ការបង្ហាញស្វាមី ឬភរិយាដែលត្រឹមត្រូវ
នៅពេលបុគ្គលម្នាក់មានស្វាមី ឬភរិយាច្រើនជាងម្នាក់នៅក្នុងមែកធាងគ្រួសារ ហើយស្វាមី ឬភរិយាដែលត្រឹមត្រូវ មិនបានបង្ហាញនៅក្នុងជួរឈរខាងស្តាំនៅក្នុងតំណភ្ជាប់ប្រភពដើមទេនោះ សូមធ្វើតាមការណែនាំខាងក្រោមដើម្បីផ្លាស់ប្តូរស្វាមី ឬភរិយា ហើយបង្ហាញបុគ្គលដែលត្រឹមត្រូវ ។
- នៅក្នុងជួរឈរខាងស្តាំ សូមកំណត់ទីតាំងស្វាមី ឬភរិយាដែលមិនត្រឹមត្រូវ ។
- នៅខាងក្រោមព័ត៌មានមិនត្រឹមត្រូវរបស់ស្វាមី ឬភរិយានេះ សូមជ្រើសរើស ផ្លាស់ប្តូរស្វាមី ឬភរិយា ហើយបន្ទាប់មកជ្រើសរើសស្វាមី ឬភរិយាដែលត្រឹមត្រូវ ។
- ប្រសិនបើព័ត៌មាននៅខាងឆ្វេងដៃមិនស៊ីគ្នាជាមួយនឹងបុគ្គលដែលត្រឹមត្រូវនៅខាងស្ដាំដៃទេ សូមអូសទម្លាក់ព័ត៌មាននេះចូលទៅក្នុងទីតាំងដែលត្រឹមត្រូវ ។
ប្រសិនបើអ្នកមិនឃើញស្វាមី ឬភរិយាដែលត្រឹមត្រូវទេ ៖
- សូមត្រឡប់ចូលទៅទំព័របុគ្គលនោះ ហើយពិនិត្យមើលស្វាមី ឬភរិយានោះឡើងវិញ ។ ប្រសិនបើអ្នកនៅតែមិនឃើញស្វាមី ឬភរិយាត្រឹមត្រូវទៀត សូមប្រើកំណត់ត្រាប្រវត្តិសាស្ដ្រ ដើម្បីស្វែងរកព័ត៌មានអំពីស្វាមី ឬភរិយាដែលបាត់នោះ ។
- ដោយប្រើប្រាស់ព័ត៌មាននេះ សូមបន្ថែមស្វាមី ឬភរិយាដែលបាត់ចូលទៅក្នុងមែកធាងគ្រួសារ ។
- សូមត្រឡប់ទៅតំណភ្ជាប់ប្រភពដើមវិញ ហើយភ្ជាប់ប្រភពដើមនោះ ។
ការបង្ហាញកូនត្រឹមត្រូវ
កូនៗដែលនៅក្នុងជួរឈរខាងស្តាំងនៃតំណភ្ជាប់ប្រភពដើម ពឹងផ្អែកលើឪពុកម្តាយដែលបានបង្ហាញ ។ ប្រសិនបើអ្នកពុំឃើញកូនៗដែលអ្នករំពឹងថានឹងមើលឃើញទេ នោះពួកគេអាចនៅជាមួយនឹងស្វាមី ឬភរិយា ។ ដើម្បីមើលកូនៗទាំងនេះ ៖
- សូមជ្រើសរើសផ្លាស់ប្តូរស្វាមីឬភរិយា ហើយជ្រើសរើសស្វាមី ឬភរិយាដែលជាឪពុកម្តាយរបស់កូនៗនោះដែលអ្នកចង់ឃើញ ។ ប្រសិនបើស្វាមី ឬភរិយាដែលត្រូវនោះមិនបានបង្ហាញជាជម្រើសទេ អ្នកប្រហែលជាត្រូវបន្ថែមស្វាមី ឬភរិយានោះទៅនឹងមែកធាងគ្រួសារ ។
