អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​អាច​ជួយ​ដល់​សមាជិក​ថ្មី​ទាំងឡាយ​បាន ។

ស្ត្រី​បីនាក់​កំពុង​ញញឹម​នៅពេល​កំពុង​ប្រើ​កុំព្យូទ័រ​យួរដៃ

សុភាសិត​ចាស់​មួយ​បាន​ពោល​ថា « អ្នក​អាច​រាប់​ចំនួន​គ្រាប់​នៅក្នុង​ផ្លែប៉ោម​មួយ​បាន ប៉ុន្តែ​អ្នក​មិន​អាច​រាប់​ចំនួន​ផ្លែប៉ោម​ពី​គ្រាប់​មួយ​បាន​ទេ » ។ ដោយ​អនុវត្ត​ក្នុង​បរិបទ​សាសនាចក្រ សុភាសិត​នេះ​បង្ហាញ​ថា យើង​ម្នាក់ៗ​មាន​សក្តានុពល​ក្នុង​ការផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ជាច្រើន ។ ជាពិសេស តាមរយៈ​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ យើង​អាច​ជួយ​ប្រមូល​គ្រួសារ​របស់​យើង​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ​បាន ។

គំនិត និងដួងចិត្តរបស់សមាជិកថ្មីក្នុងសាសនាចក្រ

សមាជិក​ថ្មី​ជា​ច្រើន​តែ​ចូលរួម​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដោយ​មាន​បំណងប្រាថ្នា​យ៉ាង​ខ្លាំង​ក្នុង​ការចែកចាយ​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​ទាំង​ជាមួយ​សមាជិក​គ្រួសារ​ដែល​នៅរស់ និង​សមាជិក​ដែល​បាន​ទទួល​មរណភាព​ទៅហើយ ។ ដូច​លីហៃ​ដែរ បាន​ងាក​ទៅរក​គ្រួសារ​របស់​លោក​ភ្លាមៗ​បន្ទាប់​ពី​បាន​ភ្លក់​ផ្លែឈើ​នៃ​ដើម​ជីវិត​ហើយ ( សូមមើល នីហ្វៃទី​១ ៨:១២ ) សមាជិក​ថ្មី​ក្នុង​សាសនាចក្រ​ច្រើន​តែ​ចង់​ឲ្យ​សមាជិក​គ្រួសារ​របស់​ពួកគេ​ទទួល​បាន​ផ្លែ​ឈើ​នៃ​ដំណឹង​ល្អ​នោះ​ផងដែរ ។

ការជួយ​សមាជិក​ថ្មី​ឲ្យ​បញ្ចេញ​បំណងប្រាថ្នា​នេះ​ទៅ​ជា​សកម្មភាព​នឹង​ជួយ​ពួកគេ​ឲ្យ​សម្រប​ខ្លួន​ទៅ​តាម​សកម្មភាព​ក្នុង​សាសនាចក្រ ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ និង​ផ្ដល់​ពរជ័យ​នៃ​សេចក្តី​សង្គ្រោះ​ទៅ​ដល់​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​របស់​ពួកគេ ។ នេះ​ជា​របៀប​ដែល​ប្រឹក្សាយោបល់​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​រឿង​នេះ​កើតឡើង​បាន ។

ឪពុក ម្តាយ និង​កូនស្រី​ម្នាក់​កំពុង​ដើរ​ចេញពី​ព្រះវិហារ​បរិសុទ្ធ ប៊ុយណូស៊ែ អាហ្សង់ទីន ។

ចាប់ផ្ដើមពីព្រះអង្គសង្រ្គោះ

ការជួយ​សមាជិក​ថ្មី​ឲ្យ​ផ្តល់​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ​សម្រាប់​គ្រួសារ​របស់​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នឹង​នាំ​ពួកគេ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ តើហេតុអ្វី ? ពីព្រោះ​វា​ជា​កិច្ចការ​របស់​ទ្រង់ ដែល​ពួកគេ​កំពុង​ធ្វើ ( សូមមើល ម៉ូសេ ១:៣៩ ) ។

លើកទឹកចិត្តសមាជិកថ្មីឲ្យចូលរួមក្នុងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធភ្លាមៗបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក

