អ្នកមានឱកាសវាយបញ្ចូលសេចក្តីថ្លែងការណ៍អំពីមូលហេតុ នៅពេលណាដែលអ្នកលុប កែសម្រួល ឬបន្ថែមព័ត៌មានដែលមានរួចហើយនៅក្នុងមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។
- សេចក្តីថ្លែងការណ៍អំពីមូលហេតុដ៏ច្បាស់លាស់មួយ ជួយអ្នកប្រើប្រាស់ដទៃទៀតឲ្យយល់ពីមូលហេតុដែលអ្នកបានកែប្រែមែកធាងនេះ ហើយជាលទ្ធផល ពួកគេនឹងទំនងជាមិនសូវកែត្រឡប់វិញ ឬផ្លាស់ប្ដូរកិច្ចការរបស់អ្នកទេ ។
- សេចក្តីថ្លែងការណ៍អំពីមូលហេតុរបស់អ្នកមិនចាំបាច់វែងពេក ឬស្មុគស្មាញនោះទេ ។
- ខ្លីក៏ល្អ—ដរាបណាសេចក្តីថ្លែងការណ៍នោះច្បាស់លាស់ និងជាក់លាក់ ។
