ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ
ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ
តើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយជាអ្វី ?
នៅក្នុងមែកធាងគ្រួសារ សូមប្រើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយដើម្បីវាយបញ្ចូល និងបង្ហាញពង្សាវលីខ្សែត្រកូលចិនមកពីកំណត់ត្រា ចាយភូ ។ អេក្រង់ទិដ្ឋភាពនេះក៏មានប្រយោជន៍សម្រាប់វប្បធម៌នានាដែលរាប់កុលសម្ព័ន្ធ បក្សសម្ព័ន្ធ និងសម្ព័ន្ធគ្រួសារផ្សេងទៀត ដោយប្រើទំនាក់ទំនងខាងឪពុកដោយផ្ទាល់ស្រដៀងគ្នាមួយ ដើម្បីរាប់ត្រឡប់ទៅដល់បុព្វការីជនជាទីសក្ការៈ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល តើខ្ញុំប្រើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើសៀវភៅពង្សាវលីចិន ( ចាយភូ ) ជាអ្វី ?
ចាយភូ គឺជាកំណត់ត្រាគ្រួសារពហុជំនាន់ដែលបានរក្សាទុកដោយបក្សសម្ព័ន្ធចិនមួយ ។ ជាទូទៅ ពង្សាវលីនេះចាប់ផ្តើមដោយការពណ៌នាអំពីបុព្វការីជនជំនាន់ទីមួយ—គាត់ជានរណា កន្លែងដែលគាត់រស់នៅ អ្វីដែលគាត់បានធ្វើ—ហើយបន្តមកដល់កូន ចៅ ចៅទួត ជាដើម ។
តើខ្ញុំអាចប្រើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយបានដែរឬទេ ប្រសិនបើខ្ញុំគ្មានបុព្វការីជនជាជនជាតិចិននោះ ?
អាចប្រើបាន ។ ប្រសិនបើអ្នកគ្មានបុព្វការីជនជាជនជាតិចិនទេ យើងសូមស្វាគមន៍អ្នកយ៉ាងខ្លាំង ដើម្បីឲ្យដកពិសោធន៍ជាមួយទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ ។ ប៉ុន្តែសូមជ្រាបថា ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនេះមិនមានគោលបំណងដើម្បីប្រើជាតារាងពូជពង្សទូទៅនោះទេ ។
ខ្សែបក្សសម្ព័ន្ធត្រូវបានរាប់ដោយប្រើក្បួនជាក់លាក់ចំពោះប្រជាជនចិន ចាយភូ ។ ការណ៍នេះមានន័យថា វាគិតតាមខ្សែស្រឡាយខាងឪពុករបស់ឪពុកដើម្បីរាប់ខ្សែបក្សសម្ព័ន្ធ ហើយបង្ហាញចំណងទាក់ទងនោះ ។ ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនឹងរកមិនឃើញខ្សែបក្សសម្ព័ន្ធរវាងអ្នក និងបុព្វការីជនផ្សេងទៀតរបស់អ្នកនោះទេ សូម្បីតែអ្នកដែលនៅលើខ្សែស្រឡាយរបស់អ្នកដោយផ្ទាល់ក្តី ។
ខ្សែបក្សសម្ព័ន្ធត្រូវបានរាប់ដោយប្រើក្បួនជាក់លាក់ចំពោះប្រជាជនចិន ចាយភូ ។ ការណ៍នេះមានន័យថា វាគិតតាមខ្សែស្រឡាយខាងឪពុករបស់ឪពុកដើម្បីរាប់ខ្សែបក្សសម្ព័ន្ធ ហើយបង្ហាញចំណងទាក់ទងនោះ ។ ទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយនឹងរកមិនឃើញខ្សែបក្សសម្ព័ន្ធរវាងអ្នក និងបុព្វការីជនផ្សេងទៀតរបស់អ្នកនោះទេ សូម្បីតែអ្នកដែលនៅលើខ្សែស្រឡាយរបស់អ្នកដោយផ្ទាល់ក្តី ។
តើបុព្វការីជនជំនាន់ទីមួយគឺជាអ្វី ?
បុព្វការីជនជំនាន់ទីមួយគឺជាសមាជិកដើមដំបូងគេបង្អស់នៃបក្សសម្ព័ន្ធនោះ ។ បុព្វការីជនជំនាន់ទីមួយត្រូវបានបន្ថែមនៅផ្នែកខាងលើនៃទិដ្ឋភាពអេក្រង់ ។ បន្ទាប់មកអ្នកអាចបង្ហាញ ឬបន្ថែមពូជពង្សរបស់គាត់ចុះទៅក្រោមនៅលើតារាងនោះ ។
តើបុគ្គលដែលចង់រកមានន័យដូចម្ដេច ?