- ប្រសិនបើព័ត៌មាននៅខាងឆ្វេងដៃមិនស៊ីគ្នាជាមួយនឹងបុគ្គលដែលត្រឹមត្រូវនៅខាងស្ដាំដៃទេ សូមអូសទម្លាក់ព័ត៌មាននេះចូលទៅក្នុងទីតាំងដែលត្រឹមត្រូវ ។
ការភ្ជាប់ប្រភពដើម
សម្រាប់បុគ្គលទាំងអស់ដែលនៅក្នុងជួរឈរខាងឆ្វេង ដែលត្រូវគ្នានឹងជួរឈរខាងស្តាំ ៖
- សូមជ្រើសរើសប្រៀបធៀប ។
- សូមផ្ទៀងផ្ទាត់ព័ត៌មាន ។
- ប្រសិនបើព័ត៌មានមើលទៅត្រឹមត្រូវហើយ សូមពន្យល់ពីមូលហេតុដែលអ្នកភ្ជាប់ប្រភពដើមនេះនៅក្នុងហេតុផល ដើម្បីភ្ជាប់ទៅនឹងប្រអប់ប្រភពដើម ។
- ដើម្បីភ្ជាប់កំណត់ត្រានេះទៅនឹងបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារ សូមជ្រើសរើស ភ្ជាប់ ។
ប្រសិនបើអ្នកសម្រេចចិត្តថា កូនម្នាក់បានភ្ជាប់ខុសឪពុក ឬម្តាយ សូមធ្វើតាមការណែនាំនេះនៅក្នុង តើខ្ញុំត្រូវកែតម្រូវទំនាក់ទំនងឪពុក ឬម្តាយ‑កូននៅក្នុងមែកធាងគ្រួសារដោយរបៀបណា ? នៅពេលទំនាក់ទំនងត្រឹមត្រូវហើយ សូមត្រឡប់ទៅតំណភ្ជាប់ប្រភពដើមវិញ ហើយភ្ជាប់ប្រភពដើមនោះ ។
ហេតុអ្វីបានជាខ្ញុំឃើញរូបតំណាងកំហុស ?
រូបតំណាងកំហុសអាចបង្ហាញឡើងដោយសារហេតុផលមួយចំនួន ៖ ឧទាហរណ៍ប្រហែលជាប្រភពដើមដែលអ្នកកំពុងព្យាយាមភ្ជាប់នោះត្រូវបានភ្ជាប់ទៅនរណាម្នាក់ផ្សេងទៀតរួចទៅហើយ ។
- ជាទូទៅ ការពន្យល់មួយសម្រាប់កំហុសនោះនឹងបង្ហាញឡើងនៅផ្នែកខាងឆ្វេងនៃរូបតំណាងកំហុស ។ ប្រសិនបើមិនឃើញទេ សូមដាក់កូនកណ្ដុររបស់អ្នកនៅលើរូបតំណាងមួយ ដើម្បីមើលឃើញការពន្យល់នោះ ។
នៅពេលដោះស្រាយជាមួយនឹងករណីការមានស្វាមី ឬភរិយាច្រើន អ្នកក៏អាចនឹងឃើញរូបតំណាងកំហុសក្នុងពេលបណ្តោះអាសន្នផងដែរ នៅពេលកំណត់ត្រាមួយមានកូនដែលភ្ជាប់ទៅនឹងស្វាមី ឬភរិយាខុស ។ អ្នកមិនត្រូវធ្វើអ្វីទាំងអស់នៅក្នុងករណីនេះ ។ នៅពេលអ្នកបានប្តូរត្រឡប់ទៅស្វាមី ឬភរិយា ដែលជាឪពុកម្តាយរបស់កូននោះហើយ រូបតំណាងកំហុសនឹងបាត់ភ្លាម ។