
ព័ត៌មានលម្អិតនៅក្នុងជួរឈរខាងស្តាំនៃតំណភ្ជាប់ប្រភពដើមបានមកពីមែកធាងគ្រួសារ ។ ប្រសិនបើអ្នកឃើញប៊ូតុង ប្រៀបធៀប ពណ៌ស្វាយនៅក្បែរឈ្មោះបុគ្គលម្នាក់ នោះអ្នកអាចកែសម្រួលព័ត៌មានលម្អិតមួយចំនួនទាំងនេះបាន ។ នេះជារបៀបដែលវាដំណើរការ ៖
- សូមចុចលើ ប៊ូតុងប្រៀបធៀប ពណ៌ស្វាយនៅក្បែរឈ្មោះបុគ្គលនោះ ដែលមានព័ត៌មានលម្អិតអំពីមែកធាងគ្រួសារដែលអ្នកចង់កែសម្រួល ។
- ជាមួយនឹងការពង្រីកព័ត៌មានលម្អិត សូមរកមើលស្លាកពណ៌ស្វាយដែលនិយាយថា ខុសគ្នា ។ ស្លាកនេះនឹងបង្ហាញឡើង នៅពេលព័ត៌មានលម្អិតមកពីប្រភពដើម ( ជួរឈរខាងឆ្វេង ) ខុសគ្នាពីព័ត៌មានលម្អិតបច្ចុប្បន្នដែលមាននៅក្នុងមែកធាងគ្រួសារ ។
- សូមចុចលើ រូបតំណាងខ្មៅដៃ ដែលនៅក្បែរស្លាកពណ៌ស្វាយនោះ ។
- ប្រអប់មួយនឹងផុសឡើងជាមួយនឹងព័ត៌មានមកពីមែកធាងគ្រួសារ ។ សូមស្វែងរកព័ត៌មានលម្អិតដែលអ្នកចង់កែសម្រួល ហើយសូមធ្វើបច្ចុប្បន្នភាពរបស់អ្នក ។
- សូមចុចលើ រក្សាទុក ។

ប្រសិនបើព័ត៌មានលម្អិតដែលអ្នកចង់កែសម្រួលពុំមានរូបតំណាងខ្មៅដៃភ្ជាប់មកទេ នោះអ្នកត្រូវទៅទំព័របុគ្គលរបស់បុព្វការីជននោះដើម្បីធ្វើបច្ចុប្បន្នភាព ។
- នៅក្នុងជួរឈរខាងស្តាំនៃតំណភ្ជាប់ប្រភពដើម សូមចុចឈ្មោះបុគ្គលនោះដែលមានព័ត៌មានអំពីមែកធាងគ្រួសារដែលអ្នកចង់កែសម្រួល ។
- សូមមើលទៅក្នុងផ្ទាំងបុគ្គលនោះ ដែលបង្ហាញនៅចំហៀងខាងស្តាំនៃអេក្រង់ ហើយចុចលើ មើលបុគ្គល ។
- សូមអូសទៅផ្ទាំងព័ត៌មានលម្អិត រហូតដល់អ្នកឃើញព័ត៌មានលម្អិតដែលអ្នកចង់កែសម្រួល ហើយចុចលើ រូបតំណាងខ្មៅដៃ ។