របៀប​កែតម្រូវ​ការ​ដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​នៅក្នុង​មែកធាង​គ្រួសារ

ស្ត្រី​ដែល​មាន​សក់​រួញ​នៅក្នុង​ការិយាល័យ​ដោះស្រាយ​បញ្ហា​នៅលើ​ថេប្លេត​របស់នាង ។

តើ​អ្នក​បាន​ដាក់​ប្រវត្តិរូប​ពីរ​បញ្ចូលគ្នា​ដោយ​ចៃដន្យ​នៅក្នុង មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ក្រោយមក​ទើប​បាន​ដឹងថា​អ្នក​មិន​គួរ​ដាក់​ដែរឬទេ ? ឬ​តើ​មាន​សាច់ញាតិ​ដែល​ចេះតែ​ដាក់​ប្រវត្តិរូប​បញ្ចូលគ្នា ហើយ​អ្នក​ត្រូវ​បាន​ទទួល​ភារកិច្ច​ដើម្បី​កែតម្រូវ​បញ្ហា​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​ទាំងនោះ​ឬទេ ?

នៅក្នុង​អត្ថបទ​នេះ អ្នក​អាច​រៀន​ពីរបៀប​កែតម្រូវ​ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ កែតម្រូវ​កំហុស​ទាំងឡាយ ហើយ​ប្រើ​ឧបករណ៍​ការ​វិភាគ​ការដាក់​បញ្ចូលគ្នា​ដើម្បី​ជួយ​ក្នុង​ដំណើរការ​នេះ ។

សញ្ញានៃការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវដែលអាចកើតមាន

នៅពេល​អ្នក​ធ្វើការ​ក្នុង​មែកធាង​គ្រួសារ អ្នក​អាច​មើល​ឃើញ​ប្រវត្តិរូប​ដែល​មាន​ភាពមិន​ត្រូវគ្នា ឬ​កំហុស​នានា​ដែល​បង្ហាញពី​ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​ដែល​អាច​កើត​មាន ។ នេះ​គឺជា​ឧទាហរណ៍​ពី​អ្វី​ដែល​ត្រូវ​រកមើល ៖

កែវពង្រីក​ដាក់ពីលើ​ក្តារចុច​របស់​កុំព្យូទ័រ​យួរដៃ ។

  • បុគ្គល​នេះ​បាន​រៀបការ​ជាមួយ​ស្វាមី ឬ​ភរិយា​ច្រើននាក់​ក្នុង​ពេល​ដំណាលគ្នា​ដោយ​គ្មាន​ភស្តុតាង​ពី​ការស្លាប់ ឬ​ការលែងលះគ្នា ។ 
  • បុគ្គល​នេះ​មាន​ចំនួន​កូន​ច្រើន​ជា​ករណី​កម្រ ( ២០ នាក់ ឬ​ច្រើន​ជាងនេះ ) ។ 
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​កូន​មិន​សមហេតុផល​ទេ ។ ឧទាហរណ៍ កូន​បាន​កើត​មុនពេល​ម្តាយ​អាច​មាន​កូន​បាន ឬ​អាយុ​លើស​ពី​៩​ខែ​បន្ទាប់ពី​ការស្លាប់​របស់​ឪពុក ។  
  • ទីកន្លែង​កំណើត​របស់​កូន​មិន​សមហេតុផល​ទេ ។ ឧទាហរណ៍ កំណត់ត្រា​ជំរឿន​បង្ហាញថា​គ្រួសារ​នេះ​តែងតែ​រស់នៅ​ក្នុង​ទីតាំង​តែមួយ ប៉ុន្តែ​កូនៗ​ជាច្រើន​នាក់​បាន​កើត​នៅ​ទីតាំង​ផ្សេងៗគ្នា ។ 
  • កូនៗ​បាន​មាន​អាយុ​តិច​ជាង​គ្នា​៧​ខែ ឬ​កូនៗ​ទាំងនោះ​មាន​អាយុ​ឃ្លាត​គ្នា​ឆ្ងាយ​ពេក ។ 
  • កូន​មាន​ឈ្មោះ​ដូចគ្នា​នឹង​បងៗ​បង្កើត​ដែល​រស់នៅ​ក្នុង​ពេល​ដូចគ្នា ។ 
  • ព្រឹត្តិការណ៍​ជីវិត​មិន​សមហេតុផល ។ ឧទាហរណ៍ កូន​បាន​ចូលជា​គ្រីស្ទាន​មុនពេល​កើត ឬ​បុគ្គល​ម្នាក់​រៀបការ​នៅអាយុ​២​ឆ្នាំ ។ 
  • បុគ្គល​នេះ​មាន​ប្រភពដើម​ជាន់​គ្នា ។ ឧទាហរណ៍ ប្រភព​ជំរឿន​ពីរ​ត្រូវបាន​ផ្តល់ឲ្យ​សម្រាប់​ឆ្នាំ​ដូចគ្នា ឬ​ប្រភព​បញ្ចុះសព​ពីរ​ត្រូវបាន​ផ្តល់ឲ្យ​សម្រាប់​ឆ្នាំ​ផ្សេងគ្នា ។ 
  • កាលបរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​ជីវិត​គឺ​មិន​ត្រូវគ្នា​ទេ​នៅ​ក្នុង​ប្រភព​ដើម​ទាំងឡាយ ។ ឧទាហរណ៍ កំណត់ត្រា​ពាក់​កណ្តាល​ដែល​បាន​ភ្ជាប់​ទៅ​បុគ្គល​ម្នាក់​ដាក់​ថា​មាន​ឆ្នាំកំណើត​នៅឆ្នាំ១៨៦០ ហើយ​ពាក់​កណ្ដាល​ទៀត​ដាក់ថា​ឆ្នាំកំណើត​គឺ​នៅឆ្នាំ១៨៥០ ។ 
  • សមាជិក​គ្រួសារ និង​ទំនាក់ទំនង​នៅក្នុង​ប្រភពដើម​ផ្សេងៗគ្នា​គឺ​មិន​ត្រូវគ្នា​ទេ ។ 

