នៅក្នុង សន្និសីទទូទៅខែតុលា ឆ្នាំ២០២៥ ប្រធាន ដាល្លិន អេក អូក បានសង្កត់ធ្ងន់លើសារៈសំខាន់ជាចម្បងនៃក្រុមគ្រួសារនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖ « គោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្ដោតលើក្រុមគ្រួសារ ។ សំខាន់ចំពោះគោលលទ្ធិរបស់យើងអំពីគ្រួសារគឺព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធដែលបានទទួលនៅទីនោះអាចឲ្យយើងត្រឡប់ជាគ្រួសារដ៏អស់កល្បទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌របស់យើង » ។
នៅពេលចែកចាយគោលលទ្ធិដ៏មានឥទ្ធិពលអំពីគ្រួសារ និងការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ លោកបានអញ្ជើញយើងឲ្យចូលរួមនៅក្នុងកិច្ចការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ ដោយដកស្រង់ប្រសាសន៍របស់ប្រធាន រ័សុល អិម ណិលសុន ដែលបានទទួលមរណភាពទៅ ប្រធាន អូក បានប្រកាសថា « ភាពតម្កើងឡើងគឺជាកិច្ចការគ្រួសារ ។ មានតែតាមរយៈពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទើបក្រុមគ្រួសារអាចត្រូវបានតម្កើងឡើង » ។
សូមបន្តអានដើម្បីទទួលបានការបំផុសគំនិតពីអ្វីដែលបានបង្រៀននៅក្នុងសន្និសីទនាពេលថ្មីៗនេះអំពីពរជ័យដែលយើងទទួលបានពីការផ្តោតលើក្រុមគ្រួសារ ការធ្វើសេចក្តីសញ្ញា និងការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ ។ យើងសង្ឃឹមថា ការដកស្រង់ប្រសាសន៍ទាំងនេះនឹងបំផុសគំនិតអ្នក នៅពេលអ្នកថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងចូលរួមក្នុងពង្សប្រវត្តិ ។ អ្នកក៏អាចថតចម្លង ឬទាញយកការដកស្រង់ទាំងនេះ ហើយចែកចាយវាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកផងដែរ ។
ការចូលរួមនៅក្នុងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
បង្វែរដួងចិត្តរបស់បងប្អូនទៅរកព្រះយេស៊ូវគ្រីស្ទ ៖ តន្រ្តីអង្គការបឋមសិក្សាជាអំណោយដ៏ពិសិដ្ឋ—ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង
ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង ទីប្រឹក្សាទីក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ បានចែកចាយពីរបៀបដែល តន្រ្តីថ្វាយបង្គំរបស់កុមារ បានបង្រៀននៅក្នុងអង្គការបឋមសិក្សាពាំនាំនូវសារលិខិតខាងគោលលទ្ធិនៃដំណឹងល្អ ។ គាត់ក៏បានថ្លែងទីបន្ទាល់អំពីពរជ័យនៃសេចក្តីសញ្ញាដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
« ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ គឺជាដំណាក់របស់ទ្រង់នៅទីនេះនៅលើផែនដី ។ នៅក្នុងព្រះវិហារបរិសុទ្ធទាំងនេះ យើងធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋ ទទួលបានពរជ័យដ៏អស់កល្បជានិច្ច និងរៀនបន្ថែមពីទ្រង់ និងទទួលអារម្មណ៍កាន់តែច្រើនអំពីវត្តមានរបស់ទ្រង់ »។ —ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង
