វិធី៥យ៉ាង ដើម្បី​បំភ្លឺ​ពិភពលោក​ជាមួយ​នឹង​ពង្សប្រវត្តិ

រូបភាព​បញ្ចូលគ្នា​ជាមួយ​នឹង​សំណេរ « របៀប​បំភ្លឺ​ពិភពលោក » ជាមួយ​នឹង​រូបភាព​របស់​នាង​ម៉ារា​បី​ព្រះឱរស​ព្រះយេស៊ូវ និង​ស្ត្រី​ម្នាក់​សម្លឹង​មើល​ទូរស័ព្ទ​ដែល​មាន​ដើមឈើ​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ផ្ទៃ​ខាងក្រោយ

វាជា​ពេលវេលា​សម្រាប់​ស្នូរកណ្តឹង និង​សូរសំនៀងពួក​ទេវតា ។ ខែធ្នូ​គឺជាខែដែលមមាញឹកមក្នុង​ការទិញ​ទំនិញ ច្រៀង​សរសើរ ភ្លើងពណ៌ និង​ប្រពៃណី​នានា ។ ឆ្នាំនេះ ចូរយើង​បន្ថែម​ពន្លឺ​ផ្ទាល់ខ្លួន​របស់​យើង​ទៅក្នុងពិធីបុណ្យ​គ្រីស្ទម៉ាស់ ក្នុង​ពេល​មាន​ភាពមមាញឹក និង​អ៊ូអរ​នៃ​សកម្មភាពនានានៃពិធី​បុណ្យនេះ ។

#បំភ្លឺ​ពិភពលោក គឺជា​ការអញ្ជើញ​ពីសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​បំប្លែង​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ទៅជា​រដូវកាល​នៃ​ការបម្រើ​ដល់​គ្រួសារ មិត្តភក្តិ និង​សូម្បី​តែ​ដល់មនុស្ស​មិនធ្លាប់ស្គាល់គ្នា ។ ប្រធានបទសម្រាប់​ការប្រារព្ធ​ពិធី​ឆ្នាំ​នេះ​គឺ « ដកពិសោធន៍​ពន្លឺ​របស់​ទ្រង់ » ដោយ​យោង​ទៅ​ពន្លឺ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាននាំមក​ដល់​ពិភពលោក​តាមរយៈ​គំរូ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ។

មាន​វិធី​ជាច្រើន​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់​ជាមួយ​អ្នកដទៃ​ក្នុង​រដូវកាល​នេះ ប៉ុន្តែ​ប្រសិនបើអ្នក​កំពុងស្វែងរក​គំនិត​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ពង្សប្រវត្តិ សូម​អាន​បន្ត ។

១. បន្ថែមអ្វីដែលអ្នកដឹងទៅក្នុង FamilySearch

ស្ត្រី​ម្នាក់ញញឹម​មើល​កុំព្យូទ័រ​របស់​នាង​ខណៈ​ដែល​នាង​វាយ​អក្សរ

តើ​ការបន្ថែម​ព័ត៌មាន​ទៅ FamilySearch ជួយ​អ្នកដទៃ​យ៉ាង​ដូចម្តេច ? ប្រសិនបើ​អ្នក​ធ្លាប់​ជា​មនុស្សដែលទទួល​តំណ​ភ្ជាប់ ដំណើររឿង ឬ​រូបថត​ដែល​មិន​បាន​រំពឹងទុក ភ្ជាប់​ទៅនឹង​បុព្វការីជន​ម្នាក់​របស់​អ្នក នោះ​អ្នក​ដឹង​ពី​អំណាច​នៃ​ការរកឃើញ​ព័ត៌មាន​ថ្មី​អំពី​គ្រួសារ​របស់​អ្នក​ហើយ ។ អ្នកអាច​ផ្តល់​បទពិសោធន៍​នេះដល់​អ្នកប្រើប្រាស់ FamilySearch ផ្សេង​ទៀត នៅពេល​អ្នក​បន្ថែម​អ្វី​ដែល​អ្នក​ដឹង​ទៅក្នុង ​មែកធាង​គ្រួសារ ។