បុគ្គលដែលចង់រកគឺជាបុគ្គលដែលមានបុព្វការីជនរបស់គាត់បង្ហាញនៅលើតារាងនេះ ។ វាទំនងជារូបអ្នក ។ អ្នកអាចបង្ហាញ ឬបន្ថែមបុព្វការីជនរបស់អ្នកទៅខាងលើនៃតារាងនេះបាន ។
តើខ្សែបក្សសម្ព័ន្ធគឺជាអ្វី ?
ខ្សែបក្សសម្ព័ន្ធរាប់តាមខ្សែស្រឡាយខាងឪពុក នៅចន្លោះបុគ្គលដែលចង់រក និងបុព្វការីជនជំនាន់ទីមួយនេះ ។ វាបង្ហាញឡើង បន្ទាប់ពីបានវាយបញ្ចូលជំនាន់ទាំងអស់រវាងបុព្វការីជនជំនាន់ទីមួយ និងបុគ្គលដែលចង់រកនោះ ។ អ្នកនឹងមើលឃើញជាការគូសពណ៌លឿងនៅលើប្រអប់នៃបុគ្គលម្នាក់ៗដែលមាននៅលើខ្សែនេះ ។
ហេតុអ្វីខ្សែបក្សសម្ព័ន្ធនឹងមិនបង្ហាញឡើង ?
តាមលំនាំដើម ខ្សែបក្សសម្ព័ន្ធពណ៌លឿងដែលបង្ហាញនៅលើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ រាប់តាមខ្សែស្រឡាយខាងឪពុកផ្ទាល់ រវាងបុព្វការីជនជំនាន់ទីមួយនៅផ្នែកខាងលើ និងបុគ្គលដែលចង់រកនោះនៅខាងក្រោម ។
ប្រសិនបើខ្សែបក្សសម្ព័ន្ធមិនបង្ហាញឡើងទេ នោះវាប្រហែលជាដោយសារហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះ ៖
ដើម្បីមើលពីរបៀបដែលអ្នកជាប់ជាសាច់ញាតិនឹងបុព្វការីជនណាម្នាក់ ដែលមិនជាប់ខ្សែស្រឡាយខាងឪពុករបស់អ្នក សូមចុចលើឈ្មោះរបស់បុគ្គលនោះ បន្ទាប់មកចុច មើលទំនាក់ទំនង នៅក្នុងតារាងចំហៀង ។
ប្រសិនបើខ្សែបក្សសម្ព័ន្ធមិនបង្ហាញឡើងទេ នោះវាប្រហែលជាដោយសារហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះ ៖
- បុគ្គលដែលចង់រកមិនទាន់មានបុព្វការីជនជំនាន់ទីមួយដែលត្រូវបានជ្រើសរើសនៅក្នុងមែកធាងគ្រួសារនៅឡើយ ។ អ្នកត្រូវបន្ថែមបុព្វការីជនជំនាន់ទីមួយទៅនឹងបុគ្គលគ្រប់រូបក្នុងគ្រួសារមួយ ទោះជាបុគ្គលនោះមានបុព្វការីជំនាន់ទីមួយដូចគ្នាក៏ដោយ ។
- មែកធាងគ្រួសារនោះមិនទាន់មានគ្រប់ជំនាន់រវាងបុគ្គលដែលចង់រក និងបុព្វការីជនជំនាន់ទីមួយនៅឡើយ ។
- ទំនាក់ទំនងរវាងបុគ្គលដែលចង់រក និងបុព្វការីជនជំនាន់ទីមួយដែលបានជ្រើសរើសគឺមិនមានទំនាក់ទំនងខាងឪពុកទេ ( ជាប់ខ្សែស្រឡាយខាងឪពុក ) ។ ដើម្បីផ្លាស់ប្តូរខ្សែបក្សសម្ព័ន្ធដើម្បីបង្ហាញពីការសុំកូនចិញ្ចឹម សូមធ្វើតាមដំណើរការនេះ ៖
- សូមបន្ថែមឪពុកម្តាយដែលគួរតែនៅលើខ្សែបក្សសម្ព័ន្ធនេះទៅកាន់មែកធាងគ្រួសារ ។
- សូមជ្រើសរើសឪពុកម្តាយដែលគួរតែនៅលើខ្សែបក្សសម្ព័ន្ធនេះ ជាឪពុកម្តាយដែលពេញចិត្ត ។
- សូមបន្ថែមបុព្វការីជនជំនាន់ទីមួយទៅនឹងបុគ្គលដែលគួរតែនៅក្នុងបក្សសម្ព័ន្ធនេះ ។
- សូមត្រឡប់ទៅបុគ្គលដើមដែលចង់រកនោះវិញ ។
ដើម្បីមើលពីរបៀបដែលអ្នកជាប់ជាសាច់ញាតិនឹងបុព្វការីជនណាម្នាក់ ដែលមិនជាប់ខ្សែស្រឡាយខាងឪពុករបស់អ្នក សូមចុចលើឈ្មោះរបស់បុគ្គលនោះ បន្ទាប់មកចុច មើលទំនាក់ទំនង នៅក្នុងតារាងចំហៀង ។
តើខ្ញុំផ្លាស់ប្ដូរបុគ្គលដែលចង់រកដោយរបៀបណា ?
