ប្រសិនបើអ្នកបានធ្វើពង្សប្រវត្តិច្រើន អ្នកនឹងដឹងថាការស្វែងរកព័ត៌មានគឺជាផ្នែកមួយដ៏ធំរបស់កម្មវិធីនេះ ។ យើងស្វែងរកនៅកន្លែងជាច្រើន—នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ នៅក្នុងប្រវត្តិរូបរបស់មនុស្សនៅក្នុង មែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងនៅក្នុងរូបថត ដំណើររឿងទាំងឡាយ និងអ្វីៗជាច្រើនទៀត ។
កាលពីអតីតកាល អ្នកប្រើប្រាស់កម្មវិធីឧបករណ៍ចល័តនៃកម្មវិធីមែកធាងគ្រួសារ ត្រូវស្វែងរកព័ត៌មានប្រភេទនីមួយៗតាមវិធីផ្សេងៗគ្នា ។ ឥឡូវនេះ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ផ្តល់នូវបទពិសោធន៍ស្វែងរករួមថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរកអ្វីៗគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ ។ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ ! សូមអានបន្តដើម្បីស្វែងយល់ពីអ្វីដែលកំពុងផ្លាស់ប្តូរ ។
សូម
តើបទពិសោធន៍ស្វែងរកថ្មីនេះខុសគ្នាយ៉ាងដូចម្តេច ?
តារាងខាងក្រោមបង្ហាញពីគុណសម្បត្តិនៃបទពិសោធន៍ស្វែងរកថ្មីបើប្រៀបធៀបទៅនឹងបទពិសោធន៍ចាស់ ។
បទពិសោធន៍ស្វែងរកចាស់ | បទពិសោធន៍ស្វែងរកថ្មី |
| អាស្រ័យទៅលើអ្វីដែលអ្នកកំពុងស្វែងរក—ប្រវត្តិរូបមែកធាងគ្រួសារ កំណត់ត្រាប្រវត្តិសាស្រ្ត ឬកម្រងអនុស្សាវរីយ៍—បទពិសោធន៍ស្វែងរកគឺខុសគ្នា ។ | ការស្វែងរកថ្មីផ្តល់នូវបទពិសោធន៍រួមមួយ ដែលអនុញ្ញាតឲ្យអ្នកស្វែងរកប្រវត្តិរូបមែកធាងគ្រួសារ កំណត់ត្រាប្រវត្តិសាស្ត្រ និងកម្រងអនុស្សាវរីយ៍ទាំងអស់នៅក្នុងពេលតែមួយ ។ |
| ដោយសារតែបទពិសោធន៍ស្វែងរកនីមួយៗខុសគ្នា ការត្រងលទ្ធផលស្វែងរកក៏ខុសគ្នាផងដែរ ដោយធ្វើឲ្យដំណើរការតម្រងពិបាកយល់ និងពិបាកប្រើប្រាស់ ។ | បទពិសោធន៍ថ្មីនេះផ្តល់នូវការត្រងដ៏សាមញ្ញ ប៉ុន្តែមានឥទ្ធិពល ដើម្បីអ្នកអាចស្វែងរកអ្វីដែលអ្នកកំពុងស្វែងរក ។ |
| ការស្វែងរកមួយចំនួនបាននាំអ្នកប្រើប្រាស់ទៅខាងក្រៅកម្មវិធីទៅកាន់កម្មវិធីរុករក ដែលធ្វើឲ្យបទពិសោធន៍មិនជាប់លាប់ និងអាចច្របូកច្របល់ ។ | ការស្វែងរកថ្មីនេះកើតឡើងទាំងស្រុងនៅក្នុងកម្មវិធីនេះ ។ |
