នៅពេលដែលអ្នកមានសំណួរអំពីព័ត៌មានលម្អិតដែលអ្នកមើលឃើញនៅក្នុងតំណភ្ជាប់ប្រភពដើម សូមព្យាយាមមើលរូបភាពប្រភពដើមក៏បាន ឬមើលផ្ទាំងចំហៀងបុគ្គលក៏បានដើម្បីទទួលបានព័ត៌មានបន្ថែម ។

ការមើលរូបភាពប្រភពដើម
រូបភាពប្រភពដើមគឺជារូបភាពឌីជីថលនៃប្រភពដើមនោះ ។ នៅក្នុងករណីជាច្រើន វាមានព័ត៌មានច្រើនជាងអ្វីដែលអ្នកមើលឃើញនៅក្នុងតំណភ្ជាប់ប្រភពដើម ហើយថែមទាំងអាចបង្ហាញកំហុសនៅក្នុងការវាយអក្សរទៀតផង ។
ដើម្បីមើលរូបភាពប្រភពដើម សូមមើលនៅជ្រុងខាងឆ្វេងខាងលើនៃតំណភ្ជាប់ប្រភពដើម ហើយចុចលើ មើលរូបភាព ។

តើការមើលកំណត់ត្រា និងការមើលរូបភាពខុសគ្នាដូចម្តេច ?
នៅពេលអ្នកចុចលើ មើលកំណត់ត្រា អ្នកនឹងមើលឃើញសេចក្តីសង្ខេបដែលបានរៀបចំមួយអំពីព័ត៌មានលម្អិតទាំងអស់ ដែលត្រូវបានចម្លងចេញពីប្រភពដើមនេះ ។
នៅពេលអ្នកចុចលើ មើលរូបភាព អ្នកនឹងមើលឃើញរូបភាពឌីជីថលនៃប្រភពដើមពិតនេះ ដែលត្រូវបានគេវាយជាអក្សរ—ឬនិយាយម្យ៉ាងទៀត អ្នកមើលឃើញរូបថតនៃសំបុត្រកំណើត ទំព័រជំរឿន សំបុត្រមរណភាព ឬឯកសារប្រវត្តិសាស្ត្រផ្សេងទៀត ។
ការមើលផ្ទាំងចំហៀងបុគ្គល
ផ្ទាំងចំហៀងបុគ្គលនឹងបង្ហាញឡើង នៅពេលណាដែលអ្នកចុចលើឈ្មោះមួយនៅក្នុងជួរឈរខាងស្ដាំនៃតំណភ្ជាប់ប្រភពដើម ។ ផ្ទាំងនេះផ្តល់ឲ្យអ្នកនូវព័ត៌មានជាច្រើន ដែលមាននៅក្នុងទំព័របុគ្គលរបស់បុព្វការីជននៅក្នុងមែកធាងគ្រួសារ ។
- ដើម្បីមើលផ្ទាំងចំហៀងនេះ សូមស្វែងរកឈ្មោះមួយនៅក្នុងជួរឈរខាងស្ដាំនៃតំណភ្ជាប់ប្រភពដើម ហើយចុចលើវា ។
- ឬចុចលើ មើល _______ ( ឈ្មោះរបស់បុគ្គលនេះ ) ដែលស្ថិតនៅខាងលើនៃតំណភ្ជាប់ប្រភពដើម ។
