ការអញ្ជើញឱ្យដាក់ស្នើបទបង្ហាញសម្រាប់កម្មវិធី RootsTech ឆ្នាំ ២០២៧

កាលបរិច្ឆេទឈប់ទទួលការដាក់ស្នើ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦

ដាក់ស្នើគម្រោងសំណើរបស់អ្នក

តើលោកអ្នកមានគំនិតចង់ចែករំលែកដែរឬទេ? ចុចទីនេះដើម្បីចាប់ផ្ដើម!

ការអញ្ជើញឱ្យដាក់ស្នើបទបង្ហាញបានបើកហើយ!



យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការអញ្ជើញឱ្យដាក់ស្នើបទបង្ហាញសម្រាប់កម្មវិធី RootsTech ឆ្នាំ ២០២៦ ដែលនឹងត្រូវប្រារព្ធឡើងតាមអនឡាញ និងនៅទីក្រុង Salt Lake នៃរដ្ឋ Utah ចាប់ពីថ្ងៃទី ៤ ខែមីនា?ថ្ងៃទី ៦ ឆ្នាំ ២០២៧។

កម្មវិធី RootsTech មានគោលបំណងចងក្រងអ្នកដែលស្រឡាញ់ចូលចិត្តសិក្សាពីមែកធាងគ្រួសារ អ្នកប្រវត្តិវិទូ អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ដឹង និងបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគេ។

យើងខ្ញុំសូមអញ្ជើញអ្នកអាជីព បញ្ញវន្ត និងអ្នកជំនាញមែកធាងគ្រួសារដែលមានជំនាញច្បាស់លាស់ មកដាក់ស្នើសម្រាប់ការផលិតវីដេអូដែលថតទុកមុន ការសិក្សាតាមវេបសាយ ការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុម។ យើងខ្ញុំស្វែងរកវាគ្មិនដែលមានបទពិសោធន៍ មានចិត្តរំភើបស្រឡាញ់ និងមានភាពប៉ិនប្រសប់ក្នុងការទាក់ទាញអ្នកស្ដាប់មកពីគ្រប់ភាសា និងគ្រប់មជ្ឈដ្ឋាន។ យើងខ្ញុំកំពុងស្វែងរកថ្នាក់រៀនដែលផ្តោតលើអ្នកជំនាញមែកធាងគ្រួសារកម្រិតដំបូង កម្រិតមធ្យម កម្រិតខ្ពស់ និងកម្រិតអាជីព។

យើងខ្ញុំលើកទឹកចិត្តឱ្យមានការដាក់ស្នើ ដែលបង្ហាញពីការស្រាវជ្រាវថ្មីៗ បច្ចេកវិទ្យាទំនើបៗ វិធីសាស្រ្តអនុវត្តជាក់ស្តែង និងទស្សនវិស័យថ្មីៗ ដែលអាចចូលរួមចំណែកដល់លើកកម្ពស់ផ្នែកការរីកចម្រើនចំពោះចំណេះដឹង និងការអនុវត្តការងារមែកធាងគ្រួសារឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំក៏ចង់ដឹងពីអ្វីដែលជាការលើកទឹកចិត្តដល់លោកអ្នកក្នុងការធ្វើកិច្ចការប្រវត្តិគ្រួសារ និងរបៀបដែលលោកអ្នកអាចចែករំលែកវាទៅកាន់អ្នកដទៃ។

ប្រធានបទសក្តានុពលដែលគួរឱ្យចាប់អារម្មណ៍ រួមមានជាអាទិ៍៖
  1. វិធីសាស្ត្រស្រាវជ្រាវមែកធាងគ្រួសារ ��ិងការអនុវត្តល្អបំផុត
  2. ការចាប់ផ្ដើមស្វែងយល់ពីប្រវត្តិរូបគ្រួសារ
  3. ការស្វែងយល់អំពីកំណត់ត្រាប្រវត្តិសាស្ត្រ និងឯកសារបណ្ណសារ
  4. ការថែរក្សាទុក និងការរៀបចំទិន្នន័យមែកធាងគ្រួសារ
  5. ការប្រើប្រាស់បច្ចេកវិទ្យា រួមមានជាអាទិ៍ការប្រើប្រាស់បញ្ញាសិប្បនិម្មិត សម្រាប់ការស្រាវជ្រាវមែកធាងគ្រួសារ។
  6. ពន្ធុវិទ្យាមែកធាងគ្រួសារ និងការយកទៅប្រើប្រាស់វា
  7. មែកធាងគ្រួសារផ្អែកលើជាតិពន្ធុ និងវប្បធម៌
  8. ការស្រាវជ្រាវពូជពង្ស និងការតភ្ជាប់ខ្សែស្រឡាយដូនតា
  9. កិច្ចសហការ និងការបង្កើតបណ្តាញក្នុងកិច្ចការមែកធាងគ្រួសារ
  10. ការរក្សាទុករូបថត និងប្រវត្តិរឿងរ៉ាវផ្សេងៗ
  11. ប្រវត្តិនិទានផ្ទាល់មាត់

