កម្មវិធី FamilySearch មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ឥឡូវនេះ កម្រងអនុស្សាវរីយ៍ជាលាយលក្ខណ៍អក្សរនឹងរក្សាទុកដោយស្វ័យប្រវត្តិនៅលើគេហទំព័រ FamilySearch.org ។ នៅពេលអ្នកវាយបញ្ចូលកម្រងអនុស្សាវរីយ៍ជាលាយលក្ខណ៍អក្សរ នោះអត្ថបទណាក៏ដោយដែលអ្នកវាយបញ្ចូលទៅក្នុងប្រអប់អត្ថបទ នឹងរក្សាទុកដោយស្វ័យប្រវត្តិនៅពេលអ្នកវាយបញ្ចូលទោះបីជាអ្នកបិទផ្ទាំង ឬបិទកម្មវិធីរុករក ឬបិទកុំព្យូទ័ររបស់អ្នកក៏ដោយ ។
នៅពេលអ្នកចង់ត្រឡប់ទៅអនុស្សាវរីយ៍ដែលអ្នកបានសរសេរវិញ នោះគ្រាន់តែបើកទំព័រកម្រងអនុស្សាវរីយ៍ម្តងទៀតប៉ុណ្ណោះ សូមចុចលើ បន្ថែមកម្រងអនុស្សាវរីយ៍ រួចហើយ នៅក្នុងម៉ឺនុយទម្លាក់ចុះ សូមចុចលើ សរសេរ ហើយអត្ថបទដែលអ្នកបានវាយបញ្ចូលពីមុនមក នឹងនៅតែមាននៅក្នុងវិនដូដែលផុសឡើងនោះ ។ មុខងាររក្សាទុកដោយស្វ័យប្រវត្តិនេះក៏ដំណើរការផងដែរ នៅពេលអ្នកកំពុងកែសម្រួលកម្រងអនុស្សាវរីយ៍ដែលមានស្រាប់ ។
សូមអរគុណដែលចូលរួមចំណែកផ្ដល់កម្រងអនុស្សាវរីយ៍របស់អ្នកទៅកាន់កម្មវិធី FamilySearch ។ យើងសង្ឃឹមថា ការធ្វើបច្ចុប្បន្នភាពនេះនឹងធ្វើឲ្យការរក្សាទុកដំណើររឿងគ្រួសារទាំងឡាយរបស់អ្នក ក្លាយជាបទពិសោធន៍មួយកាន់តែងាយស្រួល និងរីករាយជាងមុន ។
អត្ថបទដែលទាក់ទង
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។