បើសិន​អ្នក​ឃើញមាន​បញ្ហា​កាន់តែ​ច្រើន នោះ​មានភាគរយ​ច្រើន​ដែល​ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​បាន​កើតឡើង ។

ហេតុអ្វីត្រូវកែតម្រូវបញ្ហាការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវ ?

ដោយសារ​មែកធាង​គ្រួសារ​គឺ​ជា​មែកធាង​រួម នោះ​ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បុគ្គល​ដែល​បាន​បង្កើត​វាតែ​ប៉ុណ្ណោះទេ ។ ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ទាំងអស់ និង​អាច​នាំឲ្យ​មាន​បញ្ហា​ផ្សេងៗទៀត​ផង​ដែរ ។

  • ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​អាច​នាំឲ្យ​មាន​ទំនាក់ទំនង​មិន​ត្រឹមត្រូវ ។ មនុស្ស​អាច​បាន​ភ្ជាប់​ទៅ​ស្វាមីភរិយា ឬ​ឪពុកម្តាយ​ខុស ដែល​នាំឲ្យ​សែស្រឡាយ​ទាំងមូល​មិន​ត្រឹមត្រូវ ។ 
  • ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​មាន​ទំនោរ​អាច​ទៅជាបញ្ហា​ធំ​បាន ។ ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​ជាទូទៅ​បណ្តាលឲ្យ​មាន​ភាពមិន​ត្រូវគ្នា និង​កំហុស​ផ្សេងទៀត​នៅក្នុង​ប្រវត្តិរូប ។ កំហុស​ទាំងនេះ​ជាញឹកញាប់​បណ្តាលឲ្យ​មាន​ការយល់ច្រឡំ​អំពី​អត្តសញ្ញាណ​ពិត​របស់​បុគ្គល​នៅលើ​ប្រវត្តិរូប ដែល​នាំឲ្យ​មាន​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​បន្ថែមទៀត​សម្រាប់​បុគ្គល​នោះ និង​សូម្បីតែ​សមាជិក​គ្រួសារ​ផ្សេងទៀត ។  

ការកែតម្រូវ​បញ្ហា​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​ជួយ​កែតម្រូវ​បញ្ហា​ដែល​មាន​ស្រាប់ និង​ចៀសវាង​បញ្ហា​ការដាក់​បញ្ចូលគ្នា​នាពេល​អនាគត ។

ចំណាំ ៖ នៅក្នុង​កម្មវិធី​ទូរសព្ទ អ្នក​អាច​លុបចោល​ការដាក់​បញ្ចូលគ្នា​លុះត្រាតែ​មិន​មាន​ការផ្លាស់ប្តូរ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ចាប់តាំង​ពី​ការដាក់​បញ្ចូលគ្នា​នោះមក ។ ដូចគ្នា​នេះផងដែរ សូម​ដឹងថា​ឧបករណ៍​ការ​វិភាគ​ការដាក់​បញ្ចូលគ្នា​មិនមាន​នៅក្នុង​កម្មវិធី​ទូរសព្ទ​ទេ ។ សូមមើលតើ​ខ្ញុំ​អាច​ដោះស្រាយ​ការដាក់​បញ្ចូលគ្នា​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀបណា ?ហើយ​អូសទៅ​ជំហាន​សម្រាប់​កម្មវិធី​ទូរសព្ទ ។

