ហេតុអ្វី​បុព្វការីជន​មក​ពី​តំបន់​អាស៊ី​មាន​បញ្ហា​ទិន្នន័យ​ជាច្រើន​នៅក្នុង​មែកធាង​គ្រួសារ ?

Share

ប្រសិនបើ​អ្នក​មាន​បុព្វការីជន​ជា​ជនជាតិ​ចិន ជប៉ុន ឬ​កូរ៉េ អ្នក​អាច​រកឃើញ​កំហុស​ដែល​មិន​បាន​រំពឹង​ទុក​នៅក្នុង​កាលបរិច្ឆេទ​ដែល​បានចាត់តាំង​ទៅនឹង​ព្រឹត្តិការណ៍​នានា​ក្នុង​ជីវិត​ដូនតា​របស់​អ្នក ។ នេះ​ជា​មូលហេតុ ៖ 

  • ទិន្នន័យ​ថ្មី និង​បច្ចេកវិទ្យា​ដែល​កាន់តែ​ប្រសើរ​បង្ហាញ​ពី​កំណត់ត្រា​ស្ទួន​នៅ​ក្នុង​មែកធាង​គ្រួសារ ។ កំណត់ត្រា​ស្ទួន​សម្រាប់​មនុស្ស​តែ​ម្នាក់ ប៉ុន្តែ​អាច​មាន​ព័ត៌មាន​ដែល​បាន​ប៉ាន់​ស្មាន​ខុស​គ្នា ។
  • ពេល​ដែល​អាច​ធ្វើ​ទៅ​បាន កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ព្យាយាម​បញ្ចូល​គ្នា​នូវ​កំណត់ត្រា​ព្រះវិហារ​បរិសុទ្ធ​ដែល​ស្ទួន​ទៅ​ជា​កំណត់ត្រា​តែ​មួយ ។ ដំណើរការ​នេះ​ត្រូវបាន​ហៅ​ថា​ការដាក់​បញ្ចូល​គ្នា ។  
  • ប្រសិន​បើ​កំណត់ត្រា​ស្ទួន​មាន​កាលបរិច្ឆេទ​ខុស​គ្នា​សម្រាប់​ព្រឹត្តិការណ៍​ជីវិត​ដូច​គ្នា នោះ​កំណត់ត្រា​ដែល​បញ្ចូល​គ្នា​ថ្មី​នៅ​ក្នុង​មែកធាង​គ្រួសារ​បង្ហាញ​កាលបរិច្ឆេទ​ណា​ដែល​ទើប​នឹង​បញ្ចូល​ថ្មីៗ ។ ពេល​ខ្លះ​ឯកសារ​ដាក់​បញ្ចូល​ថ្មី​បំផុត​គឺ​ខុស ។ 
  • អ្នកប្រើប្រាស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​កែកំហុស​នៅ​ពេល​ដែល​ពួកគេ​ជួប​វា ។ សូម​ប្រាកដ​ថា ត្រូវ​បញ្ចូល​ប្រភព ឬ​សេចក្តីថ្លែងការណ៍​ដែល​មាន​ហេតុផល​នៅពេល​អ្នក​ធ្វើ​ដូច្នោះ ។ 

ខាង​ក្រោម​នេះ​ពន្យល់​លម្អិត​កាន់តែ​ច្រើន អំពី​របៀប​ដែល​កំហុស​ទាំងនេះ​កើត​ឡើង និង​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ ។ 

ការពន្យល់កំហុសទាំងឡាយ

នៅ​កន្លែង​ណា​ដែល​ការចូល​ទៅ​កាន់​ឯកសារ​ប្រវត្តិសាស្ត្រ​មាន​កម្រិត ពេលខ្លះ​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​ប៉ាន់​ស្មាន​កាលបរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​ជីវិត​ដ៏​សំខាន់​បំផុត​របស់​បុព្វការីជន​របស់​ពួកគេ ។ ជា​ប្រវត្តិសាស្ត្រ នេះ​គឺ​ជា​ករណី​សម្រាប់​អ្នកប្រើប្រាស់​ដែល​មាន​បុព្វការីជន​ជា​ជនជាតិ​ចិន ជប៉ុន និង​កូរ៉េ ។  

