តើ « កំណត់ត្រា ល.ព.អ. ដែល​បាន​ដកស្រង់​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​បុគ្គល​នេះ » មានន័យ​ដូច​ម្ដេច ?

នៅក្នុង​មែកធាង​គ្រួសារ សារ​ដូច​តទៅ​នេះ​លេច​ឡើង​នៅក្នុង​ប្រភព​ខ្លះ ៖ « កំណត់ត្រា ល.ព.អ. ដែល​បាន​ដកស្រង់​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​បុគ្គល​នេះ » ។

  • ព័ត៌មាន​អំពី​បុគ្គល​ទាំងនេះ​គឺ​មក​ពី​កិច្ច​ខិតខំ​នៃ​ការធ្វើ​លិបិក្រម​ពី​មុន ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បាន​ប្រើប្រាស់​ព័ត៌មាន​ដែល​បានដកស្រង់ ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​បុគ្គល​ទាំងនោះ ហើយ​បន្ទាប់​មក​បាន​បង្កើត​ជា​ព័ត៌មាន​នេះ​នៅក្នុង ល.ព.អ. ។

នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៤ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បាន​បន្ថែម​កំណត់ត្រា​ដែល​បាន​ដកស្រង់​ទៅកាន់​មែកធាង​គ្រួសារ ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បាន​ភ្ជាប់​កំណត់ត្រា​ដែល​បាន​ដកស្រង់ ទុក​ជា​ប្រភព​មួយ​នៅលើ​កំណត់ត្រា​មែកធាង​គ្រួសារ​ដែល​មាន​ស្រាប់ ។

  • ក្នុង​ករណី​ច្រើន​បំផុត ដំណើរការ​នេះ​បាន​ដំណើរការ​ត្រឹមត្រូវ ។ អ្នក​អាច​ប្រាប់​បាន ដោយសារ​ព័ត៌មាន​លម្អិត​នៅលើ​កំណត់ត្រា​ដែល​បាន​ដកស្រង់​ត្រូវគ្នា ឬ​ស្រដៀង​គ្នា​ខ្លាំង​ទៅនឹង​ព័ត៌មាន​ពិស្ដារ​នៅក្នុង មែកធាង​គ្រួសារ ។
  • ជួនកាល​កំណត់ត្រា​ដែល​បាន​ដកស្រង់​ហាក់​ដូច​ជា​បាន​ភ្ជាប់​ទៅនឹង​បុគ្គល​មិន​ត្រឹមត្រូវ​នៅក្នង​មែកធាង​គ្រួសារ ។ ព័ត៌មាន​លម្អិត​អំពី​កំណត់ត្រា​ដែល​បាន​ដកស្រង់ ខុស​ពី​ព័ត៌មាន​លម្អិត​នៅក្នុង​មែកធាង​គ្រួសារ ។

បញ្ហា​នេះ​បាន​កើត​ឡើង​ដោយសារ​កំណត់ត្រា​ក្នុង​មែកធាង​គ្រួសារ ជា​លទ្ធផល​មកពី​កំណត់ត្រា​បញ្ចូល​គ្នា​ដែល​មិន​ត្រឹមត្រូវ ។ ប្រសិនបើ​អ្នក​ឃើញ​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ទាំងនេះ សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ៖

  1. ចម្លង​ប្រភព ល.ព.អ. ដែល​បាន​ដកស្រង់​ទៅកាន់​ប្រអប់​ប្រភព​របស់​អ្នក ។
  2. បំបែក​កំណត់ត្រា​ដែល​បាន​ដាក់​បញ្ចូល​គ្នា​ដែល​មិន​ត្រឹមត្រូវ​នោះ​វិញ ។ អំឡុង​ដំណើរការ​នេះ អ្នក​បង្កើត​កំណត់ត្រា​ថ្មី​មួយ​នៅក្នុង​មែកធាង​គ្រួសារ​សម្រាប់​បុគ្គល​ដែល​ប្រភព ល.ព.អ. ដែល​បាន​ដកស្រង់​នោះ​ត្រូវ​ជាមួយ ។ 
  3. ភ្ជាប់​ប្រភព ល.ព.អ. ដែល​បាន​ដកស្រង់​ពី​ប្រអប់​ប្រភព​របស់​អ្នក​ទៅ​កំណត់ត្រា​ថ្មី​នោះ ។ 
តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?