
ពីមុនមក ការចុចលើកំណត់ត្រា ឬតំណភ្ជាប់បុគ្គលនៅក្នុងតំណភ្ជាប់ប្រភពដើម បាននាំអ្នកទៅកាន់ទំព័រថ្មីមួយ ។ ខណៈដែលព័ត៌មានដែលអ្នកបានរកឃើញនៅទីនោះ អាចមានប្រយោជន៍ក៏ដោយ ក៏បទពិសោធន៍ទាំងមូលគឺមិនសូវល្អឥតខ្ចោះប៉ុន្មានទេ ដោយសារអ្នកត្រូវចាកចេញពីតំណភ្ជាប់ប្រភពដើម ដើម្បីទទួលបានព័ត៌មានទាំងនោះ ។
- ដើម្បីកែលម្អបទពិសោធន៍នេះ យើងបានបង្កើតផ្ទាំងមើលថ្មីមួយ ដែលបង្ហាញឡើងនៅខាងស្ដាំនៃជួរឈរតំណភ្ជាប់ប្រភពដើម ។
- ផ្ទាំងនេះនឹងបើក នៅពេលណាដែលអ្នកចុចលើប៊ូតុង មើលកំណត់ត្រា ឬចុចលើឈ្មោះរបស់បុគ្គលម្នាក់នៅក្នុងជួរឈរខាងស្ដាំនៃតំណភ្ជាប់ប្រភពដើម ។