ថ្នាក់ដឹកនាំ​វួដ​គួរតែ​ជួយ​សមាជិក​ថ្មី​ឲ្យ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ តាម​ដែល​កាលៈទេសៈ​អនុញ្ញាត ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ។ អ្នកជំនាញ​អាច​គាំទ្រ​ដល់​សកម្មភាព​នេះ​បាន តាមរយៈ​ការជួយ​សមាជិក​ថ្មី​ឲ្យ​ស្វែងរក និង​បោះពុម្ព​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ជំនួយ​ឈ្មោះ​គ្រួសារ គឺជា​ឧបករណ៍​ដ៏ល្អ​មួយ​សម្រាប់​អ្នកជំនាញ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្ដិ ដើម្បី​សម្រេច​ជំហាន​ដ៏សំខាន់​នេះ ។

ជួយសមាជិកថ្មីឲ្យបន្ថែមអ្វីដែលពួកគេដឹងទៅក្នុងមែកធាងគ្រួសារក្នុងកម្មវិធី FamilySearch

ជំនួយ​ឈ្មោះ​គ្រួសារ នឹង​ជួយ​សមាជិក​ថ្មី​ឲ្យ​បង្កើត​មែកធាង​គ្រួសារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​គេហទំព័រ FamilySearch.org ។ ប៉ុន្តែ​កុំ​ឈប់​នៅ​ទី​នោះ​ឡើយ ។ សូម​ជួយ​ពួកគេ​ឲ្យ​បន្ត​បន្ថែម​ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង​ដើម្បី​ឲ្យ​កម្មវិធី FamilySearch អាច​ភ្ជាប់​គ្រួសារ​របស់​ពួកគេ​ទៅនឹង​កំណត់ត្រា​ដែល​មាន​ស្រាប់ និង​ស្វែងរក​បុព្វការីជន​ថ្មី​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

បង្រៀនសមាជិកថ្មីឲ្យប្រើពិធីបរិសុទ្ធត្រៀមរួចរាល់

នៅពេល​សមាជិក​ថ្មី​បន្ថែម​អ្វី​ដែល​ពួកគេ​ដឹង នោះ​កម្មវិធី FamilySearch នឹង​ភ្ជាប់​ពួកគេ​ទៅនឹង​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក សមាជិក​ថ្មី​អាច​ប្រើ​ពិធីបរិសុទ្ធ​ត្រៀម​រួចរាល់ ដើម្បី​ស្វែងរក​ឱកាស​ទាំងនេះ និង​បោះពុម្ព​កាត​ឈ្មោះ​គ្រួសារ​ដែល​ចាំបាច់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ឆាប់រហ័ស ។ ការបង្រៀន​សមាជិក​ថ្មី​អំពី​របៀប​ប្រើ​ពិធីបរិសុទ្ធ​ត្រៀម​រួចរាល់ នឹង​ជួយ​ពួកគេ​ឲ្យ​ចេះ​ប្រើ​វា​ដោយ​ខ្លួនឯង​កាន់តែ​ខ្លាំង ។

គំនិតយោបល់បន្ថែម

ទាំងនេះ​គឺជា​យោបល់​ណែនាំ​បន្ថែម​មួយ​ចំនួន​ដើម្បី​ជួយ​ពង្រឹង​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ ៖

ស្ត្រី​ម្នាក់​កំពុង​ពិពណ៌នា​អំពី​កម្មវិធី Family Search ទៅដល់​មិត្តភក្តិ​របស់​គាត់ ។ មាន​មនុស្ស​បួន​នាក់​អង្គុយ​ជុំ​វិញ​បន្ទប់​ទទួល​ភ្ញៀវ​មួយ​នៅ​រដ្ឋ​អារីហ្សូណា ។

