សកម្មភាព​ដែល​មិន​អាច​បំភ្លេច​បាន​ទាំងឡាយ​នៅលើ​អ៊ីនធឺណិត​ ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ​ក្រុមគ្រួសារ​ថ្មី

យុវនារី​ញញឹម ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​នៅលើ​កុំព្យូទ័រ​យួរដៃ​របស់នាង ។

RootsTech—ដែល​ជា​សន្និសីទ​ពង្សាវតា​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក—គឺ​ជិត​មក​ដល់ហើយ ! កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មាន​បណ្ដុំ​សកម្មភាព​ទាំងឡាយ​​នៅលើអ៊ីនធឺណិត ដែលជួយ​អ្នក​ឲ្យ​រៀបចំ និង​រីករាយ​ជាមួយ​ព្រឹត្តិការណ៍​ទូទាំង​ពិភពលោក​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​៦–៨ ខែ​មីនា ។ សកម្មភាព​នីមួយៗ​ផ្តោតលើ​ប្រធានបទ​សន្និសីទ​ឆ្នាំ​២០២៥ អំពី « ការរកឃើញ » ។

សូម​ជ្រើសរើស​សកម្មភាព​មួយ ( ឬ​ពីរ ) ដែល​អ្នក​ចាប់​អារម្មណ៍​ចេញពី​បញ្ជី​នេះ ហើយ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រកឃើញ​អ្វី​ជាច្រើន​ទៀត​អំពី​ដំណើររឿង​គ្រួសារ​របស់​អ្នក—ជា​ដំណើររឿង​ដែល​បាន​ចាប់ផ្តើម​ជាមួយ​បុព្វការីជន​របស់​អ្នក និង​បន្ត​មកដល់​សព្វថ្ងៃនេះ​ជាមួយ​អ្នក និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ក្នុង​តួនាទី​នាំមុខ ។

ហើយ​សូម​កុំ​ភ្លេច ចុះឈ្មោះ​សម្រាប់ RootsTech—នៅលើ​អ៊ីនធឺណិត ឬ​ដោយ​ផ្ទាល់ ! ជាមួយ​នឹង​ថ្នាក់រៀន សិក្ខាសាលា បទបង្ហាញ និង​សកម្មភាព​រាប់រយ​ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក ( និង​អបអរសាទរ ) ភាពខុសគ្នា ទំនាក់ទំនង​ដ៏​អស្ចារ្យ​នៅក្នុង​ដំណើររឿង​គ្រួសារ​របស់អ្នក យើង​មាន​អ្វី​មួយ​សម្រាប់​អ្នករាល់គ្នា​ដើម្បី​រីករាយ ។



សាច់ញាតិនៅ RootsTech

ជា​សកម្មភាព​មួយ​ដែល​មនុស្ស​ជាច្រើន​ពេញចិត្ត​នៅ RootsTech អស់​រយៈពេល​ជាច្រើន​ឆ្នាំ សាច់ញាតិ​នៅ RootsTech វិភាគ​មែកធាង​គ្រួសារ​របស់​អ្នក និង​កំណត់​អត្តសញ្ញាណ​អ្នក​ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ និង​ដោយ​ផ្ទាល់ ដែល​ជាប់​សាច់ញាតិ​នឹង​អ្នក ។ វា​ក៏​ផ្តល់​ឲ្យ​អ្នក​នូវ​ជម្រើស​មួយ ដើម្បី​ផ្ញើសារ​ទៅ​សាច់ញាតិ​ទាំងនេះ ហើយ​ណែនាំ​ខ្លួនអ្នក​ទៅកាន់​ពួកគេ​ផងដែរ ។

នៅក្នុង​សន្និសីទ​ពង្សប្រវត្តិ​ដែល​មាន​« ការរកឃើញ »​ជា​ប្រធានបទ អ្នក​ប្រហែល​ជា​មិនអាច​រកឃើញ​សកម្មភាព​នៅលើ​ប្រព័ន្ធ​អនឡាញ​ដែល​ល្អជាង ឬ​សមរម្យ​ជាងនេះទេ មែនទេ ? តើ​មាន​វិធី​ណា​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​មែកធាង​គ្រួសារ​របស់​អ្នក ល្អ​ជាង​ការជួប​សមាជិក​ដទៃទៀត​មកពី​មែកធាង​គ្រួសារ​នោះ ? អ្នក​ក៏​អាចដឹង​រឿង​ថ្មីៗ​មួយចំនួន​ទៀត​ដើម្បី​ចែកចាយ​ផងដែរ ។



