
នៅក្នុងករណីភាគច្រើន ឈ្មោះដែលអ្នកឃើញមានរាយបញ្ជីនៅក្នុងជួរឈរខាងឆ្វេងនៃតំណភ្ជាប់ប្រភពដើម តំណាងឲ្យសមាជិកក្នុងគ្រួសារតែមួយ ។ ប្រសិនបើឈ្មោះទាំងនេះរៀបចំមិនបានត្រឹមត្រូវទេ នោះអ្នកអាចប្រើមុខងារអូសទម្លាក់ពីកូនកណ្តុររបស់អ្នក ដើម្បីរៀបចំវាឡើងវិញបាន ។ ការណ៍នេះរួមមានឈ្មោះសាច់ញាតិទាំងឡាយ ដែលអាចបានចាត់តាំងខុស ទៅផ្នែក « ផ្សេងទៀត » នៅខាងក្រោមនៃជួរឈរខាងឆ្វេង ។
ប្រសិនបើឈ្មោះមួយអាចប្ដូរទីតាំងបាន នោះរូបតំណាងអូសទម្លាក់នឹងបង្ហាញឡើង នៅពេលដែលអ្នកដាក់កូនកណ្ដុរនៅលើឈ្មោះនោះ ។
ដើម្បីផ្លាស់ទី ឬ « អូស » ឈ្មោះមួយ ៖
- សូមដាក់កូនកណ្ដុរនៅលើឈ្មោះនោះ ហើយចុចលើឈ្មោះនោះ ។
- សូមអូសឈ្មោះនោះទៅទីតាំងដែលសមរម្យនៅក្នុងជួរឈរខាងឆ្វេង ។
- សូមឈប់ចុចលើកូនកណ្ដុរ ដើម្បីទម្លាក់ឈ្មោះនោះ ។
ប្រសិនបើគ្មានឈ្មោះដែលត្រូវគ្នាទេ
ប្រសិនបើគ្មានឈ្មោះដែលត្រូវគ្នាទេ ប៉ុន្តែអ្នកមានទំនុកចិត្តថា ឈ្មោះមួយនៅក្នុងជួរឈរខាងឆ្វេងគឺជាសមាជិកគ្រួសារម្នាក់ ៖
- សូមចុចលើឈ្មោះនោះ ហើយចុចលើប៊ូតុងកូនកណ្ដុរឲ្យជាប់ ។ សូមអូសឈ្មោះនោះទៅកាន់កន្លែងសមរម្យនៅជួរឈរខាងឆ្វេងនៃតំណភ្ជាប់ប្រភពដើម រួចហើយសូមឈប់ចុចលើកូនកណ្ដុរទៀត ។
- ដើម្បីបន្ថែមបុគ្គលនោះទៅក្នុងមែកធាងគ្រួសារ សូមចុចលើ បន្ថែម ។
