ហេតុអ្វី​មាន​ការដាក់​កំហិត​ការចូល​ប្រើប្រាស់​កំណត់ត្រា​ប្រវត្តិសាស្ត្រ ?

ការដាក់​កំហិត​ការចូល​ប្រើប្រាស់​ភាគច្រើន​កើត​ចេញពី​អង្គការ​ដែល​ជា​ម្ចាស់ ឬ​គ្រប់គ្រង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម ។ ការដាក់​កំហិត​ផ្សេងទៀត​ទំនង​ជា​ផ្អែកទៅ​លើ​ច្បាប់​ឯកជនភាព​ទិន្នន័យ​ក្នុង​មូលដ្ឋាន ។ ការដាក់​កំហិត​នានា​កំណត់​ពី​ទីកន្លែង និង​របៀប​ដែល​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​អាច​ធ្វើ​ឲ្យ​កំណត់ត្រា​នានា​អាច​ប្រើ​ប្រាស់​បាន ។ យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង និង​តម្រូវការ​ផ្នែក​ច្បាប់​ទាំងនេះ ដើម្បី​យើងអាច​ថែរក្សា​ទំនុក​ចិត្ត​ពី​ដៃគូ​របស់​យើង ។

អ្នក​អាច​កំណត់ថា​កំណត់ត្រា​មួយ​ដែល​អ្នក​ចង់​មើល​មាន​ការ​ដាក់​កំហិត​លើ​ការ​ចូល​ប្រើប្រាស់​ដែរ​ឬអត់ ។

ជំហានទាំងឡាយ

  1. សូម​ស្រាវជ្រាវរក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ ។
  2. នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ រូបតំណាង​កាមេរ៉ា​ប្រាប់​អ្នក​ថា កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​មាន​រូបភាព​នៃ​កំណត់ត្រា​នោះ ។
  3. សូម​ចុចរូបតំណាង​កាមេរ៉ានោះ ។ ប្រសិន​បើ​រូបភាព​មាន​ការដាក់​កំហិត​លើ​ការមើល នោះ​សារមួយ​ពន្យល់​ពី​ស្ថានភាព​នោះ ។
  4. នៅពេល​ដែល​អ្នក​ជួបប្រទះ​កំណត់ត្រា​ដែល​មាន​ការចូលប្រើ​មាន​កំណត់ នេះ​គឺជា​ជម្រើស​មួយ​ចំនួន ៖
    • ប្រសិនបើ​សារ​និយាយ​ថា​រូបភាព​មាន​នៅ​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​បណ្ណាល័យ​សម្ព័ន្ធភាព សូម​ចូល​ទៅកាន់​មជ្ឈមណ្ឌល ហើយ​ប្រើ​កុំព្យូទ័រ​នៅ​ទីនោះ ។
    • សូម​ព្យាយាម​ចូល​ប្រើ​កំណត់ត្រា​ពី​គេហទំព័រ​ដៃគូ ឬ​គេហទំព័រ​របស់​ម្ចាស់​កំណត់ត្រា ។ ក្នុង​ករណី​ខ្លះ អាច​មាន​ថ្លៃ​សេវាកម្ម ។

អត្ថបទដែលទាក់ទង

តើ​ការដាក់​កំហិត​លើ​រូបភាព​នៅ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មាន​អ្វីខ្លះ ?
តើ​ខ្ញុំ​រក​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅ​ឯ​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?