RootsTech ឆ្នាំ២០២៥ ៖ ស្វែងយល់​ពី​សកម្មភាព​របស់​សមាជិក​សាសនាចក្រ

ស្ត្រី​ម្នាក់​ញញឹម​នៅ​ឯ RootsTech ។

RootsTech គឺជា​ព្រឹត្តិការណ៍​ស្វែងរក​ក្រុមគ្រួសារ​ដ៏​ធំ​បំផុតមួយ​នៅក្នុង​ពិភពលោក ។ វា​គឺជា​ឱកាស​មួយសម្រាប់​អ្នក​ចូលចិត្ត​ពង្សប្រវត្តិ អ្នកដែល​មាន​បទពិសោធន៍​ស្រាប់ និង​បុគ្គល​ថ្មី​ចំពោះ​ពង្សាវលី ដើម្បី​រៀន​បន្ថែម​អំពី​បុព្វការីជន​របស់ពួកគេ និង​ការស្វែងរក​ជាច្រើន​ដែល​ត្រូវធ្វើ ។

នៅ​ឆ្នាំ​នេះ RootsTech ផ្តល់​នូវ​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន​សម្រាប់​អ្នក ដើម្បី​ភ្ជាប់​ជាមួយនឹង​ដំណើររឿង​គ្រួសារ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ព្រឹត្ដិការណ៍ RootsTech ដែល​ប្រព្រឹត្ត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដោយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺ​ជា​ការអបអរ​ដល់​ក្រុមគ្រួសារ និង​ការភ្ជាប់​ទំនាក់ទំនង ។ ស្វែងយល់​ចំណុច​សំខាន់ៗ​ពី​ព្រឹត្តិការណ៍ RootsTech ចុងក្រោយ​បង្អស់ និង​ចាប់ផ្តើម​ដំណើរ​នៅលើ​ផ្លូវ​នៃ​ពង្សាវលី​ដ៏​បំផុស​គំនិត។



សកម្មភាពទាំងឡាយនៅក្នុងសាលពិព័រណ៍

ស្ត្រី​វ័យ​ក្មេង​ពីរ​នាក់​នៅឯ RootsTech ឆ្នាំ២០២៤ ញញឹម​នៅ​ពេល​ពួកគេ​ទៅ​ទស្សនា​សាល​ពិព័រណ៍ ។

RootsTech នឹង​ត្រូវ​ប្រារព្ធឡើង​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត សលត៍ ផាលេស ម្តងទៀត​នៅ​ឆ្នាំ​នេះ ហើយ​នឹង​មាន​សកម្មភាព​ជាច្រើន​សម្រាប់​មិត្តភក្តិ និង​ក្រុមគ្រួសារ ។ សាល​ពិព័រណ៍​នេះ បើក​ទាំង ៣ ថ្ងៃ​នៃ​សន្និសីទ​នេះ នឹង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​សកម្មភាព​ទាំងនេះ ។ កម្មវិធី​នេះ​ឥត​គិត​ថ្លៃ​សម្រាប់​សាធារណជន ហើយ​អ្នក​មិន​ត្រូវការ​សំបុត្រ​ពី RootsTech ដើម្បី​ទៅ​មើល​សាលពិព័រណ៍​នោះ​ទេ ។

កន្លែងស្វែងរក

ការបង្ហាញ​ខ្លីៗ​មួយ​នៃ​សន្និសីទ​នេះ​នឹង​ជា​កន្លែង​ស្វែងរក ដែល​មនុស្ស​អាច​ចូលរួម​ក្នុង​បទពិសោធន៍​ប្រាស្រ័យទាក់ទង និង​ខាងការអប់រំ ។ អ្នក​អាច​រំពឹង​ថា​នឹង​រកឃើញ​ការដាក់បង្ហាញ​ការប្រាស្រ័យ​ទាក់ទង ជាមួយនឹង​បច្ចេកវិទ្យា​ចាស់ និង​ឧបករណ៍​សិក្សា​ដែល​មាន​ការចូលរួម​ពី​អ្នករៀន ដែល​បង្រៀន​អំពី DNA និង​របៀប​ដែល​វា​ដំណើរការ ។ ការដាក់​បង្ហាញ​ការប្រាស្រ័យ​ទាក់ទង និង​ការ​ធ្វើ​សិប្បកម្ម​សប្បាយៗ​នឹង​បង្ហាញ​ពី​ប្រពៃណី និង​វត្ថុ​ដែល​មាន​អត្ថន័យ​មកពី​ផ្នែក​ផ្សេងៗ​គ្នា​ក្នុង​ពិភពលោក ។