កន្លែងដែលត្រូវមើលទីមួយ ៖ កំណត់ហេតុការផ្លាស់ប្តូរ

នៅពេល​វាយតម្លៃ​ការដាក់​បញ្ចូលគ្នា​ដែល​មិន​ត្រឹមត្រូវ​ដែល​អាច​មាន កន្លែង​ចាប់ផ្តើម​ដ៏ល្អ​បំផុត​គឺ កំណត់ហេតុ​ការផ្លាស់ប្តូរ ។ កំណត់ហេតុ​ការផ្លាស់ប្តូរ​បង្ហាញ​ការផ្លាស់ប្តូរ​ទាំងអស់​ដែល​បាន​ធ្វើឡើង​ចំពោះ​ប្រវត្តិរូប​ចាប់តាំង​ពីវា​បាន​បង្កើតមក រួមទាំង​ការដាក់​បញ្ចូលគ្នា​ផងដែរ ។

ដើម្បី​មើល​កំណត់ហេតុ​ការផ្លាស់ប្តូរ​នៅលើ​កុំព្យូទ័រ​លើតុ សូម​ចូលទៅកាន់​ប្រវត្តិរូប​របស់​បុព្វការីជន​របស់អ្នក ។ អូស​ចុះក្រោម ។ អ្នក​នឹង​រកឃើញ​ផ្នែក ការផ្លាស់ប្តូរ​ចុងក្រោយ​បំផុត នៅ​ខាងស្តាំ​ដៃ​នៃ​អេក្រង់ ។ សូម​ចុចលើ បង្ហាញ​ទាំងអស់ ។ នៅលើ​កម្មវិធី​ទូរសព្ទ សូម​ចូលទៅកាន់​ប្រវត្តិរូប​របស់​បុព្វការីជន​របស់អ្នក ។ សូម​ចុចលើ សញ្ញា​ចុចបី​បញ្ឈរ នៅ​ជ្រុង​ខាងស្តាំដៃ​ផ្នែកខាងលើ ហើយ​បន្ទាប់មក​ចុចលើ ការផ្លាស់ប្ដូរ​ថ្មីៗ ។

នៅពេល​ដែល​អ្នក​ស្ថិត​នៅក្នុង​កំណត់ហេតុ​ការផ្លាស់ប្តូរ អ្នក​អាច​តម្រង​ដើម្បី​បង្ហាញ​តែ​ការដាក់​បញ្ចូលគ្នា​ប៉ុណ្ណោះ​បាន ។ ( មុខងារ​តម្រង​នេះ​មិនមាន​នៅលើ​កម្មវិធី​ទេ ) ។

  1. នៅ​ខាងស្តាំដៃ​ផ្នែកខាងលើ​នៃ​ទំព័រ សូម​ចុចលើ​ប៊ូតុង តម្រង ។ 
  2. សូម​ចុចលើ ការដាក់​បញ្ចូលគ្នា ។ 
រូបថត​អេក្រង់​នៃ​ប្រវត្តិរូប​នៃ​កម្មវិធី​ស្រាវជ្រាវ​គ្រួសារ​បង្ហាញពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​ប៊ូតុង​តម្រង​នៅលើ​បញ្ជី​ការផ្លាស់ប្តូរ ។

ការប្រើឧបករណ៍ការវិភាគការដាក់បញ្ចូលគ្នា ដើម្បីប្រៀបធៀបប្រវត្តិរូបពីរដែលបានដាក់បញ្ចូលគ្នា

កាលពី​អតីតកាល ធាតុ​ដែល​ដាក់​បញ្ចូលគ្នា​នៅក្នុង​កំណត់ហេតុ​ការផ្លាស់ប្តូរ​បាន​បង្ហាញ​សេចក្តីសង្ខេប​នៃ​ការផ្លាស់ប្តូរ​ដែល​បាន​ធ្វើឡើង​ដោយ​ការដាក់​បញ្ចូលគ្នា ។ ទោះជា​យ៉ាងណា​ក៏ដោយ ព័ត៌មាន​នេះ​អាច​ពិបាក​អាន និង​យល់ ។ ឥឡូវនេះ ឧបករណ៍​ការ​វិភាគ​ការដាក់​បញ្ចូលគ្នា ធ្វើឲ្យ​វាកាន់តែ​ងាយស្រួល​ក្នុង​ការពិនិត្យ​មើល​ការដាក់​បញ្ចូលគ្នា និង​កែតម្រូវ​វា​ប្រសិនបើ​ចាំបាច់ ។ ឧបករណ៍​នេះ​អាច​រកបាន​សម្រាប់​រាល់​ការដាក់​បញ្ចូលគ្នា​នៅក្នុង​កំណត់ហេតុ​ការផ្លាស់ប្តូរ លើកលែងតែ​អ្នក​ដែល​បាន​ធ្វើ​ការដាក់​បញ្ចូល​ពីមុន ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៦ ។

