ទំនាក់ទំនង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ៖ ស.ស.ញ.

Share

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​ការប្រមូល​ផ្ដុំ​ទិន្នន័យ​ពង្សាវលី​ដ៏ធំ​បំផុត​មួយ​នៅទូទាំង​ពិភពលោក ដែល​ដកស្រង់​ចេញពី​ប្រភព​ស៊ីវិល សាសនា និង​ប្រភព​ផ្សេងទៀត ដែល​អ្នកស្រាវជ្រាវ​ម្នាក់ៗ​ត្រូវ​វាយតម្លៃ​សម្រាប់​តម្លៃ​ពង្សាវលី​របស់​ពួកគេ ។ ឥឡូវ​នេះ មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ដល់​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​ឲ្យ​រៀប​ឯកសារ​ស្តីពី​ទំនាក់ទំនង​គ្រួសារ​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។   

ដោយស្រប​ជាមួយ​នឹង​គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​មាន​តែ​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយគ្នា​ប៉ុណ្ណោះ ទើប​មាន​លក្ខណៈ​ជា​ផ្លូវការ ឬ​អាច​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ។

ការធ្វើបច្ចុប្បន្នភាពសំណួរ និងចម្លើយសម្រាប់ទំនាក់ទំនងនៅក្នុងមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ

១. ហេតុអ្វីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារធ្វើនូវកិច្ចការនេះ ?

មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ត្រូវបាន​រចនា​ឡើង​ដើម្បី​លើក​កម្ពស់​ដល់​ភាពត្រឹមត្រូវ​ខាង​ពង្សាវលី​ដោយ​ផ្អែកលើ​កំណត់ត្រា​ប្រភព​ដើម ។ មែកធាង​គ្រួសារ​ផ្ដល់​លទ្ធភាព​ដល់​អ្នកប្រើប្រាស់​ឲ្យ​រៀប​ឯកសារ​ស្តីពី​រាល់​ទំនាក់ទំនង​គ្រួសារ​ទាំងអស់ រួមទាំង​អាពាហ៍ពិពាហ៍​អ្នក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការសុំ​កូន​មក​ចិញ្ចឹម​របស់​អ្នក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ផងដែរ ។ 

២. តើនេះជាការផ្លាស់ប្ដូរមួយនៅក្នុងគោលលទ្ធិសាសនាចក្រឬ ?

អត់​ទេ ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ខិតខំ​រក្សាទុក​ជា​ឌីជីថល និង​ផ្តល់​នូវ​ការចូល​ទៅកាន់​កំណត់ត្រា​ពង្សាវលី និង​កំណត់ត្រា​ប្រវត្តិសាស្ត្រ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្មវិធី​នេះ​ក្នុង​ការចងក្រង​ឯកសារ​គ្រួសារ​មនុស្ស​ឲ្យ​ត្រឹមត្រូវ ។ សាសនាចក្រ​គោរព ឬ​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍​តែ​រវាង​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយគ្នា​ប៉ុណ្ណោះ ។ 

៣. តើស្វាមីភរិយាដែលមានភេទដូចគ្នាអាចផ្សារភ្ជាប់នឹងគ្នាបានដែរឬទេ ?

អត់​ទេ ។ ដោយ​ស្របតាម​គោលលទ្ធិ​របស់​សាសនាចក្រ ស្វាមី​ភរិយា​ដែល​មាន​ភេទ​ដូចគ្នា​មិន​អាច​ផ្សារភ្ជាប់​នឹង​គ្នា​បាន​ឡើយ ទោះជា​ពួកគេ​បាន​រៀបការ​ស្របច្បាប់​ហើយ​ក្ដី ។ បុគ្គល​ដែល​ស្លាប់ ខណៈពេល​ដែល​នៅរស់​បាន​មាន​ទំនាក់ទំនង​ស្វាមី​ភរិយា​ដែល​មាន​ភេទ​ដូចគ្នា ឬ​ដែល​ជា​ភាគី​ម្ខាង​នៃ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា អាច​ទទួល​បាន​រាល់​ពិធី​សាសនា​ផ្សេងៗ​ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​មាន​សិទ្ធិ​ទទួល ។ 

៤. តើកូនរបស់ស្វាមីភរិយាដែលមានភេទដូចគ្នាអាចផ្សារភ្ជាប់នឹងពួកគេបានដែរឬទេ ?