« ព្រះវិហារបរិសុទ្ធគឺជាកន្លែងនៃការរៀនសូត្រ ភាពសុខសាន្ត និងជាទីនៃការរៀបចំខ្លួនសម្រាប់ជីវិតរបស់យើង » —ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង
« ដោយសារតែព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ នោះសេចក្តីសញ្ញារបស់ទ្រង់ផ្តល់នូវការលួងលោមយ៉ាងខ្លាំង និងជាទីជម្រក ហើយអញ្ជើញយើងឲ្យដាក់ក្តីសង្ឃឹម និងការធានារបស់យើងយ៉ាងខ្ជាប់ខ្ជួនទៅលើព្រះយេស៊ូវគ្រីស្ទ និងទៅលើព្រះចេស្តាដ៏ធួនរបស់ទ្រង់ » —ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង
ព្រះអម្ចាស់ទតចំពោះក្នុងចិត្ត—អែលឌើរ រ៉ូណល អិម បារសែឡូស
អែលឌើរ រ៉ូណល អិម បារសែឡូស ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានណែនាំយើងថា ព្រះចង់ឲ្យយើងបង្វែរដួងចិត្តរបស់យើងទាំងមូលមករកទ្រង់ដោយស្មោះសរ និងដោយចេតនាពិតតាមរយៈការថ្វាយបង្គំ និងទង្វើនៃការបម្រើនីមួយៗ ។
អែលឌើរ រ៉ូណល អិម បារសែឡូស បានមានប្រសាសន៍ថា—« នៅពេលយើងជ្រើសរើសធ្វើរឿងនីមួយៗដែលព្រះអម្ចាស់បានសុំឲ្យយើងធ្វើ—ដូចជាការរក្សាបទបញ្ញត្តិ ការទទួលទានសាក្រាម៉ង់ ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើអ្នកដទៃ—ដោយចិត្តស្មោះ និងអស់ពីចិត្ត នោះសកម្មភាពនៃការបម្រើ និងការថ្វាយបង្គំនីមួយៗក្លាយទៅជាបទពិសោធន៍ខាងវិញ្ញាណដ៏មានឥទ្ធិពល ដែលពង្រឹងសេចក្តីជំនឿ និងទីបន្ទាល់របស់យើង ហើយបំពេញដួងចិត្តរបស់យើងដោយសេចក្តីអំណរ និងសេចក្តីស្រឡាញ់ចំពោះព្រះ និងបងប្អូនរបស់យើង » ។
អែលឌើរ រ៉ូណល អិម បារសែឡូស—« [ ព្រះអង្គសង្គ្រោះ ] ទ្រង់អញ្ជើញឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់យើង តាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។
ស្គាល់ថាបងប្អូនជានរណាឲ្យប្រាកដ—អែលឌើរ ប៊្រីក វី អ៊ីរេ
អែលឌើរ ប៊្រីក វី អ៊ីរេ ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានថ្លែងទីបន្ទាល់ថា របៀបមួយដើម្បីកែលម្អទំនាក់ទំនងរបស់យើងជាមួយព្រះ គឺតាមរយៈការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ ។
អែលឌើរ ប៊្រីក វី អ៊ីរេ—« បន្ថែមពីលើនេះ ការបង្កើនភាពញឹកញាប់ និងគារវភាពក្នុងការអធិស្ឋានរបស់យើង ការសិក្សាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃ និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ នឹងជួយរៀបចំគំនិតរបស់យើងសម្រាប់វិវរណៈ » ។
អែលឌើរ ខេលី អរ ចនសុន—ចូរឲ្យបានជាមេត្រីនឹងព្រះចុះ
អែលឌើរ ខេលី អរ ចនសុន ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានថ្លែងទីបន្ទាល់ថា ការឲ្យបានជាមេត្រីនឹងព្រះរួមបញ្ចូលការសម្របដួងចិត្ត និងទង្វើរបស់យើងជាមួយព្រះ ។ ការរក្សាសេចក្ដីសញ្ញាពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះ ។
អែលឌើរ ខេលី អរ ចនសុន—« ខ្ញុំថ្លែងទីបន្ទាល់ថា ការចុះ និងការរក្សាសេចក្ដីសញ្ញាទាំងឡាយ ធ្វើឲ្យទំនាក់ទំនងរបស់យើងនឹងព្រះអង្គសង្គ្រោះរឹងមាំ [ ហើយ ] ដូចនេះហើយ[ ចូរយើង ] ចៀសវាងពីការក្លាយជាទុំសុសចំពោះការបំផ្លិចបំផ្លាញ » ។
