ស្វែងយល់​អំពី​ថ្ងៃឈប់សម្រាក​នានា​នៅ​ជុំវិញ​ពិភពលោក

មនុស្ស​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​គ្នា​នៅ​ជុំវិញ​ពិភព​លោក​ស្រាក់ដៃ​គ្នា ។
រូបភាព​នេះ​គឺជា​រូបភាព​ដែល​បង្កើត​ដោយ AI មកពី Adobe Stock ។

ថ្ងៃឈប់សម្រាក និង​ការប្រារព្ធ​ពិធី​អបអរសាទរ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ដើម្បី​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ ដើម្បី​ បង្កើត​អនុស្សាវរីយ៍​ដ៏​យូរអង្វែង​ពេញមួយ​ជីវិត ហើយ ក្រុមគ្រួសារ​នៅ​ទូទាំង​ពិភពលោក​មានអំណរគុណ​ចំពោះ​ប្រពៃណី​ដែល​ពួកគេ​ប្រារព្ធ​រួមគ្នា ។ ទាំងនេះ​គឺជា​ថ្ងៃឈប់សម្រាក​ប្រពៃណី​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក ដែល​អ្នក​ប្រហែលជា​មិន​ធ្លាប់​បានឮ​ពីមុន​មក ។


១. បុណ្យគ្រីស្ទម៉ាស់នៅប្រទេសហ្វាំងឡង់—ពេលវេលានៃការចងចាំ

នៅ មួយ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់​នៅ​ប្រទេស​ហ្វាំងឡង់ ក្រុមគ្រួសារ​ទាំងឡាយ​ដាក់​ទៀន​ដែល​បាន​អុជ​រួច នៅជិត​ផ្នូរ​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​នៅពេល​ធ្លាក់ព្រិល ។ ទៀន​គឺជា​និមិត្តរូប​នៃ​ការរស់ឡើងវិញ និង​ជា​ការរំឭក​ថា បុព្វការីជន​នឹង​រស់ឡើងវិញ ។ តាម​វិធី​នេះ បុណ្យគ្រីស្ទម៉ាស់​នៅ ប្រទេស​ហ្វាំងឡង់ គឺ​ជា​ថ្ងៃឈប់សម្រាក​ដែល​ផ្តោត​លើ​គ្រួសារ ។ វា​ជា​ពេល​មួយ​នៃ​ការចងចាំ និង​ភាពសុខសាន្ដ ។

ទៀន​នៅ​ទីបញ្ចុះសព​នៅក្នុង​ប្រទេស​ហ្វាំងឡង់ អំឡុង​ពិធី​បុណ្យគ្រីស្ទម៉ាស់

២. ពិធីបុណ្យនៃពន្លឺ ឌីវ៉ាលី—ជ័យជម្នះនៃសេចក្ដីល្អលើសេចក្ដីអាក្រក់

ពិធីបុណ្យ​នៃ​ពន្លឺ ឌីវ៉ាលី គឺជា​ពិធីបុណ្យ​ដែលមាន​រយៈពេល​ប្រាំថ្ងៃ ដែល​ប្រារព្ធ​នៅ​រដូវ​ស្លឹកឈើជ្រុះ​ដោយ​ជនជាតិ​ហិណ្ឌូ ជនជាតិ​ស៊ីក និង​ជនជាតិ​ជេន នៅ​ទូទាំងពិភពលោក ។ ទោះបីជា​ថ្ងៃឈប់សម្រាក​នេះ​ត្រូវបាន​ប្រារព្ធ​នៅ​ជុំវិញ​ពិភពលោក​ក្ដី ក៏​វា​មាន​អត្ថន័យ និង​សារៈសំខាន់​ខុសគ្នាៗ​ទៅតាម​តំបន់ និង​សាសនា​នីមួយៗ​ដែល​ប្រារព្ធពិធី​នេះ​ផងដែរ ។

សម្រាប់​មនុស្ស​មួយចំនួន ពិធីបុណ្យ​ឌីវ៉ាលី គឺ​ជា​ការអបអរសាទរ​នៃ​ការវិល​ត្រឡប់មកវិញ​នៃ​ព្រះអម្ចាស់​រ៉ាម៉ា បន្ទាប់​ពី​ការនិរទេស​ខ្លួន​របស់​ទ្រង់ ។ មនុស្ស​មួយចំនួន​ផ្សេងទៀត​ភ្ជាប់​ពិធីបុណ្យ​នេះ​ទៅនឹង​ព្រះម៉ែ​នៃ​ភាពចម្រុង​ចម្រើន និង​ទ្រព្យសម្បតិ្ដ គឺ​ព្រះម៉ែ​លក្ម្សី ប៉ុន្ដែ​មាន​មនុស្ស​ផ្សេងទៀត​ដែល​ប្រារព្ធ​ពិធីបុណ្យ​នេះ ដើម្បី​អបអរ​ជ័យ​ជម្នះ​របស់​ព្រះវិស្ណុ​លើ​ស្ដេច​ក្រុងពាលី ។