មានមុខមាត់ដូចគ្នា

សំណួរ ៖ តើ doppelgänger ( មនុស្ស​ពីរនាក់​មាន​មុខ​មាត់​ដូចគ្នា ) គឺជា​អ្វី ? ចម្លើយ ៖ បុគ្គល​ដែល​មានមុខ​ដូច​អ្នក ! តើ​អ្នក​ធ្លាប់ឆ្ងល់​ទេ​ថា តើ​មាន​អ្នក​ដែល​មាន​មុខ​មាត់​ដូចជា​អ្នក ដែល​លាក់ខ្លួន​នៅក្នុង​មែកធាង​គ្រួសារ​របស់អ្នក​ដែរ​ឬ​ទេ ? ជាមួយ​នឹង​សកម្មភាព​មាន​មុខមាត់​ដូចគ្នា​នៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អ្នក​ប្រហែល​ជា​អាច​រកឃើញ ។

សកម្មភាព​នៅលើ​អ៊ីនធឺណិត​នេះ​វិភាគ​រូបថត​របស់​អ្នក ហើយ​បន្ទាប់មក​ស្កេន​មែកធាង​គ្រួសារ​របស់អ្នក ដើម្បី​ស្វែងរក​មនុស្ស​ដែលដូច​គ្នា ។ ប្រសិនបើ​អ្នក​មិនមាន​គណនី ឬ​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​ទេ សកម្មភាព​នេះ​នឹង​ស្វែងរក​មនុស្ស​ដែល​ល្បីល្បាញ​ដែល​មើលទៅ​ដូចជា​អ្នក ។ តាម​របៀប​ទាំងពីរ​នេះ វា​ជា​វិធី​ដ៏​សប្បាយ​រីករាយ​មួយ ដើម្បី​ចងចាំ​មែកធាង​គ្រួសារ​របស់អ្នក និង​មនុស្ស​ដែល​បាន​កើត​មុន​អ្នក ។




សាច់ញាតិដែលល្បីល្បាញ

សម្រាប់​អ្នក​ដែលចូល​ទៅកាន់​គេហទំព័រ FamilySearch.org ជាញឹកញាប់ សាច់ញាតិ​ដែល​ល្បីល្បាញ​គឺជា​អ្វី​ដែល​អ្នក​អាចហៅ​ថា​ពង្ស​ប្រវត្តិ​បុរាណ ។ សកម្មភាព​នេះ​វិភាគ​មែកធាង​គ្រួសារ​របស់អ្នក​ទៅមុខ និង​ថយក្រោយ ហើយ​បង្ហាញ​អ្នក​នូវ​ទំនាក់ទំនង​គ្រួសារ​ដែល​អ្នក​មាន​ជាមួយ​មនុស្ស​ល្បីល្បាញ​មកពី​ជុំវិញ​ពិភពលោក ។

ទោះបីជា​អ្នក​ធ្លាប់​បាន​សាកល្បង​សកម្មភាព​នេះ​ពីមុន​ហើយ​ក៏ដោយ ក៏​វា​ល្អ​ដែរ​ក្នុងការ​ចុច​ម្តងទៀត​ដើម្បី​មើល​ថា តើ​មាន​សាច់ញាតិ​ល្បីល្បាញ​ថ្មី​ណាម្នាក់​លេចឡើង​ដែរ​ទេ ។ យើង​តែងតែ​បន្ថែម​ព័ត៌មាន​ថ្មីៗ​ទៅក្នុង​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ជានិច្ច—ជា​ព័ត៌មាន​ដែល​អាចនាំ​ឲ្យ​មាន​ទំនាក់ទំនង​ថ្មី​សម្រាប់អ្នក ។ ប្រសិនបើ​ឫស​គល់​របស់អ្នក​ប្រសព្វ​គ្នា អ្នក​អាច​នឹង​មាន​ការភ្ញាក់ផ្អើល​មួយ ។




