មែកធាង​គ្រួសារ​នៅលើ​អនឡាញ​ដោយ​ឥត​គិត​ថ្លៃ​ដ៏​ធំ​បំផុត​របស់​ពិភពលោក

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ជួយ​អ្នក​ឲ្យ​ភ្ជាប់​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។ បង្កើត​គណនី​ដើម្បី​បង្កើត​មែកធាង​គ្រួសារ​មួយ ស្វែងរក​កំណត់ត្រា​ពង្សាវលី និង​រក្សា​ពង្សប្រវត្តិ​របស់​អ្នក​ជា​រៀង​រហូត​ដោយ​ឥត​គិត​ថ្លៃ ។

ឪពុក
ម្ដាយ
ខ្ញុំ

សូម​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ !

ស្វែងរក​សៀវភៅ​ពង្សាវលី​វង្សត្រកូល​ចិន​របស់​អ្នក

មូលដ្ឋាន​ពង្សាវលី​ចិន

រុករក​ការណែនាំ

អ្នករុករក​ភូមិ​ក្វាងដុង

ចាប់ផ្ដើម​ការស្រាវជ្រាវ
1:59

សូម​បន្ដ​នូវ​កេរដំណែល​គ្រួសារ​របស់​អ្នក​ដោយ​ការរក្សា​ទុក​កំណត់ត្រា​ទាំងឡាយ

តើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​អ្វី ?

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តល់​សេវាកម្ម​ដោយ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​គ្រប់រូប ។ ធនធាន​ពង្សប្រវត្តិ​ដ៏​សម្បូរបែប​របស់​យើង ជួយ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​រកឃើញ​ខ្សែស្រឡាយ​ក្រុមគ្រសារ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

