តើ​ខ្ញុំ​ស្វែងរក​រូបថត ដំណើររឿង ឯកសារ និង​សារ​ជា​សំឡេង​នៅក្នុង អនុស្សាវរីយ៍ ដោយ​របៀប​ណា ?

មុខងារ ស្វែងរក អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​រូបថត ដំណើររឿង ឯកសារ និង​សារ​ជា​សំឡេង​អំពី​បុព្វការីជន​ជាក់លាក់​ម្នាក់ ។ នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ទទួល​បាន​លទ្ធផល​ស្វែងរក​ដ៏​ល្អ​បំផុត ។

  • ស្វែងរក​ពាក្យ​ទាំងឡាយ​ដែល​អាច​នៅក្នុង​ចំណងជើង ឬ​ការពិពណ៌នា​របស់​រូបថត ឯកសារ ឬ​ឯកសារ​ជា​សំឡេង ។
  • ស្វែងរក​មើល​ពាក្យ​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ជា​ស្លាក​ប្រធានបទ ។
  • ស្វែងរក​ពាក្យ​ទាំងឡាយ​ដែល​អាច​នៅក្នុង​ចំណងជើង និង​តួអក្សរ ២៥០ ដំបូង​នៅក្នុង​ដំណើរ​រឿង​មួយ ។
  • ការស្វែងរក​ឈ្មោះ​របស់​បុព្វការីជន​ម្នាក់​ដំណើរការ​បាន បើ​ឈ្មោះ​នេះ​មាន​នៅក្នុង​ចំណងជើង ឬ​ការពិពណ៌នា​នៃ​អនុស្សាវរីយ៍​មួយ​ប៉ុណ្ណោះ ។ ប្រសិន​បើ​អ្នក​ស្គាល់​ឈ្មោះ​បុព្វការីជន​ម្នាក់ សូម​ស្វែងរក​គាត់​នៅក្នុង​មែកធាង​គ្រួសារ ហើយ​ដាក់​បង្ហាញ​អនុស្សាវរីយ៍​របស់​គាត់ ។

ខាង​ក្រោម​នេះ​នឹង​មិន​បង្ហាញ​នៅក្នុង​លទ្ធផល​ស្វែងរក​ជា​សំណេរ​ទេ ៖ 

  • អនុស្សាវរីយ៍​គ្មាន​ស្លាក​បុគ្គល
  • អនុស្សាវរីយ៍​មាន​តែ​ស្លាក​បុគ្គល​ដែល​មិន​បាន​ភ្ជាប់
  • អនុស្សាវរីយ៍​ដែល​បាន​ភ្ជាប់​ទៅ​នឹង​មនុស្ស​នៅ​រស់​នៅក្នុង​មែកធាង​គ្រួសារ
moduleTitle