ការតាំងពិព័រណ៍សិល្បៈ

RootsTech នឹង​បង្ហាញ​ការតាំង​ពិព័រណ៍​សិល្បៈ ដោយ​បង្ហាញ​ស្នាដៃ​សិល្បៈ​ដែល​ផ្ដិត​យក​ស្មារតី​នៃ​ពង្សប្រវត្តិ និង​ការស្វែងរក ។ ពួក​អ្នកទស្សនា​អាច​រុករក​វិចិត្រសាល រកឃើញ​ដំណើររឿង​ដែល​បានកប់ទុក និង​រីករាយ​ជាមួយ​ទម្រង់​សិល្បៈ​ផ្សេងៗ​ដែល​ត្រូវ​បានបំផុស​គំនិត​ដោយ​វប្បធម៌​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ។ ការតាំង​ពិព័រណ៍​នេះ​អបអរសាទរ​ភាពច្នៃប្រឌិត​នៃការ​រកឃើញ និង​អំណាច​ដ៏​យូរ​អង្វែង​នៃ​គ្រួសារ ។

គម្រោងបម្រើ

យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុង​ការប្រកាស​ពី​គម្រោង​បម្រើ​ដ៏​ពិសេស​​មួយ​ដែល​មាន​ឈ្មោះថា ការបង្កើត​មែកធាង ដោយ​ស្វាគមន៍​អ្នក​រាល់គ្នា​ឲ្យ​ចូលរួម ។ កិច្ចខិតខំ​ប្រឹងប្រែង​សហការ​នេះ​ផ្តោតទៅលើ​ពង្សប្រវត្តិ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​ណែនាំ និង​ជួយ​អ្នក​ដែល​ទើប​តែ​ចាប់ផ្តើម ។ ជាមួយ​គ្នា យើង​នឹង​បំពេញ​ឈ្មោះ កំណត់ត្រា​លិបិក្រម និង​បង្កើត​ការតភ្ជាប់​ពង្សាវលី​ដ៏​មាន​អត្ថន័យ ទាំងអស់​ក្នុង​ខណៈពេល​ដែល​កំពុង​បង្កើត​មែកធាង​គ្រួសារ​របស់យើង ។

ប៉ុន្តែ​នេះ​មិន​ទាន់ចប់​ទេ ! នឹង​មាន​ឱកាស​ជាច្រើន​ផ្សេងទៀត​ដើម្បី​បម្រើ និង​បង្កើត​ឲ្យ​មាន​ភាពខុសគ្នា ។ សូម​រង់ចាំ​មើល​ព័ត៌មាន​លម្អិត​ដ៏​គួរ​ឲ្យ​រំភើប​បន្ថែម​ទៀត !

ថ្នាក់ទាំងឡាយ

អ្នកចូលរួម RootsTech ឆ្នាំ២០២៥ ចូលរួម​ក្នុង​ថ្នាក់អប់រំ​អំពី​ពង្សាវលី ។

RootsTech នៅ​ឆ្នាំ​នេះ​ផ្តល់​ជូន​នូវ​ថ្នាក់​ឥត​គិត​ថ្លៃ​ជាច្រើន​ប្រភេទ ដែល​ផ្តោត​ទៅ​លើ​សមាជិក​របស់​សាសនាចក្រ​គ្រប់​វ័យ និង​កម្រិត​ជំនាញ​ពង្សប្រវត្តិ​ទាំងអស់ ។ ទាំងនេះ​គឺជា​ថ្នាក់​មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ។

កំណត់ចំណាំ ៖ ខណៈ​ដែល​ថ្នាក់​ទាំងនេះ​នឹង​ត្រូវ​បានបង្រៀន​ជា​ភាសា​អង់គ្លេស ការថត​វីដេអូ​របស់​ពួកគេ​នឹង​មាន​ការបកប្រែ​ជា​ភាសា​ផ្សេងៗ ។