ព្រលឹងអ្នករាបសាលុតជង្គង់នៅទីអាសនា—អែលឌើរ ជែរមី អ័រ ចាហ្គី
អែលឌើរ ជែរមី អ័រ ចាហ្គី ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានអញ្ជើញយើងឲ្យមកកាន់ទីអាសានាដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ ហើយធ្វើសេចក្តីសញ្ញាជាមួយទ្រង់ ។
« តុពិធីសាក្រាម៉ង់ និងទីអាសនាក្នុងព្រះវិហារបរិសុទ្ធ ជានិមិត្តរូបនៃការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏និរន្តររបស់ទ្រង់ » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
« នៅពេលយើងធ្វើ និងគោរពសេចក្តីសញ្ញារបស់យើង ដោយទទួលពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់នៅឯព្រះវិហារ និងអំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់នៅឯព្រះវិហារបរិសុទ្ធ នោះយើងចងភ្ជាប់ខ្លួនរបស់យើងទៅនឹងព្រះអង្គសង្គ្រោះ មានសិទ្ធិទទួលបានកាន់តែច្រើននូវសេចក្តីមេត្តាករុណា ការការពាររបស់ទ្រង់ ការញែកចេញជាបរិសុទ្ធ ការព្យាបាល និងការសម្រាក » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
« ព្រះហស្ថរបស់ព្រះអង្គសង្រ្គោះរបស់យើងបានលាតសន្ធឹង តុរបស់ទ្រង់បានរៀបត្រៀបត្រា ។ សូមចូលមកថ្វាយបង្គំព្រះរាជបុត្រារបស់ព្រះ នៅឯអាសនាដ៏បរិសុទ្ធរបស់ទ្រង់ » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
« ឱ! ខ្ញុំពិតជាស្រឡាញ់បទពិសោធន៍នៃពិធីសាក្រាម៉ង់ជាមួយនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្តីសញ្ញា ដែលបានធ្វើនៅឯទីអាសនាដ៏បរិសុទ្ធណាស់ » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
« នៅពេលយើងធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះអម្ចាស់ នោះទំនាក់ទំនងជាទ្វេភាគីមួយបានបង្កើតឡើង ។ យើងបង្ហាញពីភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។ កម្លាំង និងឥទ្ធិពលរបស់យើង រីកចម្រើនជាមួយនឹងសេចក្តីសញ្ញានីមួយៗដែលបានធ្វើ និងរក្សា » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
« នៅពេលយើងមកដល់ទីអាសនា យើងមិនកំពុងទទួលរង្វាន់នោះទេ តែយើងកំពុងរៀនអំពីអង្គដែលប្រទានអំណោយវិញ ។ នៅក្នុងការរៀនសូត្រ និងការចងភ្ជាប់នៃសេចក្តីសញ្ញានោះមាននូវការព្យាបាល » ។ —អែលឌើរ ជែរមី អ័រ ចាហ្គី
ពុំមានអ្នកអង្គុយឯកោឡើយ—អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
អែលឌើរ ហ្គើរីត ដបុលយូ ហ្គងក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនាំយើងទៅកាន់ផ្ទះសំណាក់របស់ទ្រង់ដើម្បីជួយព្យាបាលយើង ។ ដូចជារឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីដ៏ល្អដែរ ទ្រង់អញ្ជើញយើងឲ្យរៀបចំកន្លែងសម្រាប់មនុស្សទាំងអស់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
