សេវាកម្មរក្សាទុកកំណត់ត្រាដោយឥតគិតថ្លៃ
ចូលរួមជាមួយ កម្មវិធីFamilySearch ដើម្បីធ្វើឌីជីថល គ្រប់គ្រង និងចែកចាយការប្រមូលផ្ដុំទាំងឡាយរបស់អ្នក ។
អ្នកថែរក្សាកំណត់ត្រាជាង ១០,០០០នាក់
បានសហការជាមួយយើង រួមទាំងព្រះវិហារ និងបណ្ណសារនានាផងដែរ ។
៥ ពាន់លានរូបភាព
ត្រូវបានការពាររួចរាល់សម្រាប់មនុស្សជំនាន់ក្រោយ ។
ប្រទេសជាង១៧៥
បច្ចុប្បន្នត្រូវបានតំណាងឲ្យនៅក្នុងបណ្តុំកំណត់ត្រាទាំងឡាយរបស់យើង ។
អ្វីដែលយើងផ្ដល់ជូន
ពួកយើងផ្តល់សេវាកម្មដោយឥតគិតថ្លៃសម្រាប់ការរក្សាទុកកំណត់ត្រាឌីជីថល ។ នេះជាអ្វីដែលអ្នកអាចរំពឹងទុក ៖
- កាមេរ៉ានៅនឹងកន្លែងដើម្បីធ្វើឌីជីថលកំណត់ត្រារបស់អ្នក
- រូបភាពដែលមានគុណភាពខ្ពស់នៃកំណត់ត្រារបស់អ្នក
- ការរក្សាទុកនៅលើ FamilySearch នៅក្នុងទម្រង់ឯកសារចុងក្រោយបំផុត

មូលហេតុសេវាកម្មរបស់ពួកយើងមិនគិតថ្លៃ
កម្មវិធីFamilySearch គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានបទពិសោធន៍លើសពី១២៥ ឆ្នាំក្នុងការជួយមនុស្សស្វែងរកកេរតំណែលរបស់ពួកគេ ។ យើងសហការជាមួយបណ្ណសារនៅជុំវិញពិភពលោកដើម្បីថែរក្សាពង្សាវលីរបស់គ្រួសារមនុស្សជាតិ ។
ស្វែងរកតាមការប្រមូលផ្ដុំ
ជ្រើសរើសកន្លែងមួយដើម្បីមើលកំណត់ត្រាប្រវត្តិសាស្ត្រ ដែលត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ ។
អ្វីដែលអ្នកថែរក្សាកំណត់ត្រាកំពុងនិយាយ
រីកាដូ គ្រីស៊ី វេលឡូសូ
អាចារ្យកាតូលិកនៃទីក្រុងប៉ារីបា ប្រទេសប្រេស៊ីល
« ពួកយើងសូមអបអរសាទរដល់ កម្មវិធីFamilySearchចំពោះការចូលរួមចំណែកដ៏អស្ចារ្យនេះ ហើយសូមណែនាំដល់បណ្ណសារសាសនាផ្សេងទៀតថាពួកគេពិចារណាយ៉ាងម៉ត់ចត់ក្នុងការទទួលយកការផ្តល់ជូនដ៏សប្បុរសរបស់អង្គភាពដែលមានទំនួលខុសត្រូវ និងដ៏គិតគូរនេះ » ។
អូលេ ម៉ាហ្គនុស ម៉ូលបាក់ អាន់ឌើរសិន
អនុប្រធានបណ្ណសារជាតិប្រទេសដាណឺម៉ាក
« បណ្ណសារជាតិដាណឺម៉ាក និង កម្មវិធីFamilySearch បានសហការគ្នាអស់រយៈពេលជិត ៨០ ឆ្នាំមកហើយ ។ នៅឆ្នាំ១៩៧០ [ មីក្រូហ្វីលម៍ ] ជាង ៤០០០០ ដុំត្រូវបានបង្កើតឡើង ។ នៅទីបំផុត ចំនួននេះបានឈានទៅដល់ជិត ៦០០០០ ដុំ ។ ដុំមីក្រូហ្វីលម៍ទាំងអស់នៅតែស្ថិតនៅក្នុងរូងភ្នំថ្មក្រានីតក្នុងរដ្ឋយូថាហ៍ដោយមានសុវត្ថិភាព » ។
រ៉េហ្គាល់ដូ ត្រូតា ហូស��
អ្នកជំនាញបណ្ណសារសាកលវិទ្យាល័យ សាន់តូ តូម៉ាស ប្រទេសហ្វីលីពីន
« កិច្ចការរបស់ កម្មវិធីFamilySearch នៅក្នុងប្រទេសហ្វីលីពីនបាននាំឲ្យមានការធ្វើឌីជីថលូបនីយកម្មនៃកំណត់ត្រាជាច្រើនសន្ធឹកសន្ធាប់ រួមទាំងបញ្ជីឈ្មោះព្រះវិហាររាប់មិនអស់ ដែលផ្ដល់សក្តានុពលដ៏អស្ចារ្យសម្រាប់ការស្វែងរកទំនាក់ទំនងពីអតីតកាលរបស់យើង ដើម្បីប្រឈមមុខនឹងអនាគតរបស់យើង » ។
ធី ជី មពូនឌូ
អាចារ្យបណ្ណសាររបស់ទីក្រុងលូសាកា ប្រទេសហ្សំប៊ី
« ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាមួយនឹងកិច្ចការដែល FamilySearch បានធ្វើរួចហើយ និងកំពុងបន្តធ្វើ ទាក់ទងទៅនឹងកិច្ចការបណ្ណសារនេះ ។ វាគឺជាសេវាកម្មដ៏មានតម្លៃបំផុតមួយសម្រាប់សាសនាចក្រ និងសម្រាប់ប្រទេសជាតិជាទូទៅ និងសម្រាប់មនុស្សជាតិទាំងមូល.... ពួកយើងមានអំណរគុណដល់ព្រះជាម្ចាស់ចំពោះទំនាក់ទំនងដ៏មានផ្លែផ្កាជាមួយនឹង FamilySearch ! »
តោះចូរយើងចាប់ផ្ដើមការសន្ទនា
ការសម្រេចគោលដៅក្នុងការរក្សាកំណត់ត្រារបស់អ្នកមិនចាំបាច់ត្រូវតែពិបាកនោះទេ ។ ពួកយើងនឹងផ្គូផ្គងអ្នកជាមួយនឹងនរណាម្នាក់ដែលស្គាល់តំបន់របស់អ្នក ។
ភ្ជាប់ទំនាក់ទំនង