គ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ

ឪពុកម្តាយ​អៀវ​កូនៗ​នៅលើ​ខ្នង​នៅ​ឯ​ឆ្នេរសមុទ្រ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធថ្ងៃចុងក្រោយ​សង្កត់ធ្ងន់​ម្តងហើយម្តងទៀត​អំពី​ក្រុមគ្រួសារ និង​តួនាទី​របស់ក្រុមគ្រួសារ​ក្នុង​ជំនឿ​របស់​យើង ? គ្មាន·​អ្វី​ជា​មូលដ្ឋាន​ជាង​នេះ​ទេ ។ ក្រុមគ្រួសារ​មាន​ឥទ្ធិពល​លើ​សុភមង្គល​របស់​យើង ជះឥទ្ធិពល​ដល់​សហគមន៍​របស់​យើង និង​ជះឥទ្ធិពល​ដល់​យើង សូម្បី​តែ​បន្ទាប់​ពី​ស្លាប់​ក្តី ។ ក្រុមគ្រួសារ ៖ ការប្រកាស​អំពី​ក្រុមគ្រួសារ ថ្លែង​ថា « ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្បជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » និង « ស្វាមី និង​ភរិយា មាន​ការទទួលខុសត្រូវ​ដ៏ឧឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នាទៅរិញទៅមក ព្រម​ទាំង​កូនចៅ​របស់​ខ្លួន​ផងដែរ ។ ‹ កូនចៅ​ជា​មរដក​មក​ពី​ព្រះយេហូវ៉ា › ( ទំនុកដំកើង ១២៧:៣ ) » ( « ក្រុមគ្រួសារ ៖ ការប្រកាស​អំពី​ក្រុមគ្រួសារ » នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) ។

បទចម្រៀង​អង្គការ​បឋមសិក្សា​ដែល​មាន​ជា​យូរយារ​មក​ហើយ គឺ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » បង្រៀន​ថា មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​គឺ​ជា​កូន​របស់​ព្រះ អ្នក​ត្រូវ​បាន​បញ្ជូន​មក​ទីនេះ​ដើម្បី​រស់នៅ​ក្នុង​ក្រុមគ្រួសារ ហើយ​អ្នក​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយទ្រង់​វិញ ។