« នៅក្នុងសាសនាចក្ររបស់ទ្រង់ និងតាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញារបស់ទ្រង់ យើងមករកគ្នាទៅវិញទៅមក ហើយមកកាន់ព្រះយេស៊ូវគ្រីស្ទ » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
សេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ — អែលឌើរ ម៉ៃឃល ហ្សាស្លា
អែលឌើរ ម៉ៃឃល ហ្សាស្លា ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានរំឭកយើងថា ភាពសាមញ្ញនៃការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាប្រចាំថ្ងៃ នាំមកនូវអំណាចមកក្នុងជីវិតរបស់យើង ។
យើងវាយតម្លៃខុសលើកម្លាំងដែលយើងទទួលបានពីទង្វើសាមញ្ញៗ ដូចជាការអធិស្ឋាន ការតមអាហារ ការសិក្សាព្រះគម្ពីរ ការប្រែចិត្តប្រចាំថ្ងៃ ការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ និងការថ្វាយបង្គំនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាទៀងទាត់ ។ ប៉ុន្តែនៅពេលយើងដឹងថា យើងមិនត្រូវការ ‹ ធ្វើការអ្វីយ៉ាងធំ › ហើយយើងផ្ដោតខ្លួនយើងក្នុងការអនុវត្តលើគោលលទ្ធិដ៏បរិសុទ្ធ និងសាមញ្ញ យើងចាប់ផ្ដើមមើលឃើញពីរបៀបដែលដំណឹងល្អ ‹ ផ្ដល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ! › សម្រាប់យើង ទោះបីជាក្នុងកាលៈទេសៈដ៏ពិបាកបំផុតក៏ដោយ » ។—អែលឌើរ ម៉ៃឃើល ហ្សាស្លា
ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ —អែលឌើរ ឃ្វីនថិន អិល ឃុក
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីអ្វីដែលពួកបរិសុទ្ធគួរតែធ្វើនៅពេលដែលទ្រង់ពន្លឿនកិច្ចការរបស់ ទ្រង់ ដោយរួមទាំងការផ្ដោតលើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
« ដោយសារតែសេចក្ដីជំនឿ និងការលះបង់របស់សមាជិកនៃសាសនាចក្រនេះ នោះយើងមានធនធានដើម្បីគាំទ្រដល់ក្រុមជំនុំ—ដោយមានការសាងសង់រោងថ្វាយបង្គំ និងព្រះវិហារបរិសុទ្ធ—ជុំវិញពិភពលោកទាំងមូល ។ ដោយមានកូនសោបព្វជិតភាពដ៏ចាំបាច់ និងធនធានដែលបានផ្ដល់ឲ្យ ឥឡូវនេះពិធីបរិសុទ្ធនៃការសង្គ្រោះមាននៅផ្នែកជាច្រើននៃពិភពលោកនេះ » ។ —អែលឌើរ ឃ្វីនថិន អិល ឃុក
« ការទទួលបានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា ព្រមទាំងការរស់នៅតាមបទបញ្ញត្តិគឺមានសារៈសំខាន់ណាស់ ។ សូមផ្ដោតលើសេចក្ដីសញ្ញាដែលចាំបាច់សម្រាប់ភាពតម្កើងឡើង ។ ដំណឹងល្អធ្វើឲ្យមានភាពតម្កើងឡើង ដែលតម្រូវឲ្យមានការចុះ និងការរក្សាសេចក្ដីសញ្ញាពិសិដ្ឋជាមួយព្រះ » ។ —អែលឌើរ ឃ្វីនថិន អិល ឃុក
« សេចក្តីសញ្ញាដែលយើងធ្វើគឺត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ លើកលែងតែពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការប្រគល់បព្វជិតភាពម៉ិលគីស្សាដែកសម្រាប់បុរសប៉ុណ្ណោះ ។ ចំពោះមរណជន ពិធីបរិសុទ្ធនៃការសង្គ្រោះនីមួយៗត្រូវបានធ្វើឡើងតែក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ។ ដូច្នោះហើយ ការរៀបចំខ្លួនបងប្អូនសម្រាប់ព្រះវិហារបរិសុទ្ធ គួរតែជាគោលដៅភ្លាមៗមួយ ។ —អែលឌើរ ឃ្វីនថិន អិល ឃុក