ឈ្មោះថ្នាក់

បានបង្រៀនដោយ

ប្រភេទថ្នាក់

កាលបរិច្ឆេទ និងម៉ោង

កេរដំណែល​ធ្វើ​ម្ហូប ៖ របៀប​ស្វែងរក​ផ្ទះ​នៅក្នុង​ខ្លួន​អ្នកលីហ្សា លីសុនដោយ​ផ្ទាល់ថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
៨:០០ ព្រឹក
រៀបចំ​ពង្សាវលី​របស់​អ្នក​ក្នុង​មួយ​ថ្ងៃ ៖ មគ្គទេសក៍​របស់​មនុស្ស​រវល់អាន់ឌ្រូ ខូកដោយ​ផ្ទាល់ថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
៩:៣០ ព្រឹក
ចេញពី​កម្រង​អនុស្សាវរីយ៍​ទៅកាន់​កេរដំណែល ៖ ជំហាន​ទាំង ៥ ដើម្បី​សរសេរ​ដំណើររឿង​ពី​ជីវិត​របស់​អ្នក​ដោយ​មាន​គោលបំណងចូអាណា ខ្លែនអនឡាញថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
ម៉ោង ០១:៣០ រសៀល
ការដាក់​ផែនការ​ដំណើរកម្សាន្ត​ទៅកាន់​ស្រុកកំណើត​របស់​បុព្វការីជន​ដ៏ពិសេស​មួយដានីយ៉ែល ហូរ៉ូវីតដោយ​ផ្ទាល់ថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
ម៉ោង ០១:៣០ រសៀល
ការអភិរក្ស​មរតក​គ្រួសារ ៖ ការអនុវត្ត​ល្អ​បំផុត​សម្រាប់​ការរក្សាទុក និង​ការថែទាំ​បណ្ណាសារខាតារីន ខួត អេនឌ្រូដោយ​ផ្ទាល់ថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
៤:៣០ ល្ងាច
អ្នក​អាច​ធ្វើ​វា​បាន ! គំនិត​ទាំងឡាយ​សម្រាប់​ធ្វើការសាកល្បង​សម្រាប់​ភាពជោគជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​វួដស្កត និង​អេនជេល អាន់ឌើរសុនអនឡាញថ្ងៃព្រហស្បត្តិ៍​ទី៦ ខែមីនា ឆ្នាំ២០២៥
៧:០០ យប់
ប្រពៃណី​បុណ្យសព​ក្នុង​សម័យ​វិចតូរៀខាធី វ៉ាលេស៍អនឡាញថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
៧:៣០ ព្រឹក
ប្រាប់​ដំណើររឿង​របស់​អ្នក​ដូចជា​អ្នក​រាយការណ៍​ពិតប្រាកដរ៉ាជែល ត្រតធើរអនឡាញថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
១២:១០ ថ្ងៃត្រង់
កិច្ចប្រជុំ​តុមូល​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ពង្សប្រវត្តិ​ជាមួយ​អែលឌើរ ខេវីន អេស ហាមីលថុនអែលឌើរ ខេវីន អេស ហាមីលថុនដោយ​ផ្ទាល់
អនឡាញ
ថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
ម៉ោង ០១:៣០ រសៀល
បញ្ហា​របស់​យើង​គឺ​នៅក្នុង​ជា​លិកា​របស់​យើង ៖ របៀប​ដែល​ដំណើររឿង​គ្រួសារ​ធ្វើ​ឲ្យ​យើង​កាន់តែ​រឹងមាំដេវីន អាសប៊ីដោយ​ផ្ទាល់ថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
ម៉ោង ០១:៣០ រសៀល
ការជួយ​អ្នកថែទាំ​អ្នកជំងឺ​បាត់​ការចងចាំ​ផ្ដិត​យក​ដំណើររឿង​គ្រួសារ​ដោយ​ការប្រើ​បច្ចេកវិទ្យាខាធី ណិលសុន
អ៊ែឡិន ហ្គូឌវីន
ដោយ​ផ្ទាល់ថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
៣:០០ រសៀល
ការរៀបចំ​ឯកសារ​ពង្សាវលី​របស់​អ្នកឌ្រូ ស្ម៊ីធដោយ​ផ្ទាល់ថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
៤:៣០ ល្ងាច
ធ្វើ​ឲ្យ​វា​ជា​ទម្លាប់ ៖ សកម្មភាព​ពង្សប្រវត្តិ​ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ដើម្បី​បង្កើន​សុខភាព​ខាងសតិអារម្មណ៍​របស់​អ្នកតារ៉ាលីន ផាកឃឺ
អូលីវ៉ា ជីវែល
ដោយ​ផ្ទាល់ថ្ងៃសុក្រ​ទី៧ ខែមីនា ឆ្នាំ២០២៥
៤:៣០ ល្ងាច