រូបថត​អេក្រង់​នៃ​ប្រវត្តិ​ការដាក់​បញ្ចូលគ្នា​នៅលើ​ប្រវត្តិរូប កម្មវិធិ​ស្រាវជ្រាវ​ក្រុមគ្រួសារ បង្ហាញពី​កន្លែង​ដែល​ត្រូវ​ស្វែងរក​ឧបករណ៍​ការវិភាគ​ការដាក់​បញ្ចូលគ្នា

ការចុចលើ ការ​វិភាគ​ការដាក់​បញ្ចូលគ្នា បង្ហាញ​ទិដ្ឋភាព​ទន្ទឹមគ្នា​នៃ​ប្រវត្តិរូប​ទាំងពីរ​មុនពេល​ដាក់​បញ្ចូលគ្នា ហើយ​បន្ត​ដោយ​ប្រវត្តិរូប​ដែល​នៅសល់ ។

រូបថត​អេក្រង់​បង្ហាញពី​ការប្រៀបធៀប​នៃ​ប្រវត្តិរូប​ចំនួន​ពីរ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅក្នុង​ឧបករណ៍​ការ​វិភាគ​ការដាក់​បញ្ចូលគ្នា

សម្រាប់​ជំនួយ​បន្ថែម​ក្នុង​ការប្រើប្រាស់​ឧបករណ៍​ការ​វិភាគ​ការដាក់​បញ្ចូលគ្នា​នៅក្នុង​មែកធាង​គ្រួសារ សូម​ពិនិត្យ​មើល​អត្ថបទ​មាន​ប្រយោជន៍​នេះ ៖

ដោយ  Julene Elise Brown
October 31, 2024
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារមានឧបករណ៍ថ្មីមួយ ដែលយើងសង្ឃឹមថានឹងធ្វើឲ្យបទពិសោធន៍របស់អ្នកកាន់តែប្រសើរឡើងជាមួយនឹងការដាក់បញ្ចូលគ្នានៅក្នុងមែកធា…

របៀបដើម្បីកំណត់បើសិនជាការដាក់បញ្ចូលគ្នាពិតជាមិនត្រឹមត្រូវ

នៅពេល​ដែល​អ្នក​អាច​មើល​ព័ត៌មាន​សម្រាប់​ប្រវត្តិរូប​ដែល​បាន​ដាក់​បញ្ចូលគ្នា​នៅ​ទន្ទឹមគ្នា តើ​អ្នក​អាច​កំណត់ថា​តើ​ការដាក់​បញ្ចូលគ្នា​នេះ​ពិតជា​មិន​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ?

ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​មួយចំនួន​គឺ​ងាយស្រួល​ក្នុង​ការរកឃើញ នៅពេល​ដែល​ព័ត៌មាន​សម្រាប់​ប្រវត្តិរូប​ដែល​ដាក់​បញ្ចូលគ្នា​ទាំងពីរ​គឺ​ខុសគ្នា​យ៉ាងច្បាស់ ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​អាច​មាន​ការលំបាក​ជាងនេះ​នៅពេល​ដែល​មាន​តែ​ភាពខុសគ្នា​តិចតួច​រវាង​ប្រវត្តិរូប​ទាំងពីរ​នោះ ។ ផ្ទៀងផ្ទាត់​ជានិច្ច​ថា ព័ត៌មាន​សំខាន់ៗ​ត្រូវបាន​គាំទ្រ​ដោយ​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។

នេះ​គឺជា​បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ពិនិត្យមើល ឬ​ពិចារណា​នៅពេល​ស្វែងរក​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​ដែល​អាច​កើតមាន ៖