« សេចក្ដីសញ្ញាដ៏ចាំបាច់ផ្ដល់នូវរចនាសម្ព័ន្ធមួយដែលយើងពិពណ៌នាថាជាផ្លូវនៃសេចក្ដីសញ្ញា » —អែលឌើរ ឃ្វីនថិន អិល ឃុក
ការចងចាំអំពីចៀម — អែលឌើរ វីល្លាម ខេ ចាកសុន
អែលឌើរ វីល្លាម ខេ ចាកសុន ជាពួកចិតសិបដែលមានសិទ្ធិអំណាចទូទៅ បានបង្រៀនថា ការចងចាំ និងការផ្ដល់ការងារបម្រើដល់អ្នកដទៃតាមឈ្មោះ គឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើជាអ្នកគង្វាលល្អ ហើយធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សុន្ទរកថារបស់លោកបានរួមបញ្ចូលឧទាហរណ៍ជាច្រើនអំពីរបៀបដែលសមាជិក និងថ្នាក់ដឹកនាំនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទអាច « រៀនរាប់ និងទទួលខុសត្រូវ » សម្រាប់បុត្រាបុត្រីរបស់ព្រះ និងជួយស្វែងរក និងផ្ដល់ការងារបម្រើដល់អស់អ្នកដែលវង្វេងផ្លូវ ។
អែលឌើរ ចាកសុន បានអញ្ជើញថ្នាក់ដឹកនាំទាំងឡាយឲ្យពិចារណាអំពីសំណួរនេះ ៖ « តើនរណាដែលត្រូវការ … ជួយយកឈ្មោះគ្រួសារទៅព្រះវិហារបរិសុទ្ធ ? » ឧទាហរណ៍មួយរបស់លោកក៏បានរួមបញ្ចូល « ប្រធានស្ដេកដ៏វ័យឆ្លាត » ដែលបានសួរសំណួរប្រធានកូរ៉ុមអែលឌើរថា « តើអ្នកអាចប្រាប់ឈ្មោះសមាជិកកូរ៉ុមដែលមិនសូវសកម្មម្នាក់ ដែលអ្នកអាចជួយឲ្យគាត់ និងគ្រួសារគាត់ទៅព្រះវិហារបរិសុទ្ធឆ្នាំនេះបានឬទេ ? »
អែលឌើរ ចាកសុន បានផ្តល់ឧទាហរណ៍ផ្សេងទៀតអំពីថ្នាក់ដឹកនាំដែលជាអ្នកគង្វាលល្អ ។ « ខ្ញុំនឹកចាំពីមណ្ឌលមួយ ដែលធ្វើដំណើររាប់ម៉ោងដោយយន្ដហោះ យ៉ាងឆ្ងាយពីព្រះវិហារបរិសុទ្ធដែលនៅជិតបំផុត បានដាក់អាទិភាពខ្ពស់បំផុតក្នុងការរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យមានសុពលភាព មិនថាពួកគេអាចនឹងពុំបានប្រើវាក្ដី ។ នៅថ្ងៃអាទិត្យទីមួយរាល់ខែ ថ្នាក់ដឹកនាំប្រើឧបករណ៍ការរាប់ចំនួនរបស់ពួកគេដើម្បីទទួលខុសត្រូវចំពោះសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ ប្រសិនបើពួកគេឃើញថាមានប័ណ្ណណាមួយជិតផុតកំណត់ នោះលេខាប្រតិបត្តិនឹងដាក់កាលវិភាគដើម្បីមកសម្ភាសបន្ដប័ណ្ណ ។ អ្នកដែលប័ណ្ណផុតកំណត់ត្រូវបានអ្នកដឹកនាំពិភាក្សាគ្នា ហើយព្យាយាមជួយពួកគេឲ្យត្រឡប់មកលើផ្លូវនៃសេចក្ដីសញ្ញាវិញ » ។ —អែលឌើរ វីល្លាម ខេ ចាកសុន
តែឥឡូវនេះខ្ញុំមើលឃើញ—អែលឌើរ ជែហ្វ្រី អ័រ ហូឡិន
ព្រះអាចប្រទានពរដល់យើងតាមរយៈវិធីសាស្រ្តណាក៏ដោយដែលទ្រង់ជ្រើសរើស ទាំងដោយទឹកមាត់ស្ដោះ និងដីដូចមនុស្សខ្វាក់ ឬតាមរយៈកិច្ចការជំនួសដែលបានធ្វើនៅក្នុងដំណាក់ដែលបានឧទ្ទិសឆ្លងរបស់ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
« ក្នុងសាសនាចក្រមួយដែលយល់ពីអំណោយទាននៃសេចក្ដីមេត្តាករុណា តើវាមិនមែនជាភស្ដុតាងដ៏អស្ចារ្យមួយទៀតនៃភាពពិតរបស់សាសនាចក្រនេះទេឬអី ដើម្បីមើលឃើញពរជ័យ និងសេចក្ដីសញ្ញាទាំងនេះមានដល់បងប្អូនមរណជនរបស់យើង ជាសមាជិកក្រុមគ្រួសារយើងដែលបានទៅមុនយើង ? » តើពួកគេគួរតែទទួលទោស ដោយសារពួកគេមិនបានទទួលដំណឹងល្អ ឬដោយសារពួកគេបានកើតនៅពេលមួយ ឬនៅកន្លែងមួយដែលគ្មានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ទេវភាពសម្រាប់ពួកគេឬ ? » —អែលឌើរ ជែហ្វ្រី អ័រ ហូឡិន