ទោះបីជា​មាន​ភាពខុសគ្នា​ច្រើន​ក៏ដោយ ក៏​មាន​និមិត្តសញ្ញា​ទូទៅ​មួយ​ដែល​តំណាង​ឲ្យ​ថ្ងៃឈប់សម្រាក​នេះ​ដែរ —ឌីវ៉ាលី តំណាង​ឲ្យ​ជ័យជម្នះ​នៃ​សេចក្ដីល្អ​លើ​សេចក្ដីអាក្រក់ និង​ពន្លឺ​លើ​ភាព​ងងឹត ។ ក្រុមគ្រួសារ​ទាំងឡាយ​ប្រារព្ធ​ពិធី​នេះ​ដោយ​ការបំភ្លឺ​ផ្ទះ​របស់​ពួកគេ​ដោយប្រើ​ចង្កៀង​ដីឥដ្ឋ ឬ​ចង្កៀង​ប្រេង និង​បង្កើត​ក្បាច់​រចនា​ដ៏​ល្អិតល្អន់​ដែល​ធ្វើ​ពី​អង្ករ ឬ​ម្សៅ​នៅខាង​មុខទ្វារ ឬ​ទីសក្ការៈ​បូជា ។

គ្រួសារ​កំពុង​បា្ររព្ធ​ពិធីបុណ្យ ឌីវ៉ាលី ដោយមានដុត​កាំជ្រួច

៣. ពិធីបុណ្យ Eid Al-Fitr—ចុងបញ្ចប់នៃការតមអាហាររយៈពេល ៣០ ថ្ងៃ

Eid Al-Fitr មានន័យថា « ពិធី​បុណ្យ​នៃ​ការបញ្ចប់​ការតមអាហារ » គឺជា​ការប្រារព្ធ​ពិធី​បី​ថ្ងៃ ដែល​ប្រារព្ធឡើង​ដោយ​ជនជាតិ​ម៉ូស្លីម​នៅ​ទូទាំង​ពិភពលោក ។ ជាមួយ​ការប្រារព្ធ​ពិធីបុណ្យ Eid Al-Fitr ជនជាតិ​ម៉ូស្លីម​ប្រារព្ធ​ពិធី​បញ្ចប់​នៃ​ខែ​រ៉ាម៉ាដាន ដែល​ជា​ការតមអាហារ​តាំងពី​ព្រឹកព្រលឹម​ដល់​ថ្ងៃលិច​ក្នុង​រយៈពេល ៣០ ថ្ងៃ ។

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ Eid Al-Fitr សហគមន៍​ប្រមូលផ្តុំ​គ្នា​ដើម្បី​អធិស្ឋាន និង​ស្ដាប់​ធម្មទេសនា ។ បន្ទាប់ពី​ការជួបជុំ​នេះ ក្រុមគ្រួសារ និង​មិត្តភក្តិ​ទទួលទាន​អាហារ​ពេលព្រឹក​រួមគ្នា ដែល​ជា​អាហារ​ដំបូង​គេ​ក្នុង​រយៈពេល​មួយខែ​ដែល​ទទួល​ទាន​នៅ​អំឡុង​ពេលថ្ងៃ ។ មនុស្ស​ផ្តល់​អំណោយ​ដល់​កុមារ បរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៌ ទៅ​លេង​គ្រួសារ និង​គោរព​ដល់​បុព្វការីជន​របស់​ពួកគេ​នៅ​ទីបញ្ចុះសព ។

