កម្មវិធីស្រាវជ្រាវក្រុមគ្រួសារមានឧបករណ៍ថ្មីមួយ ដែលយើងសង្ឃឹមថានឹងធ្វើឲ្យបទពិសោធន៍របស់អ្នកកាន់តែប្រសើរឡើងជាមួយនឹងការដាក់បញ្ចូលគ្នានៅក្នុងមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដែលសហការគ្នា ។ ការពិនិត្យមើលឡើងវិញ និងការកំណត់ការដាក់បញ្ចូលគ្នាអាចមានភាពស្មុគស្មាញ ដោយសារវាប៉ះពាល់ដល់ឈ្មោះ កាលបរិច្ឆេទ ទីកន្លែង ប្រភពដើម និងទំនាក់ទំនងសម្រាប់ប្រវត្តិរូប ២ ព្រមគ្នា ។ ទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នាថ្មី អនុញ្ញាតឲ្យអ្នកយល់កាន់តែច្បាស់អំពីមុនពេល និងក្រោយពេលនៃការដាក់បញ្ចូលគ្នានីមួយៗ ។
តើទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នាជាអ្វី ?
ពីមុនពេលការវិភាគដាក់បញ្ចូលគ្នាអាចប្រើបាន នោះអ្នកប្រើប្រាស់អាចមើលឃើញតែសេចក្តីសង្ខេបនៃប្រវត្តិរូបដែលនៅរក្សាទុក និងដែលបានលុបចោលនៅក្នុងការដាក់បញ្ចូលគ្នាប៉ុណ្ណោះ រួមជាមួយនឹងព័ត៌មានមួយចំនួនអំពីការផ្លាស់ប្តូរលទ្ធផល ។
ជាមួយនឹងទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នាថ្មី ឥឡូវនេះអ្នកអាចមើលឃើញនៅទន្ទឹមគ្នារវាងព័ត៌មានលម្អិតសំខាន់ៗ ប្រភពដើម និងទំនាក់ទំនងរបស់បុគ្គលម្នាក់ៗដែលទាក់ទងក្នុងការដាក់បញ្ចូលគ្នានេះ ។ នៅជាប់នោះ នៅក្នុងផ្នែកក្រោយពេលនៃការដាក់បញ្ចូលគ្នា អ្នកអាចមើលឃើញព័ត៌មានសម្រាប់ប្រវត្តិរូបដែលនៅរក្សាទុក ។

ទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នាក៏មានផ្នែកការរួមចំណែកដំបូងដែលបង្ហាញឈ្មោះដើម កាលបរិច្ឆេទបង្កើត និងព័ត៌មានថ្ងៃខែកំណើត ( ប្រសិនបើមាន ) សម្រាប់បុគ្គលម្នាក់ៗផងដែរ ។
របៀបដើម្បីមើលការវិភាគដាក់បញ្ចូលគ្នា
អ្នកអាចស្វែងរកការវិភាគដាក់បញ្ចូលគ្នាដោយដំបូងត្រូវចូលទៅកាន់បញ្ជីនៃការផ្លាស់ប្តូរចុងក្រោយបំផុតសម្រាប់ប្រវត្តិរូបរបស់បុគ្គលម្នាក់នៅលើ មែកធាងគ្រួសារ ។ គ្រាន់តែធ្វើតាមជំហានទាំងនេះប៉ុណ្ណោះ ៖
- ចូលទៅកាន់ប្រវត្តិរូបរបស់បុគ្គលនោះ ( ក៏ហៅថាថាទំព័របុគ្គលផងដែរ ) នៅលើ មែកធាងគ្រួសារ ។
- នៅពីក្រោមការផ្លាស់ប្តូរចុងក្រោយបំផុតនៅផ្នែកខាងស្តាំ សូមចុចលើ បង្ហាញទាំងអស់ ។
- រកមើលការដាក់បញ្ចូលគ្នា ហើយចុចលើ ការវិភាគដាក់បញ្ចូលគ្នា ។

ការវិភាគដាក់បញ្ចូលគ្នាឥឡូវនេះមានសម្រាប់ការដាក់បញ្ចូលគ្នាទាំងអស់ដែលបានធ្វើឡើងបន្ទាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ។ ទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នាដែលបច្ចុប្បន្នមានតែនៅលើគេហទំព័រ FamilySearch.org ប៉ុណ្ណោះ វាមិនមាននៅលើកម្មវិធីឧបករណ៍ចល័តទេ ។
របៀបកែតម្រូវការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវ
ដូចដែលបានរៀបរាប់ខាងលើ ទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នា គឺជាវិធីដ៏ល្អសម្រាប់អ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារដើម្បីមើលថា តើការដាក់បញ្ចូលគ្នាត្រូវបានធ្វើឡើងត្រឹមត្រូវ ឬប្រសិនបើវាអាចមានកំហុសឆ្គងដែរឬទេ ។ ប្រសិនបើការដាក់បញ្ចូលគ្នាត្រូវបានធ្វើឡើងដោយមានកំហុស នោះមានវិធី ២ យ៉ាងដើម្បីកែតម្រូវបញ្ហានោះ ៖
