ឥឡូវនេះ អ្នកអាចប្រើមុខងារឆ្នាំជាក់លាក់ដែលមាននៅក្នុងការស្វែងរកកំណត់ត្រាប្រវត្តិសាស្រ្តរបស់អ្នក

បុរស និងស្រ្តីនៅមុខកុំព្យូទ័រកំពុងរីករាយនឹងមុខងារថ្មីគឺ ការស្វែងរកឆ្នាំជាក់លាក់ ។

ការស្វែងរកកំណត់ត្រាប្រវត្តិសាស្រ្តនៅលើ FamilySearch.org មានសមត្ថភាពធ្វើការស្វែងរកជាក់លាក់មួយរយៈពេល ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់កែតម្រូវការស្វែងរករបស់ពួកគេដោយបញ្ជាក់ថាពួកគេចង់បានលទ្ធផលដែលមាននាម គោត្តនាម ឬទីកន្លែងជាក់លាក់មួយតែប៉ុណ្ណោះ ។ អ្នកប្រើប្រាស់ដែលចូលចិត្តមុខងារនេះ និងរបៀបដែលវាជួយកែតម្រូវលទ្ធផលស្វែងរករបស់ពួកគេ បានស្នើសុំឲ្យវិស្វកររបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ បន្ថែមសមត្ថភាពក្នុងការបញ្ជាក់ឆ្នាំជាក់លាក់ ។ ឥឡូវមុខងារនោះបានមកដល់ហើយ !

តើការធ្វើបច្ចុប្បន្នភាពឆ្នាំជាក់លាក់អាចរកបាននៅកន្លែងណា ?

សមត្ថភាពស្វែងរកជាក់លាក់ រួមទាំងការប្រើប្រាស់ឆ្នាំជាក់លាក់ ដែលបច្ចុប្បន្ននេះមានទាំងនៅក្នុង ការស្វែងរកកំណត់ត្រាប្រវត្តិសាស្រ្ត របស់ FamilySearch និងនៅក្នុងទិន្នន័យ ស្រាវជ្រាវមែកធាងគ្រួសារ ។ នៅពេលស្វែងរកនៅក្នុងទិន្នន័យទាំងនេះ សូមធ្វើតាមការណែនាំទាំងនេះ ដើម្បីស្វែងរកដោយប្រើឆ្នាំជាក់លាក់ ៖

  1. នៅលើទម្រង់បែបបទស្វែងរក សូមរកមើលអត្ថបទដែលសរសេរថា ជម្រើសបន្ថែម ។
    ការជ្រើសរើស « ជម្រើសបន្ថែម » ត្រូវបានគូសរង្វង់នៅលើទំព័រ ការស្វែងរកកំណត់ត្រាប្រវត្តិសាស្ត្រ
  2. ទៅផ្នែកខាងក្រោមនៃទម្រង់បែបបទស្វែងរក សូមបើកមុខងារ បង្ហាញការស្វែងរកជាក់លាក់ ។
    ប៊ូតុងបិទបើក « បង្ហាញការស្វែងរកជាក់លាក់ » ដែលបានគូសរង្វង់ពីការលេចឡើងដូចដែលបានចូលប្រើក្នុងរូបភាពមុន ។
  3. ដោយបើកប៊ូតុង នោះប្រអប់ធីកនឹងលេចឡើងនៅជាប់នឹងឈ្មោះ ទីកន្លែង និងឆ្នាំ ។ ដោយការធីកក្នុងប្រអប់នៅជាប់នឹងឆ្នាំ អនុញ្ញាតឲ្យអ្នកធ្វើការស្វែងរកជាមួយ ឆ្នាំជាក់លាក់ ។

កំណត់ចំណាំសំខាន់ ៖ ទម្រង់បែបបទការស្វែងរកអនុញ្ញាតឲ្យអ្នកបញ្ជាក់ច្បាស់លាស់នៅពេលអ្នកវាយបញ្ចូលឆ្នាំ ឬក៏ឆ្នាំកំណើត អាពាហ៍ពិពាហ៍ លំនៅស្ថាន ឬឆ្នាំំមរណៈភាពរបស់បុគ្គលណាម្នាក់ ។ ជម្រើសឆ្នាំជាក់លាក់គឺអាចរកបានសម្រាប់ករណីនីមួយៗ ។ បច្ចុប្បន្ននេះ មុខងារស្វែងរកឆ្នាំជាក់លាក់ គឺអាចរកបានតែពេលអ្នកកំពុងប្រើប្រាស់កម្មវិធីរុករកតាមអ៊ីនធឺណិតប៉ុណ្ណោះ ។ បន្តិចទៀត មុខងារនេះនឹងត្រូវបានបន្ថែមទៅក្នុងកម្មវិធីមែកធាងគ្រួសារនៅលើទូរសព្ទដៃផងដែរ ។

ពេលដែលត្រូវប្រើមុខងារឆ្នាំជាក់លាក់

ការប្រើប្រាស់មុខងារស្វែងរកជាក់លាក់អាចជួយបង្រួមលទ្ធផលស្វែងរករបស់អ្នក ។ ឧទាហរណ៍ ការស្វែងរកបុគ្គលម្នាក់ដែលមានឈ្មោះទូទៅមួយអាចផ្ដល់ឲ្យអ្នកនូវកំណត់ត្រាជាច្រើន ។ ការបញ្ជាក់ច្បាស់ថាអ្នកចង់បានឆ្នាំកំណើតច្បាស់លាស់មួយ អាចជួយអ្នករកឃើញកំណត់ត្រាទាំងអស់របស់បុគ្គលដែលកើតក្នុងឆ្នាំជាក់លាក់នោះ ជាមួយឈ្មោះជាក់លាក់មួយដោយផ្ដល់ឲ្យអ្នកនូវលទ្ធផលដែលអ្នកអាចគ្រប់គ្រងបាន ។

សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់មុខងារស្វែងរកជាក់លាក់គ្រប់ពេល

នៅពេលធ្វើការស្វែងរកនៅក្នុងទិន្នន័យទាំងនេះ អ្នកអាចចង់ធ្វើការស្វែងរកតាមធម្មតាសិន ដើម្បីមើលតើអ្វីនឹងលេចឡើង ។ ការស្វែងរកបឋមនេះនឹងជួយអ្នកចាប់យកកំណត់ត្រាដែលបាត់ព័ត៌មាន ប្រែប្រួល ឬមិនត្រឹមត្រូវ ប៉ុន្តែវានៅតែនិយាយអំពីបុគ្គលដែលអ្នកកំពុងតែស្វែងរក ។

ឧទាហរណ៍ បុរសម្នាក់ដែលកើតក្នុងឆ្នាំ១៨៤២ ប្រហែលជាមានកំណត់ត្រាកំណើតដែលបញ្ជាក់ឆ្នាំ១៨៤២ កំណត់ត្រាជំរឿនដែលសរសេរថា ឆ្នាំ១៨៤៣ជាឆ្នាំកំណើត និងកំណត់ត្រាតុលាការដែលពុំមានកត់ត្រាថ្ងៃខែឆ្នាំកំណើតទាល់តែសោះ ។ ការប្រើប្រាស់មុខងារស្វែងរកឆ្នាំជាក់លាក់នឹងជួយអ្នកស្វែងរកកំណត់ត្រាកំណើត ប៉ុន្តែនឹងមិនបង្ហាញកំណត់ត្រាជំរឿន ឬកំណត់ត្រាតុលាការនោះទេ ទោះបីជាកំណត់ត្រាទាំងបីនេះជារបស់មនុស្សតែម្នាក់ក៏ដោយ ។

ការស្វែងរកដោយប្រើចន្លោះឆ្នាំជំនួសឲ្យឆ្នាំជាក់លាក់អាចជួយអ្នកគ្រប់គ្រង និងកែលម្អការស្វែងរករបស់អ្នកដើម្បីទទួលបាននូវលទ្ធផលដែលពាក់ព័ន្ធសម្រាប់សំណួរជាក់លាក់របស់អ្នក ។

គន្លឹះផ្សេងទៀតសម្រាប់ការប្រើប្រាស់មុខងារស្វែងរកឆ្នាំជាក់លាក់

  • ប្រសិនបើអ្នកដឹងពីព្រឹត្តិការណ៍ជីវិតដែលឆ្នាំរបស់អ្នកទាក់ទង ( ដូចជាកំណើត ឬការសា្លប់ ) សូមប្រាកដថាអ្នកបញ្ជាក់វានៅក្នុងការស្វែងរករបស់អ្នក ។
  • សូមសាកល្បងជាមួយនឹងកម្រិតផ្សេងគ្នានៃភាពជាក់លាក់នៅក្នុងការស្វែងរករបស់អ្នក ។ ឧទាហរណ៍ អ្នកប្រហែលជាជ្រើសរើសស្វែងរកឆ្នាំកំណើតជាក់លាក់មួយ ប៉ុន្តែមិនស្វែងរកឆ្នាំរៀបការជាក់លាក់នោះទេ ។ អ្នកក៏អាចជ្រើសរើសស្វែងរកឆ្នាំជាក់លាក់ និងឈ្មោះជាក់លាក់មួយ ឬតែឈ្មោះជាក់លាក់មួយ ។
  • ប្រសិនបើអ្នកមិនទទួលបានលទ្ធផល ឬពុំមានលទ្ធផលដែលពាក់ព័ទ្ធទេ សូមសាកល្បងបិទមុខងារ ស្វែងរកជាក់លាក់ ។

សូមសាកល្បងស្វែងរកប្រវត្តិរឿងរ៉ាវរបស់សមាជិកគ្រួសារអ្នកនៅថ្ងៃនេះ ! កម្មវិធី FamilySearch មានកំណត់ត្រាប្រវត្តិសាស្រ្តរាប់លាន និងមែកធាងគ្រួសារដែលសហការគ្នា ដែលអ្នកអាចធ្វើការរុករកដោយប្រើប្រាស់គណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដោយឥតគិតថ្លៃ ។ ពួកយើងសង្ឃឹមថា អ្នកនឹងធ្វើការរុករកដោយមានអត្ថន័យ ដែលអាចជួយអ្នកដឹងពីប្រវត្តិគ្រួសាររបស់អ្នក ។

សម្រាប់កាណែនាំបន្ថែមលើការស្វែងរកកំណត់ត្រាកម្រិតខ្ពស់ និងដើម្បីរៀនបន្ថែមពីបច្ចុប្បន្នភាពផ្សេងៗទៀតនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ សូមមើលអត្ថបទដែលទាក់ទងដូចខាងក្រោម ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  FamilySearch
July 15, 2025
រុករក​កាតាឡុក​ថ្មី​របស់ FamilySearch ដើម្បី​ស្រាវជ្រាវរក​កំណត់ត្រា​អំពី​បុព្វការីជន​របស់អ្នក ។ ពិនិត្យ​មើល​ឡើងវិញ​ចាប់តាំងពី​កំណត់ត្រា​ថ្មី​ដែល​ត្រូវបាន​បន្ថែម ។
ដោយ  FamilySearch
July 14, 2025
នៅលើ FamilySearch សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង ។ នៅក្នុងពិភពលោកដែលឌីជីថលកំពុងរីកចម្រើនកាន់ត…



នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