ស្វែងរកបុគ្គលដែលដូចខ្ញុំ

ខណៈពេល​ដែល​អ្នក​ប្រហែល​ជាមិនមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ល្បីល្បាញ​ណាម្នាក់ អ្នក​នៅតែ​អាច​មាន​មុខមាត់​ដូច​ពួកគេ ! សូម​ឆ្លើយ​សំណួរ​មួយចំនួន​នៅក្នុង​លំហាត់​សាមញ្ញ​នេះ ដើម្បី​មើលថា​តើ​បុគ្គលិកលក្ខណៈ​អ្វីខ្លះ ដែល​អ្នក​មាន​ដូចគ្នា​ជាមួយ​នឹង​បុគ្គល​ដែល​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ ។ នេះ​គឺ​ជា​សកម្មភាព​ដ៏ល្អ​ឥតខ្ចោះ​មួយ​ដើម្បី​ឲ្យ​គ្រប់គ្នា​រីករាយ—មិន​តម្រូវឲ្យ​ចុះឈ្មោះ​ចូល ឬ​មាន​មែកធាង​គ្រួសារ​នោះទេ ។




នាមត្រកូលដែលដូចគ្នា

តើ​មាន​ប៉ុន្មាន​ភាគរយ​ទៅ ដែល​នរណា​ម្នាក់​ដែល​មាន​នាមត្រកូល​របស់​អ្នក និង​នាមត្រកូល​មិត្តល្អ​បំផុត​របស់អ្នក​នឹង​ជួបគ្នា​នោះ ? ហើយ​ទោះបី​ជាអ្នក​មិនមែន​ជា​បងប្អូន​ជីដូនមួយ​សាច់ឆ្ងាយ​ក៏ដោយ តើ​អ្នក​មាន​ទំនាក់ទំនង​ភូមិសាស្ដ្រ​រួម​ដែរ​ឬទេ ? អ្នក​អាច​រកឃើញ​បាន​ជាមួយ​សកម្មភាព នាមត្រកូល​ដែល​ដូចគ្នា ។

សកម្មភាព​នេះ​វិភាគ​នាមត្រកូល​របស់អ្នក និង​នាមត្រកូល​មិត្តភក្តិ​របស់អ្នក ។ បន្ទាប់មក វា​ប្រាប់​អ្នក​ពីកន្លែង​ដែល​ឈ្មោះ​ទាំងនោះ​ចេញមក និង​ប្រទេស ៣ ដំបូង​គេ​ដែល​មាន​ឈ្មោះ​ទាំងនោះ​ដូចគ្នា ។

តើ​ឈ្មោះ​របស់​អ្នក​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែរ​ឬ​ទេ ? អ្នកណា​ទៅដឹង​ទៅ ប្រហែល​ជាមាន​មិត្តភក្តិ ២ នាក់​ដែល​មាន​នាមត្រកូល​ដូចគ្នា​នឹងអ្នក​នៅ​ប្រទេស​អេស្ប៉ាញ ! 

ឧទាហរណ៍​មួយ​នៃ​បទពិសោធន៍​នាមត្រកូល​ដែល​ដូចគ្នា​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ រវាង​នាមត្រកូល​ពីរ ។



អ្នករួមចំណែកច្រើនជាងគេ

សកម្មភាព អ្នករួម​ចំណែក​ច្រើន​ជាងគេ បង្ហាញ​អ្នក​នូវ​ការបន្ថែម​ថ្មីៗ​មួយចំនួន​ដែល​មនុស្ស​បាន​បន្ថែម​ទៅលើ​​ទំព័រ​របស់​បុព្វការីជន​អ្នក​នៅក្នុង​មែកធាង​គ្រួសារ​រួម ។ បន្ទាប់មក វា​ផ្តល់​ជម្រើស​មួយ​ឲ្យ​អ្នក​ដើម្បី​ផ្ញើ​ការអរគុណ​ដល់​មនុស្ស​ទាំងនោះ សម្រាប់​ការចំណាយ​ពេល​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​ក៏​អាច​មើល​ផងដែរ​ថា តើ​អ្នក​ជាប់​សាច់ញាតិ​នឹង​ពួកគេ​ដែរ​ឬ​ទេ ហើយ​បើ​ជាប់ តើ​ខ្សែខាង​ណា !