មាន​កាន់តែ​ច្រើន ។ ថ្នាក់រៀន និង​ការណែនាំ​ឥត​គិត​ថ្លៃ​ជាច្រើន​គឺ​អាច​រកបាន ចេញ​ពី​ថ្នាក់​ស៊ីជម្រៅ​ពី​ពង្សាវលី​របស់​អៀរឡង់ ដល់​ថ្នាក់​មូលដ្ឋាន​ពី​ពង្សាវលី​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង ! ថ្នាក់រៀន​ទាំងនេះ​ជាច្រើន​មាន​ប្រយោជន៍​សម្រាប់​បុគ្គល ឬ​ក្រុមគ្រួសារ ជីវិត​ផ្ទាល់ខ្លួន និង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ។ សូម​ធានា​ថា​បាន​ចុចលើ កាលវិភាគ RootsTech ឆ្នាំ២០២៥ ដើម្បី​កែតម្រូវ​ថ្នាក់​របស់​អ្នក​ទៅតាម​ចំណាប់​អារម្មណ៍ និង​ភាព​អាច​រក​បាន​របស់​អ្នក—មាន​អ្វីមួយ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ឯ RootsTech ។

ទិវាស្វែងរកក្រុមគ្រួសារ

ថ្ងៃសៅរ៍​ទី៨ ខែមីនា ឆ្នាំ២០២៥ គឺជា​ទិវា​ស្វែងរក​គ្រួសារ​នៅ​ឯ​កម្មវិធី RootsTech ! ការស្វែងរក​ក្រុមគ្រួសារ គឺ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម ។ ឱកាស​ដើម្បី​ចូលរួម​គឺ​មាន​ទាំង​នៅលើ​អនឡាញ និង​ដោយ​ផ្ទាល់​នៅ​ឯ សលត៍ ផាលេស នៅក្នុង​ទីក្រុង សលត៍​លេក ។ សូម​ពិនិត្យមើល​អត្ថបទ​នេះ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ដែល​កើតឡើង​នៅ​ទិវា​ស្វែងរក​ក្រុមគ្រួសារ ។

ដោយ  FamilySearch
March 3, 2025
RootsTech ឆ្នាំ២០២៥ នឹងមកដល់ឆាប់ៗនេះ ហើយយើងទន្ទឹងរង់ចាំរៀបចំទិវាស្វែងរកក្រុមគ្រួសារប្រចាំឆ្នាំរបស់យើងនៅ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងព…

ចូលរួមជាមួយយើងតាមអនឡាញ

RootsTech ឆ្នាំ២០២៥ កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទាល់​នៅ​ទីក្រុង សលត៍​លេក ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​អាច​ចូលរួម​បាន សូម​កុំ​ព្រួយបារម្ភ​ឡើយ ! អ្នក​នៅ​តែ​អាច​ចូលរួម​បាន​នៅក្នុង​ថ្នាក់​អនឡាញ សិក្ខាសាលា និង​បទពិសោធន៍​ផ្សេងៗ​គ្នា ក៏​ដូចជា​ចូលរួម​ក្នុង​សកម្មភាព​ដោយ​ផ្ទាល់​ផ្សេងៗ​តាម​អ៊ីនធឺណិត​បាន​ផងដែរ ។ ត្រូវ​ប្រាកដ​ថា​រុករក​ពី​ទំព័រ​សម័យ​ប្រជុំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​មាន​ជា​ភាសា​ជា​ច្រើន ។

អ្នក​ក៏​អាច​មើល​សម័យ​ប្រជុំ​ទិវា​ស្វែងរក​ក្រុមគ្រួសារ​ដែល​កន្លង​ទៅ​បាន​ផងដែរ ។ កាល​ពី​ឆ្នាំ​មុន ប្រធាន អិម រ័សុល បាឡឺដ បានចែកចាយ​បទពិសោធន៍​របស់​លោក​ពី​ការងារ​ពង្សប្រវត្តិ ដោយ​មាន​ប្រសាសន៍​ថា « វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការស្វែងរក និង​ដឹង​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​អំពី​អ្នក​ដែល​បាន​មក​មុន​យើង » ។ យើង​ពិត​ជា​រំភើប​សម្រាប់​អ្នក​ណាស់​ក្នុង​ការស្វែងយល់​ពី​អ្វី​ទាំងអស់​ដែល​កើតឡើង​នៅក្នុងRootsTech នៅ​ឆ្នាំ​នេះ ។


អំពី​អ្នកនិពន្ធ
Maya is all about making things make sense—whether it’s analyzing a movie, researching random topics, or mastering a new recipe. She brings this approach to her writing, always striving for clarity and relatability. Originally from small-town Idaho, Maya enjoys exploring her own family roots and learning about her family. When she’s not watching Pride and Prejudice (the 2005 one, of course!) or drinking Diet Dr. Pepper, she’s painting, practicing Spanish, and spending time with friends.