តើ​ខ្ញុំ​ត្រូវ​សរសេរ​ឈ្មោះ​ក្នុង​ទម្រង់​ដូចម្ដេច ដើម្បី​ជៀសវាង​កំហុស « ត្រូវការ​ព័ត៌មាន​បន្ថែម » នៅពេល​ធ្វើ​ការបម្រុង​ទុក​ពិធីបរិសុទ្ធ ?

Share

ដើម្បី​បម្រុង​ទុក​ឈ្មោះ​បុព្វការីជន​ម្នាក់​សម្រាប់​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដំបូង​អ្នក​ត្រូវតែ​ប្រាកដ​ថា ឈ្មោះ​របស់​គាត់ ឬ​នាង​ត្រូវ​បាន​សរសេរ​នៅក្នុង​ទម្រង់​ដែល​ត្រឹមត្រូវ​នៅក្នុង​មែកធាង​គ្រួសារ ។ ប្រសិនបើ​មិន​ត្រឹមត្រូវ​ទេ អ្នក​នឹង​ទទួល​បាន​សារ​មួយ​ប្រាប់​អ្នក​ថា ត្រូវការ​ព័ត៌មាន​បន្ថែម ។ ការសរសេរ​ទម្រង់​ឈ្មោះ​បុព្វការីជន​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​អាច​មានភាពច្របូកច្របល់ ជាពិសេស​នៅពេល​អ្នក​ស្គាល់​តែឈ្មោះ​មួយ​ផ្នែក ។ សូម​រៀន​ពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​អ្នក​មិន​ស្គាល់​ឈ្មោះ​ពេញ ។ 

តារាង​ខាងក្រោម​នេះ​ផ្ដល់​ឧទាហរណ៍​អំពី​ទម្រង់​ឈ្មោះ​ដែល​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ​សម្រាប់​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ 

តារាង​ទី ១ ៖ អ្នក​ស្គាល់​ឈ្មោះ​របស់​ស្វាមី ប៉ុន្ដែ​ឈ្មោះ​របស់​ភរិយា​នោះ​មិន​ពេញលេញ​ទេ ។ 

ងារនាមគោត្តនាមទទួល​យក​បានកំណត់​ចំណាំ
 អេមី បាទ/ចា៎សនៅពេល​មិន​ស្គាល់​ឈ្មោះ​ដើម​ពី​មុន​រៀបការ ហើយ​វា​នៅ​ទទេ ។
លោកស្រី*ជេហ្វហ្វ្រេហ្សៀរ៍បាទ/ចា៎សឈ្មោះ​នេះ​ទទួល​យក​បាន ប្រសិនបើ​ងារ លោក​ស្រី បាន​បន្ដ​ដោយ​ឈ្មោះ​របស់​ស្វាមី​នៅក្នុង​កន្លែង​ដែល​ត្រឹមត្រូវ​នោះ ។
ក្លាកបាទ/ចា៎សស្គាល់​ឈ្មោះ​ដើម​ពីមុន​រៀបការ​របស់​ភរិយា និង​មិន​ស្គាល់​នាមខ្លួន ។
លោកស្រី ជេហ្វ ហ្វ្រេហ្សៀរ៍ទេបំបែក​ឈ្មោះ​ទៅជា​ផ្នែក​ផ្សេងៗ ។ ផ្នែក​ទាំងនោះ​មិន​អាច​បញ្ចូល​គ្នា​នៅក្នុង​កន្លែង​តែ​មួយ​បាន​ទេ ។
លោកស្រី ជេហ្វ ហ្វ្រេហ្សៀរ៍ទេ
លោកស្រី ជេហ្វហ្វ្រេហ្សៀរ៍ទេ
លោកស្រីជេហ្វ ហ្វ្រេហ្សៀរ៍ទេ
លោកស្រីទេ
លោកស្រីទេ
លោកស្រីហ្វ្រេហ្សៀរ៍ទេ

*រួម​បញ្ចូល​ពាក្យ​លោកស្រី និង​ពាក្យ​ដែល​ស្រដៀង​គ្នា​នៅក្នុង​ភាសា​ទាំងអស់ ។

តារាង​ទី ២ ៖ អ្នក​ស្គាល់​ឈ្មោះ​របស់​ឪពុក ឬ​ម្ដាយ ប៉ុន្ដែ​ឈ្មោះ​របស់​កូនស្រី​នោះ​មិន​ពេញលេញ​ទេ ។ 

