មែកធាងចង្កោមគ្រួសារ គឺជាប្រភេទចង្កោមគ្រួសារដែលអនុញ្ញាតឲ្យក្រុមគ្រួសារធ្វើការជាមួយគ្នានៅក្នុងមែកធាងមួយ ។ នៅក្នុងមែកធាងចង្កោមគ្រួសារ នោះអ្នកចូលរួមក្រុមអាចបន្ថែម ឬកែតម្រូវព័ត៌មានអំពីបុគ្គលដែលនៅរស់ដូចគ្នាដែលនៅក្នុងមែកធាងតែមួយ ។ ការណ៍នេះរួមបញ្ចូលទាំងអាចបន្ថែម និងមើលកម្រងអនុស្សាវរីយ៍ និងធនធាន—អ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើឥឡូវនេះជាមួយបុគ្គលដែលបានស្លាប់ ។ នៅក្នុងមែកធាងចង្កោមគ្រួសារ សមាជិកក្រុមទាំងអស់អាចមើលឃើញ និងកែសម្រួលមនុស្សដូចគ្នាទាំងអស់ រួមទាំងមនុស្សរស់នៅផងដែរ ។
ជាមួយនឹងការបង្កើតមែកធាងចង្កោមគ្រួសារ យើងសង្ឃឹមថានឹងអាចផ្តល់ឲ្យអ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ៖
ភ្ជាប់គ្រួសារដែលនៅរស់របស់អ្នក ជំរុញឲ្យមានសាមគ្គីភាព
ប្រមូលផ្តុំគ្រួសាររបស់អ្នកទៅជាក្រុមមួយ ហើយមើលមែកធាងពង្សាវលីដូចគ្នា ។ ឲ្យគ្រួសាររបស់អ្នកចូលរួមជាក្រុមក្នុងការរុករកប្រវត្ដិគ្រួសាររបស់ពួកគេ ។ ធ្វើឲ្យប្រវត្តិរបស់អ្នកសម្បូរបែបជាមួយនឹងរូបថត ដំណើររឿង និងប្រភពដើមនានា ។
ចែកចាយ និងការពារ
ចែកចាយកម្រងអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗទាន់ពេលដែលវានៅថ្មីៗ ហើយការពារឯកជនភាពលើអ៊ីនធឺណិតរបស់មនុស្សគ្រប់គ្នា ។
សូមបន្សល់ទុកកេរដំណែល
សូមធានាថា មនុស្សជំនាន់ក្រោយនៃគ្រួសាររបស់អ្នកអាចទទួលបានព័ត៌មាននេះដើម្បីរៀនអំពីជីវិតរបស់អ្នក ។