ប្រភពដើមប្រើរូបតំណាង ប្រៀបធៀប ពណ៌ស្វាយដើម្បីបញ្ជាក់ថាជួរឈរខាងឆ្វេង ( ប្រភពដើម ) មានព័ត៌មានដែលជួរឈរខាងស្តាំ ( មែកធាងគ្រួសារ ) មិនមាន ។

ប្រសិនបើអ្នកសម្រេចចិត្តថា ជួរឈរពិពណ៌នាអំពីបុគ្គលដដែលនោះ អ្នកអាចប្តូរព័ត៌មានពីជួរឈរខាងឆ្វេងទៅជួរឈរខាងស្តាំបាន ដូច្នេះវាបង្ហាញនៅក្នុងជួរឈរទាំងពីរ ។ នេះជាអ្វីដែលយើងហៅថា ការភ្ជាប់ប្រភពដើមទៅនឹងមែកធាងគ្រួសារ ។ សូមយើងពិនិត្យមើលដោយយកចិត្តទុកដាក់ថា តើវាដំណើរការទៅដោយរបៀបណា ។
- ដោយមានប្រភពដើមបើក សូមចុចលើរូបតំណាងប្រៀបធៀបពណ៌ស្វាយ ។ ប្រសិនបើអ្នកមិនឃើញរូបតំណាងប្រៀបធៀបទេ នោះប្រភពដើមនេះបានភ្ជាប់រួចហើយ ឬវាមិនមាននូវព័ត៌មានថ្មីណាមួយឡើយ ។
- បន្ទាប់ពីអ្នកចុចលើប្រៀបធៀបនោះជួរឈរនៃតំណភ្ជាប់ប្រភពដើមចំនួនពីរនឹងពង្រីកឡើង ដូច្នេះអ្នកអាចឃើញព័ត៌មានលម្អិតនៅលើកំណត់ត្រា ( ជួរឈរខាងឆ្វេង ) ហើយប្រៀបធៀបព័ត៌មាននោះ ទៅនឹងព័ត៌មានលម្អិតដែលមានស្រាប់នៅក្នុងមែកធាងគ្រួសារ ( ជួរឈរខាងស្តាំ ) ។
- ព័ត៌មានលម្អិតថ្មី ឬព័ត៌មានលម្អិតចាស់ៗដែលមិនស្គាល់ នឹងអមជាមួយនឹងប៊ូតុងបូកពណ៌បៃតង ។
- ដើម្បីបន្ថែមព័ត៌មានលម្អិតទៅមែកធាងគ្រួសារ សូមចុចលើ ប៊ូតុងបូក ពណ៌បៃតង ។
- សូមពិចារណាវាយបញ្ចូលការពន្យល់មួយទៅក្នុងប្រអប់មូលហេតុ ។ សូមពន្យល់ដោយសង្ខេបពីមូលហេតុដែលអ្នកគិតថា កំណត់ត្រានេះគឺជាបុគ្គលត្រូវគ្នាដែលអាចទុកចិត្តបាន ទៅនឹងបុគ្គលដែលនៅក្នុងមែកធាង ។ ការណ៍នេះនឹងជួយឲ្យអ្នកប្រើប្រាស់ផ្សេងទៀតទុកចិត្តទៅលើព័ត៌មានដែលអ្នកបានវាយបញ្ចូល ។
តើស្លាកពណ៌ស្វាយមានន័យយ៉ាងណា
ក្នុងករណីមួយចំនួន ព័ត៌មានលម្អិតនៅក្នុងកំណត់ត្រាមិនចាំបាច់ថ្មីទេ ប៉ុន្តែវាគ្រាន់តែខុសគ្នាពីអ្វីដែលអ្នកមើលឃើញនៅក្នុងផ្ទាំងចំហៀងមែកធាងគ្រួសារនៃតំណភ្ជាប់ប្រភពដើមប៉ុណ្ណោះ ។ ជាឧទាហរណ៍ ឈ្មោះមួយអាចត្រូវបានប្រកបខុសៗពីគ្នា ឬកាលបរិច្ឆេទសម្រាប់ព្រឹត្តិការណ៍ជីវិតសំខាន់ៗអាចខុសគ្នា ។
នៅពេលរឿងនេះកើតឡើង អ្នកនឹងមិនឃើញប៊ូតុងបូកពណ៌បៃតងនោះទេ ។ ជំនួសមកវិញ ព័ត៌មានលម្អិតនេះនឹងត្រូវបានអមដោយស្លាកពណ៌ស្វាយមួយ ដែលមានពាក្យខុសគ្នានៅក្នុងវា និងរូបតំណាងខ្មៅដៃតូចមួយសម្រាប់កែសម្រួលព័ត៌មាននៅក្នុងមែកធាងគ្រួសារ។
- ដោយសារវាគ្រាន់តែប្រាប់ថា ខុសគ្នា នោះមិនមានន័យថាវាត្រូវការការផ្លាស់ប្តូរនោះទេ ។
- ប្រសិនបើអ្នកសម្រេចចិត្តថា ព័ត៌មាននៅក្នុងជួរឈរខាងឆ្វេងមានភាពត្រឹមត្រូវ ឬពេញលេញជាង សូមចុចលើរូបតំណាងខ្មៅដៃ និងធ្វើការកែតម្រូវ ។
- ការកែតម្រូវរបស់អ្នកធ្វើឲ្យមែកធាងកាន់តែមានភាពត្រឹមត្រូវ និងកាន់តែអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ផ្សេងទៀត ។