គ្រួសារ​មួយ​កំពុង​ទទួលទាន​អាហារ​ក្នុង​អំឡុង​ពិធីបុណ្យ Eid Al-Fitr

៤. ពិធីបុណ្យ Festa Junina—ការប្រមូលផលនៅរដូវក្តៅ

ពិធីបុណ្យ Festa Junina ត្រូវបាន​ប្រារព្ធឡើង​នៅ​ប្រទេស​ប្រេស៊ីល នៅថ្ងៃទី២៤ ខែមិថុនា ដើម្បី​សម្គាល់​ចុងបញ្ចប់​នៃ​រដូវក្តៅ និង​ការចាប់ផ្តើម​នៃ​រដូវ​ប្រមូលផល ។ វា​មាន​ដើមកំណើត​ជា​ថ្ងៃឈប់សម្រាក​របស់​និកាយ​កាតូលិក និង​អបអរ​ដល់​ពួកបរិសុទ្ធ​បីរូប​របស់​និកាយ​កាតូលិក ៖ ​សេនត៍ អេនធូនី សេនត៍ ​យ៉ូហាន និង​សេនត៍ ពេត្រុស ។

ក្រុម​គ្រួសារ​ទាំងឡាយ​ប្រារព្ធ​ពិធីបុណ្យ Festa Junina ដោយ​ស្លៀកពាក់​តាមបែប​ជនបទ ជា​សម្លៀកបំពាក់​បែប​ប្រមូលផល និង​ធ្វើ​ភ្នក់ភ្លើង​នៅតាម​ផ្លូវ​នៅមុខ​ផ្ទះ​របស់​ពួកគេ ។ ដោយសារ​ខែមិថុនា​គឺ​ជា​ខែត្រជាក់ ភ្នក់ភ្លើង​ជួយ​បង្កើត​ទីតាំង​កក់ក្តៅ​មួយ​សម្រាប់​សហគមន៍​ដើម្បី​ប្រមូលផ្តុំគ្នា ។ នៅក្នុង ប្រទេស​ប្រេស៊ីល ផ្លែ​ពោត​ភាគច្រើន​ត្រូវបាន​ប្រមូលផល​នៅក្នុង​ខែមិថុនា ។ ដោយសារ​តែ​ការប្រមូលផល​នេះ អាហារ​ជាច្រើន​ដែល​ទទួលទាន​ក្នុងអំឡុង​ពិធីបុណ្យ Festa Junina ត្រូវបាន​ធ្វើឡើង​ពី​ផ្លែពោត ។

គូ​ស្វាមីភរិយា​កំពុង​រាំ និង​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី Festa Junina

៥. ពិធីបុណ្យ Maslenitsa—ចុងបញ្ចប់នៃរដូវរងាដ៏សែនត្រជាក់

Maslenitsa គឺជា​ថ្ងៃឈប់សម្រាក​របស់​ជនជាតិ​ស្លាវ ដែល​បាន​ប្រារព្ធ​ឡើង​មុនពេល Great Lent ( ពិធី​តមអាហារ​ដ៏​ធំ ) នៅ​ខែមីនា ។ ហើយក៏​ត្រូវបាន​គេ​ហៅថា សប្ដាហ៍​នំ​ផេនខេក​ផងដែរ នោះ Maslenitsa គឺ​ជា​ថ្ងៃឈប់សម្រាក​រយៈពេល​មួយសប្ដាហ៍​ពេញ ដែល​ជនជាតិ​រុស្សី​ទទួលទាន blinis នំ​ផេនខេក​ស្ដើង​ដែល​មានដាក់​គ្រឿងផ្សំ​ផ្សេងទៀត​នៅពីលើ ដែល​មាន​តាំងពី​រសជាតិ​ផ្អែម​ទៅដល់​រសជាតិ​ប្រៃ ។ Blinis តំណាង​ឲ្យ​ព្រះអាទិត្យ​បាំងឆ័ត្រ និង​ភាពកក់ក្តៅ និង​ការចាប់ផ្ដើម​នៃ​ការស្វាគមន៍​ការបញ្ចប់​នៃ​រដូវ​រងា ។

សប្តាហ៍​នៃ Maslenitsa ក៏​រួមបញ្ចូល​ទាំង​ការលេង​គប់​ដុំ​ព្រិល ការជួបជុំគ្រួសារ និង​ព្រឹត្តិការណ៍​នានា​របស់​សហគមន៍​ផងដែរ ។ នៅ​ចុងបញ្ចប់​នៃ​សប្ដាហ៍ វា​ជា​ប្រពៃណី​ក្នុង​ការដុតរូប​ចំបើង « ព្រះនាង​ម៉ាស្លិននីស្ត្សា » ដែល​តំណាង​ឲ្យ​រដូវរងា ។

