នៅក្រោមការដឹកនាំពីថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន នោះក្រុមប្រឹក្សាកិច្ចការសាធារណៈក្នុងមូលដ្ឋាន និងអ្នកប្រឹក្សាកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ អាចធ្វើការរួមគ្នាដើម្បីផ្ដល់បទពិសោធន៍ដែលបង្វែរដួងចិត្តសម្រាប់អ្នកដឹកនាំយោបល់ក្នុងមូលដ្ឋានបាន ។
បទពិសោធន៍ប្រភេទនេះមិនពាក់ព័ន្ធនឹងការស្រាវជ្រាវជ្រៅជ្រះ និងការធ្វើបទបង្ហាញពីសៀវភៅដែលមានព័ត៌មានលម្អិតអំពីជំនាន់ជាច្រើននោះទេ ។ ប៉ុន្ដែ វាពាក់ព័ន្ធនឹងការប្រើជំនាញក្នុងមូលដ្ឋានដើម្បីជួយដល់អ្នកដឹកនាំយោបល់ក្នុងមូលដ្ឋាន ឲ្យចាប់ផ្ដើមដំណើរពង្សប្រវត្តិរបស់ពួកគេ ។ គំរូនេះគឺស្រដៀងគ្នានឹងបទពិសោធន៍ពង្សប្រវត្តិផ្ទាល់ខ្លួន ដែលបានប្រើប្រាស់ដើម្បីជួយសមាជិកសាសនាចក្រនាពេលថ្មីៗនេះដែរ ។
សូមទាក់ទងទៅថ្នាក់ដឹកនាំបព្វជិតភាព ឬក្រុមប្រឹក្សាកិច្ចការសាធារណៈក្នុងមូលដ្ឋានរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម ។