មជ្ឈមណ្ឌលផ្ដល់ជំនួយកម្មវិធីស្រាវជ្រាវក្រុមគ្រួសារជួយអ្នកឲ្យប្រើគេហទំព័រ និងកម្មវិធីចល័តរបស់យើង ហើយបង្រៀនអ្នកពីរបៀបធ្វើការស្រាវជ្រាវពង្សាវលីផងដែរ ។
ជំហាន ( គេហទំព័រ )
- នៅផ្នែកខាងលើនៃទំព័រណាមួយ សូមចុចលើ
។ អេក្រង់ ជំនួយ នឹងបង្ហាញឡើង ។
- នៅផ្នែកខាងលើនៃទំព័រណាមួយ សូមចុចលើ
- ប្រសិនបើសំណួររបស់អ្នកមិនរៀបរាប់ទេ សូមវាយបញ្ចូលសំណួររបស់អ្នកនៅក្នុងប្រអប់ស្រាវជ្រាវនៅផ្នែកខាងលើនៃអេក្រង់ជំនួយនោះ ។
- ប្រសិនបើអ្នកមិនអាចរកឃើញចម្លើយចំពោះសំណួររបស់អ្នកបានទេ សូមប្រើជម្រើសមួយក្នុងចំណោមជម្រើសដែលបានរាយនៅខាងក្រោមអេក្រង់ជំនួយ ៖
- មជ្ឈមណ្ឌលផ្ដល់ជំនួយ ។ សូមស្រាវជ្រាវនៅក្នុងធនធានជំនួយរបស់យើង សូមស្វែងរកជំនួយជួបផ្ទាល់ រៀនពីរបៀបចាប់ផ្តើម ឬចូលទៅកាន់សហគមន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
- ទាក់ទងមកកាន់យើង ។ សូមទាក់ទងទៅ ជំនួយគាំទ្រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬចូលទៅកាន់សហគមន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
- សហគមន៍ ។ សហការជាមួយអ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងពួកអ្នកស្រាវជ្រាវផ្សេងទៀត ។ អ្នកអាចរកមើល ឬសួរ ឬឆ្លើយសំណួរនានាបាន ។ អ្នកក៏អាចរក និងចូលរួមជាក្រុមលើប្រធានបទជាក់លាក់ផងដែរ ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីចល័តមែកធាងគ្រួសារ សូមចុចលើ បន្ទាត់ ៣ បន្ទាប់មកសូមចុចលើ ជំនួយ ។
- សំណួរដែលចោទសួរញឹកញាប់ ។ សូមមើលសំណួរទូទៅព្រមជាមួយនឹងចម្លើយ ។
- ទាក់ទងមកកាន់យើង ។ សូមផ្តល់មតិកែលម្អដល់កម្មវិធី ទាក់ទងទៅជំនួយគាំទ្រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬស្វែងរកមជ្ឈមណ្ឌលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
- តើមានអ្វីថ្មី ។ មើលព័ត៌មានថ្មីៗសម្រាប់កម្មវិធីចល័តមែកធាងគ្រួសារ ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
សូមអូសទៅខាងក្រោមនៃទំព័រណាមួយនៅលើមែកធាងគ្រួសារមិនពេញលេញ ហើយចុចលើ មតិកែលម្អ និងជំនួយគាំទ្រ ។
កំណត់ចំណាំ ៖ សេចក្តីណែនាំពីពង្សប្រវត្តិ គឺជាធនធានបន្ថែមដើម្បីផ្តល់ជំនួយទាក់ទងនឹងគេហទំព័រ FamilySearch.org ។ សៀវភៅណែនាំមានមេរៀនឥតគិតថ្លៃស្តីពីការប្រើប្រាស់គេហទំព័រ FamilySearch.org និងប្រធានបទទាក់ទងនឹងពង្សប្រវត្តិ និងពង្សាវលី ។ មាតិកាត្រូវបានផ្តល់ជូនដោយដៃគូកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ សេចក្តីណែនាំនេះត្រូវបានសរសេរជាភាសាអង់គ្លេស និងមានជាភាសាដទៃទៀតតាមរយៈកម្មវិធីបកប្រែរបស់ Google ។
អត្ថបទដែលទាក់ទង
តើខ្ញុំរកឃើញមជ្ឈមណ្ឌលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនៅឯណា ?
តើ Wiki ស្រាវជ្រាវនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ជួយខ្ញុំឲ្យរកឃើញបុព្វការីជនរបស់ខ្ញុំដោយរបៀបណា ?