយសមាជិកគ្រួសារទាក់ទងនឹងសាច់ញាតិដែលស្លាប់ និងនៅរស់ ។
ដើម្បីរៀនបន្ថែមទៀតអំពីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬប្រសិនបើអ្នកត្រូវការជំនួយ សូមចូលទៅកាន់គេហទំព័រ FamilySearch.org/about ។
អត្ថបទដែលទាក់ទង
តើខ្ញុំផ្ញើសារទៅនរណាម្នាក់ដែលបានរួមចំណែកដល់កម្មវិធីមែកធាងគ្រួសារ ឬកម្រងអនុស្សាវរីយ៍ដោយរបៀបណា ?
តើខ្ញុំប្រើកម្រងអនុស្សាវរីយ៍ក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដើម្បីរក្សាទុកដំណើររឿងនៃជីវិតរបស់បុព្វការីជនខ្ញុំបានដោយរបៀបណា ?