ព័ត៌មាន​បន្ថែម​របស់​អ្នក​គឺជា​ប្រេងដែល FamilySearch ប្រើ​ដើម្បី​បង្កើត​ការភ្ជាប់​ទំនាក់ទំនង​សម្រាប់​អ្នក​ដទៃ ។ ការភ្ជាប់​ទំនាក់ទំន​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្បួនដោះស្រាយ​កុំព្យូទ័រ​ដ៏​មាន​ឥទ្ធិពល​របស់ FamilySearch ដែល​រកឃើញ​តំណភ្ជាប់​រវាង​បំណែក​ផ្សេងគ្នា​នៃ​ព័ត៌មាន ។ វត្ថុធាតុ​ដើម​សម្រាប់​បង្កើត​ការភ្ជាប់​ទំនាក់ទំនង​ទាំងនោះ​បាន​មកពី​អ្នក និង​មនុស្ស​រាប់​លាន​នាក់​ផ្សេងទៀត​ដែល​រួមចំណែក​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​គ្រួសារ​របស់​ពួកគេ​ទៅកាន់​មែកធាង​គ្រួសារ​របស់ FamilySearch ។

សម្រាប់​វិធានការ​ល្អ សូម​ជួយ​អ្នកដទៃ​នៅក្នុង​គ្រួសារ ឬ​រង្វង់​មិត្តភក្តិ​របស់​អ្នក​ដើម្បី​បន្ថែម​អ្វី​ដែល​ពួកគេ​ដឹង​ផងដែរ !

២. ចែកចាយអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់

បង្ហាញ​ការដឹងគុណ និង​ក្តីស្រឡាញ់​ពិតប្រាកដ​ចំពោះ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។ ការរំឭក​អ្នកដទៃ​អំពី​ការចងចាំ​ដែល​បាន​ចែកចាយ​បង្ហាញ​ពួកគេ​ថា អ្នក​កំពុង​គិត​អំពី​ពួកគេ ។ តើ​មាន​វិធីណា​ល្អ​ជាងនេះ​ក្នុង​ការចែកចាយ​ពន្លឺ​ដោយអារម្មណ៍ភ្លឺថ្លារបស់​អ្នក​ដែល​មានន័យ​បំផុត​ចំពោះ​អ្នក​នោះ ?

គូស្វាមី​ភរិយា​មួយ​គូ​ចែកចាយ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា

  • កត់ត្រា និង​បង្ហោះ​ដំណើររឿង​មួយ​ទៅកាន់ FamilySearch Memories អំពី​ពេលវេលា​ដែលពិតជារំជួល​ចិត្ត នៅពេល​ដែល​សមាជិក​គ្រួសារ​បាន ធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមាន​ដល់​ជីវិត​របស់​អ្នក ។ សរសេរ​ប្រពៃណី​ថ្ងៃ​បុណ្យ​របស់​គ្រួសារ​អ្នក ហើយ​ផ្ទុក​វា​ទៅក្នុង FamilySearch Memories ។ កូនចៅជំនាន់ក្រោយនឹង​ចង់​ដឹង​ពី​របៀប​ដែល​អ្នក​បាន​ប្រារព្ធ​រដូវបុណ្យនេះ​ជាមួយមនុស្សជាទីស្រឡាញ់ !  
  • ស្វែងរក​រូបថ​អនុស្សាវរីយ៍នៃពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​មាន​តម្លៃ ។ ផ្ញើ​រូបថត​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​ដែល​អ្នក​មាន​អនុស្សាវរីយ៍​ជាមួយគ្នា ។  
  • សូមអរគុណ​ឪពុកម្តាយ ជីដូនជីតា ឬ​សាច់ញាតិ​ផ្សេងទៀត​សម្រាប់​មេរៀន​ដែល​គាត់​ធ្លាប់​បង្រៀនដល់អ្នក ។ 
  • សរសេរ និង​ផ្ញើ​កាត​ចេញពីដួងចិត្ត​ទៅកាន់​សមាជិក​គ្រួសារ​ដែល​អ្នក​ចង់​អរគុណ​សម្រាប់​ការក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងជីវិត​របស់​អ្នក ។ 
  • ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​នូវ​គន្លឹះ ឬ​វិធីសាស្រ្ត​ដែល​ជីតា​របស់​អ្នក​បាន​បង្រៀន​អ្នក ។ 
  • សូម​ពិចារណា​អំពី​គុណសម្បត្តិ​ដែល​អ្នក​កោតសរសើរ​ឪពុក​ម្តាយ​របស់​អ្នក ឬ​មេរៀន​ជីវិត​ដែល​អ្នក​បានរៀន​ពី​ពួកគាត់ ។ ចែកចាយ​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​ទាំងនេះ​ជាមួយ​ឪពុក​ម្តាយ​របស់​អ្នក ! កុំ​ភ្លេច​សរសេរ​មេរៀន​ទាំងនេះ​ទុក ដើម្បីអ្នក​អាច​មើលនៅ​ពេល​ក្រោយ ។ 
  • សុំទោស​សមាជិក​គ្រួសារ ឬ​អត់ទោសដល់់​សមាជិក​គ្រួសារ ។ បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្កើត​ការចាប់ផ្តើម​ថ្មី និង​អនុស្សាវរីយ៍​វិជ្ជមាន​ជាមួយគ្នា ។ 

