កម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័តដែលបានធ្វើបច្ចុប្បន្នភាពទាំងស្រុងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវបានដាក់ចេញឲ្យប្រើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។ កម្មវិធីនេះមានមុខងារថ្មីៗ និងការកែលម្អជាច្រើនដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែមានភាពរីករាយសម្រាប់អ្នកក្នុងការប្រើប្រាស់ ។ នេះគឺជាអ្វីដែលអ្នកអាចរំពឹងទុក នៅពេលអ្នកទាញយកកម្មវិធីនេះ ។
ការរចនាសម្រាប់មនុស្សគ្រប់គ្នា
យើងបានធ្វើឲ្យកម្មវិធីនេះកាន់តែងាយស្រួលប្រើជាងមុនជាមួយនឹងមុខងារដូចជាបច្ចេកវិទ្យាជំនួយការអាននៅលើអេក្រង់ និងទំហំអក្សរដែលអាចផ្លាស់ប្ដូរបាន ដែលធ្វើឲ្យកម្មវិធីនេះកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការប្រើប្រាស់ ។


ការធ្វើបច្ចុប្បន្នភាពលើទិដ្ឋភាពពង្សាវលី
ឥឡូវនេះយើងអាចបន្ថែមស្វាមីភរិយា និងកូនៗទៅនឹងបុគ្គលម្នាក់យ៉ាងងាយស្រួល បើទោះបីជាគ្មានស្វាមីភរិយា ឬកូនផ្សេងទៀតណាបានបង្ហាញក៏ដោយ ។ ខណៈពេលនៅក្នុងទិដ្ឋភាពពង្សាវលីនេះ អ្នកក៏អាចលាក់ ឬបង្ហាញតម្រុយ និងការណែនាំផ្សេងទៀតដើម្បីជួយអ្នកផ្តោតទៅលើផ្នែកនៃមែកធាងរបស់អ្នកបានផងដែរ ។
បន្ថែមស្វាមីភរិយា និងកូនៗដោយផ្ទាល់មកពីពង្សាវលី

បង្ហាញតម្រុយកំណត់ត្រា និងការណែនាំផ្សេងទៀតនៅលើទិដ្ឋភាពពង្សាវលី

លក្ខណៈពិសេសថ្មីៗផ្សេងទៀត
មុខងារថ្មីមួយទៀតគឺសមត្ថភាពក្នុងការកំណត់ទីតាំង និងការប្រើប្រាស់អត្តលេខបុគ្គល ( PID ) ឲ្យកាន់តែមានភាពងាយស្រួល ។ តាមរយៈការវាយបញ្ចូលអត្តលេខដែលស្គាល់ នោះអ្នកអាចរកឃើញបុគ្គលដែលអ្នកកំពុងស្វែងរក ។
អ្នកក៏អាចទាក់ទងទៅកាន់សាច់ញាតិនៅរស់ដែលបានបង្ហាញនៅក្នុង មុខងារអ្នកមើលទំនាក់ទំនង សម្រាប់អ្នករួមចំណែក និងសាច់ញាតិនៅជិតខ្ញុំ ។ ចាប់ផ្តើមឈែត ហើយរក្សាសាច់ញាតិនៅរស់របស់បុគ្គលទាំងនោះនៅក្នុងបញ្ជីទំនាក់ទំនង ។ កាលពីមុនជម្រើសនេះអាចប្រើបាន លុះត្រាណាតែអ្នកប្រើ កម្មវិធីសាច់ញាតិនៅ RootsTech តែប៉ុណ្ណោះ ។
បានបង្កើនការប្រើប្រាស់អត្តលេខ