| បទពិសោធន៍ចាស់គឺលឿន ។ | បទពិសោធន៍ថ្មីគឺកាន់តែលឿនជាងមុន ។ |
| បទពិសោធន៍ចាស់មិនបានរាប់លទ្ធផលស្វែងរកទេ ។ | បទពិសោធន៍ថ្មីបង្ហាញលេខនៅលើលទ្ធផលស្វែងរកនៅពេលអ្នកអូស ។ |
ការប្រើប្រាស់បទពិសោធន៍ស្វែងរកថ្មី
នៅក្នុងកម្មវិធីទូរសព្ទដៃ អ្នកមានជម្រើសពីរសម្រាប់ការចាប់ផ្តើមស្វែងរក ៖
ជម្រើស ទី១ ៖ នៅផ្នែកខាងលើនៃអេក្រង់ សូមចុចលើរូបតំណាងស្វែងរក ។
ជម្រើស ទី២ ៖ សូមចុចលើ រូបតំណាងម៉ឺនុយ ហើយបន្ទាប់មកសូមចុចលើ ស្វែងរក ។
( លេខខាងលើត្រូវគ្នាទៅនឹងលេខនៅក្នុងរូបភាពខាងក្រោម ) ។
ជម្រើសទាំងពីរនាំអ្នកទៅកាន់អេក្រង់មួយ ដែលស្រដៀងទៅនឹងអេក្រង់ខាងក្រោម ដែលអ្នកអាចវាយបញ្ចូលប៉ារ៉ាម៉ែត្រស្វែងរករបស់អ្នកបាន ៖
បន្ទាប់ពីអ្នកចុចលើប៊ូតុងស្វែងរករួចហើ នោះលទ្ធផលបង្ហាញឡើងនៅលើអេក្រង់ស្រដៀងគ្នាដូចខាងក្រោម ៖
នៅលើអេក្រង់នេះអ្នកអាច ៖
- ប្រើតម្រងដើម្បីចម្រាញ់លទ្ធផលស្រាវជ្រាវរបស់អ្នក ។
- កែសម្រួលប៉ារ៉ាម៉ែត្រស្វែងរក និងដំណើរការការស្វែងរកឡើងវិញ ។
( លេខខាងលើត្រូវគ្នានឹងលេខនៅលើរូបភាពមុន ) ។
ពេលអ្នកអូស អ្នកនឹងមើលឃើញលេខដែលបង្ហាញលទ្ធផលស្វែងរកដែលអ្នកកំពុងប្រើ ៖
សំណួរដែលចោទសួរញឹកញាប់
នេះគឺជាចម្លើយចំពោះសំណួរដែលគេចោទសួរជាញឹកញាប់ ។
តើខ្ញុំនឹងមើលឃើញបទពិសោធន៍ស្វែងរកថ្មីនៅពេលណា ?
បទពិសោធន៍ថ្មីនេះត្រូវបានចេញផ្សាយជាដំណាក់កាលៗ ដំបូងទៅដល់អ្នកប្រើប្រាស់ប្រព័ន្ធ Android ហើយបន្ទាប់មកទៅដល់អ្នកប្រើប្រាស់ប្រព័ន្ធ iOS ។ អ្នកប្រើប្រាស់ទាំងអស់គួរតែមើលឃើញបទពិសោធន៍ថ្មីនៅចុងឆ្នាំនេះ ។
តើខ្ញុំអាចដឹងដោយរបៀបណាថាខ្ញុំមានបទពិសោធន៍ស្វែងរកថ្មី ?
អ្នកអាចដឹងថាតើអ្នកមានសិទ្ធិចូលប្រើបទពិសោធន៍ស្វែងរកថ្មី ដោយផ្អែកលើជម្រើសម៉ឺនុយដែលអ្នកអាចមើលឃើញ ។ ម៉ឺនុយចាស់មានជម្រើសដាច់ដោយឡែកសម្រាប់ការស្វែងរកកំណត់ត្រាប្រវត្តិសាស្ត្រ និងការស្វែងរកមនុស្សម្នាក់នៅក្នុងមែកធាងគ្រួសារ ។ ម៉ឺនុយថ្មីមានជម្រើសស្វែងរកតែមួយ ៖
តើការធ្វើបច្ចុប្បន្នភាពនេះនឹងមានក្នុងភាសាអ្វីខ្លះ ?
ការធ្វើបច្ចុប្បន្នភាពនឹងមានក្នុងគ្រប់ភាសាទាំងអស់ដែលកម្មវិធីស្រាវជ្រាវក្រុមគ្រួសារគាំទ្រ ។
តើបទពិសោធន៍នេះនឹងដូចគ្នាសម្រាប់ភាសាទាំងអស់ដែរឬទេ ?
