ការធ្វើ​បច្ចុប្បន្នភាព​លើ​ទិដ្ឋភាព​បញ្ឈរ​នៅក្នុង​មែកធាង​គ្រួសារ

យុវជន​ម្នាក់​កំពុង​ធ្វើការ​លើ​កុំព្យូទ័រ​យួរដៃ​របស់​គាត់

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្តល់​នូវ​ទិដ្ឋភាព​ជាច្រើន​សម្រាប់​ការរៀបចំ និង​ការបង្ហាញ​ពង្សាវលី​របស់​អ្នក ៖ រូបផ្តេក រូបបញ្ឈរ តារាង​ទម្រង់​ជា​ផ្លិត កូនចៅ​ជំនាន់​ក្រោយ និង​បុព្វការីជន​ជំនាន់​ទីមួយ ។ អាស្រ័យ​លើ​គោលដៅ និង​ចំណាប់​អារម្មណ៍​របស់​អ្នក ទិដ្ឋភាព​នីមួយៗ​អាច​ផ្តល់​ដល់​អ្នក​នូវ​ច្រកផ្លូវ​ពិសេស​មួយ​សម្រាប់​ការរុករក​មែកធាង​គ្រួសារ​របស់​អ្នក ។ ថ្មីៗ​នេះ ទិដ្ឋភាព​បញ្ឈរ​របស់​មែកធាង​គ្រួសារ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ធ្វើ​ឲ្យ​ការរុករក និង​ការពង្រីក​ខ្សែស្រឡាយ​គ្រួសារ​របស់​អ្នក​កាន់តែ​ងាយស្រួល​នៅលើ​គេហទំព័រ ។

តើអ្វីទៅជាទិដ្ឋភាពបញ្ឈរ ?

តារាង​មែកធាង​គ្រួសារ​ទិដ្ឋភាព​បញ្ឈរ ( ឬ​តារាង​ពង្សាវលី ) ត្រូវបាន​រៀបចំ​បញ្ឈរ ។ ប្រវត្តិរូប​របស់​អ្នក​ស្ថិត​នៅ​ពាក់កណ្តាល​តារាង ដោយ​មាន​បុព្វការីជន​របស់​អ្នក​នៅ​ខាងលើ​អ្នក និង​កូនចៅ​របស់​អ្នក​នៅ​ខាងក្រោម ។

ការកែលម្អត្រូវបានបន្ថែមទៅទិដ្ឋភាពបញ្ឈរ

ទិដ្ឋភាព​បញ្ឈរ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​តារាង​ពង្សាវលី​កាន់តែ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល ៖

  • មើល​បងប្អូន​បង្កើត  បន្ថែម​លើ​ការមើលឃើញ​បុព្វការីជន​ខ្សែ​ស្រឡាយ​ផ្ទាល់ ឥឡូវនេះ​អ្នក​អាច​មើល​ខ្សែស្រឡាយ​សាច់ញាតិ​របស់​គ្រួសារ​អ្នក ដែល​រួមទាំង​បងប្អូន​របស់​បុព្វការីជន​របស់​អ្នក និង​កូនចៅ​របស់​ពួកគាត់​ផងដែរ ។ អ្នក​អាច​ធ្វើ​ដូចនេះ​ដោយ​ចុច​លើ​ព្រួញ​នៅ​ចំហៀង​នៃ​កាត​របស់​បុគ្គល​ម្នាក់ៗ ។
ខ្សែស្រឡាយ​នៃ​បងប្អូន​របស់​សាច់ញាតិ ដែល​ឥឡូវនេះ​អាច​មើល​បាន​នៅលើ​មែកធាង​គ្រួសារ​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ និមិត្ត​សញ្ញា​ព្រួញ​នៅ​ជាប់​នឹង​សាច់ញាតិ​ត្រូវបាន​គូស​រង្វង់​ពណ៌​ក្រហម ។

  • មើល​ខ្សែស្រឡាយ​គ្រួសារ​តែមួយ  ពីមុនៗ នៅពេល​អ្នក​ចង់​មើល​ខ្សែស្រឡាយ​របស់​សាច់ញាតិ ខ្សែស្រឡាយ​របស់​គូស្វាមី​ភរិយា​នឹង​ត្រូវបាន​ពង្រីក​ដើម្បី​បង្ហាញ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​របស់​គូស្វាមី​ភរិយា​ទាំងពីរ ។ ឥឡូវនេះ អ្នក​ឃើញ​តែ​ខ្សែស្រឡាយ​គ្រួសារ​ដែល​បាន​ពង្រីក​តាមរយៈ​បុព្វការីជន​ជាក់លាក់​ដែល​អ្នក​ចាប់អារម្មណ៍​មើល​ប៉ុណ្ណោះ ដូចនេះ​វា​សន្សំ​ទំហំ​អេក្រង់​បន្ថែម​ទៀត និង​ជួយ​ឲ្យ​អ្នក​ផ្តោត​លើ​ការស្រាវជ្រាវ​របស់​អ្នក ។
  • មើល​ខ្សែស្រឡាយ​គ្រួសារ​ច្រើន​ក្នុង​ពេល​តែមួយ  កាលពី​មុន ខ្សែស្រឡាយ​គ្រួសារ​ណា​ដែល​អ្នក​បាន​បង្ហាញ​នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​អ្នក​ចុច​ខ្សែស្រឡាយ​គ្រួសារ​ផ្សេង​ទៀត ។ មិន​ដូច្នេះ​ទៀត​ទេ ! ខ្សែស្រឡាយ​គ្រួសារ​នីមួយៗ​ដែល​អ្នក​បើក នោះ​ស្ថិត​នៅលើ​អេក្រង់​រហូត​ដល់​អ្នក​សម្រេច​ចិត្ត​បិទ​វា ។
ខ្សែស្រឡាយ​គ្រួសារ​ជាច្រើន​បានបើក​ក្នុង​ពេល​ដំណាល​គ្នា​ជាមួយ​នឹង​ទិដ្ឋភាព​បញ្ឈរ​ថ្មី​នៅលើ​មែកធាង​គ្រួសារ
កាត​សាច់ញាតិ​ពីរ​នៅលើ​ទិដ្ឋភាព​បញ្ឈរ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅលើ​មែកធាង​គ្រួសារ ។ នៅ​ជ្រុង​នៃ​សាច់ញាតិ​ម្នាក់​គឺជា​សញ្ញា​បូក​ដែល​ត្រូវបាន​គូស​រង្វង់​ពណ៌​ក្រហម ។ មាន​ម៉ឺនុយ​ទម្លាក់​ចុះ​នៅជាប់​នឹង​វា​ជាមួយ​នឹង​ជម្រើស បន្ថែម​កូន និង បន្ថែម​បងប្អូន​បង្កើត ។