ខ្ញុំ​ជា​កូន​របស់​ព្រះ

ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក

បាន​ឲ្យ​ផ្ទះ​ខ្ញុំ​នៅ​លើ​ផែនដី

ជាមួយ​ឪពុកម្ដាយ​ល្អ

នាំ​ខ្ញុំ​ដឹកខ្ញុំ​ដើរ​នៅ​ក្បែរ​ខ្ញុំ

ជួយ​ខ្ញុំ​ឲ្យ​រកផ្លូវ ។

បង្រៀន​ខ្ញុំ​អ្វី​ដែល​ត្រូវ​ធ្វើ

ដើម្បី​រស់នៅ​នឹង​ទ្រង់ ។

លក្ខណៈដ៏នៅអស់កល្បជានិច្ចនៃក្រុមគ្រួសារ

នៅពេល​ដែល​គ្រួសារ​របស់​អ្នក​ជួបជុំគ្នា​នៅ​ពេលក្រោយ សូម​ផ្តោត​យកចិត្តទុកដាក់​ទៅ​លើ​អារម្មណ៍​ដ៏​ពិសិដ្ឋ​ដែល​មាន​វត្តមាន ។ អារម្មណ៍​សប្បុរសធម៌ ការយល់ចិត្ត និង​សេចក្ដីអាណិតអាសូរ​គួរ​តែ​ជា​គោលដៅ ។ ចំណង​គ្រួសារ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​តាម​រយៈអំណាច​បព្វជិតភាព នៅពេល​ពួកគេ​ផ្សារភ្ជាប់​ជាមួយគ្នា​សម្រាប់​ពេល​នេះ និង​ដ៏​អស់កល្បជានិច្ច​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ អំឡុង​ការងារបម្រើ​នៅ​លើ​ផែនដី​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​អំណាច​ដល់​សាវក​របស់​ទ្រង់ ពេត្រុសដើម្បី « ចង​ទុក​អ្វីៗ​នៅ​ផែនដី » នោះ​វា​នឹង « ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ » ( ម៉ាថាយ ១៦:១៩ ) ។ អំណាច​ដែល​បាន​ស្តារឡើងវិញម្តងទៀតនេះ ត្រូវ​បាន​ហៅថា អំណាច​នៃ​ការផ្សារភ្ជាប់ ។ វា​គឺ​ជា​សិទ្ធិអំណាច​ដើម្បី​បង្រួបបង្រួម​ក្រុមគ្រួសារ​ជា​រៀងរហូត គឺ​ជា​សិទ្ធិអំណាច​ដើម្បី​បង្រួបបង្រួម​ក្រុមគ្រួសារ​ជារៀងរហូត នៅ​ពេល​អនុវត្ត​ដោយ​អ្នកតំណាង​ដែល​មាន​សិទ្ធិអំណាច​របស់​ព្រះ ។

គ្រួសារ​រីករាយ​មាន​សម្លៀកបំពាក់ដ៏ស្រស់ស្អាតអង្គុយ​លើសាឡុង​អាន​សៀវភៅ​គោលការណ៍ដំណឹងល្អ

ទង្វើ​ដ៏​ពិសិដ្ឋ​នៃ​ការផ្សារភ្ជាប់​ក្រុមគ្រួសារ​ជាមួយគ្នា​អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​ដ៍​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ប្រធាន ហែនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា « តាមរយៈ​សេចក្ដីសញ្ញា​នៃ​ការផ្សារភ្ជាប់នៅក្នុង​ព្រះវិហារបរិសុទ្ធ យើង​អាច​ទទួលបានការធានា​ថា​ទំនាក់ទំនង​គ្រួសារពេញ​ដោយ​ការស្រឡាញ់ នឹង​បន្ត​ចងភ្ជាប់គ្នា​ក្រោយ​ពី​សេចក្ដីស្លាប់ ហើយ​នៅ​ស្ថិតស្ថេរ​អស់កល្បជានិច្ច » ។ ( លីអាហូណា  ខែឧសភា ឆ្នាំ២០២៤ ) ។

តើ​អ្នក​ធ្លាប់​បាន​ឆ្ងល់​ទេ​ថា តើ​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក​មាន​សភាព​បែប​ណា​មុន​ពេល​អ្នក​មក​កាន់​ផែនដី​នេះដែរឬទេ ? តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាង​ណា បើ​អ្នក​មក​ដោយ​គ្មាន​ឪពុកម្ដាយ បងប្អូន ឬ​បុព្វការីជន​នោះ ? ព្រះវរបិតាសួគ៌​មាន​ចំណេះដឹង​លើស​ពី​ការយល់ដឹង​របស់​យើង ។ ផែនការ​របស់​ទ្រង់​អាច​ឲ្យ​យើង​បន្ត​នៅ​ជា​ក្រុមគ្រួសារ​លើស​ពី​សេចក្តីស្លាប់ តាមរយៈ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធបរិសុទ្ធ ។ ក្រុមគ្រួសារ​ដើរតួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការជួយគ្នាទៅវិញទៅមក​ដើម្បី​ប្រឈមមុខ​ជាមួយ​បញ្ហា​នានា​នៃ​ជីវិតប្រចាំថ្ងៃ ក៏​ដូច​ជា​ណែនាំ​ដល់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។