- នៅក្នុងទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ សូមស្វែងរកបុគ្គលដែលអ្នកចង់ដាក់ជាបុគ្គលដែលចង់រកនោះ ។
- សូមចុចលើឈ្មោះនោះ ។
- នៅតារាងចំហៀង សូមចុច មើលមែកធាង ។
ខ្ញុំបានផ្លាស់ប្ដូរបុគ្គលដែលចង់រកហើយ ។ តើខ្ញុំត្រឡប់មកខ្លួនឯងក្នុងនាមជាបុគ្គលដែលចង់រកដោយរបៀបណា ?
មធ្យោបាយលឿនបំផុតដើម្បីត្រឡប់មកខ្លួនអ្នកវិញក្នុងនាមជាបុគ្គលដែលចង់រកគឺចុច ទំព័រដើម ៖
។
តើខ្ញុំបន្ថែមបុព្វការីជនជំនាន់ទីមួយទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
នៅពេលអ្នកប្តូរទៅទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយលើកដំបូង នោះផ្ទាំងដែលលោតឡើងជួយអ្នកឲ្យវាយបញ្ចូលបុព្វការីជនជំនាន់ទីមួយរបស់អ្នក ។ ប្រសិនបើវាមិនលោតឡើងទេ សូមប្រើជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះ ៖
- សូមធានាឲ្យបានថា បុគ្គលដែលចង់រកត្រឹមត្រូវគឺបានបង្ហាញឡើងនៅខាងក្រោមនៃអេក្រង់នេះ ។
- សូមជ្រើសរើសជម្រើសមួយដើម្បីបន្ថែមបុព្វការីជនជំនាន់ទីមួយ ៖
- នៅផ្នែកខាងលើដែលឈ្មោះរបស់បុព្វការីជនជំនាន់ទីមួយគួរតែបង្ហាញឡើង សូមចុច បន្ថែមបុព្វការីជនជំនាន់ទីមួយ ។
- នៅលើបុគ្គលដែលចង់រក សូមចុចសញ្ញា + ហើយចុចលើ បន្ថែមបុព្វការីជនជំនាន់ទីមួយ ។
- សូមចុច ប៊ូតុង ជម្រើស ហើយចុច បន្ថែមបុព្វការីជនជំនាន់ទីមួយ ។ ប្រសិនបើបុគ្គលនេះមានបុព្វការីជនជំនាន់ទីមួយហើយ សូមចុច បន្ថែម ។ បន្ទាប់មក សូមចុច បន្ថែមបុព្វការីជនជំនាន់ទីមួយ ។
- សូមធ្វើតាមសេចក្តីណែនាំនៅលើអេក្រង់ ។
ជំនួយអំពីពង្សាវលីចិន
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារផ្ដល់នូវធនធានជាច្រើនជាភាសាអង់គ្លេសដើម្បីជួយដល់ពង្សាវលីចិនរបស់អ្នក ។
ស្វែងរកអត្ថបទជាភាសាអង់គ្លេសដែលពន្យល់ពីរបៀបធ្វើការស្រាវជ្រាវពង្សាវលីចិន ។
សួរសំណួរ និងទទួលបានចម្លើយពីអ្នកជំនាញនៅក្នុងក្រុមស្រាវជ្រាវពង្សាវលីចិននៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
រៀនពីរបៀបប្រើសៀវភៅពង្សាវលីចិន ( ចាយភូ ) មកពីអ្នកជំនាញដែលបានបង្រៀននៅ RootsTech ។
តើវាមានប្រយោជន៍ដែរឬទេ ?