  • តើ​ប្រវត្តិរូប​ទាំងពីរ​មាន​នាម​ត្រកូល​ដូចគ្នា​ដែល​អាចបង្ក​ឲ្យ​មាន​ភាពច្រឡំ​គ្នា​ដែរឬទេ ? ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​មាន​ទំនោរ​កើតឡើង​ញឹកញាប់​ជាមួយនឹង​នាម​ត្រកូល​ដូចគ្នា ។ 
  • តើ​ប្រវត្តិរូប​ទាំងពីរ​មាន​ឈ្មោះ​ដូចគ្នា ឬ​ស្រដៀងគ្នា ប៉ុន្តែ​កាលបរិច្ឆេទ និង​ទីកន្លែង​ខុសគ្នា​យ៉ាងខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​ជីវិត​ដែរឬទេ ? នរណា​ម្នាក់​អាច​បាន​ដាក់​បញ្ចូល​ប្រវត្តិរូប​ទាំងពីរ​ដោយសារតែ​ឈ្មោះ ខណៈពេល​ដែល​ព្រឹត្តិការណ៍​ជីវិត​បង្ហាញថា​ប្រវត្តិរូប​ទាំងពីរ​គឺ​សម្រាប់​មនុស្ស​ផ្សេងគ្នា ។ ឧទាហរណ៍ វា​អាច​ទៅ​រួចបាន​ដោយ​មាន​ស្ត្រី​ពីរនាក់​ឈ្មោះ « អាណា ថមសុន » រៀបការ​ជាមួយ​បុរស​ឈ្មោះ « ចន ស្មីធ » រស់នៅ​ក្នុង​ទីក្រុង​ដូចគ្នា ។ 
  • តើ​ទំនាក់ទំនង​មួយចំនួន​មិន​សមហេតុផល​ទេឬ ? ឧទាហរណ៍ តើ​ប្រវត្តិរូប​មួយ​មាន​ឪពុកម្តាយ​មួយគូរ ខណៈ​ដែល​ប្រវត្តិរូប​មួយទៀត​មាន​ឪពុកម្តាយ​មួយគូរ​ផ្សេងទៀត​ដែល​មាន​ឈ្មោះ​ខុសគ្នា​ទាំងស្រុង​ដែរឬទេ ?  
  • តើ​ថ្ងៃខែឆ្នាំ​កំណើត កាលបរិច្ឆេទ​អាពាហ៍​ពិពាហ៍ និង​កាលបរិច្ឆេទ​ស្លាប់​ជិត​គ្នា​ប៉ុន្មាន ? 
    • មនុស្ស​ដែល​រក្សា​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មិន​កត់ត្រា​ព័ត៌មាន​ត្រឹមត្រូវ​ទាំងស្រុង​ជានិច្ច​នោះទេ ប៉ុន្តែ​កាលបរិច្ឆេទ​សំខាន់ៗ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​គួរតែ​មាន​ភាពត្រូវគ្នា​នៅ​ទូទាំង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ទាំងមូល ។ ប្រសិនបើ​ប្រវត្តិរូប​នេះ​មាន​ថ្ងៃខែឆ្នាំ​កំណើត​ក្នុង​រយៈពេល ៥ ឆ្នាំ​ពីគ្នា នោះ ប្រវត្តិរូប​ទាំងពីរ​នោះ​នៅតែ​អាច​មាន​សក្តានុពល​សម្រាប់​បុគ្គល​ដូចគ្នា ។ ប៉ុន្តែ​ប្រសិនបើ​បុគ្គល​ម្នាក់​កើត​នៅឆ្នាំ១៨៦៣ និង​ម្នាក់ទៀត​កើត​នៅឆ្នាំ១៨៤៥ នោះ​ភាពខុសគ្នា​ខ្លាំង​បែបនេះ​អាច​បង្ហាញថា​ប្រវត្តិរូប​ទាំងពីរ​គួរតែ​សម្រាប់​មនុស្ស​ផ្សេងគ្នា ។ 
  • តើ​មាន​ភាពខុសគ្នា​រវាង​ប្រភពដើម​ទាំងឡាយ​ដែរឬទេ ? ឧទាហរណ៍ តើ​ប្រវត្តិរូប​មួយ​មាន​ប្រភព​ជំរឿន​ឆ្នាំ១៨៨១ មកពី​ទីក្រុង​កេបិច ប្រទេស​កាណាដា និង​មួយទៀត​មាន​ប្រភព​ជំរឿន​ឆ្នាំ១៨៨១ មកពី​ទីក្រុងអនតារីយ៉ូ ប្រទេស​កាណាដា​ឬទេ ? 

