តើ​ខ្ញុំ​អាច​រកឃើញ​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​ខ្ញុំ​នៅកន្លែង​ណា ?

ប្រសិនបើ​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​អាច​រកឃើញ​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​អ្នក​នៅ​កន្លែង​ជាច្រើន ដូចជា ៖

  • ChurchofJesusChrist.org និង កម្មវិធី​ឧបករណ៍​ចល័ត Member Tools - សមាជិក​អាច​ចូល​ទៅយក​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​ពួកគេ​ផ្ទាល់ និង​លេខ​កូនៗ​នៅក្នុង​បន្ទុក​របស់​ពួកគេ​បាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ 
  • ស្មៀន​សមាជិកភាព - សូមមើល ឧបករណ៍​ស្វែងរក​ទីតាំង​សាលា​ប្រជុំ សម្រាប់​ទីតាំង​របស់​សាលា​ប្រជុំ​នានា ។
  • សេចក្តីសង្ខេប​អំពី​ពិធីបរិសុទ្ធ​របស់​បុគ្គល - អ្នក​អាច​ទទួល​បាន​លេខ​កំណត់ត្រា​សាសនាចក្រ​ពី​ស្មៀន​សមាជិកភាព​របស់​អ្នក ។
  • ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ - លេខ​កំណត់ត្រា​សាសនាចក្រ​របស់​អ្នក​ត្រូវបាន​សរសេរ​ដោយដៃ​នៅលើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។ វា​បង្ហាញ​នៅក្រោម​ខែ និង​ឆ្នាំ​ដែល​បាន​ចេញ​ឲ្យ​ប្រើ​ប័ណ្ណ​នោះ ។ ប្រអប់​ដែល​មាន​លេខ​កំណត់ត្រា​សាសនាចក្រ​មាន​ស្លាក​លេខ​កំណត់ត្រា​មួយ ។ របារកូដ​នៅលើ​ផ្នែក​ខាងៗ​ក៏​មាន​លេខ​មួយ​ដែរ ។ លេខ​របារ​កូដ មិន​មែន ជា​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​អ្នក​នោះទេ ។ 

កំណត់​ចំណាំ ៖ សមាជិក​សាសនាចក្រ​ដែល​ទើប​បាន​ជ្រមុជទឹក​ថ្មីៗ​ទទួល​បាន​លេខ​កំណត់ត្រា ប្រហែលជា​រយៈពេល ២៤ ម៉ោង​ក្រោយពី​ស្មៀន​វួដ សាខា មណ្ឌល ឬ​បេសកកម្ម​ដាក់​ស្នើ​ព័ត៌មាន​ទៅកាន់​នាយកដ្ឋាន​សមាជិកភាព​សាសនាចក្រ ។ ស្មៀន​មិន​អាច​បង្កើត សេចក្ដី​សង្ខេប​អំពី​ពិធីបរិសុទ្ធ​របស់​បុគ្គល​ម្នាក់ៗ​បាន​ឡើយ ទាល់តែ​នីតិវិធី​នេះ​បាន​បញ្ចប់​ជាមុន​សិន ។

ប្រសិនបើ​អ្នក​ទទួល​បាន​សារ​ប្រាប់​ពី​កំហុស​មួយ ក្នុងអំឡុង​ពេល​ចុះឈ្មោះ​ដែល​បង្ហាញ​ថា ព័ត៌មាន​សមាជិកភាព​របស់​អ្នក​មិន​ត្រឹមត្រូវ សូម​បញ្ជាក់​ថា ព័ត៌មាន​ដែល​អ្នក​វាយ​បញ្ចូល​នោះ​ត្រូវគ្នា​ទៅនឹង​ព័ត៌មាន​នៅលើ សេចក្ដី​សង្ខេប​អំពី​ពិធីបរិសុទ្ធ​របស់​បុគ្គល​ម្នាក់ៗ ( ទទួល​បាន​ពី​ស្មៀន​អង្គភាព​របស់​អ្នក ) រួច​ហើយ​សូម​ទាក់ទង​ទៅ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ 

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?