ទាញយកកម្មវិធីអនុស្សាវរីយ៍នេះដោយឥតគិតថ្លៃ !

Apple App Store Badge
Google Play Store Badge

៣. ទៅលេងអ្នកជិតខាងវ័យចំណាស់

បុណ្យ​គ្រីស្ទម៉ាស​ជា​ញឹកញាប់​អាច​ជា​ពេលវេលា​ឯកោ​សម្រាប់​អ្នកដទៃ​ទៀត ។ ចែករំលែក​ភាពរីករាយ​នៃបុណ្យ​គ្រីស្ទម៉ាស់​ខ្លះ និង​ជួយ​មនុស្ស​ចាស់ជរា​ដែលអ្នកស្គាល់ក្នុង​ជីវិត​របស់​អ្នក​ឲ្យ​ដឹង​ថា ពួកគាត់​មិន​ត្រូវបាន​បំភ្លេច​ទេ ។

ការទៅ​សួរសុខទុក្ខ​មនុស្សចាស់ជរា​នៅថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់

  • សុំ​ជួយ​ការងារ​ផ្ទះ ឬ​ការងារ​ក្នុងទីធ្លា ។ 
  • ជួយ​តុបតែង​លម្អ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ 
  • ចែកចាយ​ទេពកោសល្យ​តន្ត្រី​របស់​អ្នក​នៅ​មជ្ឈមណ្ឌល​ចាស់ជរា​ក្នុង​មូលដ្ឋាន ឬ​មន្ទីរពេទ្យ ។
  • កត់ត្រា​ដំណើររឿងអ្នកជិតខាង ឬ​សាច់ញាតិ ដែលដំណាលប្រាប់ពីដំណើរជីវិតរបស់ពួកគេ ។ សូម​ពិនិត្យ​មើល​ការចុះផ្សាយ​ប្លក់ FamilySearch នេះ សម្រាប់​សំណួរ​ដែល​ត្រូវ​សួរ !
  • ជួយ​ផ្ទុក​អនុស្សាវរីយ៍​ ទៅក្នុង​កម្មវិធី FamilySearch Memories ដើម្បី​ឲ្យ​កូនចៅជំនាន់ក្រោយ​អាច​ទទួល​ការបំផុស​គំនិត​ដោយសារ​បទពិសោធន៍​របស់​ពួកគាត់ ។
  • ជួយ​រៀបចំ និង​បង្កើត​ជា​ឌីជីថល​នូវ​សៀវភៅ​កត់ត្រា ទិនានុប្បវត្តិ និង​រូបថតចាស់ៗទាំងឡាយ ។ អ្នក​អាច​ចូល​ទៅកាន់​មជ្ឈមណ្ឌល FamilySearch និង​បង្កើត​ជា​ឌីជីថល​នូវ​រូបថត និង​ឯកសារ​ដោយ​ឥត​គិត​ថ្លៃ ! ស្វែងរក​មជ្ឈមណ្ឌល​FamilySearch នៅ​ក្បែរ​អ្នក ។