ស្ត្រី​បីនាក់​កំពុង​ភ្លក់​នំ​ផេនខេក ក្នុងអំឡុង​ពិធីបុណ្យ Maslenitsa

៦. ពិធីបុណ្យ មួយថ្ងៃមុនទិវានីកូឡាស—ថ្ងៃកំណើតរបស់ Sinterklaas

នៅ​ថ្ងៃទី៥ ខែធ្នូ ដែល​ជា​យប់​មុន​ថ្ងៃ​នៃ​ទិវា សេនត៍ នីកូឡាស កុមារ​ជនជាតិ​អាល្លឺម៉ង់​ត្រូវបាន​គេប្រាប់​ថា សេនតាក្លូស ធ្វើដំណើរ​ឆ្ងាយ​មកពី​ប្រទេស​អេស្ប៉ាញ​មកកាន់ ប្រទេស​ហូឡង់ ដើម្បី​ចែកចាយ​របស់របរ​ក្មេងលេង ។ Sinterklaas ( សេនតាក្លូស ) យោងតាម​ប្រពៃណី ទុក​ទូក​របស់​លោក​នៅឯ​កំពង់ផែ ហើយ​ជិះ​សេះ-ស​ពេញ​ទីក្រុង ។

ជំនួយការ​របស់​លោក​ទាំងអស់​ត្រូវបាន​ហៅថា Piet ( ភីត ) ជួយ​លោក​ដឹកជញ្ជូន​កាដូ​ទៅឲ្យ​ក្មេងៗ​ដែល​បាន​ធ្វើ​ល្អ ។ ផ្ទុយ​ទៅវិញ ក្មេងៗ​ក្បាលខូច​នឹង​ត្រូវបាន​គេយក​ទៅ​ប្រទេស​អេស្ប៉ាញ​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​រៀន​ពី​ការធ្វើ​ជា​ក្មេង​ល្អ ។

ពិធីបុណ្យ មួយ​ថ្ងៃ​មុន​ទិវា នីកូឡាស និង​បុណ្យគ្រីស្ទម៉ាស​គឺ​ជា​ថ្ងៃឈប់​សម្រាក​ផ្សេងពីគ្នា​នៅក្នុង​ប្រទេស​ហូឡង់ ។ ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស​ដែលត្រូវ​បាន​គេ​ស្គាល់​ថា​ជា Eerste Kerstdag គឺជា​ថ្ងៃ​ឈប់សម្រាក​ដែល​មានគារវភាព និង​ផ្តោត​សំខាន់​លើ​គ្រួសារ ដោយមាន​ការទទួលទាន​អាហារ​ជា​គ្រួសារ ការថ្វាយបង្គំ​នៅ​ព្រះវិហារ និង​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស​នានា ។

បុរស​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ជា Sinterklaas ( សេនតាក្លូស )

៧. ពិធីបុណ្យ Tu B'shevat—ប្រារព្ធពិធីបុណ្យមាតាធម្មជាតិ

Tu B'shevat គឺជា​ពិធី​ប្រពៃណី​មួយ​ដែល​ប្រារព្ធឡើង​ដោយ​ជនជាតិ​ជ្វីហ្វ នៅ​ថ្ងៃទី១៥ នៃ​ខែ Shevat ( ខែមករា ឬ ខែកុម្ភៈ អាស្រ័យ​លើ​ប្រតិទិន​ហេព្រើរ ) ។ គោលបំណង​របស់​ពិធីបុណ្យ​នេះ គឺ​ដើម្បី​អបអរសាទរ​ការបញ្ចប់​នៃ​រដូវភ្លៀង និង​សង្កត់ធ្ងន់​លើ​ការទទួលខុសត្រូវ​ក្នុង​ការថែទាំ និង​បីបាច់​ផែនដី ។ មនុស្ស​ដាំ​ដើមឈើ ទទួលទាន​ផ្លែឈើ និង​អបអរសាទរ​ភាព​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​នៃ​ភពផែនដី​របស់​យើង ។

បុរស​ពីរ​នាក់​កំពុង​ដាំ​ដើមឈើ​តូច​មួយ

៨. ពិធីបុណ្យ Qingming—គោរពអតីតកាល និងអបអរសាទរអនាគត

ពិធីបុណ្យ Qingming របស់​ប្រទេសចិន​គឺជា​ពេលវេលា​សម្រាប់​គ្រួសារ​ដើម្បី​គោរព​ដល់​បុព្វការីជន​របស់​ពួកគេ និង​ប្រារព្ធ​ពិធី​នៃ​ការចាប់ផ្តើម​នៃ​និទាឃរដូវ ។ ថ្ងៃឈប់សម្រាក​នេះ​ត្រូវបាន​គេ​ហៅផង​ដែរ​ថា​ជា « ទិវា​សែន​ផ្នូរ » ឬ « ពន្លឺ​ដ៏​បរិសុទ្ធ »—ដែល​ជា​ការបកប្រែ​តាមន័យត្រង់​ជា​ភាសាអង់គ្លេស—ហើយ​ជាទូទៅ​គឺនៅ​ចំ​រវាង​ថ្ងៃទី៤ និង​ថ្ងៃ​ទី៦ ខែមេសា ។