ប្រសិនបើ​អ្នក​ឆ្លើយថា « បាទ ឬ​ចាស » ចំពោះ​សំណួរ​មួយ ឬ​ច្រើន​ខាងលើ នោះ​ការដាក់​បញ្ចូលគ្នា​ប្រហែលជា​មិន​ត្រឹមត្រូវ​ទេ ។ ប្រើ​ជំនាញ​ស៊ើបអង្កេត​របស់អ្នក​ដើម្បី​ស្វែងរក​កំណត់ត្រា​ដែល​នឹង​បញ្ជាក់​កាលបរិច្ឆេទ និង​ទីកន្លែង​សំខាន់ៗ ក៏ដូចជា​ទំនាក់ទំនង​សម្រាប់​មនុស្ស​ដែល​នៅ​ក្នុង​សំណួរ​នេះ ។
នៅពេល​ដែល​អាច​ធ្វើទៅ​បាន សូម​មើល​រូបភាព​ដើម​នៃ​ឯកសារ ហើយ​មិនមែន​គ្រាន់តែ​ព័ត៌មាន​ដែល​បាន​ធ្វើ​លិបិក្រម​ប៉ុណ្ណោះទេ ។ ពេលខ្លះ លិបិក្រម​សម្រាប់​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ហើយ​ការសរសេរ​ប្រវត្តិសាស្រ្ត​ដោយ​ដៃ​អាច​ពិបាក​អាន ។ អ្នក​ប្រហែលជា​អាច​ស្វែងយល់​ពី​ភាពខុសគ្នា​នៃ​ឈ្មោះ និង​កាលបរិច្ឆេទ​ដោយ​មើល​រូបភាព​ដើម ដើម្បី​ពិនិត្យ​មើល​ថា​ព័ត៌មាន​ដែល​បាន​ធ្វើ​លិបិក្រម​ត្រូវបាន​ចម្លង​យ៉ាង​ត្រឹមត្រូវ ។

ប្រសិនបើ​អ្នក​រកឃើញ​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ដែល​មិន​បាន​ដាក់​បញ្ចូល​នៅក្នុង​ប្រភពដើម នោះ​ត្រូវ​ប្រាកដថា​បាន​បន្ថែម​កំណត់ចំណាំ​ទៅ​នឹង​ប្រវត្តិរូប​របស់​បុគ្គល​នោះ​នៅលើ​ផ្ទាំង សហប្រតិបត្តិការ ដើម្បី​ជួយ​អ្នកប្រើប្រាស់​ផ្សេងទៀត​ចៀសវាង​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​នាពេល​អនាគត ។

ការកែតម្រូវការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវនៅក្នុងមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ

អ្នក​អាច​កែតម្រូវ​បញ្ហា​ការដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​តាម​វិធី​ពីរយ៉ាង ។ វិធីសាស្រ្ត​ដែល​អ្នក​ប្រើ​អាស្រ័យ​លើថា តើ​មាន​ការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​នៅលើ​ប្រវត្តិរូប​ឬ​អត់ ចាប់តាំងពី​ពេល​ដាក់​បញ្ចូលគ្នា​នោះមក ។

ការត្រឡប់ការដាក់បញ្ចូលគ្នាមកវិញ

ប្រសិនបើ​មិនមាន​ការផ្លាស់ប្តូរ​ណាមួយ​ត្រូវបាន​ធ្វើ​ចាប់តាំងពី​ការដាក់​បញ្ចូលគ្នា​ទេ នោះ​អ្នក​អាច​ត្រឡប់​ការដាក់​បញ្ចូលគ្នា​មកវិញ​បាន​យ៉ាង​ងាយស្រួល ។ សូម​ធ្វើតាម​ជំហាន​ទាំងនេះ ៖