អ្នករួម​ចំណែក​ច្រើន​ជាងគេ គឺជា​វិធី​ដ៏​សប្បាយ​រីករាយ​មួយ​ដើម្បី​មើល​ពី​របៀប​ដែល​ដំណើររឿង​គ្រួសារ​របស់​អ្នក​កំពុង​ពង្រីក និង​មើល​ព័ត៌មាន​លម្អិត​អំពី​បុព្វការីជន​ដែល​អ្នក​ប្រហែលជា​មិន​បាន​ស្គាល់ ។ វា​ក៏ជា​វិធីដ៏​សប្បាយ​រីករាយ​មួយ​ក្នុង​ការជួប និង​ស្វែងយល់​អំពី​សាច់ញាតិ​ថ្មី​ផងដែរ ព្រោះ​នរណា​ម្នាក់​ដែលចាប់​អារម្មណ៍​លើ​បុព្វការីជន​របស់​អ្នក​អាចជា​កូនចៅ​ជំនាន់​ក្រោយ—ហេតុដូច្នោះ​ហើយ ពួកគេ​ជា​បងប្អូន​ជីដូន​មួយ​របស់អ្នក !




បទពិសោធន៍ផ្សេងទៀតដែលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និង RootsTech ផ្តល់ជូន

រក្សាទុក

ស្វែងយល់​ពី​វិធី​ថ្មីៗ​ដើម្បី​មើល​ពង្សាវតារ​របស់អ្នក​ដោយ​ដាក់ឈ្មោះ​គ្រួសារ​របស់អ្នក​នៅក្នុង​មែកធាង​គ្រួសារ​ដែល​អាច​បោះពុម្ព​បាន—វា​ល្អ​បំផុត​សម្រាប់​ការផ្តល់​ឲ្យ​ជា​អំណោយ ឬ​ព្យួរ​នៅលើ​ជញ្ជាំង ។ សកម្មភាព​វត្ថុ​អនុស្សាវរីយ៍​នេះ​ដំណើរការ មិន​ថា​អ្នក​មាន​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​អត់​នោះ​ទេ ហើយ​វា​មាន​ការរចនា​ដ៏​សប្បាយ​រីករាយ និង​ការច្នៃប្រឌិត​ជាច្រើន​ដើម្បី​ជ្រើសរើស ។

ប្រសិនបើ​អ្នកមាន​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ នោះ​សកម្មភាព​វត្ថុអនុស្សាវរីយ៍​នឹង​ចាប់ផ្តើម​បំពេញ​មែកធាង​អនុស្សាវរីយ៍​របស់អ្នក​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​អ្នក ។ អាស្រ័យលើ​ចំនួន​ព័ត៌មាន​នៅទីនោះ អ្នកនឹង​មាន​មែកធាង​ដែលត្រៀម​រួចជា​ស្រេច​ដើម្បី​បោះពុម្ព មុនពេល​អ្នក​អាច​សរសេរ​ពាក្យ « ពង្សាវតារ » បាន​ត្រឹមត្រូវ ។

ប្រសិនបើ​អ្នក​ពុំ​មាន​គណនី​ទេ សូម​កុំ​បារម្ភ​អី ។ ផ្ទុយទៅវិញ សូម​គ្រាន់តែ​ចុច បន្ត ហើយ​សកម្មភាព​នេះ​នឹង​ណែនាំ​អ្នក​តាមជំហាន​នៃ​ការបង្កើត​មែកធាង​អនុស្សាវរីយ៍​ដោយ​ខ្លួនឯង ។ ការរចនា​ទាំងអស់​គឺ​ឥតគិតថ្លៃ​ទាំងស្រុង​ក្នុង​ការប្រើប្រាស់ ។

ទំព័រ​ចូល​ដំបូង​សម្រាប់​បទពិសោធន៍ អនុស្សាវរីយ៍ របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ជាមួយ​នឹង​ឧទាហរណ៍​នៃ​មែកធាង​គ្រួសារ​ដែល​អាច​បោះពុម្ព​បាន​ផ្សេងៗ​គ្នា ។



កម្មវិធីផ្គុំរូបថត

តើ​អ្នក​ធ្លាប់​មាន​ការលំបាក​ក្នុងការ​ដឹងថា​ត្រូវធ្វើអ្វី​ជាមួយ​រូបថត​ស្អាតៗ​ទាំងអស់ ដែលបាន​រក្សាទុក​នៅលើ​ទូរសព្ទ​របស់អ្នក​ដែរ​ឬទេ ? សូម​ទាញយក​អត្ថប្រយោជន៍​ពី​សកម្មភាព​ផ្គុំ​រូបថត​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយបង្កើត​អ្វីមួយ​ដើម្បី​ជួយ​អ្នក​ឲ្យចងចាំ​អនុស្សាវរីយ៍​ដែល​អ្នក​ចូលចិត្ត​ទាំងអស់ ។

