គេហទំព័រដើមជាកំណែថ្មីនៃ FamilySearch.org បានចេញផ្សាយហើយ ។ ការផ្លាស់ប្តូរនេះគឺចាំបាច់ ដោយសារបច្ចេកវិទ្យាដែលបានប្រើដើម្បីបង្កើតកំណែមុននោះបានហួសសម័យទៅហើយ ។ ប្រព័ន្ធដែលហួសសម័យធ្វើឲ្យយើងមិនអាចណែនាំមុខងារពិសេសថ្មីៗបាន ឬសូម្បីតែធ្វើបច្ចុប្បន្នភាពសាមញ្ញក៏មិនបានដែរ ។
មុខងារពិសេសថ្មីៗ
ទោះបីជាការធ្វើបច្ចុប្បន្នភាពនេះតម្រូវឲ្យផ្លាស់ប្តូរទៅប្រព័ន្ធថ្មីទាំងស្រុងក៏ដោយ ក៏ឧបករណ៍ និងមុខងារពិសេសទាំងឡាយដែលអ្នកធ្លាប់ប្រើនោះ ត្រូវបានរក្សាទុកដែរ ។ យើងក៏បានបន្ថែមមុខងារពិសេសថ្មីមួយចំនួនផងដែរ ។
- បញ្ជីមិត្តភក្តិថ្មី និងឧបករណ៍ដើម្បីគ្រប់គ្រងបញ្ជីមិត្តភក្តិ ។
- ជាវិធីមួយដើម្បីចែកចាយការចុះផ្សាយសង្គម និងមើលការចុះផ្សាយពីមិត្តភក្តិនៅក្នុងមតិព័ត៌មានរបស់អ្នក ។
- ងាយស្វែងរកបុព្វការីជនដោយការស្រាវជ្រាវរកមួយ ដែលបញ្ជូនលទ្ធផលមកវិញជាមែកធាងគ្រួសារ កំណត់ត្រាប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងគោត្តនាម ។
- ផ្នែក របៀបចាប់ផ្តើម សម្រាប់ភ្ញៀវថ្មី
- បទពិសោធន៍តម្រុយកំណត់ត្រាដែលបានកែលម្អ ដែលរួមមានបន្ទប់បន្ថែមទៀត ( នៅលើកុំព្យូទ័រលើតុ ) ដើម្បីវាយតម្លៃតម្រុយកំណត់ត្រា ។
សូមប្រាប់ពួកយើងឲ្យដឹងផងថា តើអ្នកគិតយ៉ាងណាដែរចំពោះការធ្វើបច្ចុប្បន្នភាពថ្មីនេះ ដោយការចុច ឬការប៉ះលើប៊ូតុងផ្តល់មតិកែលម្អនៅខាងឆ្វេងអេក្រង់ ។