ក្រុមគ្រួសារគឺជាសាលានៃសេចក្តីស្រឡាញ់ និងការលូតលាស់ខាងវិញ្ញាណ

មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ដំបូង​ដែល​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរមរមន គឺ​មេរៀន​នៃ​សេចក្តីស្រឡាញ់ និង​ទំនាក់ទំនង​គ្រួសារ ។ លីហៃ​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​ពី​ដើមឈើជីវិត ដែល​តំណាង​ឲ្យ « សេចក្តីស្រឡាញ់​នៃ​ព្រះ » ( សូមមើល  នីហ្វៃទី១ ១១:២១–២២ ) ។ ផ្លែឈើ​នៅ​លើ​ដើម​តំណាង​ឲ្យ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ នៅគ្រា​ដែល​លីហៃ​ទទួលទាន​ផ្លែឈើនោះ ហើយ​ព្រលឹង​របស់​លោក​ពេញ​ដោយ « សេចក្ដីអំណរ​ជា​អតិបរមា » លោក​បាន​ខិតខំ​ចែកចាយ​អំណរ​នោះ​ជាមួយគ្រួសារ​របស់​លោក ( សូមមើល នីហ្វៃទី១ ៨:១១-១២ ) ។ នៅពេល​អ្នក​ផ្ដោត​លើ​ទំនាក់ទំនង និង ការភ្ជាប់ទៅ​នឹង​បុព្វការីជន​ទាំងឡាយ​ក្នុង​គ្រួសារ​ផ្ទាល់របស់អ្នក នោះអ្នកអាច​ចែកចាយ « ផ្លែឈើ » ដែល​លីហៃចង់​ចែកចាយ​ជា​មួយ​គ្រួសារ​របស់​លោក​ជា​មួយ​នឹង​របស់​អ្នក ។

ក្រុមគ្រួសារ​គឺ​ជា​ការកំណត់​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការបង្រៀន និង​ការរស់នៅតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ « ឪពុកម្តាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹមបីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្តីស្រឡាញ់ និង​សេចក្ដីសុចរិត ផ្គត់ផ្គង់​សេចក្តីត្រូវការ ទាំង​ខាងរូបកាយ​និង​ខាងវិញ្ញាណ​របស់​ពួកគេ និង​បង្រៀន ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់ និង​បម្រើ​គ្នាទៅវិញទៅមក ចេះ​គោរព​ព្រះបញ្ញាត្តិទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋល្អ ចេះគោរពច្បាប់​គ្រប់​ទីកន្លែង ដែល​ពួកគេ​រស់នៅ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់​ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅ​ពេល​ដែល​សុភមង្គល​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ គឺ​ជា​ចំណុច​សំខាន់​នៃ​ការផ្តោតយកចិត្ត​របស់​យើង នោះ​គេហដ្ឋាន និង​គ្រួសារ​ក្លាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​ខាងវិញ្ញាណ និង​សេចក្តីស្រឡាញ់ ។

គូស្វាមីភរិយា​មួយ​គូ​លេង​ជាមួយ​ទារក​ក្នុង​បន្ទប់​ដែល​ពេញ​ដោយ​ប្រដាប់ប្រដា​លេង​ជាច្រើន

នៅក្នុង​គ្រួសារ អ្នក​អាច​រៀន​អនុវត្ត​សេចក្តីស្រឡាញ់ ការអភ័យទោស និងការអត់ធ្មត់។ ក្នុង​ដំណើររឿង​កូនខ្ជះខ្ជាយ បងប្រុស​មិន​ចង់​អបអរ​ការវិលត្រឡប់​របស់​ប្អូនប្រុស​គាត់​ទេ ។ នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ជា​រឿយៗ​អ្នក​នឹង​ត្រូវ​ស្វែងរក​ការអភ័យទោស​ពី​គ្នាទៅវិញទៅមក ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​ថា ៖ « ទុក​ឲ្យ​មនុស្ស​ប្រែចិត្ត ។ ទុក​ឲ្យ​មនុស្ស​រីកចម្រើន ។ ចូរ​ជឿ​ថា មនុស្ស​អាច​ផ្លាស់ប្តូរ និងកែលម្អ ។ ( « ‹ Remember Lot’s Wife’: Faith Is for the Future » [ ការប្រជុំធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩ ] នៅ​លើ​គេហទំព័រ speeches.byu.edu )

