ហេតុ​អ្វីលិបិក្រម​មួយ​ចំនួនមាន​ដែន​កំណត់​សម្រាប់ការ​ចូល​ប្រើ​ប្រាស់ ?

Share

ដែនកំណត់​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​លិបិក្រម​នៅ​ក្នុង​កម្មវិធី​សា្រវជ្រាវ​ក្រុម​គ្រួសារ​កើត​ចេញ​ពីកិច្ច​ព្រមព្រៀង​ការ​ប្រមូលផ្ដុំ​កំណត់ត្រា​រវាង​កម្មវិធី​ស្រាវ​ជ្រាវ​ក្រុម​គ្រួសារ និង​អង្គការ​ជា​ដៃគូ ។ ពេល​យើង​ធ្វើ​ដៃគូ​នឹង​ភាគីទីបី​ដែល​មាន​ចំណាប់អារម្មណ៍ វា​ជួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ផ្ដល់​ការ​ចូល​ប្រើ​កំណត់ត្រា​កាន់​តែ​ច្រើន​ដល់​មនុស្ស​ដែល​ប្រើ​វិបសាយ​នេះ ។

ឧទាហរណ៍ ក្នុង​ករណី​ខ្លះ កិច្ចព្រមព្រៀង​ទាំង​នេះ​ផ្ដល់​ការ​អនុញ្ញាត​ដល់​យើង​ឲ្យ​ចែកចាយ​កំណត់ត្រា​ជាក់លាក់​តាម​វិធី​កំណត់​មួយ—ជាមួយ​អ្នក​មក​ទស្សនា​បណ្ណាល័យ​ពង្សប្រវត្តិ ឬ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់ ។

នេះគឺជា​ដំណោះស្រាយ​មួយ​ចំនួន​ដែល​អាច​មាន ដើម្បី​សាកល្បង​ពេល​លិបិក្រម​មួយ​ដែល​អ្ន​ចង់​មើល​មិន​មាន​នៅ​លើ​អនឡាញ ៖

  • ស្រាវជ្រាវ​កាតាឡុក​នោះ​ដើម្បី​មើល​ឲ្យ​ឃើញ​ថា កំណត់ត្រា​ស្រដៀង​គ្នា​មាន​ជា​ទម្រង់​ផ្សេង​មួយ ។
  • ប្រឹក្សាការ​ស្រាវជ្រាវ​វីគី ( wiki ) ដើម្បី​ស្វែង​រក​ប្រភព​ផ្សេង​ទៀត​នៃ​ព័ត៌មាន​សម្រាប់​ទីកន្លែង​ដែល​ចាប់អារម្មណ៍ ។
  • ចូលរួម សហគមន៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ សម្រាប់​ជំនួយ​ដល់​ការស្រាវជ្រាវ ។
  • សាកល្បង​ចូល​ទៅ​ប្រើ​កំណត់ត្រា​នោះ​នៅ​ពេល​ក្រោយ ។ កិច្ចព្រមព្រៀង​របស់​យើង​អាច​ផ្លាស់ប្ដូរយូរៗ​ម្ដង ហើយ​យើង​នឹង​ខិតខំ​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​រ​បស់​យើង​អាច​ប្រើ​កំណត់ត្រា​កាន់តែច្រើន ។

អត្ថបទដែលទាក់ទង

តើ​ហេតុអ្វី​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ចាប់ដៃគូ​នឹង​អង្គការ​ផ្សេង​ទៀត ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?