  1. នៅក្នុង​កំណត់ហេតុ​ការផ្លាស់ប្តូរ សូម​ចុចលើ ការ​វិភាគ​ការដាក់​បញ្ចូលគ្នា សម្រាប់​ការដាក់​បញ្ចូលគ្នា​ដែល​អ្នក​ចង់​កែតម្រូវ ។ 
  2. សូម​ចុចលើ លែង​ដាក់​បញ្ចូលគ្នា នៅ​ខាងស្តាំដៃ​ផ្នែកខាងលើ​នៃ​អេក្រង់​ការវិភាគ​ការដាក់​បញ្ជូលគ្នា ។ ចំណាំ ៖ ប្រសិនបើ​អ្នក​មិន​ឃើញ​ការផ្លាស់ប្តូរ​ណាមួយ​ចាប់តាំងពី​ការដាក់​បញ្ចូលគ្នា​ទេ ប៉ុន្តែ​ប៊ូតុង ការត្រឡប់​ការដាក់​បញ្ចូលគ្នា​មកវិញ មិន​អាច​ប្រើបាន នោះ​ការផ្លាស់ប្តូរ​អាច​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រព័ន្ធ​ដោយ​មិនបាន​ជូនដំណឹង ។ អនុវត្ត​តាម​ការណែនាំ​នៅក្នុង​ផ្នែក ការស្តារ​ប្រវត្តិរូប​ឡើងវិញ ជំនួស​វិញ ។ 
  3. នៅក្នុង​ប្រអប់ មូលហេតុ​ដែល​ការដាក់​បញ្ចូលគ្នា​នេះ​មិន​ត្រឹមត្រូវ ពន្យល់​ដោយ​សង្ខេបថា​មូលហេតុ​អ្វី​បាន​ជា​ប្រវត្តិរូប​ទាំងពីរ​នេះ​មិនមែន​សម្រាប់​មនុស្ស​ដូចគ្នា​ទេ ។ ឧទាហរណ៍ « ចូអាន សាមសុន ABCD-123 កើតនៅ​ក្រុងលីនខុនសៀ ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ១៨៥២ ។ ឪពុកម្តាយ​របស់​នាង​គឺ ចន និង ម៉ារី សាមសុន ។ ចូអាន សាមសុន ZYXW-789 កើតនៅ​ក្រុងយ៉កសៀ ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ១៨៥៨ ។ ឪពុកម្តាយ​របស់នាងគឺ ជេមស៍ និង អាន សីមសុន ។ ពួកគេ​គឺ​មិនមែន​ជា​មនុស្ស​តែមួយ​ទេ ។ 
  4. សូម​ចុចលើ បញ្ជូន ។ សកម្មភាព​នេះ​នឹង​បំបែក​ប្រវត្តិរូបដែល​បាន​ដាក់​បញ្ចូលគ្នា​ទាំងពីរ​នេះ ហើយ​ត្រឡប់​ប្រវត្តិរូប​ទាំងនេះ​ទៅរក​របៀប​ដើម​ពីមុន​ពេល​ដែល​ប្រវត្តិរូប​ទាំងពីរ​នេះ​បាន​ដាក់​បញ្ចូលគ្នា ។ 

ការស្តារប្រវត្តិរូបដែលបានលុបចោលនៅក្នុងការដាក់បញ្ចូលគ្នា

ប្រសិនបើ​ការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​ចំពោះ​ប្រវត្តិរូប​របស់​បុគ្គល​នេះ​ចាប់តាំងពី​ពេល​ដាក់​បញ្ចូលគ្នា នោះ​ជម្រើស ការត្រឡប់​ការដាក់​បញ្ចូលគ្នា​មកវិញ មិន​អាច​ប្រើបាន​ទេ ។ ( ប៊ូតុង​នេះ​ត្រូវបាន​ដាក់ជា​ពណ៌​ប្រផេះ ហើយ​ការចុច​លើវា​មិន​ដំណើរការ​ទេ ) ។

រូបថត​អេក្រង់​នៃ​ការវិភាគ​ដាក់​បញ្ចូលគ្នា​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បង្ហាញ​ឧទាហរណ៍​ដែល​ប៊ូតុង ការត្រឡប់​ការដាក់​បញ្ចូលគ្នា​មកវិញ​ចេញ​ពណ៌ប្រផេះ

ផ្ទុយទៅវិញ អ្នក​ត្រូវ​ស្តារ​បុគ្គល​ដែល​បាន​លុបចោល​ឡើងវិញ ។ សូម​ធ្វើតាម​ជំហាន​ទាំងនេះ ៖