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមានដំណាក់នៃព្រះអម្ចាស់ដ៏ពិសិដ្ឋ ដែលបានឧទ្ទិសឆ្លង ហើយកិច្ចការនៃសេចក្ដីសង្គ្រោះត្រូវបានធ្វើជំនួសមរណជនទាំងនេះនៅក្នុងដំណាក់នោះជារៀងរាល់ថ្ងៃ និងរាល់យប់ ព្រមទាំងផ្តល់ឱកាសថ្វាយបង្គំ និងពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ផងដែរ » ។ —អែលឌើរ ជែហ្វ្រី អ័រ ហូឡិន
លម្អដោយគុណធម៌នៃការចេះសង្កត់ចិត្ត—អែលឌើរ អូលីសេស សូរ៉េស
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពាក្យប្រៀបធៀបមកពីប្រធាន ណិលសុន ដែលធ្លាប់បានប្រៀបធៀបការជួសជុលកែលម្អព្រះវិហារបរិសុទ្ធសលត៍ លេក ទៅនឹងការពង្រឹងគ្រឹះខាងវិញ្ញាណរបស់យើងផ្ទាល់ ។
« បន្ទាប់មក ព្យាការីជាទីស្រឡាញ់របស់យើងបានបង្រៀនយើងថា ដូចដែលវាចាំបាច់ដើម្បីចាត់វិធានការសំខាន់ៗដើម្បីពង្រឹងគ្រឹះនៃព្រះវិហារបរិសុទ្ធ ដើម្បីឲ្យវាទប់ទល់នឹងកម្លាំងធម្មជាតិបានដែរ យើងក៏ចាំបាច់ត្រូវចាត់វិធានការពិសេស—ប្រហែលជាវិធានការដែលយើងមិនធ្លាប់ធ្វើពីមុនមក—ដើម្បីពង្រឹងគ្រឹះខាងវិញ្ញាណរបស់យើងផ្ទាល់នៅលើព្រះយេស៊ូវគ្រីស្ទ » ។ —អែលឌើរ អូលីសេស សូរ៉េស
អំណាចនៃការផ្ដល់ការងារបម្រើដល់មនុស្សម្នាក់—អែលឌើរ ភីធ័រ អិម ចនសុន
អែលឌើរ ភីធ័រ អិម ចនសុន ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានលើកទឹកចិត្តយើងឲ្យផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមកក្នុងរបៀបមួយដែលដឹកនាំយើងឲ្យមករកព្រះគ្រីស្ទ នៅពេលយើងថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
« វាជាការអធិស្ឋានរបស់ខ្ញុំសូមឲ្យយើងនឹងស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលយើងធ្វើជា ហើយជួយគ្នាទៅវិញទៅមកដើម្បីធ្វើជាសិស្សដ៏មានភក្ដីភាពពិតប្រាកដរបស់ព្រះយេស៊ូវគ្រីស្ទ និងទទួលអារម្មណ៍នៃអំណររបស់ទ្រង់នៅពេលដែលយើងថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ » ។ —អែលឌើរ ភីធ័រ អិម ចនសុន
« នៅពេលយើងផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ យើង អញ្ជើញ មនុស្សម្នាក់នោះឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីទទួលបានអំណាចប្រោសលោះរបស់ទ្រង់ » ។ | អែលឌើរ ភីធ័រ អិម ចនសុន
« ខ្ញុំសូមសន្យាថា នៅពេលយើង រស់នៅ តាមគោលលទ្ធិរបស់ព្រះគ្រីស្ទ និងផ្ដល់ការងារបម្រើដល់មនុស្សម្នាក់តាមរបៀបដែលនាំទៅកាន់ដំណាក់នៃព្រះអម្ចាស់ នោះយើងនឹងឆ្ពោះទៅមុខដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ សូម្បីតែនៅពេលសំណួរដែលគ្មានចម្លើយ និងអារម្មណ៍នៃការគ្មានសារៈសំខាន់ ឯកោ បាក់ទឹកចិត្ត និងត្រូវគេមើលរំលងក៏ដោយ » ។ — អែលឌើរ ភីធ័រ អិម ចនសុន
