ការប្រើ ឌី អិន អេ នៅ​ក្នុង​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ

Share

ការពិនិត្យ​ឌី អិន អេ បាន​ក្លាយ​ទៅជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ពង្សាវលី និង​ពង្សប្រវត្តិ ។ ការផ្គូផ្គង ឌី អិន អេ ពេលខ្លះ​សំដៅ​ទៅលើ​ការផ្គូផ្គង​បងប្អូន​ជីដូនមួយ​ដែល​អាច​ជា​តំណ​ភ្ជាប់​ទៅនឹង​ការយកឈ្នះ​លើ ឧបសគ្គ នៅក្នុង​ការស្រាវជ្រាវ​ពង្សប្រវត្តិ ជួយ​ឲ្យ​កូនចិញ្ចឹម​ទាំងឡាយ​អាច​ស្វែងរក​ក្រុមគ្រួសារ​កំណើត​របស់​ពួកគេ និង​ការនាំ​ទៅរក​ការរកឃើញ​ពង្សប្រវត្តិ​ថ្មីៗ​ដ៏គួរ​ឲ្យ​រំភើប ។

នៅលើ FamilySearch.org អ្នក​នឹង​ឃើញ​ធនធាន​ងាយស្រួល​ប្រើ​ដោយ​ឥតគិតថ្លៃ​មួយ​ដើម្បី​ផ្តល់​ចម្លើយ​​ដែល​សាមញ្ញ ក្នុង​កម្រិត​ចាប់ផ្តើម​ដំបូង​ទៅនឹង​សំណួរ​ឌី អិន អេ ទូទៅ​ដូចជា ៖

  • តើ ឌី អិន អេ គឺជា​អ្វី ?
  • តើ ឌី អិន អេ អាច​ជួយ​ខ្ញុំ​រកឃើញ​បុព្វការីជន​របស់​ខ្ញុំ​ដោយ​របៀប​ណា ?
  • តើ​មាន​ជម្រើស​នៃ​ការពិនិត្យ ឌី អិន អេ ណាខ្លះ ?
  • តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ក្រោយពី​បាន​ធ្វើ​តេស្ត ឌី អិន អេ ហើយ ?

 ការពិនិត្យ ឌី អិន អេ មិន​បាន​ជំនួស​ទម្រង់​ប្រពៃណី​នៃ​ការស្រាវជ្រាវ​ពង្សប្រវត្តិ​នោះទេ ។ ផ្ទុយ​ទៅវិញ វា​អាច​បំពេញ​បន្ថែម​ជា​ឯកសារ​យ៉ាងល្អ​ឲ្យ​មែកធាង​គ្រួសារ ។
សូម​ចំណាំ​ថា កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ មិន​គាំទ្រ ឬ​ណែនាំ​ពាណិជ្ជកម្ម​កម្មវិធី ឌី អិន អេ ណាមួយ​សម្រាប់​ហ្សែន​ពង្សាវលី​ទេ ។ មែកធាង​គ្រួសារ​របស់​យើង​ក៏មិន​ផ្តល់​មុខងារ​ជាក់លាក់​ក្នុង​ការបង្ហោះ ឬ​ភ្ជាប់​តំណរ​ក្រុម ឌី អិន អេ ដោយ​ផ្អែកលើ​ការផ្គូផ្គង ឌី អិន អេ នោះដែរ ។

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?