៤. ជួយអ្នកដទៃស្រាវជ្រាវពង្សាវលីរបស់ពួកគេ

នៅ​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ មនុស្ស​ជាច្រើនគិត​អំពី​គ្រួសារ​របស់​ពួកគេ​កាន់តែ​ច្រើន ។ សូម្បី​តែ ១០នាទី​នៃ​ពេលវេលា​របស់អ្នក​ក៏អាច​ជួយ​អ្នកដទៃ​ភ្ជាប់​ជាមួយ​បុព្វការីជន !

ម៉ាស៊ីន​ថត និង​រូបថត​ចាស់​នៅ​លើតុ

  • ជួយ​មិត្ត​ម្នាក់​បង្កើត​គណនី FamilySearch មួយ​ដោយ​ឥត​គិតថ្លៃ ។ នៅពេល​ដែល​អ្នកផ្សេង​ទៀត​បន្ថែម​សមាជិក​គ្រួសារ​ដែល​គេ​ស្គាល់​ទៅក្នុង​មែកធាង​គ្រួសារ​ដែល​បាន​ចែកចាយ នោះ​មែកធាង​ផ្ទាល់ខ្លួន​របស់​ពួកគេ​អាច​មាន​បុព្វការីជន​ដែល​ស្ថិត​នៅក្នុង​មែកធាង​រួម​រួចហើយ ។ មគ្គុទ្ទេសក៍មែកធាង​គ្រួសារ​អាច​ធ្វើ​ឲ្យ​ដំណើរការ​នេះ​កាន់តែ​ងាយស្រួល  
  • សូមមើល​ពី​របៀប​ដែលការរួមចំណែក​របស់អ្នក​ចំពោះ​មែកធាង​គ្រួសារបាន​ជួយ​អ្នកផ្សេង​ទៀត​ឲ្យ​ភ្ជាប់​ទៅនឹង​បុព្វការីជន​រួម​របស់​អ្នក​រួចហើយ ។
  • ពិនិត្យ​មើល​ឈ្មោះ​ដែល​បាន​ធ្វើ​លិបិក្រម​តាម​កុំព្យូទ័រ​នៅក្នុង​កម្មវិធី FamilySearch Get Involved ដើម្បី​ជួយ​ធ្វើ​ឲ្យ​ឯកសារ​ប្រវត្តិសាស្ត្រ​កាន់តែ​ងាយស្រួល​ក្នុង​ការស្វែងរក ។ 
  • សូម​ពិនិត្យមើល​ផ្នែកឱកាស​ទាំងឡាយ នៅលើ​គេហទំព័រ FamilySearch's Get Involved ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ទាំងនេះ ៖
    • ការពិនិត្យ​ឈ្មោះ​ពេញ ៖ ត្រូវ​ប្រាកដ​ថា​ឈ្មោះ​ទាំងមូល​របស់មនុស្ស​ម្នាក់ត្រូវបាន​ធ្វើ​លិបិក្រម​ត្រឹមត្រូវ ។
    • ការពិនិត្យ​គ្រួសារឡើងវិញ ៖ កំណត់​អត្តសញ្ញាណ​សមាជិក​ទាំងអស់​នៃ​គ្រួសារ​នៅក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ដូច្នេះ​ពួកគេ​អាច​ត្រូវបាន​បន្ថែម​រួមគ្នា​ទៅក្នុង​មែកធាង​គ្រួសារ​រួម ។ 
    • ផ្ទៀងផ្ទាត់​កន្លែង ៖ កែលម្អ​ភាពត្រឹមត្រូវ​នៃ​ប្រត្តិរូប​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ​រួម ដោយ​ភ្ជាប់​ទីកន្លែង​បទដ្ឋាន​ទៅ​កន្លែង​ដែល​មិនបាន​ផ្ទៀងផ្ទាត់ ។ 

ទាញយក Get Involved App នេះដោយឥតគិតថ្លៃ !

