ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព និង​រចនា​ឡើង​វិញ

Graphic of people helping people up a stairway.

ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ គឺ​ជា​កន្លែង​ដែល​អ្នក​ស្រាវជ្រាវ​ដំបូង និងអ្នក​​មាន​បទពិសោធន៍ អាច​ចូល​ទៅ​រក​ចម្លើយ​ចំពោះ​សំណួរ​នានា​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ព្យាយាម​ស្វែងរក​បុព្វការីជន​របស់​ពួកគេ ។ នៅ​ក្នុង​កំណត់ហេតុ​បណ្តាញ​មួយ​ដែល​បាន ចុះផ្សាយ ចាប់​ពី​ខែ មិថុនា ឆ្នាំ ២០២១ នោះ​យើង​បាន​គូស​បញ្ជាក់​លក្ខណៈ​ពិសេស​ថ្មីៗ និង​លទ្ធភាព​នានា​ដែល​​មជ្ឈមណ្ឌល​ផ្តល់​ជំនួយ​​ត្រូវ​បាន​ជួលជុល​កែលម្អ​​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ កំណត់​ហេតុ​បណ្តាញ​កាល​ពីមុន​ដែល​បាន ចុះផ្សាយ ផ្តល់​ព័ត៌មាន​លម្អិត អំពី​របៀប​ដែល​ម៉ឺនុយ​នោះ​សាមញ្ញ​យ៉ាងណា ដែល​ជា​កន្លែង​មួយ​ផ្តល់​ពហុចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​របស់​អ្នក ។

ផ្អែក​លើ​មតិ​កែលម្អ​របស់​អ្នក​ប្រើប្រាស់ វិស្វករ​​កម្មវិធី​ស្រាវជ្រាវក្រុមគ្រួសារ​បាន​រៀបចំ​ឡើង​វិញ​នូវ​ឯកសារ​ជំនួយ ដើម្បី​ធ្វើ​ឲ្យ​ជំនួយ​ធនធាន​ដ៏​អស្ចារ្យ​មួយចំនួន​អាច​មើល​ឃើញ​កាន់​តែ​​ឡើង ។ ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការសាកល្បង និង​មតិ​កែលម្អ​យ៉ាង​ទូលំទូលាយមក​ពី​អ្នក​ប្រើ​ប្រាស់ ។ មតិ​របស់​អ្នក​ពិត​ជា​មាន​តម្លៃ​ណាស់ ។

Screen capture showing where to click the Help icon.

នីតិវិធី​សម្រាប់​ការ​ចូល​ទៅកាន់​ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មិន​បាន​ផ្លាស់ប្តូរ​ទេ ។ ដំបូង​អ្នក​ប្រើប្រាស់​ត្រូវ​ចូល​ទៅកាន់​គេហទំព័រ www.familysearch.org ចុះឈ្មោះ បន្ទាប់​មក​ចុច​លើ​រូបតំណាង​ជំនួយ នៅ​ផ្នែក​ស្តាំ​ខាង​លើ​អេក្រង់ ។ រូប​តំណាង​នេះ​គឺ​ជា​សញ្ញា​សួរ​ដែល​មាន​រង្វង់​ព័ទ្ធជុំ​វិញ ។

ភាព​ខុសគ្នា​ដ៏​ធំ​បំផុត​ដែល​អ្នក​ប្រើ​ប្រាស់​នឹង​សង្កេតឃើញ​នោះ​គឺការរំឭក​ក្រាហ្វិក​ឡើង​វិញ និង​ការរុករក​ថ្មី​​មួយសម្រាប់​ទំព័រ​នានា ។ ដូច​សព្វ​មួយ​ដង​ដែរ ប្រអប់​សរសេរសំណួរ​គឺ​នៅតែ​មាន​ទីតាំង​នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​ជំនួយ និង​ការរៀនសូត្រ ។ បន្ទាប់​មក ចម្លើយ​ដែល​អាច​មាន​ចំពោះ​សំណួរ​នានា នឹង​បង្ហាញ​ឡើង ដោយ​មាន​ជម្រើស​ដើម្បី​រៀប​ពាក្យ​ឡើង​វិញ ឬ​បន្ថែម​ព័ត៌មាន​បន្ថែម ។ ជួនកាល​វា​ជា​ការ​ល្អ​បំផុត​ដើម្បី​សួរ​សំណួរ​របស់​អ្នក ដោយ​ប្រើ​ពាក្យ​មួយ​ម៉ាត់ ឬ​ពីរ​ម៉ាត់ ។ ឃ្លា និង​ប្រយោគ​ពេញលេញ​មិន​អាច​បង្ហាញ​លទ្ធផល ដែល​នឹង​មាន​ជំនួយ​បំផុត​នោះ​ទេ ។ ការចុច​លើ ស្វែងរក​ជំនួយ​តាម​ប្រធាន​បទ នឹង​បង្ហាញ​ប្រធាន​បទ​សំខាន់ៗ ដែល​នឹង​ជួយ​បង្រួម​ការស្រាវជ្រាវ ។