បណ្ណាល័យ​សៀងហៃ និង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បាន​ចាប់ផ្តើម​ធ្វើការ​រួមគ្នា​ជា​លើក​ដំបូង​នៅ​បំណាច់​សតវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​ភាព​ជា​ដៃ​គូ​ផ្លូវការ​របស់​យើង​ក្នុង​ការប្រមូល រៀបចំ ស្រាវជ្រាវ និង​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​ពង្សាវលី​វង្ស​ត្រកូល​ចិន ( jiapu ) មាន​រយៈ​ពេល​ជាង ២០​ឆ្នាំ ។ ពង្សាវលី​វង្សត្រកូល​ចងក្រង​ឯកសារ​អំពី​ពង្សាវតារ បុគ្គល​ម្នាក់ៗ និង​ទង្វើ​នៃ​គ្រួសារធំ ដែល​មាន​បព្វការីជន​មកពី​ខ្សែ​លោហិត​ដូច​គ្នា ។ ពួកគាត់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កេរ្តិ៍ដំណែល​វប្បធម៌​របស់​មនុស្ស​ជាតិ និង​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ពង្សាវលី ការស្រាវជ្រាវ​ផ្នែក​សិក្សាធិការ និង​ការបង្កើត​ភាពសុខដុមរមនា​ក្នុង​សង្គម ។ ការណ៍​នេះ​គឺ​ស្រប​ទៅ​នឹង​ការយល់ដឹង​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​អំពី​ពង្សាវលី​ខ្លាំង​ណាស់ ។
ហ្សូ ដីមីងអតីត​នាយក​ស្តីទី បណ្ណាល័យ​សៀងហៃ
កាល​ពី​ឆ្នាំ​មុន ក្រុម​[ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ]​បានធ្វើ​សិក្ខាសាលា​តាម​ប្រព័ន្ធ​ហ្សូម​អំពី​សង្គម​ពង្សាវលី​នៅ​ប្រទេស​សិង្ហបុរី ដោយណែនាំ​សុសវែរ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​មូលដ្ឋាន​ទិន្នន័យ​ដ៏​ទូលំទូលាយ​របស់​កម្មវិធី​នេះ ។ ការចូលរួម​យ៉ាង​សកម្ម​របស់​ពួកគេ​នៅ​ក្នុង​ក្រុម​ឈែត គាំទ្រ​ដល់​សមាជិក ស.ព.ស. ក្នុង​ការស្រាវជ្រាវ​ឫសគល់​បុព្វការីជន​របស់​ពួកគេ​ជាច្រើន ។ វា​បាន​បង្ហាញ​ពី​ចំណង់ចំណូលចិត្ត និង​វិជ្ជាជីវៈ​របស់​ក្រុម​ដ៏​អស្ចារ្យ​នោះ ។
មាន​ការកោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ការចូលរួម​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ក្នុង​ការដំឡើង​កម្មវិធី microsite សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ២០២២ ជាមួយ​មជ្ឈមណ្ឌល​វប្បធម៌​ចិន​សិង្ហបុរី ។
លី ខុង​គីនាយក​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​សង្គម​ពង្សាវលី​នៅ​ប្រទេស​សិង្ហបុរី
មែកធាង​គ្រួសារ​របស់​ខ្ញុំ​ភ្ជាប់​បាន​តែ​បួន​ជំនាន់​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​សាច់ញាតិ​មួយ​ចំនួន​មក​ពី​ខ្សែ​ស្រឡាយ​មាន​ត្រកូល​ដូចគ្នា​នៅ​ប្រទេស​ចិន​ដីគោក​មាន​សៀវភៅ​ពង្សាវលី​វង្សត្រកូល​ដ៏​ក្រាស់ ( jiapu ) ។ ឪពុក​របស់​ខ្ញុំ​បានទទួល​មរណភាព​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ស្គាល់​សាច់ញ្ញាតិ​របស់​ខ្ញុំ​ណា​ម្នាក់​នៅ​ខាង​ដី​គោក​ដែរ ហើយ​ក៏​គ្មាន​វិធី​ណា​ដើម្បី​ទាក់ទង​ទៅ​ពួកគេ​ឡើយ ។ នៅ​ពាក់​កណ្តាល​ខែ​តុលា ឆ្នាំ​២០២០ ខ្ញុំ​បាន​ឃើញ​ថា កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​មាន​មុខងារ​ស្រាវជ្រាវ​ថ្មី​មួយ ដូច្នេះ ជា​ដំបូង​ខ្ញុំ​បាន​ប្រើ​ឧបករណ៍​ដើម្បី​ស្វែងរក ដោយ​ប្រើ​តួអក្សរ​ពី​ជំនាន់​បុព្វការីជន​របស់ខ្ញុំ ហើយ​បន្ទាប់ពី​ស្រាវជ្រាវ​តាម​ខ្សែ​ស្រឡាយ​ដើម្បី​ស្វែងរក​ឈ្មោះ​ឪពុក ជីតា និង​ជីតាទូត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ដូចជា​ខ្ញុំ​កំពុង​ស្វែង​រក​កំណប់​ទ្រព្យ​អ៊ីចឹង ។ ខ្ញុំ​មិន​បាន​ដឹង​ថា​ត្រកូល​របស់​ខ្ញុំ​នឹង​មាន​ទំហំ​ប៉ុនណា​ទេ—មនុស្ស​ដែល​មាន​តួអក្សរ​ត្រកូល​ដូចគ្នា​មាន​បរិមាណ​ដ៏​ច្រើន—ហើយ​ខ្ញុំ​ត្រូវ​ស្វែងរក​ដោយ​អត់ធ្មត់​ពី​មួយ​ទំព័រ​ទៅ​មួយ​ទំព័រ ។ បន្ទាប់​ពី​ការស្រាវជ្រាវ​អស់​រយៈពេល​ពីរ​ថ្ងៃ ទីបំផុត​ខ្ញុំ​បានរកឃើញ ។ ដួង​ចិត្ត​ខ្ញុំ​បានពេញ​ដោយ​ក្តី​អំណរ​យ៉ាង​ក្រៃលែង ។ នេះ​គឺ​ពិត​ជា​កំណប់​ទ្រព្យ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ។
ចាង ប៉ីប៉ីអ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ជនជាតិ​តៃវ៉ាន់