Apple App Store Badge

៥. ស្វែងយល់ពីរបៀបដែលវប្បធម៌មួយផ្សេងទៀតប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់

ចំណាយ​ពេលខ្លះ​ដើម្បី​ភ្ជាប់​ជាមួយ​កេរតំណែល​របស់អ្នក​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ តើ​អ្នក​ដឹង​ទេថា បុព្វការីជន​របស់​អ្នក​មក​ពីណា និង​របៀប​ដែល​ពួកគាត់​អាច​នឹង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នានា ? គោរព​អនុស្សាវរីយ៍​របស់​ពួកគាត់​ដោយ​រៀន​ពី​ប្រពៃណី​បុណ្យ​គ្រីស្ទម៉ាស់​មួយ​ចំនួន​ពី​ស្រុក​កំណើត​របស់​ពួកគាត់ ។

បន្ទាប់មក​ពិចារណា​ថាតើ​ប្រពៃណី​អ្វី​ដែល​អ្នក​អាច​ចាប់ផ្តើម ឬ​បន្តធ្វើ​ដែល​អាច​បន្ថែម​អត្ថន័យ​ដល់​រដូវកាល​នេះ ។

ដោយ  Sailor Ong
December 17, 2025
ស្វែងយល់​ពីរបៀប​ដែល​មនុស្ស​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់​ជាមួយ​នឹង​ប្រពៃណី​ផ្សេងៗ​គ្នា​មកពីជុំវិញ​ពិភពលោក ។
ដោយ  Laurie Bradshaw
December 1, 2023
មនុស្ស​គ្រប់គ្នា​មាន​រូបមន្តធ្វើពិធី​បុណ្យ​គ្រីស្ទម៉ាស់​ជាពិសេស​ដែល​ជា្របចូលក្នុងចិត្តនារដូវកាលនេះ ។ នេះ​គឺជា​រូបមន្ត​មួយ​ចំនួន​មកពី​ទូទាំង​អឺរ៉ុប ។

បំភ្លឺពិភពលោក

សម្រាប់​គំនិត​បន្ថែម​អំពី​របៀប​បម្រើ​អ្នកដទៃ​ក្នុង​រដូវកាល​បុណ្យ​នេះ សូម​ចុច​ប៊ូតុង​ខាងក្រោម ។ អ្នក​អាច​ប្រើ​កម្មវិធី​ជ្រើសរើស​សេចក្ដីសប្បុរស​ដោយ​ព្រាវៗ ដើម្បី​បង្កើត​គំនិត​នានា ទាញយក​ការបោះពុម្ព​ដែល​មាន​គំនិត​នៃ​ការបម្រើ​ចំនួន ៥០ ហើយរកមើល​ថាតើ giving machine នៅជិត​អ្នក​ដែរ​ឬទេ ។

ដូច​ដែល ឆាលស៍ ឌីកខិនស៍ បានមានប្រសាសន៍ថា « អ្នក​ដែល​សម្រាល​បន្ទុក​របស់​អ្នកដ៏ទៃ គ្មាន​នរណា​ម្នាក់​គ្មាន​ប្រយោជន៍​នៅក្នុង​ពិភពលោក​នេះ​ទេ » ។ នៅ​ឆ្នាំ​នេះ សូម​តបស្នង​ដល់​អ្នកទាំងឡាយ​ដែល​បាន​ជួយ​សម្រាល​បន្ទុក​របស់​អ្នក ។ ចែករំលែក​សេចក្តី​សប្បុរស​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ។ ហើយ​សូម​អរគុណ​សម្រាប់​ការធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង ដោយ​ទង្វើ​សប្បុរសធម៌​មួយ​ម្ដងៗ !


អំពី​អ្នកនិពន្ធ
Karlie got into family history because she loves hunting down the skeletons in the family closet. She is weirdly proficient at Swedish research, considering she doesn't speak Swedish. Karlie is a chronic perfectionist—but that's okay because she's an editor as well as a writer, and editors need a certain amount of perfectionism to catch commas. Originally from Colorado, Karlie also loves eating peaches, watching British historical dramas, and reading novels.