  • បន្ថែម​សាច់ញាតិ​ឆាប់រហ័ស​ដោយ​មិន​ចាកចេញ​ពី​ទំព័រ  ឥឡូវនេះ អ្នក​អាច​បន្ថែម​កូន ស្វាមី ឬ​ភរិយា ឬ​បងប្អូន​បង្កើត​របស់​សាច់ញាតិ​ដោយ​ផ្ទាល់​ពី​កាត​របស់​បុគ្គល​នោះ ដោយ​ចុច​លើ រូបតំណាង + ។ ( អ្នក​អាច​បន្ថែម​តែ​ស្វាមី ឬ​ភរិយា​ដែល​មាន​រូបតំណាង + ប៉ុណ្ណោះ ប្រសិន​បើ​មិន​មាន​ស្វាមី ឬ​ភរិយា​ដែល​បានបន្ថែម​រួច​ហើយ​ទេ ។ ប្រសិន​បើ​មាន​ស្វាមី ឬ​ភរិយា​ដែល​មាន​ស្រាប់​ហើយ ស្វាមី ឬ​ភរិយា​បន្ថែម​នឹង​ត្រូវ​បន្ថែម​តាមរយៈ​ទំព័រ​ប្រវត្តិរូប​របស់​បុគ្គល​នោះ ) ។ 
  • កាន់តែ​ងាយស្រួល​មើលឃើញ​បុគ្គល​នៅរស់  ការផ្លាស់ប្តូរ​ដែល​មើលឃើញ​ត្រូវបាន​ធ្វើឡើង ដើម្បី​ចង្អុល​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា មនុស្ស​ណា​នៅក្នុង​មែកធាង​របស់​អ្នក​ដែល​កំពុង​នៅរស់ និង​ដែល​បាន​ស្លាប់ ។ ( សម្រាប់​បុគ្គល​ដែល​កំពុង​នៅរស់ វា​អនុវត្ត​តែ​ចំពោះ​សាច់ញាតិ និង​សមាជិក​គ្រួសារ​ដែល អ្នក​តែ​ម្នាក់​បាន​បន្ថែមទៅ​មែកធាង​គ្រួសារ​ប៉ុណ្ណោះ ។ ព័ត៌មាន​ណា​ក៏ដោយ​អំពី​បុគ្គល​ដែល​នៅរស់​ដែល​នរណា​ម្នាក់​ផ្សេង​ទៀត​បន្ថែម​គឺ​ឯកជន ហើយ​អ្នក​នឹង​មិន​អាច​មើល​ឃើញ​ឡើយ — លុះត្រា​តែ​អ្នក​កំពុង​ធ្វើការ​ជាមួយ​គ្នា​នៅក្នុង មែកធាង​ចង្កោម​គ្រួសារ ) ។

របៀបចូលប្រើទិដ្ឋភាពបញ្ឈរ

ទិដ្ឋភាព​បញ្ឈរ​ដែល​បានធ្វើ​បច្ចុប្បន្នភាព ឥឡូវនេះ​មាន​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់ ។ ដើម្បី​សាកល្បង​វា គ្រាន់តែ​ចូល​ទៅ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ហើយ​ចូល​ទៅកាន់ មែកធាង​គ្រួសារ ។ បន្ទាប់​មក​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ជ្រើសរើស បញ្ឈរ នៅជ្រុង​ខាង​ស្តាំ​ខាង​លើ ។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អ្វី​ដែល​ថ្មី​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នេះ អ្នក​អាច​អាន អត្ថបទ​ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នេះ ។


សូមផ្តល់មតិយោបល់របស់អ្នកដល់យើង

សូម​ពិនិត្យ​មើល​ទិដ្ឋភាព​បញ្ឈរ​ថ្មី​នៅ​ថ្ងៃ​នេះ ហើយ​ប្រាប់​យើង​ពី​គំនិត​របស់​អ្នក ! ប្រើ ប៊ូតុង​មតិយោបល់ នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទិដ្ឋភាព​បញ្ឈរ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ជាមួយ​យើង ។ ខណៈ​ដែល​អ្នក​ប្រហែល​ជា​មិន​ទទួល​បាន​ការឆ្លើយតប​ដោយ​ផ្ទាល់ ក៏​មតិយោបល់​របស់​អ្នក​នឹង​ត្រូវបាន​អាន និង​ពិចារណា​ដោយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដែរ ។ 



នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
David Nielsen