នៅពេលអ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ អ្នកបានយល់ព្រមថាព័ត៌មានទាំងអស់ដែលអ្នកបានផ្ដល់ជូនទៅកាន់គេហទំព័រគឺពិត និងត្រឹមត្រូវ ។ មែកធាងគ្រួសារត្រូវបានរចនាឡើងសម្រាប់ការចងក្រងឯកសាររបស់មនុស្សជាតិ ។ សូមចៀសវាងការដាក់បញ្ចូលអ្វីដែលមិនមែនជាមនុស្ស ដូចជាសត្វ តួអង្គប្រឌិត អាទិទេព ឬសត្វទេវកថា ។ យើងក៏លើកទឹកចិត្តអ្នកឲ្យផ្តល់ប្រភពដែលជាប់ពាក់ព័ន្ធអំពីមនុស្សដែលអ្នកដាក់បញ្ចូលនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ។
កម្មវិធីស្រាវជ្រាវក្រុមគ្រួសាររក្សាសិទ្ធិក្នុងការរឹតបន្តឹងការចូលប្រើ លុប ឬកែសម្រួលមាតិកាដែលបានផ្ដល់ជូនណាមួយដែលរំលោភលើគោលនយោបាយនេះ ។ យើងក៏អាចសូមឲ្យមើល លក្ខខណ្ឌប្រើប្រាស់ និង កិច្ចព្រមព្រៀងដាក់ស្នើ សម្រាប់ព័ត៌មានបន្ថែម ។