ប្រសិនបើអ្នកស្ថិតនៅក្នុងមែកធាងចង្កោមគ្រួសារ វាជារឿងសំខាន់សម្រាប់មែកធាងដើម្បីដឹងថាអ្នកណាតំណាងឲ្យអ្នក ។ ប្រវត្តិរូបដែលតំណាងឲ្យអ្នកនៅក្នុងមែកធាងចង្កោមគ្រួសារគួរតែត្រូវបានជ្រើសរើស នៅពេលអ្នកបានចូលរួម ឬបង្កើតមែកធាងចង្កោមគ្រួសារ ។ ប្រសិនបើវាមិនបានធ្វើត្រឹមត្រូវទេ នោះអ្នកអាចផ្លាស់ប្តូរបុគ្គលចាប់ផ្តើមបាន ។
ជំហាន ( គេហទំព័រ )
- ពេលចូលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ សូមចុចលើឈ្មោះរបស់អ្នកនៅជ្រុងខាងស្តាំខាងលើ ។
- ចុច ចង្កោមគ្រួសារ ។
- សូមចុចលើចង្កោមគ្រួសារ ។
- នៅក្នុងក្រុម និងការកំណត់មែកធាង សូមចុច បុគ្គលចាប់ផ្ដើម ។
- ចុច ផ្លាស់ប្តូរ ។
- ស្វែងរកឈ្មោះរបស់អ្នកនៅលើបញ្ជីនេះ ហើយចុច ជ្រើសរើស ។
- បញ្ជាក់ថា បុគ្គលរូបនេះគឺត្រឹមត្រូវ ហើយចុច បាទ ឬចាសបន្ត ។
ជំហាន ( ឧបករណ៍ចល័ត )
បច្ចុប្បន្ន អ្នកមិនអាចផ្លាស់ប្តូរបុគ្គលចាប់ផ្តើមនៅក្នុងកម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័តនោះទេ ។ សូមប្រើគេហទំព័រវិញ ។
អត្ថបទដែលទាក់ទង
តើខ្ញុំដាក់ស្លាកបុគ្គលនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?