  • ជួយពួកគេឲ្យមានអារម្មណ៍ស្វាគមន៍ ។

    នៅពេល​អ្នក​បន្ត​គាំទ្រ​សមាជិក​ថ្មី​ម្នាក់ៗ អ្នក​អាច​ក្លាយជា​មិត្ត​ម្នាក់​នៅក្នុង​វួដ ដែល​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​ត្រូវការ​បាន ។ ឥទ្ធិពល​របស់​អ្នក​អាច​ជួយ​សមាជិក​ថ្មី​ឲ្យ​មើលឃើញ​ថា ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​មិនមែន​ជា​ព្រឹត្តិការណ៍​តែ​ម្តង​នោះទេ ប៉ុន្តែ​ជា​ប្រភព​នៃ​ពរជ័យ​ពេញ​មួយ​ជីវិត ។

  • ជួយពួកគេឲ្យរៀនអំពីគ្រួសាររបស់ពួកគេ ។

    អ្នក​អាច​ជួយ​សមាជិក​ថ្មី​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​គ្រួសារ​របស់​ពួកគេ​បាន ដោយ​ការជួយ​ពួកគេ​ឲ្យ​រៀន​អំពី​មនុស្ស​ពិត​ដែលជា​ផ្នែក​មួយ​នៃ​កេរតំណែល​របស់​ពួកគេ ។ ជួយ​ពួកគេ​ឲ្យ​រៀន​ពី​ដំណើររឿង​នៃ​ជីវិត​របស់​បុព្វការីជន​របស់​ពួកគេ ហើយ​បន្ថែម​រូបថត ដំណើររឿង និង​ឯកសារ​ផ្សេងៗទៀត​អំពី​ពួកគាត់​ទៅក្នុង​កម្មវិធី FamilySearch ។ នៅពេល​អ្នក​រីករាយ​នឹង​បទពិសោធន៍​ទាំងនេះ​ជាមួយ​សមាជិក​ថ្មី សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​អ្នកដទៃ ជាពិសេស​សមាជិក​គ្រួសារ​ដែល​នៅរស់ ។

  • ភ្ជាប់ពួកគេជាមួយមិត្តភក្តិផ្សេងទៀត ។

    តាម​ដែល​អ្នក​អាច​ធ្វើ​បាន សូម​ជួយ​ផ្គូផ្គង​សមាជិក​ថ្មី​ជាមួយ​អ្នកដទៃ​នៅក្នុង​វួដ ដែល​អាច​មាន​ដំណើរ​ដូច​ពួកគេ ទាំង​ក្នុង​ការស្វែងរក​ក្រុមគ្រួសារ​របស់​ពួកគេ និង​ការផ្ដល់​ពរជ័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដល់​ពួកគេ​ផងដែរ ។ សមាជិក​ថ្មី​ដែល​មាន​មិត្តភក្តិ​នៅក្នុង​វួដ​ដែល​ពួកគេ​រស់នៅ និង​មនុស្ស​ដែល​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏ពិសិដ្ឋ​ដូចគ្នា ទំនងជា​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នេះ​ជាង​អត់​មាន ។

សេចក្ដីបញ្ចប់

នៅពេល​សមាជិក​ថ្មី​ចូលរួម​ក្នុង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ពួកគេ​ត្រូវបាន​ទាញ​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ នេះ​គឺ​ដោយសារ​តែ​ពួកគេ​ទទួល​អារម្មណ៍​ពី​វិញ្ញាណ​នៃ​អេលីយ៉ា ដែល​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​កាន់តែ​ជ្រាលជ្រៅ ហើយ​ពង្រឹង​ចំណង​ទាក់ទង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​នៅ​លើ​ផែនដី និង​អស់កល្ប​ជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា វិញ្ញាណ​នៃ​អេលីយ៉ា​គឺជា « ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​សាក្សី​ពី​លក្ខណៈ​ដ៏ទេវភាព​នៃ​គ្រួសារ » ។ ( « A New Harvest Time » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ​៣៤ ) ។ ការជួយ​សមាជិក​ថ្មី​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏ពិសិដ្ឋ​នេះ គឺជា​វិធី​មួយ​ដ៏សំខាន់​បំផុត ដែល​អ្នក​អាច​ចូលរួម​ចំណែក​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​តាមរយៈ​ការហៅ​របស់​អ្នក​បាន ។



នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

ស្លាក
ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ការហៅ​បម្រើ​នៅក្នុង​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ
Author Default Image
អំពី​អ្នកនិពន្ធ
Michael Judson