បន្ថែម​ពី​លើ​នេះ​ទៀត មនុស្ស​ជាច្រើន​ធ្វើការ​ដោយ​ឯករាជ្យ​លើ​បុព្វការីជន​ម្នាក់​ដែល​មនុស្ស​ម្នាក់​ទៀត​មាន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បានបង្កើត​នូវ​កំណត់ត្រា​ជាច្រើន​នៅក្នុង​មែកធាង​គ្រួសារ—ទាំងអស់​សម្រាប់​មនុស្ស​តែ​ម្នាក់ ។ ទាំងនេះ​ត្រូវបាន​គេ​ហៅ​ថា​កំណត់ត្រា​ស្ទួន ហើយ​ពេល​ខ្លះ​វា​មាន​ព័ត៌មាន​ផ្ទុយ​គ្នា ។ 

នៅពេល​ដែល​អាច​ធ្វើ​ទៅ​បាន កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ព្យាយាម​ស្វែងរក​កំណត់ត្រា​ស្ទួន ហើយ​បញ្ចូល​វា​ទៅក្នុង​កំណត់ត្រា​តែ​មួយ ។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​កាលបរិច្ឆេទ​មកពី​កំណត់ត្រា​ដែល​ត្រូវបាន​បញ្ចូល​គ្នា ផ្ទុយ​គ្នា នោះ​ប្រព័ន្ធ​របស់​យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ថា តើ​កាលបរិច្ឆេទ​ណា​មួយ​ដើម្បី​បង្ហាញ​នៅ​លើ​កំណត់ត្រា​ដែល​បាន​បញ្ចូល​គ្នា​នោះ ។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ​របស់​យើង​ជ្រើសរើស​កាលបរិច្ឆេទ​ដែល​បាន​ដាក់​បញ្ជូល​ថ្មីៗ​បំផុត​ទៅក្នុង​មែកធាង​គ្រួសារ ។ 

ពិត​ណាស់ កាលបរិច្ឆេទ​ដែល​បាន​ដាក់​បញ្ជូល​ថ្មី​បំផុត​អាច​ខុស ។ យើង​ទទួល​ស្គាល់​រឿង​នេះ ហើយ​ថែម​ទាំង​បាន​គូស​ចំណាំ​កំណត់ត្រា​មួយ​ចំនួន​នៅ​ក្នុង​មែកធាង​គ្រួសារ​ថា​មាន​បញ្ហា​ទិន្នន័យ ។ យើង​សង្ឃឹម​ថា​អ្នក​នឹង​ចំណាយ​ពេល​ដើម្បី​កែ​កំហុស​ទាំងនេះ​នៅ​ពេល​អ្នក​ជួប​វា ។ 

កិច្ចប្រឹងប្រែងជាក្រុម

នៅ​ពេល​ណា​ដែល​អ្នក​ធ្វើការ​កែតម្រូវ សូម​ប្រាកដ​ថា​ផ្តល់​ប្រភព​មួយ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន ឬ​យ៉ាង​ហោច​ណាស់​សេចក្តីថ្លែងការណ៍​ដែល​មាន​ហេតុផល​មួយ​យ៉ាង​ច្បាស់ ដែល​នឹង​បញ្ជាក់​ការផ្លាស់ប្ដូរ​របស់​អ្នក ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នេះ អ្នកប្រើប្រាស់​ផ្សេង​ទៀត​ដែល​អាច​មាន​ចម្ងល់​ពី​ការផ្លាស់ប្ដូរ​នេះ​ទំនង​ជា​មិន​សូវ​កែប្រែ ឬ​កែ​ត្រឡប់​វិញ ។ 

ពេលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារត្រូវបានចុះជាអ្នករួមចំណែក

មុន​ឆ្នាំ ១៩៩៤ កាត​ឈ្មោះ​ដែល​បាន​ដាក់​ស្នើ​សម្រាប់​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ភាសា​ចិន ជប៉ុន និង​កូរ៉េ ត្រូវ​បាន​រៀបចំ​ដោយ​ដៃ ។ ទោះបី​ជា​ព័ត៌មាន​ពិធី​បរិសុទ្ធ​ដែល​មាន​នៅ​លើ​កាត​ទាំងនេះ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ ក៏​ឈ្មោះ​របស់​អ្នក​រួម​ចំណែក​មិន​បាន​រក្សា​ទុក​ទេ ។ ចំណុចនេះ​អាច​នាំ​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅ​សព្វ​ថ្ងៃ​នេះ​ឃើញ​ឈ្មោះ ដែល​កម្មវិធី « ស្រាវជ្រាវ​ក្រុមគ្រួសារ » បាន​ចុះ​ថា ជា​អ្នក​រួម​ចំណែក​សម្រាប់​ផ្នែក​ព័ត៌មាន​ជាក់លាក់​មួយ ។  

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?