គោលការណ៍ណែនាំសម្រាប់ការដាក់ស្នើ



  1. ចំណងជើងថ្នាក់រៀនដែលបានដាក់ស្នើឬ?សង្ខេបខ្លី (ត្រឹម ៧៥ តួអក្សរ ឬតិចជាងនេះ) និងគួរឱ្យចាប់អារម្មណ៍។ សាធារណជនគួរតែអាចដឹងពីខ្លឹមសារនៃថ្នាក់រៀនដោយគ្រាន់តែមើលចំណងជើង។ នេះគឺជាចំណងជើងដែលអ្នកចូលរួមនឹងមើលឃើញក្នុងបញ្ជីវគ្គនីមួយៗ។

    ការពណ៌នាអំពីថ្នាក់រៀន៖ សូមពណ៌នាអំពីថ្នាក់រៀនក្នុងកម្រិត ២០០ ពាក្យ ឬតិចជាង ដើម្បីឱ្យអ្នកចូលរួមបានដឹង។ នេះគឺជាអ្វីដែលអ្នកចូលរួមនឹងមើលឃើញនៅក្នុងបញ្ជីវគ្គសិក្សា។
    • ចំណុចនេះ មានសារៈសំខាន់ឬ?តើបញ្ហាអ្វីដែលត្រូវដោះស្រាយ ឬកិច្ចការអ្វីដែលត្រូវធ្វើ ដែលថ្នាក់រៀននេះនឹងលើកយកមកបង្ហាញ?
    • ចំណុចនេះ មានសារៈសំខាន់ឬ?តើអ្នកចូលរួមនឹងទទួលបានចំណេះដឹងអ្វី ដើម្បីយកទៅអនុវត្ត ឬធ្វើអ្វីបានខ្លះ ក្រោយពីបន្ទាប់ពីបញ្ចប់ថ្នាក់រៀននេះ?
    • តើអ្នកចូលរួមចាំបាច់ត្រូវមានកម្រិតសមត្ថភាពអ្វីខ្លះ ដើម្បីអាចសិក្សាក្នុងថ្នាក់នេះបានដោយជោគជ័យ? កម្រិតដំបូង កម្រិតមធ្យម កម្រិតខ្ពស់ ឬកម្រិតអាជីព។ តើអ្នកសិក្សាគួរតែមានចំណេះដឹងមូលដ្ឋានអ្វីខ្លះជាមុន? តើអ្នកចូលរួមចាំបាច់ត្រូវយកកុំព្យូទ័រយួរដៃ ថេប្លេត ឬឧបករណ៍អេឡិចត្រូនិកមកកាន់វគ្គសិក្សាដែរឬទេ?
    • តើវគ្គសិក្សានេះរៀបចំឡើងតាមទម្រង់បែបណា? 
      • ការពិភាក្សាជាក្រុម៖ ការពិភាក្សាជាក្រុមរយៈពេល ៦០ នាទី ដែលរួមមានការសួរ និងឆ្លើយសំណួររយៈពេល ១៥ នាទី។ សមាសភាពអ្នកចូលរួមក្នុងក្រុមប្រឹក្សាទាំងអស់ត្រូវតែកំណត់អត្តសញ្ញាណនៅពេលដាក់ស្នើសំណើ។
      • ការបង្រៀន៖ វគ្គសិក្សាបែបការបង្រៀនរយៈពេល ៦០ នាទី។ វគ្គនេះគួរតែរួមបញ្ចូលវគ្គសួរ និងឆ្លើយសំណួររយៈពេល ១៥ នាទី។
      • ម៉ោងសិក្សាសកម្ម៖ វគ្គសិក្សារយៈពេល ៦០ នាទី ដែលមានសន្ទុះលឿន និងពោរពេញដោយថាមពល។ វគ្គនេះគួរតែរួមបញ្ចូលវាគ្មិន ៣ រូប ដែលម្នាក់ៗចំណាយពេល ១៥ នាទី ដើម្បីបកស្រាយអំពីចំណុចណាមួយនៃប្រធានបទជារួម។ រាល់ម៉ោងសកម្មនីមួយៗ គួរតែរួមបញ្ចូលវគ្គសួរ និងឆ្លើយសំណួររយៈពេល ១៥ នាទីនៅពេលបញ្ចប់។
      • សិក្ខាសាលាតាមអ៊ីនធឺណិតមានរយៈពេល ៦០ នាទី រួមមានវគ្គសួរ និងឆ្លើយរយៈពេល ១៥ នាទី ហើយបានធ្វើឡើងតាមអនឡាញពីគ្រប់ទីកន្លែងក្នុងពិភពលោក ដែលលោកអ្នកមានការតភ្ជាប់អ៊ីនធឺណិតប្រកបដោយស្ថិរភាព។
      • វគ្គសិក្សាដែលបានថតទុកជាមុន មិនគួរមានរយៈពេលលើសពី ២០ នាទីឡើយ ហើយគួរផ្ដោតលើប្រធានបទ ឬគំនិតតែមួយប៉ុណ្ណោះ។ 