ដោយគ្រាន់តែធ្វើបកក្រោយទៅវិញ ( ប្រសិនបើអាច )
ប្រសិនបើគ្មានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើទេចាប់តាំងពីការដាក់បញ្ចូលគ្នារួចហើយ នោះអ្នកអាចលុបចោលការដាក់បញ្ចូលគ្នាទាំងមូលដើម្បីស្តារប្រវត្តិរូបទាំងពីរឡើងវិញទៅតាមរបៀបដែលប្រវត្តិរូបទាំងពីរនោះមានពីមុន ៖
- នៅក្នុងបញ្ជីការផ្លាស់ប្តូរចុងក្រោយបំផុតសម្រាប់បុគ្គលម្នាក់ សូមចុចលើ ការវិភាគដាក់បញ្ចូលគ្នា សម្រាប់ការដាក់បញ្ចូលគ្នាដែលអ្នកចង់ឲ្យត្រឡប់ដូចដើមវិញ ។
- សូមចុចលើ លែងដាក់បញ្ចូលគ្នា នៅខាងស្តាំខាងលើនៃអេក្រង់ការវិភាគដាក់បញ្ជូលគ្នា ។

ស្តារប្រវត្តិរូបដែលបានលុបចោលឡើងវិញ
ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចាប់តាំងពីការដាក់បញ្ចូលគ្នា នោះប៊ូតុងលែងដាក់បញ្ចូលគ្នានឹងមិនអាចប្រើបានទេ ។ សូមធ្វើតាមជំហានទាំង ៣ នេះ ដើម្បីស្តារបុគ្គលដែលបានលុបចោលឡើងវិញ ៖
- នៅក្នុងការផ្លាស់ប្តូរចុងក្រោយបំផុតសម្រាប់ប្រវត្តិរូបទី ១ សូមចុចលើ ការវិភាគដាក់បញ្ចូលគ្នា សម្រាប់ការដាក់បញ្ចូលគ្នាដែលអ្នកចង់កែតម្រូវ ។
- សូមចុចលើឈ្មោះរបស់បុគ្គលដែលបានលុបចោលនោះ ។
- នៅផ្នែកខាងក្រោមខាងស្តាំនៃរបារពណ៍ខ្មៅដែលបង្ហាញថាអ្នកកំពុងមើលប្រវត្តិរូបដែលបានលុប សូមចុចលើ ស្ដារបុគ្គលឡើងវិញ ។
ចំណាំ ៖ ដំណើរការនេះស្តារប្រវត្តិរូបរបស់បុគ្គលដែលបានលុបចោលទៅកាន់ស្ថានភាពរបស់វាពីមុនពេលដាក់បញ្ចូលគ្នា ប៉ុន្តែប្រវត្តិរូបផ្សេងទៀតនៅតែរក្សាទុកការផ្លាស់ប្តូរទាំងអស់ដែលបានធ្វើឡើងចាប់តាំងពីការដាក់បញ្ចូលគ្នា ។ ប្រសិនបើការផ្លាស់ប្តូរមួយចំនួនទាំងនោះត្រូវបានធ្វើឡើងដោយមានកំហុស ការផ្លាស់ប្តូរទាំងនោះអាចត្រូវបានកែតម្រូវជាលក្ខណៈបុគ្គលបាន ។

ការអនុវត្តដ៏ល្អបំផុតសម្រាប់ការដាក់បញ្ចូលគ្នា និងការឈប់ដាក់បញ្ចូលគ្នានៅលើមែកធាងគ្រួសារ
នៅពេលដែលការដាក់បញ្ចូលគ្នាត្រឹមត្រូវ វាដោះស្រាយនូវការស្ទួន ហើយថែមទាំងអាចជួយសាច់ញាតិស្វែងរកសមាជិកគ្រួសារបន្ថែមទៀត និងព័ត៌មានផ្សេងទៀត ។ ប៉ុន្តែបើការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវតាំងពីដំបូង នោះអាចបង្កើតភាពច្របូកច្របល់ជាមួយនឹងព័ត៌មានមិនត្រឹមត្រូវ វាជាការល្អបំផុតដើម្បីចៀសវាងវាតាំងពីដើមមក ។ នេះគឺជាការអនុវត្តដ៏ល្អបំផុតមួយចំនួនដែលអាចការពារការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវបាន ៖
បង្កើតប្រវត្តិរូបដែលមានភាពត្រឹមត្រូវ និងពេញលេញសមហេតុផល
នៅពេលអ្នកបន្ថែមប្រវត្តិរូបទៅកាន់មែកធាងគ្រួសារ សូមធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នក ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ និងពេញលេញសមហេតុផល ។ ការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវកើតឡើងញឹកញាប់បំផុតជាមួយនឹងប្រវត្តិរូបដែលខ្វះព័ត៌មានសំខាន់ ( ឧទាហរណ៍ គ្មានព័ត៌មានថ្ងៃខែកំណើត ឬគ្មានប្រភពដើម ) ។ ប្រវត្តិរូបដែលកាន់តែពេញលេញ និងត្រឹមត្រូវ វាកម្រដាក់បញ្ចូលគ្នាមិនត្រឹមត្រូវណាស់ ។