ការអធិស្ឋាន​ជា​គ្រួសារ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​នាំ​គ្រួសារ​របស់​អ្នក​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជាមួយគ្នា​ទៅវិញទៅមក ។ ការអធិស្ឋាន​ជា​គ្រួសារ​មាន​សារៈសំខាន់​ខ្លាំង ដែល​នៅ​ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ទ្រង់​បាន​បញ្ជាពួកគេ​ឲ្យ « អធិស្ឋាន​នៅ​ក្នុង​ក្រុមគ្រួសារ​អ្នក​ដល់​ព្រះវរបិតា​ដោយ​នូវ​នាម​យើង​ជានិច្ច ដើម្បី​ឲ្យ​ប្រពន្ធ​របស់អ្នក និង​កូនចៅ​របស់អ្នកអាច​បាន​ពរ » ( នីហ្វៃទី៣ ១៨:២១ ) ។ អ្នក​ក៏​នឹង​ស្គាល់​កង្វល់​ជាក់លាក់ និង​ការយល់ដឹង​អំពី​តម្រូវការ​របស់​គ្នាទៅវិញទៅមក​ក្នុង​អំឡុង​ពេលអធិស្ឋាន​ជា​គ្រួសារផងដែរ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​សាកល្បង​ចំណាយ​ពេល​មួយភ្លែត​មុនពេល​អធិស្ឋាន ដើម្បី​រំឭក​គ្នាទៅវិញទៅមក​អំពី​ថា តើ​អ្នក​នឹង​អធិស្ឋាន​អំពី​អ្វី និង​អធិស្ឋាន​ឲ្យ​នរណា ។ សូមមើលវីដេអូ « Family Prayer isn’t Just for Praying»  ដើម្បី​មើល​ពី​របៀប​ដែល​គ្រួសារមួយ​ធ្វើ​ការអធិស្ឋាន ។ ( កំណត់ចំណាំ ៖ វីដេអូ​នេះ​បាន​ថតជាភាសាអង់គ្លេស ប៉ុន្តែ​ការបកប្រែ​ដោយ​ស្វ័យប្រវត្តិ​ដែល​ផ្តល់​ឲ្យ​ដោយ YouTube មាន​ជា​ភាសាផ្សេងៗ ។

សូម​សិក្សាព្រះគម្ពីរ​ទាំងឡាយ មេរៀន ចូរមកតាមខ្ញុំ សុន្ទរកថា​ពី​សន្និសីទទូទៅ ឬ​តន្ត្រី​ពិសិដ្ឋ​គឺ​ជា​របៀប​ដើម្បី « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ( នីហ្វៃទី២ ៣២:៣ ) ។ នៅ​ពេល​អ្នក « ទទួលទាន » ពាក្យ​ទាំងនេះ អ្នក​អាច​លួងលោម និង​ដឹកនាំសមាជិក​គ្រួសារ ហើយ​ជួយ​គ្នាទៅវិញទៅ​មក​ដោះស្រាយ​បញ្ហា​ទាំងឡាយ ។ « ដ្បិត​មើលចុះ ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។

នៅក្នុង​វីដេអូ​នេះ ចូវ៉ា បាន​ចែកចាយរឿង​ដ៏​រំជួលចិត្ត​មួយ​អំពី​របៀប​ដែល​គ្រួសារ​របស់គាត់​ត្រូវ​បាន​ពង្រឹង ដោយ​ព្រោះ​ប្អូនប្រុស​ទើបកើតបាន​ស្លាប់​របស់គាត់ ។ សេចក្តីស្លាប់​នេះ បាន​ប៉ះពាល់​ដល់​គ្រួសារ​របស់​គាត់​យ៉ាង​ខ្លាំង ។ ដោយមាន​ជំនួយ និង​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ឪពុកម្តាយ និង​គ្រួសារ​របស់គាត់​បាន​ផ្សារភ្ជាប់ជាមួយគ្នា​នៅ​ក្នុង​ព្រះវិហារ ។ វា​ជា​ពេលវេលា​ដ៏ពិសេស​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម ។ « យើង​ទទួល​អារម្មណ៍​ជា​ច្រើន​ដង​ថា ប្អូនប្រុស​របស់​ខ្ញុំ​នៅ​ក្បែរ​ពួកយើង ។ ខ្ញុំ​ទទួល​អារម្មណ៍ដឹង​នូវ​វត្តមាន​របស់គាត់ ។ វា​ជា​ការល្អ​ក្នុង​ការដឹង​ថា​ខ្ញុំ​មាន​ប្អូនប្រុស​ម្នាក់ ខ្ញុំ​អាចទទួល​អារម្មណ៍​បាន ។ គាត់​ជា​ចំណែកមួយ​ក្នុង​គ្រួសារនេះ ហើយ​គាត់​តែងតែ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​តាំង​ពី​ដើមរៀងមក »។