« យើងនឹងអញ្ជើញមនុស្សម្នាក់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ និងថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ ដើម្បីទទួលបានអំណាចប្រោសលោះ និងសេចក្តីស្រឡាញ់របស់ទ្រង់ » ។—អែលឌើរ ភីធ័រ អិម ចនសុន
ដកស្រង់ពីប្រធាន រ័សុល អិម ណិលសុន អែលឌើរ ចនសុន បានមានប្រសាសន៍ថា « នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងនឹង ‹ ទទួលអារម្មណ៍នៃសេចក្តីមេត្តាករុណា [ របស់ព្រះអង្គសង្រ្គោះ ] ។ [ យើង ] នឹងរកឃើញចម្លើយចំពោះសំណួរដែលគួរឲ្យរំខានបំផុត [ របស់យើង ] ។ [ ហើយយើង ] នឹងយល់កាន់តែច្បាស់អំពីអំណរនៃដំណឹងល្អរបស់ទ្រង់ › ។ ( រ័សុល អិម ណិលសុន ‹ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្តងទៀត › លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២១–១២២ ) »។
សូមកុំលះបង់ចោលសេចក្តីអាណិតអាសូររបស់ខ្លួនចេញឡើយ—អែលឌើរ ម៉ាធ្យូ អេស ហូឡិន
សេចក្ដីមេត្តាករុណាកើតមានដល់យើងម្នាក់ៗតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ អែលឌើរ ម៉ាធ្យូ អេស ហូឡិន ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅបានពន្យល់ ។
« សូមធ្វើតាមការដឹកនាំរបស់យ៉ូណាសដែលប្រែចិត្ត ។ ចូរអធិស្ឋានទៅរកព្រះ ។ ចូរងាកទៅរកព្រះវិហារបរិសុទ្ធ ។ ចូរប្រកាន់ខ្ជាប់ទៅនឹងសេចក្តីសញ្ញារបស់បងប្អូន ។ ចូរបម្រើព្រះអម្ចាស់ សាសនាចក្ររបស់ទ្រង់ និងអ្នកដទៃទៀតដោយការលះបង់ និងការដឹងគុណ » ។—អែលឌើរ ម៉ាធ្យូ អេស ហូឡិន
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលផ្ដោតលើក្រុមគ្រួសារ—ប្រធាន ដាល្លិន អេក អូក
ប្រធាន ដាល្លិន អេក អូក ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានថ្លែងទីបន្ទាល់ពី សារៈសំខាន់នៃក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ លោកបានលើកទឹកចិត្តឲ្យពង្រឹងទំនាក់ទំនងគ្រួសារ និងការចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
ម្តាយជាស្រ្ដីមេម៉ាយគ្រប់រូបអាចបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងពរជ័យដែលបានមកពីការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធដល់កូនៗរបស់ខ្លួនបាន ។ បងប្អូនក៏អាចធ្វើបែបនេះបានដែរ ! » | ប្រធាន ដាល្លិន អេក អូក
« យើងទាំងអស់គ្នាមានអំណរគុណចំពោះអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ និងសម្រាប់ពរជ័យនាពេលអនាគតដែលបានមកពីការផ្សារភ្ជាប់ជាគ្រួសារដ៏នៅអស់កល្បជានិច្ច » ។—ប្រធាន ដាល្លិន អេក អូក
« ក្រុមគ្រួសារគួររៀបចំសកម្មភាពនៃការជួបជុំគ្រួសារដើម្បីរំឭកដល់បុព្វការីជន ដែលអាចនាំទៅកាន់ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ » ។—ប្រធាន ដាល្លិន អេក អូក
« ចំណងគ្រួសារក៏ត្រូវបានពង្រឹងផងដែរតាមរយៈដំណើររឿងគ្រួសារ ការបង្កើតទម្លាប់ក្នុងគ្រួសារ និងការចែកចាយបទពិសោធន៍ដ៏ពិសិដ្ឋនានា ។—ប្រធាន ដាល្លិន អេក អូក
« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល រំឭកយើងថា ‹ ដំណើររឿងនៃការបំផុសគំនិតចេញពីជីវិតរបស់យើងផ្ទាល់ និងចេញពីពួកអយ្យកោរបស់យើង … គឺជាឧបករណ៍បង្រៀនដ៏មានអានុភាព › ។ « វាគឺជាប្រភពនៃការបំផុសគំនិតដ៏ល្អបំផុតសម្រាប់យើង និងកូនចៅរបស់យើង » —ប្រធាន ដាល្លិន អេក អូក
« អំណាចបព្វជិតភាពនៃការផ្សារភ្ជាប់ដោយកូនសោទាំងឡាយដែលបានស្ដារឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នាំឲ្យក្រុមគ្រួសារជួបជុំសម្រាប់ភាពអស់កល្បជានិច្ច ។ បច្ចុប្បន្ននេះ កូនសោទាំងនោះកំពុងត្រូវបានអនុវត្តនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ជាច្រើននៅលើទូទាំងពិភពលោក ។ ដំណឹងល្អនេះគឺពិត ។ សូមឲ្យយើងធ្វើជាផ្នែកមួយនៃកិច្ចការនេះ » ។—ប្រធាន ដាល្លិន អេក អូក
ការរៀបចំសម្រាប់ព្រះវិហារបរិសុទ្ធ
ប្រសិនបើអ្នកមិនទាន់មានប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅឡើយទេ ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ដូចជាប៊ីស្សពរបស់អ្នក អាចជួយអ្នកទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ សម្រាប់ជំនួយផ្សេងទៀតក្នុងការរៀបចំដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ឬការរៀបចំ និងស្វែងរកឈ្មោះគ្រួសារ សូមសាកល្បងចុចលើតំណខាងក្រោមនេះ ៖
- រៀបចំខ្លួនសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ៖ បង្កើតបទពិសោធន៍របស់អ្នកឲ្យកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យ
- យកឈ្មោះបុព្វការីជនទៅព្រះវិហារបរិសុទ្ធ
ការទាញយក និងចែកចាយការដកស្រង់នៅក្នុងអត្ថបទនេះ
ការដកស្រង់នៅក្នុងអត្ថបទនេះអាចត្រូវបានចម្លង និងចែកចាយដោយសេរី ។
ដើម្បីទាញយក និងចែកចាយរូបភាពការដកស្រង់នៅលើកុំព្យូទ័រលើតុ សូមចុចលើរូបភាពមួយដើម្បីជ្រើសរើសវា ហើយបន្ទាប់មកចុចខាងស្ដាំ ( សម្រាប់ Windows ) ឬចុច Control ខណៈពេលដែលអ្នកចុច ( សម្រាប់ Mac ) ដើម្បីមើលជម្រើស Save និង Download ។ បន្ទាប់ពីអ្នកបានរក្សាទុករូបភាពមួយ អ្នកអាចបង្ហោះវាទៅគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកចូលចិត្ត ឬផ្ញើវាទៅមិត្តភក្តិ ។
ដើម្បីចែកចាយ ឬរក្សាទុករូបភាពនៅលើឧបករណ៍ចល័ត សូមចុចលើរូបភាពដើម្បីបើកវា ហើយបន្ទាប់មកសង្កត់ម្រាមដៃរបស់អ្នករហូតដល់ម៉ឺនុយជម្រើសលេចឡើង ដូច្នេះអ្នកអាចទាញយក ឬចែកចាយរូបភាព ។
លើសពីនេះទៀត អ្នកអាចទាញយកការដកស្រង់ទាំងអស់ក្នុងពេលតែមួយនៅក្នុង zipped folder ដោយប្រើប៊ូតុងនេះ ៖
ដើម្បីស្វែងរកវីដេអូ សំឡេង និងអត្ថបទនៃសន្និសីទទូទៅខែតុលា ឆ្នាំ២០២៥ ពេញលេញរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមចូលទៅកាន់គេហទំព័រi ChurchofJesusChrist.org ។
ការដកស្រង់ និងដំណើររឿងជាច្រើនទៀតពីសន្និសីទនេះអាចរកបាននៅក្នុងអត្ថបទចេញពី Church Newsroom, LDS Living, និង Church News ។
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។