មិន​ថា​អ្នក​មាន​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​អត់​នោះ​ទេ សកម្មភាព​នេះ​គឺ​សាមញ្ញ​ខ្លាំង​ណាស់ ។ សូម​ដាក់​បញ្ចូល​រូបថត​របស់អ្នក ចុច​ប៊ូតុង​តែ​ពីរ​បី​ដង ហើយ​តែ​ប៉ុណ្ណឹង អ្នក​ផ្គុំ​រូបថត​ដំបូង​របស់​អ្នក​ចេញ​ហើយ ។

ឧទាហរណ៍​មួយ​នៃ​បទពិសោធន៍​ជាមួយ​កម្មវិធី​ផ្គុំ​រូបថត​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។


ស្វែងយល់ពី RootsTech ឆ្នាំ២០២៥

RootsTech ឆ្នាំ​២០២៥ មិន​ទាន់​បាន​ចាប់ផ្តើម​នៅឡើយទេ ប៉ុន្តែ​មានអ្វី​ជាច្រើន​ដែលអ្នក​អាច​ស្វែងយល់​បាន !

  • ចុះឈ្មោះ​សម្រាប់ RootsTech និង​ស្វែងយល់​ពី​ថ្នាក់​ដ៏​គួរ​ឲ្យ​រំភើប​ដើម្បីបំពេញ​កាលវិភាគ​របស់អ្នក ។
  • ស្វែងយល់​ពី​ទំនាក់ទំនង​គ្រួសារ​ដែលមិន​នឹកស្មានដល់​មកពី​ជុំវិញ​ពិភពលោក ។
  • ស្វែងយល់​ពី​សកម្មភាព​ដ៏​អស្ចារ្យ​ដែលអ្នក​ចូលចិត្ត​បំផុត​ពី​បញ្ជី​ខាងលើ ។
  • ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ រៀបចំ​ខ្លួនអ្នក​ដើម្បី​ស្វែងរក​មិត្តភក្តិ​ថ្មី គ្រួសារ និង​ភាព​សប្បាយ​រីករាយ !

ស្វែងយល់​បន្ថែម​ទៀត​អំពី​អ្វី​ដែល​សន្និសីទ​ទូទាំង​ពិភពលោក​ទាំងអស់​នេះមាន​ផ្តល់ជូន​ដោយ​ចូល​ទៅកាន់​គេហទំព័រ RootsTech.org នៅ​ថ្ងៃនេះ ។


តើ RootsTech គឺជាអ្វី ?

RootsTech គឺជា​កន្លែង​មួយ​ដើម្បី​រៀន ទទួល​បាន​ការបំផុស​គំនិត និង​បង្កើត​ទំនាក់ទំនង​តាមរយៈ​ពង្សប្រវត្តិ ។ រៀបចំ​ដោយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ឧបត្ថម្ភ​ដោយ​អង្គភាព​ពង្សាវលី​ឈានមុខគេ​ផ្សេងទៀត យើង​មាន​ថ្នាក់​ជំនាញ​រាប់រយ វីដេអូ​អំពី​គន្លឹះ និង​ដំណោះស្រាយ និង​ដំណើររឿង​ដ៏​បំផុស​គំនិត​ជាច្រើន ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួលបាន​បទពិសោធន៍​ពង្សប្រវត្ដិ​ដែល​អ្នក​មិនធ្លាប់​មាន​ពីមុន​មក ។ សូម​ចូលមើល​បណ្ណាល័យ​សិក្សា​របស់​យើង​នៅពេល​ណាក៏​បាន ឬ​ដាក់​ផែនការ​ដើម្បី​ចូលរួម​នឹង​យើង​សម្រាប់​ព្រឹត្ដិការណ៍​សន្និសីទ​តាម​អនឡាញ ឬ​ដោយ​ផ្ទាល់ ។

ស្លាក
Author Default Image
អំពី​អ្នកនិពន្ធ
David Nielsen