
យើងបានបន្ថែមពណ៌ទៅលើតំណភ្ជាប់ និងប៊ូតុងផ្សេងៗ ដើម្បីជួយអ្នកប្រើប្រាស់ឲ្យយល់ពីជម្រើសរបស់ពួកគេបានកាន់តែប្រសើរឡើង ។
- ប៊ូតុង បន្ថែមពណ៌បៃតង គឺសម្រាប់បន្ថែមបុគ្គលម្នាក់នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ទៅកាន់មែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ប្រសិនបើបុព្វការីជននោះមាននៅក្នុងមែកធាងគ្រួសាររួចហើយ នោះប៊ូតុងបន្ថែមពណ៌បៃតងគឺសម្រាប់បន្ថែមព័ត៌មានលម្អិត ឬការពិតទៅក្នុងទំព័របុគ្គលរបស់បុព្វការីជនម្នាក់ ។
- ប៊ូតុងប្រៀបធៀបពណ៌ស្វាយ គឺសម្រាប់ការសម្រេចចិត្តថា តើបុគ្គលនៅក្នុងកំណត់ត្រានេះគឺដូចគ្នានឹងបុគ្គលនៅក្នុងមែកធាងគ្រួសារដែរឬទេ ។ ប្រសិនបើវាដូចគ្នា អ្នកអាចភ្ជាប់កំណត់ត្រានេះទៅនឹងប្រវត្តិរូបរបស់បុគ្គលនេះបាន ។
- ប៊ូតុងផ្ដាច់គឺសម្រាប់ដកចេញនូវការភ្ជាប់រវាងកំណត់ត្រាប្រវត្តិសាស្ត្រ និងបុគ្គលនៅក្នុងមែកធាងគ្រួសារ ។ អ្នកនឹងធ្វើបែបនេះ ប្រសិនបើអ្នកបានរកឃើញថា បុគ្គលដែលនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រគឺខុសគ្នាពីបុគ្គលដែលបានលើកឡើងនៅក្នុងមែកធាងគ្រួសារ ។

យើងបានបង្កើតផ្ទាំងមើលដាច់ដោយឡែកមួយ នៅខាងស្តាំនៃអេក្រង់នេះ សម្រាប់មើលកំណត់ត្រា និងប្រវត្តិរូបបុគ្គលមកពីមែកធាងគ្រួសារ ។
- ផ្ទាំងនេះគឺជាការបន្ថែមដ៏សំខាន់មួយទៅកាន់តំណភ្ជាប់ប្រភពដើម ពីព្រោះវាអនុញ្ញាតឲ្យអ្នកមើលព័ត៌មាននេះដោយមិនចាកចេញពីឧបករណ៍នេះ ។
- ផ្ទាំងនេះនឹងបើក នៅពេលដែលអ្នកចុចលើឈ្មោះរបស់បុគ្គលម្នាក់ ឬចុចលើប៊ូតុងដើម្បីមើលកំណត់ត្រា ។