ផ្ទាំង​ធំ​នៅ​ក្បែរ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​ជំនួយ និង​ការរៀនសូត្រ នាំ​អ្នក​ប្រើប្រាស់​ទៅ​កាន់​ប្រធាន​បទ​មាន​ប្រជាប្រិយភាព ដូចជា​សកម្មភាព ចាប់ផ្តើម កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ និង​ការ​មើល សំណួរ​ដែល​ពេញនិយមទាំង​ដប់​ដែល​បាន​សួរ​ ( ដោយសារ​សំណួរ​របស់​អ្នក​អាច​នឹងមាន​គេសួរ​រួច​ទៅ​ហើយ ) ។ នៅ​ខាង​ក្រោម​វគ្គ​នេះ​នឹង​រកឃើញ​ការធ្វើ​បច្ចុប្បន្នភាព និង​ការផ្លាស់ប្តូរ​ថ្មីៗ​ចំពោះ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ មាន​តំណភ្ជាប់​មួយ​ដើម្បី​មើល​ព័ត៌មាន​សំខាន់​បន្ថែម អំពី​ការប្រើប្រាស់​គេហទំព័រ​ស្រាវជ្រាវ​ក្រុមគ្រួសារ​ទាំង​មូល ។

ពេលទាញ​ទំព័រ​ចុះ​ក្រោម​នឹង​នាំ​អ្នក​ប្រើប្រាស់​ទៅកាន់ ធនធាន​ជំនួយ​ដោយ​ខ្លួន​ឯង ជា​កន្លែង​ដែល​អាច​ធ្វើ​ការរៀនសូត្រ និង​ការស្រាវជ្រាវ​បន្ថែម​ទៀត​បាន ។ ការភ្ជាប់​ចេញ​ពី​វគ្គនេះ​គឺ​ជា ថ្នាក់​រៀន និង​វីដេអូ ដ៏​មាន​ប្រជាប្រិយភាព ជា​កន្លែង​ដែល​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស និង​មើល​សិក្ខាសាលា និង​វីដេអូ​នានា ដើម្បី​ជួយ​ពង្រីក​ការស្រាវជ្រាវ និង​ចំណេះ​ដឹង​របស់​ពួកគេ ។

គោលដៅ​សំខាន់​នៃ​ទំព័រ​ជំនួយ​គឺ ដើម្បី​ជួយ​អ្នក​ស្វែងរក​ធនធាន​ជំនួយ​សហគមន៍ និង​ជំនួយ​មួយ​ទល់​នឹង​មួយ ។ នៅក្នុង​ចំណោម​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រុមគ្រួសារ​ទូទាំង​ពិភពលោក​ជាង ៥០០០ កន្លែង នោះ​វាទំនង​ជា​មាន​មជ្ឈមណ្ឌល​មួយ​នៅក្បែរ​អ្នក ជា​កន្លែង​ដែល​អ្នក​អាច​ចូលទៅ​ទទួល​បាន​ជំនួយ​ក្នុង​បរិយាកាសមួយ​ដ៏​រួសរាយ និង​ជាកន្លែង​ដែលមានធនធានស្រាវជ្រាវ​បន្ថែម​ទៀត ។

ការរៀបចំ​ឡើង​វិញ​នៃ​ជំនួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នេះ នឹង​អនុញ្ញាត​ឲ្យ​មានភាព​ល្អប្រសើរ​ឡើង​នា​ពេល​អនាគត ព្រោះមាន​ការរំខាន​តិចតួច តែកាន់តែ​មាន​ភាព​បត់បែន ដើម្បី​បន្ថែម​លក្ខណៈ​ពិសេស​ថ្មីៗ​ទៅលើ​គេហទំព័រ​នេះ ។ សូម​ធានា​ថា គ្មាន​អ្វី​បាត់បង់​ឡើយ សូម​ដាក់​នៅក្នុង​កន្លែង​ត្រឹមត្រូវ​ នោះ​​នឹងរកឃើញ​ដោយ​ងាយ​ស្រួល ។

សូម​បន្ត​តាម​ដាន កំណត់ហេតុ​បណ្តាញ​ស្រាវជ្រាវក្រុម​គ្រួសារ ជា​កន្លែង​ដែល​យើង​នឹង​ចុះ​ផ្សាយ​អត្ថបទ​បន្ថែម​ទៀត អំពី​លក្ខណៈពិសេស​នីមួយៗ​នៃ​ធនធាន​ជំនួយ​ដែល​បាន​ជួលជុល​កែលម្អ​ ។ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នាមាន​បទពិសោធន៍​ដ៏​អស្ចារ្យ ក្នុងការទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ភ្ជាប់​ជាមួយ​គ្រួសារ​របស់​ពួកគេ ។

Author Default Image
អំពី​អ្នកនិពន្ធ
Michael Provard