មែនហើយ បទពិសោធន៍នេះនឹងដូចគ្នានៅក្នុងគ្រប់ភាសាទាំងអស់ ។
តើការស្វែងរករួមមានតែនៅក្នុងកម្មវិធីទូរសព្ទដៃ ឬខ្ញុំអាចចូលប្រើវានៅលើគេហទំព័របានឬទេ ?
ការស្វែងរករួមក៏មាននៅលើគេហទំព័រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារផងដែរ ។
តើខ្ញុំនៅតែអាចស្វែងរកកំណត់ត្រាប្រវត្តិសាស្ត្រចេញពីផ្នែកប្រភពនៃប្រវត្តិរូបបានដែរឬទេ ?
បាទ/ចាស មុខងារនេះនៅតែមាននៅឡើយ ។ ដើម្បីប្រើវា ៖
- សូមចូលទៅកាន់ប្រវត្តិរូបរបស់បុគ្គលម្នាក់ ។
- សូមចុចលើប្រភព ។
- សូមចុចលើ និមិត្តសញ្ញាលេខបូក ។
- សូមចុចលើ ស្រាវជ្រាវរកកំណត់ត្រា ។
ប្រសិនបើខ្ញុំមិនមើលឃើញបទពិសោធន៍ថ្មីនៅឡើយទេ តើខ្ញុំអាចចូលប្រើកំណែបែតាបានទេ ?
បាទ/ចាស អ្នកអាចចូលប្រើកំណែបែតានៃបទពិសោធន៍ថ្មីនេះបានដោយធ្វើតាមជំហានទាំងនេះ ៖
- នៅលើឧបករណ៍ប្រព័ន្ធ Android របស់អ្នក សូមចូលទៅកាន់ Play Store ហើយស្វែងរកទំព័រកម្មវិធីមែកធាងស្រាវជ្រាវក្រុមគ្រួសារ ។
- សូមអូសចុះក្រោមរហូតដល់អ្នកមើលឃើញ « ចូលរួមក្នុងក្រុមកំណែបេតា » ។
- សូមចុចលើ ចូលរួម ។ អ្នកនឹងមើលឃើញសារដែលដាក់ថា « ការចូលរួមក្នុងកំណែបេតា » ។ ប្រសិនបើអ្នកមិនមើលឃើញការផ្លាស់ប្តូរបន្ទាប់ពីពីរបីនាទីទេ សូមស្វែងរកកម្មវិធីមែកធាងគ្រួសារម្តងទៀត ។ ឥឡូវនេះ អ្នកគួរតែមើលឃើញ « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ( កំណែបេតា ) » នៅផ្នែកខាងលើនៃទំព័រ ។
- ដើម្បីដំឡើងកំណែបែតានៃកម្មវិធីនេះ សូមចុចលើធ្វើបច្ចុប្បន្នភាព ( ប្រសិនបើវាមាន ) ។
បើគិតត្រឹមកាលបរិច្ឆេទអត្ថបទនេះត្រូវបានបោះពុម្ពផ្សាយ កំណែបែតាគឺមានសម្រាប់តែទូរសព្ទប្រព័ន្ធ Android ប៉ុណ្ណោះ ។ បេតាសម្រាប់ប្រព័ន្ធ iOS នឹងមានមុនដំណាច់ឆ្នាំ២០២៥ ។
សូមស្នើសុំមតិយោបល់របស់អ្នក !
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ តែងតែចាប់អារម្មណ៍លើមតិយោបល់ជានិច្ច ។ ដើម្បីផ្តល់មតិយោបល់លើបទពិសោធន៍ស្វែងរកថ្មី សូមធ្វើដូចខាងក្រោម ៖
- សូមចុចលើ រូបតំណាងម៉ឺនុយ ។
- សូមចុចលើ ជំនួយ ។
- សូមចុចលើ ទាក់ទងមកកាន់យើង ។
- សូមចុចលើ ផ្ដល់មតិកែលម្អលើកម្មវិធី ។
សូម
អត្ថបទដែលទាក់ទង
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។