តំណភ្ជាប់ប្រភពដើម មានជួរឈរខាងឆ្វេង និងជួរឈរខាងស្តាំ ។
- ជួរឈរខាងឆ្វេងបង្ហាញអ្នកពីព័ត៌មានលម្អិតមកពីកំណត់ត្រាប្រវត្តិសាស្ត្រ ។
- ជួរឈរខាងស្តាំបង្ហាញអ្នកពីព័ត៌មានលម្អិតមកពីទំព័របុគ្គលរបស់បុព្វការីជននោះនៅក្នុងមែកធាងគ្រួសារ ។ ប្រសិនបើបុព្វការីជននេះមិនទាន់មាននៅក្នុងមែកធាងគ្រួសារនៅឡើយទេ នោះអ្នកនឹងឃើញជម្រើសមួយដើម្បីបន្ថែមបុព្វការីជននេះ ។

នៅក្នុងករណីភាគច្រើន អ្នកប្រើតំណភ្ជាប់ប្រភពដើម ដើម្បីបន្ថែមកំណត់ត្រានេះទៅកាន់ទំព័របុគ្គលរបស់បុព្វការីជនដែលមានស្រាប់ ។ កំណត់ត្រាដែលបានបន្ថែមគឺជាភស្តុតាង ដែលបញ្ជាក់ថា ព័ត៌មានលម្អិតរបស់បុព្វការីជននៅក្នុងមែកធាងគ្រួសារគឺត្រឹមត្រូវ ។