    សូមដាក់បញ្ចូលគ្រោងមេរៀនសង្ខេបនៃថ្នាក់រៀន ដើម្បីឱ្យយើងងាយស្រួលយល់អំពីសំណើរបស់អ្នក។

    ចំណាំ៖ ចាំបាច់ត្រូវមានកម្មវិធីសិក្សាសម្រាប់វគ្គសិក្សានីមួយៗ។







  2. សូមដាក់បញ្ចូលជីវប្រវត្តិសង្ខេប និងព័ត៌មានទំនាក់ទំនងសម្រាប់វាគ្មិនទាំងអស់។ សូមដាក់បញ្ចូលប្រវត្តិរូបការងារ ក៏ដូចជាបទពិសោធន៍នៃការថ្លែងសុន្ទរកថា ជាសាធារណៈ និងការបង្រៀនរបស់អ្នក។ មូលហេតុអ្វីបានជាអ្នកជាបុគ្គល ឬជាក្រុមដែលស័ក្តិសមបំផុត ក្នុងការលើកយកប្រធានបទនេះមកពិភាក្សា?
  3. គម្រោងសំណើទាំងឡាយត្រូវតែដាក់ស្នើតាមអនឡាញ ឱ្យបានមុនថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ជាដាច់ខាត។

ដំណើរការវាយតម្លៃ



រាល់សំណើដែលបានដាក់ស្នើទាំងអស់ នឹងត្រូវត្រួតពិនិត្យដោយក្រុមអ្នកជំនាញ។ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនឹងរួមមាន ភាពពាក់ព័ន្ធនៃប្រធានបទ ភាពច្នៃប្រឌិតថ្មី ភាពច្បាស់លាស់នៃសំណើ និងសក្ដានុពលក្នុងការទាក់ទាញ និងការអប់រំដល់អ្នកចូលរួមសន្និសីទ។

ហេតុអ្វីបានជាត្រូវថ្លែងសុន្ទរកថា នៅក្នុងកម្មវិធី RootsTech? ដោយមានទស្សនិកជនរាប់លាននាក់ពីគ្រប់ទិសទីលើសកលលោក កម្មវិធី RootsTech គឺជាព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក។វេទិកាពង្សាវតារដ៏ធំបំផុតនៅក្នុងពិភពលោក។ គ្មានកន្លែងណាដែលប្រសើរជាងនេះ ក្នុងការចែករំលែកចំណេះដឹងរបស់អ្នក ជាមួយមនុស្សដែលមានចំណូលចិត្តដូចគ្នានោះទេ។ បន្ថែមលើសពីនេះ វាគ្មិននៅកម្មវិធី RootsTech ក៏ទទួលបាននូវអ្វីៗដូចខាងក្រោមផងដែរ៖

  • ប្រាក់កម្រៃប្រកបដោយភាពប្រកួតប្រជែងចំនួន ១៥០.០០ ដុល្លារអាមេរិក ក្នុងមួយថ្នាក់រៀនរយៈពេល ៦០ នាទី។
  • ប្រាក់កម្រៃប្រកបដោយភាពប្រកួតប្រជែងចំនួន ១០០.០០ ដុល្លារអាមេរិក ក្នុងមួយថ្នាក់រៀនដែលបានថតទុកជាមុនរយៈពេល ២០ នាទី។
  • សំបុត្រចូលរួមសន្និសីទកម្មវិធី RootsTech ដោយឥតគិតថ្លៃ។
  • ប្រាក់ឧបត្ថម្ភសណ្ឋាគារក្នុងមួយថ្ងៃនៃការថ្លែងសុន្ទរកថា សម្រាប់អ្នកដែលធ្វើបទបង្ហាញនៅទីក្រុង Salt Lake និងរស់នៅចម្ងាយលើសពី ៥០ ម៉ាយពីមជ្ឈមណ្ឌលសន្និបាត Salt Palace។
  • វាគ្មិនដែលមានលំនៅឋានក្នុងសហរដ្ឋអាមេរិក និងកាណាដា ដែលតម្រូវឱ្យធ្វើដំណើរលើសពី ៥០ ម៉ាយ ទៅកាន់កម្មវិធី RootsTech នឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរចំនួន ១០០ ដុល្លារអាមេរិក ក្នុងមួយថ្ងៃនៃការថ្លែងសុន្ទរកថា។ វាគ្មិនដែលធ្វើដំណើរមកពីបណ្តាប្រទេសផ្សេងៗ អាចនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើររហូតដល់ ១,០០០ ដុល្លារអាមេរិក។
  • វាគ្មិនទាំងអស់ដែលធ្វើបទបង្ហាញនៅទីក្រុង Salt Lake នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចំនួន ៣៥ ដុល្លារ ដើម្បីជួយរ៉ាប់រងលើការចំណាយនានាដែលបានកើតឡើង ដូចជាថ្លៃចំណតរថយន្តនៅថ្ងៃដែលអ្នកថ្លែងសុន្ទរកថា។

សូមចំណាំ៖ យើងខ្ញុំមានអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និងអ្នកដាក់តាំងបង្ហាញដ៏អស្ចារ្យជាច្រើនរបស់យើង ហើយសូមស្វាគមន៍លោកអ្នកក្នុងការដាក់ស្នើគម្រោងវគ្គសិក្សា ប៉ុន្តែទោះជាយ៉ាងណាកម្មវិធី RootsTech មិនបង់ប្រាក់កម្រៃសេវាសម្រាប់ថ្នាក់រៀនដែលផ្សព្វផ្សាយពីវាគ្មិននោះទេ។និយោជក អាជីវកម្ម ឬផលិតផលរបស់វាគ្មិន។ យើងខ្ញុំមិនផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការធ្វើដំណើរ ឬថ្លៃសណ្ឋាគារ ដល់វាគ្មិនដែលជានិយោជិតរបស់ម្ចាស់ឧបត្ថម្ភ ឬអ្នកដាក់តាំងបង្ហាញ ហើយនឹងត្រូវបំពេញកាតព្វកិច្ចការងារនៅកម្មវិធី RootsTech នោះទេ។

កាលបរិច្ឆេទសំខាន់ៗ



  • កាលបរិច្ឆេទឈប់ទទួលការដាក់ស្នើ៖ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោង ១១:៥៩ យប់  
  • សេចក្ដីជូនដំណឹងស្ដីពីការអនុម័តទទួលយក៖ នៅចុងខែសីហា ឆ្នាំ ២០២៦ 
  • ថ្នាក់រៀនដែលបានថតទុកជាមុន ត្រូវដាក់ស្នើត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦
  • មាតិកាមេរៀនសម្រាប់ថ្នាក់រៀនផ្ទាល់ ត្រូវដាក់ស្នើត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៧
  • កាលបរិច្ឆេទសន្និសីទ៖ ថ្ងៃទី ៤ ខែមីនាដល់ទី ៦ ខែមីនា ឆ្នាំ ២០២៧

យើងខ្ញុំរង់ចាំទទួលសំណើប្រកបដោយភាពវៃឆ្លាតរបស់អ្នក។ សន្និសីទនេះ សន្យាថានឹងក្លាយជាប្រព័ន្ធដ៏រស់រវើកសម្រាប់ផ្លាស់ប្តូរចំណេះដឹង ការបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហការនៅក្នុងសហគមន៍ពង្សាវតារ។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម សូមកុំរុញរាក្នុងការទាក់ទងមកយើងខ្ញុំតាមរយៈ speakers@rootstech.org


























ដាក់ស្នើគម្រោងសំណើរបស់អ្នក

តើលោកអ្នកមានគំនិតចង់ចែករំលែកដែរឬទេ? ចុចទីនេះដើម្បីចាប់ផ្ដើម!