ងារនាមគោត្តនាមទទួល​យក​បានកំណត់​ចំណាំ
កញ្ញា*ដូណាហ្វ្រេហ្សៀរ៍បាទ/ចា៎សបែប​នេះ​អាច​ទទួល​យក​បាន​ដោយ​មាន​ងារជា កញ្ញា
ហ្វ្រេហ្សៀរ៍បាទ/ចា៎សនៅពេល​មិន​ស្គាល់​នាមខ្លួន សូម​កុំ​បន្ថែម​ងារ ។
កញ្ញា ដូណាហ្វ្រេហ្សៀរ៍ទេបំបែក​ឈ្មោះ​ទៅជា​ផ្នែក​ផ្សេងៗ ។ ផ្នែក​ទាំងនោះ​មិន​អាច​បញ្ចូល​គ្នា​នៅក្នុង​កន្លែង​តែ​មួយ​បាន​ទេ ។
កញ្ញា ហ្វ្រេហ្សៀរ៍ទេ
កញ្ញា ហ្វ្រេហ្សៀរ៍ទេ
កញ្ញាហ្វ្រេហ្សៀរ៍ទេងារ​ដែល​មិនមាន​នាមខ្លួន​គឺ​មិន​ត្រឹមត្រូវ​ទេ ។
កញ្ញាហ្វ្រេហ្សៀរ៍ទេកញ្ញា មិន​មែន​ជា​នាមខ្លួន​ត្រឹមត្រូវ​ទេ ។
កញ្ញាទេ

*រួម​បញ្ចូល​ពាក្យ​កញ្ញា និង​ពាក្យ​ដែល​ស្រដៀង​គ្នា​នៅក្នុង​ភាសា​ទាំងអស់ ។

តារាង​ទី ៣ ៖ អ្នក​ស្គាល់​ឈ្មោះ​របស់​ឪពុក ឬ​ម្ដាយ ប៉ុន្ដែ​ឈ្មោះ​របស់​កូនប្រុស​នោះ​មិន​ពេញលេញ​ទេ ។ 

ងារនាមគោត្តនាមទទួល​យក​បានកំណត់​ចំណាំ
លោក*ចនហ្វ្រេហ្សៀរ៍បាទ/ចា៎សបែប​នេះ​អាច​ទទួល​យក​បាន​ដោយ​មាន​ងារជា លោក ។
ហ្វ្រេហ្សៀរ៍បាទ/ចា៎សនៅពេល​មិន​ស្គាល់​នាមខ្លួន សូម​កុំ​បន្ថែម​ងារ ។
លោក ចនហ្វ្រេហ្សៀរ៍ទេបំបែក​ឈ្មោះ​ទៅជា​ផ្នែក​ផ្សេងៗ ។ ផ្នែក​ទាំងនោះ​មិន​អាច​បញ្ចូល​គ្នា​នៅក្នុង​កន្លែង​តែ​មួយ​បាន​ទេ ។
លោក ហ្វ្រេហ្សៀរ៍ទេ
លោក ហ្វ្រេហ្សៀរ៍ទេ
លោកហ្វ្រេហ្សៀរ៍ទេងារ​ដែល​មិនមាន​នាមខ្លួន​គឺ​មិន​ត្រឹមត្រូវ​ទេ ។
លោកហ្វ្រេហ្សៀរ៍ទេលោក មិន​មែន​ជា​នាមខ្លួន​ត្រឹមត្រូវ​ទេ ។
លោកទេ

*រួម​បញ្ចូល​ពាក្យ​លោក និង​ពាក្យ​ដែល​ស្រដៀង​គ្នា​នៅក្នុង​ភាសា​ទាំងអស់ ។

កំណត់​ចំណាំ ៖ សូម​ប្រយ័ត្ន​ថា​អ្នក​មិន​បន្ថែម​ពាក្យ​ណាមួយ ដែល​មិន​មែន​ជា​ផ្នែក​នៃ​ឈ្មោះ​ពិត​របស់​បុគ្គល​ម្នាក់​—ពាក្យ​ដូចជា « គ្មាន​ឈ្មោះ » « ម្ដាយ » « ស្វាមី » ឬ « មីង »​ជាដើម ។ ពាក្យ​ទាំងនេះ​នឹង​រារាំង​អ្នក​មិន​ឲ្យ​បម្រុង​ទុក​ឈ្មោះ ហើយ​បណ្ដាល​ឲ្យ​អ្នក​ទទួល​សារ​សួរ​រក​ព័ត៌មាន​បន្ថែម ។ 

ប្រសិនបើ​អ្នក​វាយ​បញ្ចូល​សញ្ញា​សួរ ជំនួស​ឲ្យ​ឈ្មោះ​របស់​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ នោះ​ពិធីបរិសុទ្ធ​របស់​គាត់​នឹង​បង្ហាញ​ថា « ត្រូវការ​ព័ត៌មាន​បន្ថែម » ។ គ្មាន​កិច្ចការ​ពិធីបរិសុទ្ធ​ណា​អាច​ធ្វើ​ឡើង​បាន​ឡើយ ទាល់តែ​រកឃើញ​ឈ្មោះ និង​ត្រូវ​បាន​វាយ​បញ្ចូល​សិន ។

អត្ថបទដែលទាក់ទង

តើ​ពាក្យ និង​អក្សរ​កាត់​អ្វីខ្លះ​ដែល​បណ្ដាល​ឲ្យ « ត្រូវការ​ព័ត៌មាន​បន្ថែម » បង្ហាញ​ឡើង ?
តើ​ខ្ញុំ​គួរតែ​វាយ​បញ្ចូល​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
នៅក្នុង​មែកធាង​គ្រួសារ តើ​« ត្រូវការ​ព័ត៌មាន​បន្ថែម » មាន​ន័យ​យ៉ាង​ដូចម្ដេច ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?