ពិនិត្យមើលព័ត៌មានទាំងអស់ដោយប្រុងប្រយ័ត្ន
នៅពេលពិចារណាពីការដាក់បញ្ចូលគ្នា ឬកែតម្រូវការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវ សូមមើលទៅលើព័ត៌មានសម្រាប់ប្រវត្តិរូបទាំង ២ ឲ្យបានប្រុងប្រយ័ត្ន ។ បុគ្គលពីរនាក់អាចមានឈ្មោះដូចគ្នា ហើយសូម្បីតែទីកន្លែងកំណើតដូចគ្នា និងឆ្នាំកំណើតដូចគ្នា ។ គួរឲ្យភ្ញាក់ផ្អើល វាពិតជាកើតឡើង ! រកមើលព័ត៌មានលម្អិតដូចជាទំនាក់ទំនងដែលស្រដៀងគ្នា ឬខុសគ្នា អាជីព និងប្រភពដើម ដើម្បីជួយអ្នកកំណត់ថាតើប្រវត្តិរូប ២ ពិតជាតំណាងឲ្យបុគ្គលដដែលនេះ ឬអត់ ។ ប្រសិនបើមានការសង្ស័យ វាជាការប្រសើរ បើមិនដាក់បញ្ចូលគ្នា ។
កែតម្រូវប្រវត្តិរូបដែលនៅរស់បន្ទាប់ពីការដាក់បញ្ចូលគ្នាមិនត្រឹមត្រូវ ( តាមតម្រូវការ )
ដូចដែលបានរៀបរាប់ខាងលើ នៅពេលអ្នកស្តារប្រវត្តិរូបនៅក្នុងការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវ នោះព័ត៌មាន និងប្រភពដើមណាមួយដែលបានបន្ថែមចាប់តាំងពីការដាក់បញ្ចូលគ្នា នោះនៅតែបន្តមាននៅលើប្រវត្តិរូបដែលនៅរក្សាទុក ។ ប្រសិនបើព័ត៌មាន និងប្រភពដើមមិនត្រឹមត្រូវទេ នោះមែកធាងគ្រួសារអាចបង្ហាញការណែនាំមិនត្រឹមត្រូវសម្រាប់ការស្ទួន ដែលវាទំនងជាតម្រូវឲ្យមានការដាក់បញ្ចូលគ្នាដែលមិនត្រឹមត្រូវនឹងត្រូវធ្វើឡើងវិញ ។ ចំណាយពេលដើម្បីពិនិត្យមើលព័ត៌មាន និងប្រភពដើមទាំងអស់ ហើយកែតម្រូវអ្វីដែលខុស ។
កត់កំណត់ត្រាល្អ និងសហការជាមួយអ្នកដទៃ
ជាចុងក្រោយ សូមចាំថានៅពេលដែលអ្នកកំពុងដាក់បញ្ចូល ឬលែងដាក់បញ្ចូលគ្នា នោះអ្នកកំពុងសហការជាមួយអ្នកផ្សេងទៀតនៅលើមែកធាងគ្រួសារ ។ វាជាការល្អបំផុតដើម្បីបន្ថែម សេចក្តីថ្លែងការណ៍សមហេតុផល ដែលមានប្រយោជន៍នៅពេលធ្វើការផ្លាស់ប្តូរ ។ អ្នកក៏អាចប្រើ កំណត់ចំណាំ ប្រព័ន្ធឈែត និង ឧបករណ៍ផ្សេងទៀត ដើម្បីទំនាក់ទំនងផងដែរ ។ កំណត់ចំណាំជូនដំណឹង មានប្រយោជន៍ជាពិសេសនៅពេលដោះស្រាយជាមួយប្រវត្តិរូបដែលអ្នកមានការព្រួយបារម្ភអាចត្រូវបានដាក់បញ្ចូលគ្នាដោយមិនត្រឹមត្រូវ ។
របៀបដើម្បីផ្តល់មតិកែលម្អ
យើងចង់បន្តកែលម្អទិដ្ឋភាពការវិភាគដាក់បញ្ចូលគ្នា ដើម្បីជួយអ្នកប្រើប្រាស់ឲ្យយល់កាន់តែច្បាស់ និងគ្រប់គ្រងការផ្លាស់ប្តូរដែលបានធ្វើឡើងនៅលើគេហទំព័រមែកធាងគ្រួសារ ហើយសូមថ្លែងអំណរគុណចំពោះមតិយោបល់របស់អ្នកនៅពេលអ្នកសាកល្បងមុខងារថ្មីនេះ ។ សូមចូលទៅកាន់ សហគមន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីប្រាប់យើងពីអ្វីដែលអ្នកគិត !
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ទន្ទឹងរង់ចាំដើម្បីកែលម្អមែកធាងគ្រួសារសហការ និងការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ។ យើងសង្ឃឹមថា អ្នករីករាយក្នុងការស្វែងយល់អំពីមុខងារថ្មីនេះ ។