កម្មវិធី FamilySearch មានសេចក្តីរីករាយជូនដំណឹង ថាការស្វែងរកអត្ថបទពេញលេញ ក្នុងពេលឥឡូវនេះគឺជាផ្នែកមួយនៃឧបករណ៍ស្វែងរកតាមបទដ្ឋានរបស់ខ្លួន ។ ចាប់តាំងពីការចេញផ្សាយដំបូងនៅក្នុងមន្ទីរពិសោធន៍របស់កម្មវិធី FamilySearch ក្នុងអំឡុងពេល RootsTech ឆ្នាំ២០២៤មក មុខងារនេះបានឆ្លងកាត់ការកែលម្អជាច្រើន ដើម្បីបង្កើនឥទ្ធិពល និងលទ្ធភាពប្រើប្រាស់របស់វា ។ ការកែលម្អទាំងនេះកំពុងជួយអ្នកប្រើប្រាស់ឲ្យធ្វើការរុករក និងរបកគំហើញដ៏គួរឲ្យរំភើបក្នុងការស្រាវជ្រាវពង្សប្រវត្តិរបស់ពួកគេ ។
តើការស្វែងរកអត្ថបទពេញលេញគឺជាអ្វី ?
កម្មវិធី FamilySearch ធ្វើកំណត់ត្រាប្រវត្តិសាស្រ្តរាប់ពាន់លានទៅជាឌីជីថល ប៉ុន្តែមានតែមួយភាគតូចប៉ុណ្ណោះដែលត្រូវបានធ្វើលិបិក្រម និងអាចស្វែងរកបាន ។ ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងការសម្គាល់ការសរសេរដោយដៃ កំពុងធ្វើឯកសារអាចស្វែងរកបានលឿនជាងពេលមុនៗ។
ការស្វែងរកអត្តបទពេញលេញ ប្រើប្រតិចារិកដែលបង្កើតដោយ AI ដើម្បីស្វែងរកបានយ៉ាងលឿននូវបណ្ដុំកំណត់ត្រាដែលមិនបានធ្វើលិបិក្រម ។ ដោយការវាយបញ្ចូលពាក្យគន្លឹះ ឈ្មោះ ទីកន្លែង និងកាលបរិច្ឆេទ ឥឡូវនេះអ្នកប្រើប្រាស់អាចស្វែងរកកំណត់ត្រាសំខាន់ៗតាមពង្សាវលីដល់ទៅជិត ២ ពាន់លាន ដែលពីមុនភាគច្រើនអាចចូលប្រើបានតែជារូបភាពប៉ុណ្ណោះ ។
មិនដូចជាការស្វែងរកតាមលិបិក្រមបែបប្រពៃណីនោះទេ ការស្វែងរកអត្ថបទពេញលេញ ស្កេនប្រតិចារិកទាំងមូលរបស់កំណត់ត្រា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរកការផ្គូផ្គងនៅក្នុងផ្នែកណាក៏បាននៃឯកសារនេះ ។ សមត្ថភាពនេះកំពុងជួយអ្នកប្រើប្រាស់រាប់ពាន់នាក់រកឃើញសាច់ញាតិ និងភស្តុតាងអំពីពួកគេនៅក្នុងកំណត់ត្រា ដែលពួកគេប្រហែលជាមិនធ្លាប់ពិចារណាពីមុនមក ។
តើខ្ញុំអាចស្វែងរកអត្ថបទពេញលេញនៅឯណា ?
ការស្វែងរកអត្ថបទពេញលេញ ឥឡូវនេះមាននៅលើគេហទំព័រ FamilySearch.org នៅក្នុង ម៉ឺនុយការស្វែងរកចម្បង នៅក្រោម អត្ថបទពេញលេញ ។ អ្នកប្រើប្រាស់ក៏អាចចូលប្រើឧបករណ៍នេះតាមរយៈការស្វែងរកការប្រមូលផ្តុំទាំងអស់ នៅលើទំព័រដើមនៃកម្មវិធី FamilySearch ដែលបានចូល និងនៅក្នុងកាតាឡុក កម្មវិធី FamilySearch ។
មុខងារថ្មីៗជាច្រើនត្រូវបានបន្ថែមចាប់តាំងពី RootsTech ឆ្នាំ២០២៤ ៖
- សេចក្តីសង្ខេបរបស់កំណត់ត្រាដែលបង្កើតដោយ AI រួមទាំងឈ្មោះ និងទំនាក់ទំាងឡាយ ។
- ប្រអប់ស្វែងរកសម្រាប់ឆ្នាំ ទីកន្លែង និងលេខក្រុមរូបភាព ( DGS ) ។
- កំណត់ត្រាជិត ២ ពាន់លានមកពីប្រទេស និងភាសាផ្សេងៗ ។
- សមត្ថភាពក្នុងការស្វែងរកតាមការប្រមូលផ្ដុំជាក់លាក់ ដែលត្រូវបានដាក់ជាក្រុមដោយប្រើ metadata ឌីជីថល ។
- ការបកប្រែដោយស្វ័យប្រវត្តិនៃសេចក្តីសង្ខេបកំណត់ត្រានានាទៅជាភាសាដែលអ្នកពេញចិត្ត ។
រៀនបន្ថែមទៀត និងចាប់ផ្តើមការរុករកនៅថ្ងៃនេះ
អ្នកអាចមើល វីដេអូផ្តល់ព័ត៌មាន RootsTech ឆ្នាំ២០២៤ អំពីការស្វែងរកអត្ថបទពេញលេញដោយ រ៉ូប៊ឺត រ៉េម៉ុន និងមួយទៀតមកពី RootsTech ឆ្នាំ២០២៥ ។ សូម្បីតែ វីដេអូថ្មីៗបន្ថែមទៀត ពិភាក្សាមុខងារ និងផ្តល់គន្លឹះនានាអំពីរបៀបដ៏ល្អបំផុតក្នុងការប្រើប្រាស់ ការស្វែងរកអត្ថបទពេញលេញ នៅពេលអ្នកស្វែងរកព័ត៌មានអំពីបុព្វការីជនរបស់អ្នក ។
កំណត់ចំណាំ ៖ វីដេអូទាំងនេះបានថតជាភាសាអង់គ្លេស ប៉ុន្តែការបកប្រែដោយស្វ័យប្រវត្តិដែលផ្តល់ឲ្យដោយ YouTube មានជាភាសាផ្សេងៗ ។
មិនថាអ្នកទើបតែចាប់ផ្តើមដំណើរពង្សប្រវត្តិរបស់អ្នក ឬអ្នកជាអ្នកស្រាវជ្រាវយូរកាលមកហើយក្តី ការស្វែងរកអត្ថបទពេញលេញ បើកទ្វារថ្មីដល់ការរុករក ។ សូមសាកល្បងប្រើថ្ងៃនេះ ហើយមើលថា តើរឿងអ្វីខ្លះដែលអ្នកអាចរកឃើញ !
បន្ទាប់ពីរកឃើញព័ត៌មានជាមួយ ការស្វែងរកអត្ថបទពេញលេញ អំពីបុព្វការីជនផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចបង្កើតគណនីឥតគិតថ្លៃនៅលើ មែកធាងគ្រួសារនៃកម្មវិធី FamilySearch ដើម្បីរក្សាព័ត៌មានលម្អិតទាំងនោះ ។
អត្ថបទដែលទាក់ទង
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។