
នៅពេលអ្នកមានសំណួរអំពីព័ត៌មានលម្អិតដែលអ្នកមើលឃើញនៅក្នុងតំណភ្ជាប់ប្រភពដើម សូមព្យាយាមមើលទាំងកំណត់ត្រាផង និងរូបភាពប្រភពដើមនោះផង ដើម្បីទទួលបានព័ត៌មានបន្ថែម ។ ប្រសិនបើមាន តំណភ្ជាប់ទៅកាន់ធនធានណាមួយនឹងបង្ហាញដោយផ្ទាល់ក្នុងជួរឈរផ្នែកខាងលើនៃតំណភ្ជាប់ប្រភពដើម ។
មើលកំណត់ត្រា
កំណត់ត្រាគឺជាការចម្លងឌីជីថលនៃព័ត៌មានដែលមាននៅក្នុងប្រភពដើម ។ វាគឺជាប្រភពដើម តាមដែលគេអានវា និងបកប្រែដោយអ្នកស្ម័គ្រចិត្ត ឬដោយកុំព្យូទ័រ ។
- អត្ថប្រយោជន៍នៃការមើលកំណត់ត្រាគឺថា ព័ត៌មាននេះនឹងមានភាពច្បាស់លាស់ និងងាយអាន ។
- ដោយបានលើកឡើងពីរឿងនេះ ប្រសិនបើមានកំហុសមួយនៅក្នុងការចម្លង អ្នកនឹងមិនអាចស្គាល់កំហុសនោះបានដោយគ្រាន់តែមើលកំណត់ត្រានេះប៉ុណ្ណោះ ។
មើលរូបភាព
រូបភាពគឺជារូបថតនៃប្រភពដើមពិត ។ វាមានគ្រប់នូវអ្វីដែលបានសរសេរ វាយបញ្ចូល ឬបោះពុម្ភនៅលើប្រភពដើម ។ ក្នុងករណីជាច្រើន វាគឺជាធនធានពេញលេញជាងកំណត់ត្រាទៅទៀត ។
កន្លែងដែលត្រូវមើល

ដើម្បីមើលកំណត់ត្រា ឬរូបភាព សូមចូលទៅជួរឈរខាងឆ្វេងផ្នែកខាងលើនៃតំណភ្ជាប់ប្រភពដើម ហើយចុចលើ មើលកំណត់ត្រា ឬ មើលរូបភាព ។
- ផ្ទាំងបង្ហាញមួយនឹងបើកឡើងនៅចំហៀងខាងស្តាំនៃអេក្រង់ ជាកន្លែងដែលអ្នកអាចរកធនធាន ដោយមិនបាត់បង់កន្លែងរបស់អ្នកនៅក្នងតំណភ្ជាប់ប្រភពដើមឡើយ ។
- ប្រសិនបើអ្នកមិនឃើញតំណភ្ជាប់សម្រាប់មើលរូបភាពទេ វាប្រហែលជាមកពីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារបច្ចុប្បន្ននេះមិនមែនជាម្ចាស់កម្មសិទ្ធិ ដើម្បីចែកចាយរូបភាពឌីជីថលនេះនៅឡើយ ។