អត់​ទេ ។ ស្របតាម​គោលលទ្ធិ​នៃ​សាសនាចក្រ កូនៗ​មិន​អាច​ផ្សារភ្ជាប់​ទៅនឹង​គូស្វាមី​ភរិយា​ដែល​មាន​ភេទ​ដូចគ្នា​បាន​ទេ ទោះបីជា​បាន​រៀបការ​ស្របច្បាប់​ហើយ​ក្ដី ។ 

៥. តើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារជាវិបសាយពង្សាវលីទីមួយដែលអនុញ្ញាតឲ្យមានការកត់ត្រាទំនាក់ទំនងប្រតិព័ទ្ធភេទដូចគ្នាមែនទេ ?

អត់​ទេ ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ពុំមែន​ជា​វិបសាយ​ពង្សាវលី​ទីមួយ ដែល​អនុញ្ញាត​ឲ្យ​មាន​ការកត់ត្រា​ទំនាក់ទំនង​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នោះទេ ។  

៦. តើខ្ញុំនឹងឃើញការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងមែកធាងគ្រួសារ ?

ឥឡូវនេះ​ពេល​ដាក់​បន្ថែម​ស្វាមី​ភរិយា ឬ​ឪពុក​ម្ដាយ​ម្នាក់ អ្នកប្រើប្រាស់​អាច​ដាក់​បន្ថែម​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្ដាយ​ដែល​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​បាន ។  

៧. តើមានតម្រូវការអ្វីខ្លះដើម្បីដាក់បន្ថែមមុខងារនេះ ?

ប្រព័ន្ធ​មួយ​ចំនួន​សម្រាប់​មែកធាង​គ្រួសារ ដូចជា ការស្រាវជ្រាវ​មែកធាង និង​កំណត់ត្រា ត្រូវបាន​រចនា​ឡើងវិញ​ស្ទើរតែ​ទាំងស្រុង ដើម្បី​អនុញ្ញត​ឲ្យ​មាន​ការរៀបចំ​ឯកសារ​សម្រាប់​ទំនាក់ទំនង​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ពីមុន​មែកធាង​គ្រួសារ​អាច​ដាក់​ឲ្យ​ប្រើ​មុខងារ​នេះ​បាន ។  

៨. តើវាដំណើរការនៅក្នុងកម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារដែរឬទេ ?

ប្រាកដ​ណាស់ ។ វា​នឹង​ដំណើរការ​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត ពេល​អ្នកប្រើប្រាស់​ដំឡើង​ការធ្វើ​បច្ចុប្បន្នភាព​ដែល​ចាំបាច់ ។ 

៩. តើខ្ញុំអាចដាក់ស្នើទៅក្នុងកម្រងអនុស្សាវរីយ៍ ( ដូចជារូបថត ដំណើររឿង ឯកសារ ) ដែលទាក់ទងទៅនឹងទំនាក់ទំនងប្រតិព័ទ្ធភេទដូចគ្នាបានដែរឬទេ ?

បទដ្ឋាន​សម្រាប់​ការដាក់ស្នើ​ទៅក្នុង​កម្រង​អនុស្សាវរីយ៍ ( ដូចជា​រូបថត ដំណើររឿង ឯកសារ ) គឺ​ដូចគ្នា​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប ហើយ​ធ្វើតាម សេចក្ដីណែនាំ និង​គោលនយោបាយ​ស្ដីពី​ការដាក់​បញ្ចូល ។

ជាប់ទាក់ទង

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៃ​មែកធាង​គ្រួសារ​ដាក់​បន្ថែម​លទ្ធភាព​ដើម្បី​រៀប​ឯកសារ​រាល់​ទំនាក់ទំនង​គ្រួសារ​ទាំងអស់ ( FamilySearch Newsroom )
តើ​ខ្ញុំ​បន្ថែម​ស្វាមី ឬ​ភរិយា ឬ​ដៃគូ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម​ឪពុក ឬ​ម្ដាយ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?