ការសហការកាន់តែប្រសើរឡើង

ប្រសិទ្ធភាពកាន់តែប្រសើរឡើង
ដូចគ្នានឹងការរត់ខ្សែភ្លើងឡើងវិញ ឬការបន្ថែមអ៊ីសូឡង់ទៅផ្ទះជួយបង្កើនប្រសិទ្ធភាពរបស់វាឲ្យប្រសើឡើង នោះការកែលម្អជាច្រើនដែលបានធ្វើឡើងទៅលើកម្មវិធី Android មិនប៉ះពាល់ដល់អ្វីដែលអ្នកមើលឃើញនៅក្នុងចំណុចប្រទាក់របស់អ្នកប្រើប្រាស់នោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងរីករាយជាមួយនឹងបទពិសោធន៍មួយដែលកាន់តែលឿន និងអាចទុកចិត្តបាននៅលើឧបករណ៍របស់អ្នក ។ ទំហំទាញយកតូចជាងមុនទុកកន្លែងកាន់តែច្រើននៅលើឧបករណ៍របស់អ្នកសម្រាប់ទិន្នន័យ និងកម្មវិធីផ្សេងៗទៀត ខណៈពេលដែលអនុញ្ញាតឲ្យមានការទាញយកកាន់តែរលូន ។ ឥឡូវនេះអ្នកនឹងជួបបទពិសោធន៍ការពន្យារពេលកាន់តែតិចតួចខណៈពេលកំពុងទាញយកព័ត៌មានចេញពីម៉ាស៊ីនមេរបស់យើង ដើម្បីអ្នកអាចរុករក និងកែសម្រួលមែកធាងគ្រួសាររបស់អ្នកបានយ៉ាងងាយស្រួល ។
ភាពចុះសម្រុងជាមួយនឹងឧបករណ៍ចាស់
យើងដឹងថាវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការរក្សាទំនាក់ទំនងជាមួយពង្សប្រវត្តិរបស់ពួកគេ មិនថាពួកគេប្រើប្រាស់ឧបករណ៍អ្វីនោះទេ ។ កម្មវិធីមែកធាងគ្រួសារដែលបានធ្វើបច្ចុប្បន្នភាពគឺអាចប្រើបានជាមួយនឹងឧបករណ៍ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android OS ១០ និងថ្មីជាងនេះ ។ អ្នកប្រើប្រាស់បច្ចុប្បន្នដែលប្រើកម្មវិធីកំណែចាស់ ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android កំណែ ៧.០ និងខ្ពស់ជាងនេះ នឹងនៅតែអាចប្រើកំណែចាស់នោះបានដដែល ។ ទោះជាយ៉ាងនេះក្ដី កំណែចាស់នឹងលែងទទួលបានការជួសជុលកំហុស មុខងារថ្មីៗ និងការធ្វើបច្ចុប្បន្នភាពផ្សេងៗទៀតហើយ ។
ការសម្រេចចិត្តដើម្បីទាមទារកំណែខ្ពស់ជាងសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android គឺតែងតែពិបាក ។ ឥឡូវនេះ អ្នកប្រើប្រាស់អាចបន្តប្រើកំណែចាស់របស់កម្មវិធីនេះ ហើយមិនចាំបាច់ដំឡើងកំណែឧបករណ៍របស់ពួកគេនោះទេ ។ ប៉ុន្តែនៅទីបំផុត យើងនឹងឈប់ប្រើកំណែចាស់របស់កម្មវិធីនេះ ។
យើងទទួលស្គាល់ថាការតម្រូវឲ្យមានឧបករណ៍ដែលបានធ្វើបច្ចុប្បន្នភាពដើម្បីឲ្យកម្មវិធីមែកធាងគ្រួសារអាចដំណើរការបានគឺជាការលះបង់សម្រាប់អ្នកប្រើប្រាស់ដ៏មានតម្លៃរបស់យើងមួយចំនួន ។ នៅក្នុងមជ្ឈដ្ឋានបច្ចេកវិទ្យាដែលផ្លាស់ប្តូរមិនឈប់ឈរ ការធ្វើបច្ចុប្បន្នភាពគឺត្រូវបានទាមទារឲ្យមាន ប្រសិនបើយើងត្រូវបន្តផ្តល់នូវកម្មវិធីដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពដែលអាចទាញយកអត្ថប្រយោជន៍ពីការច្នៃប្រឌិតចុងក្រោយបំផុតនោះ ។
យើងសង្ឃឹមថាអ្នករីករាយនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ហើយបន្តស្វែងរកសេចក្តីអំណរក្នុងការស្វែងយល់ និងការភ្ជាប់ជាមួយនឹងពង្សប្រវត្តិរបស់អ្នក ។ ទាញយកកម្មវិធីមែកធាងគ្រួសារលើឧបករណ៍ចល័តដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅថ្ងៃនេះ ហើយទទួលបានបទពិសោធន៍ថ្មីៗដ៏គួរឲ្យរំភើបទាំងនេះសម្រាប់ខ្លួនអ្នក !
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។