0:00 / 0:00
videoCompanion
Joao and His Family: Finding Joy Through Sacred Covenants

វីដេអូនេះ​ត្រូវ​បាន​ថត​ជា​ភាសាព័រទុយហ្គាល់ និង​មាន​អក្សរ​រត់នៅលើអេក្រង់​ជា​ភាសាអង់គ្លេស ។ ការបកប្រែ​ដោយ​ស្វ័យប្រវត្តិដែល YouTube ផ្ដល់​ជា​ភាសាផ្សេងៗ ប៉ុន្តែ​អាច​មាន​កំហុស​ម្តងម្កាល ។

នៅពេល​អ្នក​ខិតខំ​ចាប់ផ្តើម​ដំណើរ​ដ៏​បំផុសគំនិត​នៃ​ពង្សប្រវត្តិ​របស់អ្នក សូម​ពិចារណា​ពី​ក្រុមគ្រួសារ​ទាំងអស់​ដែល​កើត​មក​ពី​មុនអ្នក ។ សូមគិត​ពី​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​រក្សា​ក្រុមគ្រួសាររបស់​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព និងការពារ​ខាង​រាងកាយ និង​ខាង​វិញ្ញាណ​ពេញ​មួយ​ឆ្នាំ ។ សូមពិចារណា​ពី​ការពលិកម្ម​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​រក្សា​កំណត់ត្រាទាំងឡាយ បង្រៀន​កូនៗ​របស់ពួកគេ និងបន្ត​នៅ​រឹងមាំ​ខណៈប្រឈមមុខ​នឹង​ទុក្ខលំបាក ។

ខណៈដែល​អ្នកខិតខំ​ភ្ជាប់ទំនាក់ទំនង​ជាមួយសមាជិកគ្រួសារ​ទាំងនេះ​តាមរយៈ​កិច្ចការព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ សូម​ទាញ​យកកម្លាំង ជំនឿ និង​ភាពក្លាហាន​របស់​ពួកគេដើម្បី​ជួយ​អ្នក​នៅក្នុង​ដំណើរ​របស់អ្នក ។ ការចែកចាយ​បទពិសោធន៍​របស់អ្នក​ជាមួយ​សមាជិកគ្រួសារ​នឹង​ផ្ដល់ពរ និង​ការបំផុសគំនិត​ដល់​ពួកគេ​ដើម្បី​ចូលរួមធ្វើ​កិច្ចការ​នេះ ។ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​សន្យា​ថា ប្រសិនបើអ្នក « ជួយ​ដល់​អស់​អ្នក​ដែល​មិន​អាច​ជួយ​ខ្លួនឯង​បាន នោះ​អ្នក​នឹង​ទទួលបាន​ពរ​នូវភាពកាន់តែជិតស្និទ្ធ និង​អំណរ​នៅក្នុង​គ្រួសារ​របស់អ្នក » ( Ensign ខែកុម្ភៈ ឆ្នាំ២០១៦ ) ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  Michael Judson
May 13, 2026
សុភាសិតចាស់មួយបានពោលថា « អ្នកអាចរាប់ចំនួនគ្រាប់នៅក្នុងផ្លែប៉ោមមួយបាន ប៉ុន្តែអ្នកមិនអាចរាប់ចំនួនផ្លែប៉ោមពីគ្រាប់មួយបានទេ » ។ ដោយអនុវត្តក្នុងប…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