
ជារឿយៗ កំណត់ត្រាប្រវត្តិសាស្ត្រមាននូវឈ្មោះរបស់សមាជិកគ្រួសារផ្សេងទៀត ។ អ្នកអាចប្រើតំណភ្ជាប់ប្រភពដើម ដើម្បីភ្ជាប់ប្រភពដើមនេះទៅនឹងសមាជិកគ្រួសារណាម្នាក់ ដែលមាននៅក្នុងមែកធាងគ្រួសាររួចហើយ ។ ប្រសិនបើបុគ្គលនេះមិនទាន់មាននៅក្នុងមែកធាងគ្រួសារនៅឡើយទេ អ្នកអាចបន្ថែមបុគ្គលនេះបាន រួចហើយភ្ជាប់ប្រភពដើមនេះបន្ទាប់ពីនោះ ។
នេះគឺជារបៀបដែលវាដំណើរការ ៖
- សូមពិនិត្យមើលជួរឈរខាងឆ្វេងដៃនៃតំណភ្ជាប់ប្រភពដើម ហើយរកមើលឈ្មោះរបស់សមាជិកគ្រួសារផ្សេងទៀត ។
- នៅពេលដែលអ្នករកឃើញឈ្មោះរបស់សមាជិកគ្រួសារផ្សេងទៀតហើយ សូមមើលថា តើមានឈ្មោះដូចគ្នានៅក្នុងជួរឈរខាងស្ដាំដៃឬអត់ ។ ( តម្រុយ ៖ ប្រសិនបើឈ្មោះដែលដូចគ្នាស្ថិតនៅលើជួរដេកផ្សេងគ្នា នោះអ្នកអាចអូសវាទម្លាក់ដោយប្រើកូនកណ្តុររបស់អ្នក ដើម្បីឲ្យឈ្មោះទាំងនោះស្ថិតលើជួរតែមួយ ) ។
- សូមចុចលើ ប៊ូតុងប្រៀបធៀប ពណ៌ស្វាយ ។
- សូមពិនិត្យមើលព័ត៌មាននេះ និងកំណត់ថា តើផ្នែកទាំង ២ នៃតំណភ្ជាប់ប្រភពដើម កំពុងពិពណ៌នាអំពីបុគ្គលដូចគ្នាដែរឬអត់ ។
- ប្រសិនបើចម្លើយគឺដូចគ្នា នោះសូមសរសេរសេចក្តីថ្លែងការណ៍អំពីមូលហេតុមួយ ដែលពន្យល់ពីរបៀបដែលអ្នកឈានដល់ការសន្និដ្ឋានរបស់អ្នក ហើយចុចលើ ភ្ជាប់ ។
ចំណាំ ៖ ប្រសិនបើមានអ្វីមួយថ្មីនៅក្នុងប្រភពដើម ឬបាត់ពីមែកធាងគ្រួសារ នោះអ្នកត្រូវចុចលើ បន្ថែម ជាមុនសិន ដើម្បីបន្ថែមព័ត៌មានលម្អិតទៅកាន់ជួរឈរខាងស្តាំដៃ ហើយបន្ទាប់មកចុចលើ ភ្ជាប់ ។