ដូច​ដែល​ឈ្មោះ​បាន​បង្ហាញ ពិធីបុណ្យ Qingming គឺជា​ពេលវេលា​សម្រាប់​គ្រួសារ​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​បុព្វការីជន​របស់​ពួកគេ​ដោយ​ការទៅលេង សម្អាត និង​ជួសជុល​ផ្នូរ​បុព្វការីជន​របស់​ពួកគេ ។ ពេលខ្លះ ក្រុមគ្រួសារ​ទាំងឡាយ​ក៏​សែន​កម្រងផ្កា ឬ​អាហារ​នៅពី​មុខ​ផ្នូរ​ទាំងនោះ​ផងដែរ ។

Qingming ក៏ជា​ការ​ប្រារព្ធ​ពិធី​នៃ​ការចាប់​កំណើតថ្មី និង​ការចាប់ផ្តើម​នៃ​និទាឃរដូវ​ផងដែរ ។ ក្នុង​អំឡុង Qingming មនុស្ស​តែងតែ​បង្ហោះខ្លែង ឬ​គោម​ពណ៌ ចូលរួម​កីឡា ឬ​គ្រាន់តែ​ចំណាយពេល​នៅ​ខាងក្រៅ​ដើម្បី​រីករាយ​ជាមួយ​ធម្មជាតិ​បៃតង​ថ្មី និង​ផ្កា​នៃ​និទាឃរដូវ ។

ស្ត្រី​ម្នាក់​កំពុង​តុបតែង​ផ្នូរ​បុព្វការីជន​របស់​នាង​ក្នុង​អំឡុង​ពិធីបុណ្យ Qingming

តើពិធីបុណ្យអ្វីខ្លះដែលអ្នកនឹងប្រារព្ធនៅឆ្នាំនេះ ?

ថ្ងៃឈប់សម្រាក​ដែល​យើង​ប្រារព្ធ និង​ប្រពៃណី​ដែល​យើង​អនុវត្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អ្វី​ដែល​ចងភ្ជាប់​គ្រួសារ និង​វប្បធម៌​របស់​យើង ។ តើ​គ្រួសារ​របស់​អ្នក​ប្រារព្ធ​ពិធីបុណ្យ​អ្វី​ខ្លះ​មកពី​ជុំវិញ​ពិភព​លោក ហើយ​តើ​ប្រពៃណី​ពិសេស​របស់​គ្រួសារ​អ្នក​មាន​អ្វី​ខ្លះ ?

កម្មវិធី​កម្រង​អនុស្សាវរីយ៍​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​ជួយ​អ្នក​កត់ត្រា​ប្រពៃណី​គ្រួសារ​របស់​អ្នក នៅពេល​ដែល​អ្នក​កំពុង​អបអរ​ពិធី​ទាំងនោះ។ បង្កើត​ចំណង​កាន់តែ​ជ្រាលជ្រៅ​ជាមួយ​គ្រួសារ​អតីតកាល បច្ចុប្បន្ន និង​អនាគត​របស់​អ្នក ដោយ​ការរក្សា​ប្រពៃណី​គ្រួសារ​របស់​អ្នក​ចេញពី​ថ្ងៃឈប់សម្រាក​ជុំវិញ​ពិភពលោក ។

ស្វែងយល់​បន្ថែម​អំពី​ថ្ងៃឈប់សម្រាក​នៅ​ជុំវិញ​ពិភពលោក

Kathryn Grant
ដោយ  Kathryn Grant
September 2, 2022
Who lives on the moon with a jade rabbit? What is a mooncake? How do you “fight the tiger”? To find answers to these questions, look no furt…
ដោយ  Sarah Cobabe
October 14, 2022
Do you know when Children's Day is for your country? Read this article to find out.
ដោយ  Glen N. Greener
June 5, 2024
Juneteenth is an important historical milestone celebrating the actual abolition of slavery within the United States. Discover the history a…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Laurie Bradshaw
អំពី​អ្នកនិពន្ធ