  1. នៅក្នុង​កំណត់ហេតុ​ការផ្លាស់ប្តូរ សូម​ចុចលើ​ឈ្មោះ​របស់​បុគ្គល​ដែល​បាន​លុបចោល​នោះ ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​នៅក្នុង​បញ្ជី​នៃ​ការផ្លាស់ប្តូរ ឬ​នៅលើ​អេក្រង់ ការវិភាគ​ការដាក់​បញ្ចូលគ្នា ។ 
  2. នៅលើ​កាត​សង្ខេប​ដែល​បង្ហាញ សូម​ចុចលើ បុគ្គល នោះ ។ 
  3. នៅ​​ខាងស្តាំ​ផ្នែកខាងក្រោម​នៃ​របារ​ពណ៍ខ្មៅ​ដែល​បង្ហាញថា​អ្នក​កំពុង​មើល​ប្រវត្តិរូប​ដែល​បាន​លុបចោល សូម​ចុចលើ ស្ដារ​បុគ្គល​ឡើងវិញ ។ 
  4. នៅក្នុង​ប្រអប់​មូលហេតុ​ស្តារ​បុគ្គល​នេះ​ឡើងវិញ សូម​ពន្យល់​ដោយ​សង្ខេបថា​ហេតុអ្វី​បាន​ជា​ប្រវត្តិរូប​ទាំង២​នេះ​មិន​មែន​ជា​បុគ្គល​ដូចគ្នា ។ ឧទាហរណ៍ « អាន ស្ទ័រលែន ABCD-123 និង អាន ស្ទ័រលែន ZYXW-789 គឺជា​បងប្អូន​ស្រី​បង្កើត ។ អាន ស្ទ័រលែន ABCD-123 បាន​ស្លាប់​ក្នុង​ឆ្នាំ១៨៥៣ ។ អាន ស្ទ័រលែន ZYXW-789 កើត​នៅ​ឆ្នាំ១៨៥៥ ពីរឆ្នាំ​បន្ទាប់​ពី​បងស្រី​របស់​នាង​ស្លាប់ » ។ 
  5. សូម​ចុចលើ ស្ដារឡើងវិញ ។ 

ចំណាំ ៖ ដំណើរការ​នេះ​ស្តារ​ប្រវត្តិរូប​របស់​បុគ្គល​ដែល​បាន​លុបចោល​ទៅកាន់​ស្ថានភាព​របស់​វា​ពីមុនពេល​ដាក់​បញ្ចូលគ្នា ប៉ុន្តែ​ប្រវត្តិរូប​ផ្សេងទៀត​នៅតែ​រក្សាទុក​ការផ្លាស់ប្តូរ​ទាំងអស់​ដែលបាន​ធ្វើឡើង​ចាប់តាំងពី​ការដាក់​បញ្ចូលគ្នា ។ ប្រសិនបើ​ការផ្លាស់ប្តូរ​មួយ​ចំនួន​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដោយ​មាន​កំហុស នោះ​ការផ្លាស់ប្តូរ​ទាំងនោះ​អាច​ត្រូវបាន​កែតម្រូវ​ជាលក្ខណៈ​បុគ្គល​បាន ។

គន្លឹះសម្រាប់ការពារការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវនាពេលអនាគត

ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​ប្រវត្តិរូប​ដែលត្រូវ​បាន​ដាក់​បញ្ចូលគ្នា​មិន​ត្រឹមត្រូវ​នាពេល​អនាគត សូម​ពិនិត្យ​មើល​ប្រវត្តិរូប​ទាំងពីរ ហើយ​ធ្វើឲ្យ​ប្រវត្តិរូប​ទាំងនោះ​ត្រឹមត្រូវ និង​ពេញលេញ​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ ដំណើរការ​នេះ​អាច​រួមបញ្ចូល ការភ្ជាប់​ប្រភព​បន្ថែម ការកែតម្រូវ​ភាព​មិន​ត្រូវគ្នា និង​កំហុស ទីកន្លែង ឈ្មោះ និង​កាលបរិច្ឆេទ​តាម​ទីកន្លែង​តាម​បទដ្ឋាន ហើយនឹង ការបន្ថែម​កំណត់ចំណាំ​ពន្យល់​ នៅលើ​ផ្ទាំង​សហប្រតិបត្តិការ ។

មនុស្ស​គ្រប់គ្នា​អាចធ្វើឲ្យមាន​កំហុស ដូច្នេះ​កុំ​មាន​អារម្មណ៍​អន់ចិត្ត​ឡើយ​ប្រសិនបើ​អ្នក​ដាក់​បញ្ចូល​ប្រវត្តិរូប​ពីរ​ចូលគ្នា ដោយ​ចៃដន្យ​នោះ ។ ប្រសិនបើ​អ្នក​ជួប​បញ្ហា ឥឡូវនេះ​អ្នក​ដឹង​ពីរបៀប​កែតម្រូវ​វា​ហើយ !

ជំនួយបន្ថែម

ការដាក់​បញ្ចូលគ្នា និង​ការឈប់​ដាក់​បញ្ចូលគ្នា​នៅក្នុង​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​មាន​សភាព​ស្មុគស្មាញ ។ ប្រសិនបើ​អ្នក​ចង់​បាន​ជំនួយ​ក្នុង​បញ្ហា​ការដាក់​បញ្ចូលគ្នា បុគ្គល​ដែល​មាន​ចំណេះដឹង​អាច​ជួយ​អ្នក​ដោយ​ឥតគិតថ្លៃ​នៅឯ មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ក្នុង​មូលដ្ឋាន​របស់អ្នក ។




នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Amie Tennant